RSS

ខ្ញុំធុញ!!!

11 មីនា

lonely

ហ៊ឹម​សុំ​បើក​វេទិការរអ៊ូ​បន្តិច​ហើយ​ថ្ងៃ​នេះ​ ព្រោះ​បើ​មិន​បាន​និយាយ​គឺ​មិន​កើត​ទេ ខ្លា​ច​ផ្ទុះ 😛 ។ ចង់ស្រែក​ថា​ខ្ញុំ​ធុញណាស់​រ៉ាល់​ថ្ងៃ​នេះ។ វា​គ្មាន​បញ្ហា​អ្វី​ធំ​ដុំ កំភួន​នោះ​ទេ គ្រាន់​តែ​គិត​ថា​ឯក​កោរ​សំ​បើម​ណាស ត្បិត​មិន​មាន​គ្នា​ជជែក​លេង ក្រៅ​ពី​វើដប្រេស ហ្វេសប៊ុក នឹង​ វេបសាយ​ មួយ​ចំ​នួន​ទៀត ដែល​ជា​កន្លែង​កំ​សាន្ត​របស់​ខ្ញុំ។ រ៉ាល់​ថ្ងៃ​តែង​តែ​មាន​អារម្មណ៏​ថា​អផ្សុក ព្រោះ​ពេល​ខ្លះ ស្ទើរ​តែ​មិន​បាន​និយាយ​ពេញ​មួយ​ថ្ងៃ លើក​លែក​តែ​ពាក្យ Salut, Bonjour, ça va ដែល​វា​ខុស​ទាំង​ស្រុង​ពី​ទំលាប់របស់​ខ្ញុំ​ដែល​ធ្លាប់​និយាយ​ច្រើន។

តាមពិត​ទៅ​មាន​ពួកម៉ាក​មក​ជាមួយគ្នា​ម្នាក់​ទៀត​ដែរ តែ​ មិន​បាច់​និយាយ​ទេ ដូច​ ឆុង​គ្នា​ជាមួយ​ខ្ញុំ​ដល់​ហើយ តាំង​ពី ៦ ឆ្នាំ​មុនមក​ម្លេះ។ គ្មាន​បាន​ជា​គ្នា​គ្រាន់​និយាយលេង​សើច​អី​ទេ មាន​តែ​ធ្វើ​អោយខ្ញុំ​យ៉ាប់​លើស​ដើម មាន​តែ​ធ្វើ​អោយខ្ញុំ​មិន​ចង់​និយាយ​ទៅ​វិញ។

ហើយ​បើ​និយាយ​ពី​កន្លែង​ដើរ​លេង​ ក៏​មិន​ដឹង​ទៅ​ណា​ដែរ ខ្ជឹល​ទាំង​ចេញ​ក្រៅ​ទៀត​ ព្រោះ​រងារ។ តែ​តាម​ពិត​ទៅ ពេល​ចាប់​ផ្តើម​ស្តារ​ណឹង ដូច​ថា​មាន​ស្គាល់​អ្នក​ផ្សេង​ដែរ តែ​មាន​អារម្មណ៏​ថា ពូក​បារាំង​ណឹង​ដូច​រើស​អើង​ណាស់ (តាម​ពិត​ទៅ​ អត់​ទេ តែ​មក​ពី​ខ្ញុំ)។ ពេល​ទៅ​ញ៉ាំ​បាយ​អី​ ខ្ញុំ​មិន​ដែល​ទាំង​បាន​និយាយ​អី​ផង លឺតែ​គេ​និយាយ​គ្នា​គេ។ ហើយ​ខ្ញុំ​មិន​ចង់​ទាំង​ស្តាប់​គេ​ទេ ព្រោះ មិន​ដឹង​គេ​និយាយ​អី​អត់​យល់​សោះ​ឡើយ​ណា។ ហើយ​គេ​និយាយ​តែ​គ្នា​គេ​ទៅ ដោយ​មិន​ដែល​លើក​ប្រធាន​បទអី​និយាយ​ជាមួយ​​ឯង​សោះ។ គិត​ឈប់​ទៅ​ញ៉ាំ​បាយ​ជាមួយ​ពួក​ណឹង​ហើយ ព្រោះ​ថា ដូចជា​ ពិបាក​ខ្លាំង​ណាស់ អង្គុញ​ម៉ក់ៗ ម្នាក់​ឯង ស្តាប់​គេ​មិន​យល់ នាំ​តែ​យ៉ាប់​ទេ។

អោយ​តែ​មាន​អារម្មណ៏​ចឹង​ម្តងៗ ដួចជា​យ៉ាប់​ណាស់ណ៎ ជាពិសេស​នៅ​ពេល​ដែល​ឃើញ​គេ​មាន​មិត្ត​ភក្តិ​ច្រើន​និយាយ​គ្នា។ បើ​នៅ​ខ្មែរ​វិញ គ្រាន់​មាន​ពួក​ម៉ាក​ដើរ​លេង ជជែកគ្នា​លេង​ដែរ។ នេះ​ក៏​ដោយ​សារ​តែ​ខ្ញុំ​ទំ​លាប់​និយាយ​ច្រើន ហើយ ក៏​ជាមួល​ហេតុ​ដែល​ខ្ញុំ​មិន​ចង់​និយាយ​ច្រើន​ត៏​ទៅ​ទៀត។

ស្ងៀមជាជាងស្រដី!

ថ្ងៃ​នេះ ពេល​មក​ពីញ៉ាំ​បាយ​វិញ ខ្ញុំ​បាន​និយាយ​ថា ធម្ម​តា​មាន​ខ្មែរ​ច្រើ​ដែរ​នៅ​បារាំង​ណឹង ចង្រៃ​តែ​នៅ​ទី​នេះ អត់​មាន​ខ្មែរ។ ម្នាក់​មួយ​នោះ​បាន​ត្រឹម​តែ​សើច​ណឹង​ អត់​ដឹង​ថា​ខ្ញុំ​ធុញ​យ៉ាង​ណា​ទេ​។

Advertisements
 

24 responses to “ខ្ញុំធុញ!!!

  1. វិចិត្រ

    ខែ​មីនា 11, 2009 at 5:23 ល្ងាច

    ហើយ​មិន​រៀន​តាម​ក្រុម J&B ទៅ… 😀

     
  2. សុភា

    ខែ​មីនា 11, 2009 at 5:44 ល្ងាច

    អត់មាន​គ្នា​គ្រប់​ ហើយ​ខ្វះ​បច្ចេក​ទេស 😛

     
  3. កូនខ្មែរ-បារាំង

    ខែ​មីនា 12, 2009 at 12:33 ព្រឹក

    ហៅពួកបារាំងៗ ឲ្យបានគ្រប់គ្នាទៅ !

     
  4. ramana

    ខែ​មីនា 12, 2009 at 4:05 ព្រឹក

    ចុះ​ចូល​ចិត្ត​ធ្វើ​អី​ចុះ? បើធុញ​គួរ​តែ​រក​អី​ធ្វើ​អោយ​បាត់​ធុញ ដូច​ខ្ញុំ​បើ​ធុញ​ខ្លាំង​ខ្ញុំ​អាន​សៀវភៅ​រឿង ឬ​ក៏​មើល​ DVD ។ ចុះ​មាន​អ៊ីនធឺណេត​នៅ​កន្លែង​តើ​ហ្អី​ លេង​ទៅ​ chat ទៅ​ ។ នេះ​ជា​វិធី​កែ​អផ្សុក​របស់​ខ្ញុំ មួយ​​ទៀត​គឺ​លេង​ហ្គេម 😛

     
  5. សុវុឌ្ឍី

    ខែ​មីនា 12, 2009 at 4:40 ព្រឹក

    នឹងហើយ មើលសៀវភៅរឿងអាចជួយ ខ្ញុំ ទើបតែសាកយប់មិញឃើញថាមានប្រសិទិ្ធភាពខ្លះដែរ

     
  6. សុភ័ក្ត្រ

    ខែ​មីនា 12, 2009 at 6:12 ព្រឹក

    ហេហេ…

     
  7. ទឹម បឿន

    ខែ​មីនា 12, 2009 at 4:08 ល្ងាច

    ទ្រង់​កំប្លែង​បន្តិច អី​បន្តិច ហាហា

     
  8. វិរីយា

    ខែ​មីនា 13, 2009 at 12:26 ព្រឹក

    សំណាង​ហើយ​មាន​ WordPress ឲ្យ​បញ្ចេក​ចោល (ធុង​សំរាម​អារម្មណ៍ ហេហេហេ) កុំ​អី​បែប​ផ្ទុះ​ពេញ​ស្រុក​បារាំង​! ហាហាហា

    បង​ថា​សាក​អាន​សៀវភៅ​ទៅ…តែ​អាន​សៀវភៅ​រឿង​​ បង​សាក​ហើយ​ពេល​ជក់​ណា ម៉ាអាទិត្យ​អត់ចេញ​ទៅណាក៏បាន​ ហើយ​មិនបាច់​និយាយ​ច្រើន​ក៏បាន…

    តែ​ធ្វើ​ចឹង​យូរៗ​វា​មិ​ន​ល្អទេ ត្រូវ​រក​កន្លែង​បញ្ចេញ​ចោល​ផ្សេង​វិញ បារាំង​ពេញ​ស្រុក​មក​ពួកម៉ាក​មួយ​ជិតស្និទ្ធ​គ្រាន់​នឹង​ឲ្យ​យើង​និយាយលេង​មិនបាន​ ដូច​ពិបាក​ជឿ (តែខ្ញុំ​យល់​ស្រប​ពួក​បារាំង​នឹង​ពេល​ខ្លះ​យល់ថា​ដូចជា​រើសអើងណាស់)

    Yo Yo Yo…. make it easy! C’est la vie!

     
  9. monida

    ខែ​មីនា 13, 2009 at 3:34 ល្ងាច

    អីគេ J&B​ ?

     
  10. សាយ័ន្ត

    ខែ​មីនា 13, 2009 at 6:16 ល្ងាច

    ខ្ញុំក៏មានអារម្មណ៏ចឹងដែរ មិនថានៅទីណាទេ!! ខ្ញុំនៅយួនជិត៤ឆ្នាំអត់មាន
    មិត្តស្និទ្ធយួនណាម្នាក់ទេ ព្រោះតែការលេងសើច និងការនិយាយស្តីខុសគ្នាពេក
    (មិនមែនរើសអើងទេ តែដើរជាមួយគ្នាមិនស៊ីសង្វាក់គ្នា) យួនចូលចិត្តនិយាយពាក្យ អសុរសណាស់(….) ហើយយូរទៅខ្មែរគ្នាឯងក៏ពិបាកដែរ មានអ្នកខ្លះមើល
    ងាយគ្នាឯងទៀត!! បើនែនាំអោយគេរៀនទៅជាឯងប្រដៅគេ ធ្វើមិត្តល្អទាល់តែ
    បបួលគ្នាទៅផឹងស្រា បៀរ ទៅ(…) បើចូលប្រលងជួសគេ ចាំគេស៊ីបាយហើយ
    លាងចានអោយ ហ្នឹងបានមិត្តល្អគេចង់រាប់អាន បើយករបស់គេប្រើ ឬខ្ចី ដូចជា
    ម៉ូតូ កុំព្យូទ័រ… គេមិនចង់រាប់អានទេ។
    សំណាងដែរខ្ញុំមនុស្សចិត្តត្រជាក់ រកវិធីផ្សេងមកកំសាន្តវិញ ហើយឥលូវមាន
    សិស្សតិចណូមកស្តា នៅយួនទៅលេងជាមួយពួកគេសប្យាយជាង!!

     
  11. សុភា

    ខែ​មីនា 13, 2009 at 8:53 ល្ងាច

    កូនខ្មែរ​បារាំង ហៅ​អី បើ​ដូច​មិន​ស្គាល់​ពួក​ណឹង​ផងណឹង

    រ៉ាមណា លេងដែរ​តើ ហើយ​លេង​ច្រើន​ទៀត ទើប​បាន​ប៉ុណ្ណឹង​ណឹង​ណា កុំ​អី​យ៉ាប់​ជាង​ណឹងទៀត មើល​ទៅ 😛 អរគុណដែល​បាន​ដាក់​ឈ្មោះ​ក្នុង​ឆាត ចាំ​ទំនេរ​តិច​ ចាំ​ប្រាជ្ញ​ម្តង

    សុភ័ក្ត្រ និង​ បឿន គេ​ខំ​សរសេរ កំសត់​ប៉ុណ្ណឹងនៅ​សើច​ទៀត​ណា 👿 ​

    សុវុឌ្ឈី វីរីយា ចង់​សាក​មើល​ដែរ តែ​អត់​បាន​ដាក់​សៀវភៅ​រឿង​មក​ផង មានតែ​មើល​រឿង​ត្មង​ណឹង។ ហេហេ មើល​នៅ​លើ​ Youtube ជិត​អស់​ហើយ 😀

    អ្នកគ្រូ J&B ណឹង​ ក្រុម​ចំ​រឿង​អាណាធិប្បតេយ នៅ ប៉ារីស https://pspimage.wordpress.com/2009/03/04/jb-music/

    សាយន្ត និយាយ​ពីសិស្ស​តិចណូ​ គឺ​សំណាង និង សូដ មែន​ទេ?

    អរគុណហើយ​ដែល​បាន​មក​ជួយ​លើក​ទឹក​ចិត្ត​ និង​ និយាយរឿង​កំប្លែងៗ ហេហេ។ គ្រាន់​ធូរ​ច្រើន​ដែរ។ ឥឡូវ​នេះ​អស់​អី​ ហើយ។ អាជំងឺណឹង​មាន​ម្តងៗ ចឹង​អី ពេល​ចេញ ពី​ស្រុក។ តែ​បាន​និយាយ​ហើយ ដូច​ធូរ​ពោះ 😀

     
  12. កូនខ្មែរ-បារាំង

    ខែ​មីនា 13, 2009 at 10:39 ល្ងាច

    បើអផ្សុកពេក ឬធុញមិនដឹងទៅណា​ ឬធ្វើអ្វីនោះ មកលេង Mulhouse មក ​ខ្ញុំនៅចាំទទួលជានិច្ច ។

     
  13. សាយ័ន្ត

    ខែ​មីនា 14, 2009 at 6:31 ព្រឹក

    មាន ៥នាក់ សំណាង សូដ (ផ្នែកតែទឹកកក) វណ្ណារី និងវីសាល(ផ្នែកហូបចុក)
    និង បងសូលី (អគ្គិសនី) បងសូលីជាបងប្រុសរបស់ សឿម សុភា 
    សុភាប្រាកដជាស្គាល់ហើយ!!

     
  14. សុភា

    ខែ​មីនា 14, 2009 at 9:03 ព្រឹក

    ក្នុង​ចំ​ណោម​ណឹង​អត់​ស្គាល់​តែ​ វិសាល​មួយ​ទេ ក្រៅ​ពី​ណឹង​​ស្គាល​ទាំង​អស់។ ចុះ​បាត់​អ្នក​ទៅ​យក​មាសស្ទ័រ​ ពីរ​នាក់​ទៀតនោះ រ៉ាណេ និង ណាវី។

     
  15. សាយ័ន្ត

    ខែ​មីនា 14, 2009 at 3:07 ល្ងាច

    វីសាល ក៏រៀនផ្នែកហ៊ូបចុកដែរ ចំនែក រ៉ាណេ និងណាវី ខ្ញុំអត់ស្គាល់ដែរ 
    មិនដឹងថារៀនផ្នែកអីដែរ!! បើស្គាល់នែនាំផង គ្រាន់បានជាគ្នា!! ពួកមកស្តាហ្នឹង
    មកដំបូងដូចជាកំសត់ណាស់ តែដល់មានគ្នាច្រើន ផាធីសឹងរាល់ថ្ងៃ!!ហេហេ
    មិនមែនខ្ញុំនាំគេខូចទេ ឥលូវសង្ស័យគេនាំខ្ញុំខូចវិញហើយ!!

     
  16. សុភា

    ខែ​មីនា 14, 2009 at 4:12 ល្ងាច

    សង្ស័យ​តែ​មិន​មែន​នៅ ហាណូយ​ ដឹង​ពីរនាក់​ណឹង​ ខ្ញុំ​មិន​ច្បាស់​ដែរ។ សាក​សូរ​ពួក មក​ពី​ហ៊ូប​ចុក​ មើល​ ព្រោះ​ថា​ពួក​ណឹង​ ស្គាល់​គ្នា​តើហ៏។ ឡួយ​ណាស​កូនគេ​សុទ​តែ​ផាតធីសឹង​រ៉ាល់​ង៉ៃ​ណ៎។ ផ្តាំ​សូរ​សុខ​ទុក ពូក​នឹង​ផង អ្នក​ខ្លះ​ស្គាល់ខ្ញុំ​ច្បាស់ អ្នក​ខ្លះ​មិន​ស្គាល់​ច្បាស់​ទេ 😛

     
  17. សាយ័ន្ត

    ខែ​មីនា 15, 2009 at 10:26 ព្រឹក

    អូខេ ចាំប្រាប់អោយ!ថ្ងៃនេះនាំគ្នាទៅលេងផ្នូហ៊ូជីមិញ ដើរឡើងហត់!ម្នាក់ៗ 
    មកវិញរកក្រលាបន្ទំរៀងខ្លួនអស់ហើយ!ចាំផុសត៏ រូបអោយមើលដែរ ហេហេ
    រកកន្លែងសមគួរដែរសិន!!!

     
  18. គីមស៊្រុន

    ខែ​មីនា 15, 2009 at 11:26 ព្រឹក

    កុំគិតថាខ្លួនឯងធុញទៅ បានទៅហើយ។ បើគិតថាធុញ វានាំអោយធុញលើសដើម​ដដែលៗហ្នឹង។ សាកបង្កើត​hobbyថ្មីមើល។ ដូចជាសរសេរប្រូក្រាមផ្សេងៗ រៀនភាសាផ្សេងៗ ដើរលេង ថតរូប ហាត់កីឡា ជាដើម។ ខ្ញុំខ្លួនឯង​កំពុង​ស្វែងរក​ហប់ប៊ីថ្មី​ដែរហ្នឹង ព្រោះពេលវ៉ាកង​អញ្ចឹង នៅតែផ្ទះធុញសម្បើមណាស់។

     
  19. kunthy

    ខែ​មីនា 16, 2009 at 12:45 ព្រឹក

    Hey, ne pense pas trop, ma belle.. sois pas trop stressé. C’est la vie et y’a des moments triste, seule.. etc… C’est bien qu’il faut trouver d’autre moyen pour te soulager na…. Bon courage pour le stage… Et j’espère que tu aura beaucoup d’amis a coté de toi…! :****

     
  20. សុភា

    ខែ​មីនា 16, 2009 at 9:32 ល្ងាច

    Merci Merci ma belle…
    C’est le sentiment qui vient qq fois, 😀 . mnt je me sense très bien.

     
  21. កួរ​ស្រូវ

    ខែ​មិថុនា 13, 2010 at 8:43 ល្ងាច

    Pour passer le temps, on peut aller jouer au footbal, ou jouer au ping pong dans la salle de sport? Quand j’etais etudiant, je jouais au ping pong tous les soirs. Et c’etais tres bien, parce que apres qu’on ait pris une douche, on se sentait tres freche.

     
  22. កួរ​ស្រូវ

    ខែ​មិថុនា 13, 2010 at 8:51 ល្ងាច

    Une autre facon, pour ne pas etre ennuye, tu devrais ecrire ton journal intime tous les soirs, ou ecrire des romans d’amours en francais ou en khmer. Si tu le fais, tu peux publier tes romans sur ton blog ici, on aura le grand plaisir de lire les tiens.

     
    • សុភា

      ខែ​មិថុនា 14, 2010 at 12:52 ល្ងាច

      Maintenant, je commence à jouer le basket et football chaque Jeudi et vendredi. C’est juste avant, je n’avais pas équipe du sport. Mais oui, J’aime trôp le Ping Pong, malheuresement, je n’avais pas équipe de Ping Pong 😦 . Je vais peut-être m’inscrire dans un club l’année prochaine. Pour l’écriture, je fais normalement très mauvais, je ne pouvais pas écrire un romans ni novels.

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: