RSS

ស្ងៀម​ជា​ជាង​ស្រដី

07 មីនា

ពាក្យ​ចាស់​លោក​ពោល​ថា

ស្ងៀមជាជាង​ស្រដី

រឺ​ក៏​គេ​និយាយ​ម្យ៉ាង​ទៀត ថា

ទេវតាបង្កើត​មនុស្ស​អោយ​មាន​ត្រចៀក​ពីរ​ មាត់​មួយ ព្រោះ​ចង់​អោយ​មនុស្ស​ស្តាប់​ច្រើន​ជាង​និយាយ

ការ​ផ្លាស់​ប្តូរ​របស់​ខ្ញុំ

– មនុស្ស​មិន​សូវ​ចេះ​និយាយ​ច្រើ

– មិន​ខ្វល់​នូវ​រឿង​អ្វី​ទាំង​អស់​​ ចំ​ពោះ​មនុស្សដែល​នៅ​ជុំ​​វិញ​ខ្លួន (គិត​តែ​ខ្លួន​ឯងពេក​ហើយ)

– និយាយ​ច្រើន​ លេង​សើចច្រើន

– ចូល​ចិត្ត​ខ្វល់​ពី​មនុស្ស​ដែល​នៅ​ជុំ​វិញ​ខ្លួន ពេល​ខ្លះ​ដល់​ជ្រុល (គ្រោះ​ថ្នាក់​ដល់​ខ្លួន​ឯង​ពេក​ហើយ)

– និយាយ​ច្រើន​ពេក ចូល​ចិត្ត​មើល​ពី​កំ​ហុស​អ្នក​ដ៏​ទៃ មិន​មើល​ខ្លូន​ឯង (ជ្រល់​ពេក​ហើយ ខ្លាយ​ជាមនុស្ស​អង្គុយ​ចាំ​តែ​ចាប់​កំ​ហុស​គេ)

ឥឡូវ​នេះ​ត្រូ​វយក​សុភា​សិត​ខ្មែរ​មក​ដាក់​ខ្លួនហើយ ដើម្បី​កុំ​អោយ​គេ​វៃ​ទាន់ 😀

 
 

17 responses to “ស្ងៀម​ជា​ជាង​ស្រដី

  1. រដ្ឋ

    ខែ​មីនា 8, 2009 at 3:23 ព្រឹក

    ទំពារ​ចេក​ខ្ចី​ជាជាង​មាត់​ទំនេរ 😀

     
  2. សុភ័ក្ត្រ

    ខែ​មីនា 8, 2009 at 3:40 ព្រឹក

    ឯង​រក៍​ដាក់​អា​ឃ្លា​នេះ​ហើយ ការ៉ាត់​ដាក់​មុន​បាត់!

     
  3. សុភា

    ខែ​មីនា 8, 2009 at 9:47 ព្រឹក

    ហាហា ខ្ញុំ​រក​នឹក​អា​ឃ្លា​ចុង​ក្រោយ​ណឹង​អត់​ឃើញ 😛

     
  4. monida

    ខែ​មីនា 8, 2009 at 10:07 ព្រឹក

    “ស្ងៀមជាជាង​ស្រដី” មិនមែន “​ស្ងៀមជៀសជាង​ស្រដី” ទេ។

     
  5. សុភា

    ខែ​មីនា 8, 2009 at 11:42 ព្រឹក

    កែរួច​ហើយ​ អរគុណ​អ្នកគ្រូ 😀

     
  6. កូនខ្មែរ-បារាំង

    ខែ​មីនា 8, 2009 at 11:35 ល្ងាច

    «​មិនខ្វល់នូវរឿង » គេមិនសរសេរ មិនខ្វល់នៅរឿង ដូច្នេះទេ ។
    ព្រោះថាពាក្យ នូវ ជា និបាតសព្ទ ឬ/នឹងជា អាយតនិបាត ឯពាក្យ នៅ ជា កិរិយាសព្ទ ឬ/នឹងជា កិរិយាវិសេស៕
    ត្រចៀក មិនមែន ត្រជៀក ទេ។

     
  7. kooms

    ខែ​មីនា 10, 2009 at 2:32 ព្រឹក

    ប្រហែលជួប​បញ្ហា​បែប​នេះហើយ​​ បាន​ជាចេញ​សុភាសិត​មក។

     
  8. Posoky

    ខែ​មីនា 10, 2009 at 7:16 ព្រឹក

    សុទ្ឋតែតារា ពាក្យកាលីបៗ

     
  9. វិចិត្រ

    ខែ​មីនា 10, 2009 at 5:36 ល្ងាច

    លោក កូនខ្មែរ-បារាំង អាច​ពន្យល់​ពី​របៀប​ប្រើ​ពាក្យ នូវ បន្តិច​បាន​ទេ ត្បិត​អី​ខ្ញុំ​មិន​សូវ​ដឹង​របៀប​ប្រើ​វា​ទេ។ ដូច​ជា​ឃ្លា​នេះ គេ​អាច​និយាយ​ថា “មិន​ខ្វល់​ចំពោះ …” បាន​ទេ? ពេល​ណា​ត្រូវ​ប្រើ នូវ ពេល​ណា​មិន​បាច់​ប្រើ? ដូច​ជា​ឃ្លា​ថា “គាត់​បាន​ប្រគេន​នូវ​ចង្ហាន់​ដល់​ព្រះ​សង្ឃ…” បើ​មិន​បាច់​ដាក់​ នូវ បាន​ទេ?
    ** សូម​ទោស​ដែល​លើក​សំនួរ​ចាក​ប្រធាន​បទ។

     
  10. កូនខ្មែរ-បារាំង

    ខែ​មីនា 10, 2009 at 11:22 ល្ងាច

    ការដាក់ឬមិនដាក់ នូវ វាស្រេចតែចិត្តលោកទេ។ ខ្ញុំបាទគ្រាន់តែចង់ជម្រាប​ថាខ្ញុំមិនមែនជាអ្នកឯកទេស ឬក៏ជាសាស្រ្តាចារ្យផ្នែកខេមរភាសាទេ តែមានពេលខ្លះ អានទៅវាដូចជាទាស់ភ្នែកពេក ក៏ជួយកែខ្លះៗទៅ។

     
  11. សុភា

    ខែ​មីនា 10, 2009 at 11:31 ល្ងាច

    អរគុណ​លោក​កូនខ្មែរបារាំង​ដែល​បាន​កែរ។ តាមពិត​ទៅ​ខ្ញុំ​ដឹង​ថាខ្ញុំ​សរសេរ​ខុស​ច្រើន មិន​ថា​តែ​អក្សរបរទេស សូម្តី​តែ​អក្សរ​ជាតិ​ក៏​ខុស​រាប់ភ្លេច នោះ​ក៏​ដោយ​សារ​ការ​មិន​យក​ចិត្ត​ទុក​ដាក់។ ដល់​ឥឡូវ​ណឹង​ដឹង​ខ្លូន​ហើយ តែ​​នៅ​តែ​សរសេរខុស​រាប់ភ្លេចដដែល ចាំខ្ញុំព្យាយាម​កែរ​អោយ​បាន​ច្រើន 😛

     
  12. Ramana

    ខែ​មីនា 11, 2009 at 3:09 ព្រឹក

    ពេល​ខ្លះ​ការ​នៅ​ស្ងៀម​ក៏​ល្អ​ដែរ និយាយ​ច្រើន​នាំ​តែ​ហត់ 😛

     
  13. រដ្ឋ

    ខែ​មីនា 11, 2009 at 4:25 ព្រឹក

    អា​ហត់​នោះ​វា​មិន​អី​ទេ ខ្លាច​តែ​បែក​មាត់​ឯណោះ 😀 lolz

     
  14. រដ្ឋ

    ខែ​មីនា 11, 2009 at 4:32 ព្រឹក

    ដល់​មក៍​កន្លែង​ថា “ព្យាយាម​កែ​រ​អោយ​បាន​ច្រើន” ខុស​ទៀត!! ហាហា អត់​រាង… គួរ​សរសេរ​ថា “​ព្យាយាម​កែ​ឲ្យ​បាន​ច្រើន” បាន​ឡូយ!!

     
  15. សុភា

    ខែ​មីនា 11, 2009 at 1:58 ល្ងាច

    រ៉ាមណា និយាយត្រូវ និយាយ​ច្រើ​នហត់ ហើយ​អត់​លុយ​ហេង​ស៊យ​បែក​ម៉ាត់​មែន​ណឹង ដូចណារដ្ឋនិយាយ​ចឹង:P

     
  16. កូនខ្មែរ-បារាំង

    ខែ​មីនា 12, 2009 at 12:44 ព្រឹក

    ចុះបើសរសេរបារាំង ខុសដូចសរសេរខ្មែរអញ្ចឹង វាមិនខូចយីហោអស់ហើយ​ទេ? Heureusement en français il existe des logiciels de correction des fautes d’orthographe ou de grammaire. Espérons que des logiciels de correction des fautes en khmer existeront bientôt !

     
  17. MKMU

    ខែ​មីនា 12, 2009 at 2:57 ព្រឹក

    ល្អណាស់ សុភា ចំពោះពាក្យស្លោកល្អៗ។ ពាក្យស្លោកខ្មែរមួយចំនួនបើយើងអនុវត្តតាមហើយយល់អោយច្បាស់ពីពាក្យនោះ វាធ្វើអោយខ្លួនយើងមានការអភិវឌ្ឍន៌។
    ឆាយា

     

ទំលាក់ មួយចំលើយតប ទៅ សុភា បោះ​បង់​ការ​ឆ្លើយ​តប