RSS

តារាល្បីចាំបាច់ត្រូវតែស៊ិចស៊ីមែនទេ?

16 Feb

ញុំមិនដឹងថាមេចដែរ តែយ៉ាងណាៗកុំអោយជ្រល់លើសណឹងទៀតបានហើយ 😯

new_start

 
 

8 responses to “តារាល្បីចាំបាច់ត្រូវតែស៊ិចស៊ីមែនទេ?

  1. សុវុឌ្ឍី

    ខែ​កុម្ភៈ 16, 2009 at 6:59 ល្ងាច

    បើមិនសិចស៊ី ខ្លាចអត់ល្បី ចឹងហើយចែកគេមើលសាច់ខ្លះទៅក្រែងល មានគេចាប់អារម្មណ៍ ហើយកាន់តែល្បី ព្រោះត្រូវទឹកអាស៊ីដឬ គេបាញ់៕ ពួកនឹងសិចស៊ីអស់សាច់ បែបនៅសល់តែឆ្អឹងទេមើលទៅ( សាច់គេឡើងកាម៉ាប់):evil:

     
  2. កូនខ្មែរ-បារាំង

    ខែ​កុម្ភៈ 16, 2009 at 7:28 ល្ងាច

    ទាំងនេះគឺសុទ្ធតែជាការចូលចិត្តរបស់បុគ្គលដែលមិនប្រើវិចារណញ្ញាណរបស់ខ្លួន។ នៅឯប្រទេសបារាំងវិញ គឺទេពកោសល្យឯណោះវិញទេដែលគេរាប់អានច្រើនជាង, តែធ្វើ​ម្ដេចបើទាំងនេះជាវប្បធម៌​របស់ខ្មែរ ជាពិសេសគឺមនុស្សខ្មែរដែលបានកើតនៅជំនាន់​សម័យ ហេង សំរិន គឹចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ មក។​ គួរឲ្យស្ដាយមែនទែន!

     
  3. សុភា

    ខែ​កុម្ភៈ 16, 2009 at 8:59 ល្ងាច

    អ្វីដែលខ្ញុំអស់សង្ឈឹមណឹង គឺតារាម្នាក់នេះនឹងល្បីដោយសារតែទេពកោសល្យរបស់គាត់ ដែលមនុស្សគ្រប់គ្នាទទូលស្គាល់ ដល់ឥឡូវទៅជាចឹងវិញទៅ

     
  4. kooms

    ខែ​កុម្ភៈ 17, 2009 at 2:59 ព្រឹក

    សំរាប់ខ្ញុំសូមប្រកាស់ មិនគាំទ្រនាងបន្តទៀតហើ! :))

     
  5. សុភ័ក្ត្រ

    ខែ​កុម្ភៈ 17, 2009 at 10:28 ព្រឹក

    ហេង សំរិន ចាំ​តែ​ខុស​ហ្នឹង​ឯង បើ​បិទ​ប្រទេស​ជិត​ដូច​ភូមា បែប​ថា​ពួក​ទាហាន បំបិទ​សិទ្ធិ​អត់​បើក​ពលរដ្ឋ​ឲ្យ​មើល​ពួក​អាគាំង​ឆ្កួត​ជញ្ជក់​មាត់​គ្នា រហូត​ដល់​កូន​ក្មេង​ចេះ​លេង​ស៊ិច​រហូត​ដល់​កើត​កូន នោះ​ថា​កុម្មុយនីស្ត ដល់​តែ​បើក​ប្រទេស​សេរី​ទៅ​ពួក​អាគាំង​បាន​ចូល​ស្រុក​ខ្មែរ នាំ​ពាលា​ចូល​ដេក​ហាល​ថ្ងៃ​ក្រុង​ព្រះសីហនុ ស្លៀក​ខោ​ប៉ុន​ថ្នាំង​ដៃ បែប​សេរី​ពេក​ក៏​ខុស! ចាំ​តែ​ខុស​ទៅ​លោក​ហេង សំរិន អើយ!!

     
  6. សុភា

    ខែ​កុម្ភៈ 17, 2009 at 11:19 ព្រឹក

    ពាក្យចាស់ថា ចាប៉ី បើរិតតឹងពេកឬធូរពេក មិនពិរោះដូចគ្នា។​ សេរីភាពត្រូវស្ថិតនៅដែនកំណត់មួយ ហើយវាក៏ជាការគិតរបស់មនុស្សម្នាក់ៗដែរ។ សំរាប់ខ្ញុំការបើកសេរីភាពគឺនៅតែល្អជាងការបិទសេរីភាព តែគួរណាម្នាក់ៗត្រូវយល់ដឹងអោយត្រឹមត្រូវ។ ឧទាហរណ៏ការមើលទៅពួកអាគាំង កុំយកតំរាប់តាមតែអាកន្លែងមិនល្អ គួណាយកត្រាប់អ្វីដែលល្អៗប្រសើរជាង។

     
  7. កូនខ្មែរ-បារាំង

    ខែ​កុម្ភៈ 17, 2009 at 4:41 ល្ងាច

    វាត្រឹមត្រូវហើយសុភា ការបើកសេរីភាពគឺវាតែងតែប្រសើរជានិច្ចជាជាងការបិទសេរីភាព។​ពុំនោះទៀតសោត យើងគួរតែជ្រើសរើសយកឬខ្ចីនូវអ្វីដែលវាប្រសើរសម្រាប់ខ្លួនយើង​នឹងទាំងសង្គមផង អំពីបរទេស។ ហើយការខ្ចីនោះសោត គឺត្រូវលៃយ៉ាងណាកុំឲ្យវាផ្ទុយ​នឹងប្រពៃណីទំនៀមទម្លាប់របស់ខ្លួន ហើយការខ្ចីនោះគឺនឹងនាំមកនូវការអភិវឌ្ឍន៍ផ្ទាល់​ខ្លួន បន្ទាប់មកដល់ក្រុមគ្រួសារ ទីបំផុតគឺទៅដល់សង្គមតែម្ដង។ គួរតែទាត់ចោលនូវរាល់​កម្ចីទាំងឡាយណា ដែលជាអវិជ្ជមានដល់ខ្លូន រង្វង់គ្រួសារ នឹងសង្គម។ ជាឧទាហរណ៍​ស្រាប់ក្នុងការខ្ចីឬការយកតែម្ដងនូវប្រពៃណី ទំនៀមទម្លាប់របស់បរទេសមកធ្វើជារបស់​ខ្លួនតែម្ដងនោះ គឺពួកថៃនោះឯង ដែលបានយកប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ​បូរាណទៅធ្វើជារបស់ខ្លួនហើយបានទាំងអភិវឌ្ឍប្រទេសរបស់គេទៀតផង។ ជាសក្ខី​ភាពស្រាប់ដែលពួកថៃនៅតែងងើលមិនទទួលស្គាល់ថាអក្សរមូលរបស់ខ្មែរថាជារបស់​ខ្មែរ តែគេថាជាអក្សរខមទៅវិញ។ ម៉្យាងទៀតនោះ ក្បាច់គុនបុរាណខ្មែរដែលថៃបាន​យកទៅធ្វើជារបស់ខ្លួន ហើយដែលបានប្រកាសជាអន្តរជាតិថាជាក្បាច់គុនប្រដាល់​របស់គេទៅវិញ ដែលនៅអ៊ឺរ៉ុបគេស្គាល់តែពាក្យថា «ប្រដាល់ថៃ» ឬ «Muoy Thaï»​ទៅវិញ។​ ឯក្បាច់គុនប្រដាល់របស់ខ្មែរបូរាណ ពួកអ៊ឺរ៉ុបមិនបានស្គាល់ឡើយ៕

     
  8. កាក​អំពៅ

    ខែ​កុម្ភៈ 19, 2009 at 4:44 ព្រឹក

    ចំលើយ​ខ្លីៗ​របស់​ខ្ញុំ៖
    -​ តារា​ល្បី​ហើយ​មិន​ចាំ​បាច់​ស្លៀក​ស៊ិច​ស៊ី​ទេ
    – តារា​មិន​ទាន់​ល្បី​ទើប​ត្រូវ​ការ​ស្លៀក​ស៊ិច​ស៊ី​ឱយ​ល្បី​នឹង​គេ
    -​ ល្បី​កំរិត​ណា​ប្រែប្រួល​ទៅ​តាម​មនុស្ស បើ​គេ​ចង់​ល្បី​ទល់​មេឃ គេ​ត្រូវ​ស្លៀក​ស៊ិច​ស៊ី​រហូត
    – ល្បី​ឬ​មិន​ល្បី​អាស្រ័យ​នឹង អ្នក​គាំ​ទ្រ ប្រាក់​ចំនូល និង​បន្ទុក​ការ​ងារ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: