RSS

ការីនំបញ្ចុក

21 Feb

គិតៗទៅ ពេល​ដែល​ឃ្លាន​មិន​ដឹង​ធ្វើ​មេច ចឹង​ហើយ​មាន​តែ​សាក​ល្បង​ធ្វើ​ដោយ​ខ្លួន​ឯង​ទៅ។ ង៉ៃ​នេះ​គឺ​សាក​ធ្វើ​ការី​នំ​បញ្ចុក​ តែ​ជា​លើក​ទី​មួយ​ហើយ​ ដែល​ខ្ញុំ​សាក​ធ្វើ​ការី​ កាល​ពី​មុន​មិនដែល​ស្លរ​ដែរ​ទេ​។ កាល​ពី​ម្សិល​មិញ​បាន​តេទៅ ផ្ទះ​ ហើយ​មិន​ភ្លេច​នឹង​ស៊ូរ​បច្ចេក​ទេស​ស្លរ​ការី​យ៉ាង​មេច​ ព្រោះ​មាន​គំ​រោង​រូច​ហើយ​ 😛 ។ តែ​និយាយ​ទៅ​ស្លរ​ណឹង​អត់​មាន​គ្រឿង​គ្រប់​ទេ ដូចជា​ប្រ​ហុក​ ត្រូវ​បាន​ជំនួស​ដោយ​កាពិ (តែអ្នក​ខ្លះ​ គេ​ចូល​ចិត្ត​ដាក់​កាពិ​ជាង​ប្រហុក​ផង​) ហើយ​ម្ទេស​ឆ្អើរ​ ត្រូវ​ជំនូស​ដោយ​ម្ទេស​ស្រស់​ ព្រោះ​ផ្សារ​អាស៊ី​នេះ អត់​មានលក់ ចំណែក​ឯ​គ្រឿង​ការី ត្រូវ​ជំនួស​ដោយ​គ្រឿង​ការី​របស់​ចិនទៅ​វិញ ដោយ​មាន​ខ្លិន​ខុស​គ្នា​ត្រង់​ថា​មាន​ខ្លិន​ថ្នាំ​ចិន​ថែម​ជាមួយ​ ហើយ​ពណ៌​ទៀត​សោត​ក៏​មិន​ស្អាត​ដែរ​។ តែ​ទោះជា​យ៉ាង​ណា​ការី​នំ​បញ្ចុក​ខ្ញុំ​ក៏​ចេញ​ជា​រូប​រាង​ឡើង​ដូច​ខាង​ក្រោម​នេះ​ឯង 😀 គ្រាន់​បើ​ជាង​អត់​ដែរ​មិន​ចឹង​ ។

dsc03656

នំបញ្ចុក​ក្រោយ​ពី​ស្ងោរ​ហើយរៀប​រួច

dsc03659

ការីនំបញ្ចុកម៉ា​ចាន​បស់​ខ្ញុំ 😛

ញ៉ាំតែ​តិច​ប៉ុណ្ណឹង​ព្រោះ​ស្លរ​ទំ​រាំ​តែ​ឆ្អិ​ភ្លក់​ឡើង​ឆ្អែត​ហើយ​ ចាំ​តិច​ទៀត​ចាំ​ញ៉ាំ​ថែម​ទៀត

 
 

18 responses to “ការីនំបញ្ចុក

  1. សុវុឌ្ឍី

    ខែ​កុម្ភៈ 21, 2009 at 8:52 ល្ងាច

    ឡូយដល់ហើយបងភាបាននំបញ្ចុកញ៉ាំ ហាហា ញុំញ៉ាំនំបញ្ចុកថៃអត់កើតសោះ 😀

     
  2. សុភា

    ខែ​កុម្ភៈ 21, 2009 at 8:55 ល្ងាច

    អានំបញ្ចុកនេះ​ក៏​មិន​ដឹង​ថា​មេច​ដែរ​ណឹង​ ចេះ​តែ​ធ្វើៗ​ទៅ​ 😀 ។​ ចុះ​មិនទាន់​គេង​ទៀត ស្មើរ​នេះ​ទៅ​ហើយ​ណឹង?

     
  3. សុវុឌ្ឍី

    ខែ​កុម្ភៈ 21, 2009 at 8:57 ល្ងាច

    នៅមើលមេរៀនសិន ហេហេ មើលបណ្តើរ លេងប្លកបណ្តើ 😀

     
  4. សុភា

    ខែ​កុម្ភៈ 21, 2009 at 8:59 ល្ងាច

    ហាហា បងណេះ​ទើប​តែ​ញ៉ាំ​នំ​បញ្ចុក​ហើយ​ ចឹង​ហើយ​អង្គុយ​លេង​ប្លក់​សិន​ទៅ 😀

     
  5. សុវុឌ្ឍី

    ខែ​កុម្ភៈ 21, 2009 at 9:02 ល្ងាច

    ដូចអត់ឃើញមានល្បោយ 😛

     
  6. សុវុឌ្ឍី

    ខែ​កុម្ភៈ 21, 2009 at 9:03 ល្ងាច

    okay I gotta sleep now. Talk to you next time. 😀

     
  7. សុភា

    ខែ​កុម្ភៈ 21, 2009 at 9:04 ល្ងាច

    ហាហា ល្បោយអី អត់​មាន​ត្រ​យោង​ចេក​លក់​ផង​ ហើយ​ជី​អី​ក៏​ថ្លៃ​ដូច​មាស​ចឹង​។ ចឹង​ហើយ​កំណត់​ថា​បន្លែ​ក្នុង​សំ​លរ​ណឹង​ជា​ល្បោយ​ចុះ 😆

     
  8. សុភា

    ខែ​កុម្ភៈ 21, 2009 at 9:04 ល្ងាច

    Ok see you then, good night

     
  9. កូនខ្មែរ-បារាំង

    ខែ​កុម្ភៈ 21, 2009 at 10:40 ល្ងាច

    អីយ៉ា ឃើញការីនំបញ្ចុករបស់ សុភា ស្រក់ទឹកមាត់តែម្ដង។ តែតាមពិតទៅ​ខ្ញុំមិនសូវជាចូលចិត្តការីប៉ុន្មានទេ តែបើនំបញ្ចុកសម្លប្រហើររបៀបខ្មែរចូល​ចិត្តជាង។

     
  10. សិទ្ធី

    ខែ​កុម្ភៈ 21, 2009 at 11:26 ល្ងាច

    គ្រាន់បើ មើលទៅទំនងណាស់។ ខ្ញុំធ្លាប់សាកធ្វើម្តងដែរប៉ុន្តែកាលនោះអត់ដាក់ទឹកម៉ាតិច លេងសុទ្ធតែខ្ទិះដូង។
    នេះដោយសារតែមើលវិធីធ្វើដែរសរសេរនៅលើគ្រឿងការី។ គេអត់មានសរសេរថាដាក់ទឹកអីម៉ាតិច។ យ៉ាប់!

     
  11. សុភ័ក្ត្រ

    ខែ​កុម្ភៈ 22, 2009 at 3:02 ព្រឹក

    ខ្ញុំ​ក៏​ធ្លាប់​សាក​ល្បង​ធើ​ការី​ម្ដង​ដែរ​ហើយ រស​ជាតិ​ក៏​មិន​ណយ​ដែរ ហេហេ… (ធ្វើ​ពីរ​ដង អា​លើក​ទី​មួយ​ឆ្ងាញ់ ដល់​អា​លើក​ទី​ពីរ​មិន​ដឹង​ជា​ម៉េច​អត់​ឆ្ងាញ់) ប្រើ​គ្រឿង​ការី​ស្រាប់​ស្រួល​ណាស់​គ្មាន​អី​ពិបាក​ទេ ដាក់​តែ​សាច់ បន្លែ​ចូល ស្រេច ហេហេ.. ចាំ​ង៉ៃ​ណា​ដាក់​អួត​ក្នុង​ប្លក់​ខ្ញុំ​បាន​ម៉ា​ដង 😛

     
  12. គីមស៊្រុន

    ខែ​កុម្ភៈ 22, 2009 at 8:43 ព្រឹក

    នៅផ្សារអាស៊ី មានលក់ Curry Paste រឺក៏ ការីកំប៉ុងដែរតើ។ សាកធ្វើអាអស់ហ្នឹងមើល ប្រហែលឆ្ងាញ់។ ខ្ញុំធ្លាប់តែប្រើ Curry Paste ស្រាប់ៗទេ មិនពិបាកបុកគ្រឿង។ ចេះមានសណ្ដែកគួរដាក់ឃើញ។ ប្រហែលឆ្ងាញ់ហើយ។ នៅនេះវិញ​រកសណ្កែក​កួរ​តែមួយកួរ​គ្មាន។

     
  13. 4cambodia

    ខែ​កុម្ភៈ 22, 2009 at 8:43 ល្ងាច

    ហាសហា៎! ចង់ញ៉ាំនំបញ្ចុកមួយចាន ទូរសព្ទ័ទៅផ្សំគ្រឿង បានឆ្ងាយម៉េះ! មួយចាននឹងថ្លៃប៉ុន្មានដែរ? :mrgreen:

     
  14. សុភា

    ខែ​កុម្ភៈ 22, 2009 at 9:15 ល្ងាច

    លោកកូនខ្មែរ​បារាំង សម្លរខ្មែរណឹង​ចង់​ធ្វើ​ដែរ​ តែ​នៅ​នេះ​អត់​ប្រហុក​ចឹង​ហើយ​ធ្វើ​អត់​ចេញ។
    លោកគ្រូ​ថា​ត្រូវ​ មើល​ទៅ​ទំនង​ណាស់​ តែ​ដល់​ញ៉ាំ​បាន​ដឹង​ថា​ទ្រលាន់​។ ខ្ញុំ​ទើប​តែ​ដឹង​ថា​លោក​គ្រូ​ចេះ​រៀន​ធ្វើ​ម្ហូប​ដែរ​។
    សុភ័ក្ត្រ អាលើក​ទី​មូយ​ណឹង​ចៃ​ដន្យ​ទេ​អី​ បាន​ដាក់​គ្រឿង​ត្រូវ​
    ស្រ៊ុន​ញុំ​ទៅ​ផ្សារ​ណឹង​ សួរ​គេ​ទៅ គេ​មាន​ការី​តែ​ពី​ប្រភេទណឹង​ ជាការី​ម្សៅ មក​ពី​ចិន​ នឹង​ ឥណ្ឌា​។ ខ្ញុំ​សំរេចចិត្ត​យក​អា​របស់​ចិន​ទៅ
    4Cambodia ញ៉ាំ​ Free Free ទេ អត់​គិត​លុយ​ណា​ តែ​ឈឺពោះ​អត់​ធានា​
    😀

     
  15. សាយ័ន្ត

    ខែ​កុម្ភៈ 23, 2009 at 5:18 ល្ងាច

    អូ ម្សិលមិញទៅលេងមិត្តនៅខេត្តថៃបីញ ក៏គេធ្វើនំបញ្ចុកដែរ តែសម្លរប្រហើណាំយ៉ា
    គិតទៅម្យ៉ាងម្នាក់ទេ !!ហេហេ

     
  16. sophea2csl

    ខែ​កុម្ភៈ 23, 2009 at 7:03 ល្ងាច

    Hungry and want to eat 🙂

     
  17. Ramana

    ខែ​កុម្ភៈ 24, 2009 at 3:28 ព្រឹក

    ញ៉ុម​មិន​ទាន់​បាន​ breakfast ផង​ឃើញ​ចឹង​ឃ្លាន​ទៀត​ហើយ ។ លើក​ក្រោយ​មុន​ចូល​ប្លក់​សុភា​ទាល់​តែ​ញ៉ាំ​អោយ​ឆ្អែត​សិន​បាន​បាន មិន​ចឹង​ទេ ស្រក់​ទឹក​មាត់​អត់​ប្រយោជន៍​មិន​ខាន​ទេ 😦 តែ​ទំនង​មែន​ណា ហើយ​ជា​ពិសេស​ញ៉ុម​ចូលចិត្ត​ការី​ទៀត

     
  18. duongchan

    ខែ​កុម្ភៈ 24, 2009 at 6:46 ល្ងាច

    សុំញ៉ាំដែរមកភា ញ៉ុំអត់ញ៉ាំច្រើនទេ សុំតា២ចានបានហើយ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: