RSS

ទៅលេង Nice ស្គី

02 មីនា

កាលពី​ថ្ងៃ​សុក្រ អាទិត្យមុននេះ បាន​ឆ្លៀត​ពេល​ទៅ​លេង​ Nice បាន​ពីរ​បី ថ្ងៃ​ដែរ តែ​គ្រាន់​តែ​ចំ​ណាយ​ពេល​ជិះ​រថភ្លើង​ទៅ អស់​មួយ​យប់​មួយ​ព្រឹក ហើយត្រលប់​មក​វិញ​អស់​មួយ​យប់​ពេញ​ទៀត។ តែទោះ​យ៉ាង​ណា​ក៏​រាប់​ថា​សប្បាយ​ដែរ​​ ព្រោះ​បាន​ទៅ​ជិះ​ស្គី បាន​ម្តង​នឹង​គេដែរ 😀 តែ​នេះ​មិន​ទាន់​បាត់ឈឺ​ខ្លួន​នៅ​ឡើយ ទេ​ ព្រោះ​ថា​ដូល​រាប់​ដង​មិន​ឈ្នះ។ មាន​លើក​មួយ​នេះ ដូល​ទៅ​ទាក់​សំ​ណាញ់​ដូច​ត្រី​ចឹង ហើយ អា​ម្តង​ទៀត​នោះ រមៀល​ដូច​ជ្រូក​ 😆 ។ ទៅ​លេង​ណឹង ដឹង​ខ្មាស់​អ្នក​ណា​ទេ? អាក្មេង បួន​ ប្រាំ​ឆ្នាំ​ ដើរ​មិន​ទាន់ ត្រង់​ផ្លួវ​ផង​ជិះ​ស្គី ៩ មាន​ស្ទីល​អី​ណា​ទៀត 👿 ។

carte

ផ្លួវ​ដែល​បាន​ឆ្លង​កាត់​ដើម្បី​ទៅ Nice ពី​កន្លែង​ខ្ញុំ Pointiers, La Rochelle

dsc03662

ផ្លួវក្រោមភ្នំ

dsc03664

ផ្លួវទៅ​ភ្នំ​ទឹក​កក ដើម្បី​លេង​ស្គី

dsc03669

នៅ​ភូមិ សូឡា តាមផ្លួវ​ទៅភ្នំទឹកកក លេង​ស្គី

dsc03691

ទៅ​ដល់​កន្លែង​លេង​ស្គី​ហើយ ដូល​ឡើង​ខ្មាស់​ក្មេង 😆

dsc03709

ញ៉ាំអាហារថ្ងៃ​ត្រង់​ជុំ​គ្នា​ជាមួយ​សិស្ស​ខ្មែរ​នៅ​ Nice ផ្សេងទៀត

Advertisements
 

12 responses to “ទៅលេង Nice ស្គី

  1. chandrapong007

    ខែ​មីនា 2, 2009 at 11:12 ល្ងាច

    សុំសួរ​មួយ​ដូច​ឆ្ងល់ 😀 នៅ​បារាំង​ហ្នឹង​ គ្រាន់​តែ​លេង​ស្គី​ចាំបាច់ ទៅ​លេង​ដល់ Nice?

     
  2. 4cambodia

    ខែ​មីនា 3, 2009 at 1:34 ព្រឹក

    ចង់ទៅលេងដែរ តែអត់ពេលសោះ! មើលទៅដូចជាប្លែកដែរ តែបើទៅវិញយកអីទៅខ្លះ សុភា? :mrgreen:

     
  3. kooms

    ខែ​មីនា 3, 2009 at 2:21 ព្រឹក

    សម្រាក់​ដើរលេង​សោះនឹង ស្មាន​តែរវល់មែន ប្រាប់គេ​ថារវល់​ តែ​បែជាដើរលេ 😆

     
  4. Posoky

    ខែ​មីនា 3, 2009 at 3:51 ព្រឹក

    កូនគេឡូយណាស់ណរ បានជិះស្គីទៀត ខ្ញុំមិនទាន់អីទេ កុំថាឡើយស្គីនឹង ដឹងក្រោកពេគេង ទៅធ្វើការ មកវិញមើល TV រួច ញាំដេក that’s it.

     
  5. សុភ័ក្ត្រ

    ខែ​មីនា 3, 2009 at 9:11 ព្រឹក

    នៅ​ខំ​យក​មក​អួត​ទៀត​ហ៎ា អត់​ចេះ​ខ្មាស់​គេ 😀

     
  6. រដ្ឋ

    ខែ​មីនា 4, 2009 at 4:42 ព្រឹក

    🙂

     
  7. អគ្គលីបុត្រ

    ខែ​មីនា 4, 2009 at 7:43 ព្រឹក

    ស្អាតម៉េះលោកអើយ!

     
  8. Vichara

    ខែ​មីនា 4, 2009 at 2:04 ល្ងាច

    សម្លាញ់ឡូយមេះ បានទៅលេងស្គីនៅកន្លែងឆ្ងាយផង។ ទៅលេងឲ្យញឹកតិចទៅ ពូកែលេងហើយ 😀

     
  9. សុភា

    ខែ​មីនា 4, 2009 at 8:43 ល្ងាច

    ចាន្ទ្រាពង្ស បើ​មិន​ទៅ​ នីស​ មេច​ មាន​ស្គាល់​គេ​នៅ​តែ​ណឹង ហើយ​នៅ​ នីស​ ណឹង​ស្អាត​ផង​​ បាន​ចូល​ចិត្ត​ទៅ

    លោក​ 4Cambodia រឿង​ដើរ​លេង​ ទាល់​តែ​ឆ្លៀត​តិច​ទើប​បាន ចឹង​ទេ អត់​រហូត​ណឹង

    kooms តាម​ពិត​រវល់​មែន​តើ តែ​អា​រឿង​ដើរ​លេង​ណឹង​ ឆ្លៀត​ទាល់​តែ​បាន

    Soky កំ​សត់​ម្លេះ​ចឹង​ នៅ​អាគាំង​ណឹង​មាន​ច្រើន​ដែរ​តើ មើល​ទៅ កន្លែង​លេង​ស្គី។ តែ​ថា​ទៅ​ ខ្ញុំ​មក​តែ​ ១​ ឆ្នាំ​ ចឹង​ហើយ​ត្រូវ​ឆ្លៀត​ទៅ​អោយ​បាន​។ ងាយ​ណា​បាន​មក​វិញ​ម្តង​ទៀត

    សុភ័ក្ត្រ ខ្ញុំ​ទទូល​ស្គាល់​សម្ថភាព ខ្លួន​ឯង បើ​លេង​អត់​កើត​ ចាញ់​ក្មេង​ ខ្ញុំ​ប្រាប់​គេ​ចឹង

    រដ្ឋ ញញឹម​ណឹង​ចង់​មាន​ន័យ​ថា​មេច?

    អគ្គលីបុត្រ ថា​អី​គេ​ស្អាត​ណឹង?​ ហាហា ទេសភាព​ស្អាត​មែន​ណឹង​ នៅ​ នីស​ ណឹង ចាំ​ខែក្តៅ​ ទៅ​ម្តង​ទៀត លឺ​ថា​នៅ​មាន​កន្លែង​ដើរ​លេង​ច្រើន​ទៀត ណាស់

    សំលាញ់អើយ បើទៅ​លេង​អោយ ញឹកៗ ប្រាកដ​ជា​ក្រ​ ជាមិនខាន​ទេ សេដ្ឋកិច្ចពិភពលោកកំ​ពុង​តែ​ធ្លាក់​ចុះ​ផង ខំៗ ទៅ​ខ្មែរ​វិញ​បាន​លុយណា​លើក​កែវ 😀

     
  10. រដ្ឋ

    ខែ​មីនា 5, 2009 at 4:08 ព្រឹក

    ខ្ញុំ​មិន​សូវ​ចេះ​មាត់​ក​ទេ បាន​តែ​ញញឹម​ហ្នឹង​ឯង!! 🙂

     
  11. សុវុឌ្ឍី

    ខែ​មីនា 5, 2009 at 6:11 ព្រឹក

    អីយ៉ាដូរសម្បកផ្ទះទៀត 😀

     
  12. សុភា

    ខែ​មីនា 6, 2009 at 5:51 ល្ងាច

    ដូរសំបក​ដាក់​អាថ្មី ចង់​ប្លែក​ភ្នែក។ តែដូរ​តំ​បូង​ថា​ស្អាត បាន​តែ​មួយ​ថ្ងៃ​មើល​ចង់​ពុល ចឹង​ហើយ​ដាក់​អា​ចាស់​ណឹង​ឡួយ​ជាង 😛

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: