លើកនេះដាក់ពេលគេប្រគួតគ្នាញ៉ាំបាញ់ឆៀវម្តង
ចិន ខ្មែរ ឡាវ បារាំង ចិន
មិនចោលទេ ប្រពៃណីផឹក ខ្ញុំក៏សាកនឹងគេដែរ 😉
លើកកែវ ហេហេ លើកដាច់ប្រកាច់ស្អាត 😆
ចាប់ផ្តើមញ៉ាំប្រណាំងគ្នាហើយ ប្រុងប្រៀប គេមានគំរោងដាក់មួយម៉ាមាត់ត្មង Huhu
ម៉ោពីបាញ់ឆៀវខ្ញុំឆ្ងាញ់ 😆
អូខេ របស់របរ ត្រូវបានញ៉ាំអស់ហើយ
Advertisements
សុវុឌ្ឍី
ខែមីនា 16, 2009 at 3:02 ល្ងាច
អូឡូយណាស់ណ សុទ្ធមានសុរាទៀត ហេហេ រូបទី១ស្រីខ្មែរស្រស់ជាងគេ ហេហេហេ
សុភា
ខែមីនា 16, 2009 at 3:09 ល្ងាច
ម៉ោពីអ្នកដាក់ណឹង រើសយកអាណាខ្លួនឯងគ្រាន់ឡូយ 😆 ។ រៀនៗទៅ នៅឆ្ងាយពី ឪ ហាហា
សុវុឌ្ឍី
ខែមីនា 16, 2009 at 3:19 ល្ងាច
ហេហេ មើលគេញ៉ាំ ឆ្ងាញ់ដល់ហើយ ហេហេ កូរពោះ ហាហា
សុភ័ក្ត្រ
ខែមីនា 16, 2009 at 4:32 ល្ងាច
ពួកហ្នឹងចេះបាញ់ឆែវដែរ?
សុភា
ខែមីនា 16, 2009 at 5:51 ល្ងាច
ស្អែកអត់ហើយ ដណ្តើមគ្នាទៀតណ៎ ម៉ោពីខ្ញុំធ្វើឆ្ងាញ់ (វេទិការអូត) 😛
វីរិយា
ខែមីនា 17, 2009 at 10:41 ព្រឹក
សប្បាយផស់គេណោះ! ទាស់កែវជ័រជល់ម៉េចពិរោះទៅ?
សុភា
ខែមីនា 17, 2009 at 1:42 ល្ងាច
ម៉ោពីអត់គំរោងណឹងណា។ លើកក្រោយប្រហែលជាត្រៀមអោយល្អហើយ 😛
សាយ័ន្ត
ខែមីនា 17, 2009 at 7:25 ល្ងាច
អូ មើលទៅ សុភាថាមានស្រ្តេស ដូចជាគេលែងជឿហើយ!!
ហេហេ ជីវិតនិស្សិតបែបនេះគឺមានន័យ និងសប្បាយណាស់ ខ្ញុំចូលចិត្តទិដ្ឋភាព
បែបនេះដែរ!! បើថ្ងៃណាមួយមានកម្មវិធីជួបជុំអតីតនិស្សិតតិចណូ ដែលធ្លាប់បានរៀន
និងកំពុងរៀនតិចណូមិនដឹងជាអ៊ូអរយ៉ាងណាទេ?!(ល្បីថាមិត្តនារីតិចណូឥលូវ
មិនចាញ់សាលាផ្សេងទេ រៀនពូកែហើយស្អាតទៀត)ហេហេ
សុភា
ខែមីនា 17, 2009 at 8:01 ល្ងាច
ហាហាបែបហើយ តែនៅឆ្នាំទី១ ទី២ តែដល់ឆ្នាំទីបីឡើង មិនបាច់មើលទេ ជាពិសេសពេលប្រលង ព្រោះអត់ពេលសំអិតសំអាងអីទេ 😆
សំណាង
ខែមីនា 17, 2009 at 8:57 ល្ងាច
ងាប់!!! ជប់លៀងសុទ្ឋតែមានភាគដូចកុន! ឃើញតែញ៉ាំ!
ramana
ខែមីនា 18, 2009 at 3:59 ព្រឹក
សប្បាយចិត្តវិញហើយមែនទេ? មានមិត្តភក្តិច្រើនចឹងហើយនៅរអ៊ូទៀតជាពិសេស ម្នាក់មួយនោះ ឡូយណាស់ ខ្ញុំឃើញចង់លង់ 😈
duongchan
ខែមីនា 18, 2009 at 5:12 ព្រឹក
ខំរកអ្នកចេះធ្វើបាញ់ឆែវទ្បើងវិលមុខ នៅនេះសោះ ហាហា
សុភា
ខែមីនា 18, 2009 at 8:07 ព្រឹក
រ៉ាមណា តឹមម្តងណឹងទេ ដែលមានជប់លៀងចឹងនោះ បែបពូកណឹងដូចមិនស្រួលខ្លួនហើយ ង៉ៃណឹង ជជែកដល់ក៏ ដល់ម៉ោង១យប់ (សង្ស័យតែត្រូវម្នាក់ម៉ាកែវ)។ រ៉ាល់ដងចេញពីរៀន ចូលបន្ទប់រឿងៗខ្លួន មិនមានបានជជែកអីទេ។ ហេហេ សង្ស័យលុងអាមួយបារាំងណឹងត្មង 😆
ចន្ទ អេបើចង់ញ៉ាំ ចាំម៉ោកន្លែងខ្ញុំម៉ោធ្វើអោយញ៉ាំ 😀
Ramana
ខែមីនា 18, 2009 at 8:43 ព្រឹក
មកពីយើងមិនសូវនិយាយរកគេដែរដឹង? គេថាទំពក់វាទៅទើបព្នៅវាមក 😛 (សុទ្ធតែសុភាសិតអីណា) នឹងហើយមានណាទៀត 😛
ខ្ញុំលឺល្ហៀងៗថាបងច័ន្ទចាក់បាញ់ឆេវញ៉ាំង៉ៃនឹង រកទៅញ៉ាំដែរសិន 😀
សុភា
ខែមីនា 18, 2009 at 9:02 ព្រឹក
បែបដែរណឹង ព្រោះថាខ្ញុំមិនសូវមានទំលាប់និយាយជាមួយអ្នកមិនសូវស្គាល់ប៉ុន្មានទេ ព្រោះថាមិនដឹងនិយាយពីអី 😛 ។ ពេលខ្លះខ្ញុំចូលទៅចង្ក្រានបាយ អត់និយាយអីម៉ាមាត់។ គិតទៅណ៎ ចឹងមែនណឹង។ ហ៊ឹមចាំសាក់និយាយលេងអោយច្រើនចឹង។ ពួកណឹង ពេលសួរអីវាប្រាប់យើងដែរតើហ៏។ ហេអាមួយប្រាំងណឹងឡួយតើ 😛
សុវុឌ្ឍី
ខែមីនា 18, 2009 at 11:04 ព្រឹក
ពួកបងៗបែបលង់ជាមួយអាប៉ិបារាំង នឹងហើយមើលទៅ បានឃើញនិយាយសរសើរ ហាហាហា 😛
រដ្ឋា
ខែមីនា 18, 2009 at 12:02 ល្ងាច
មើលរូបខាងលើគេហើយ ទើបដឹងថាខ្មែរយើងមិនអន់ទេ!
សម្បត្តិ
ខែមីនា 19, 2009 at 7:53 ព្រឹក
មានរបស់ញ់ាំមិនចែកខ្ញុំញ៉ាំផងទេ គិតតែពីរឿងសប្បាយឯណាឯណោះវិញ ។
ពិសិដ្ឋ
ខែមីនា 19, 2009 at 10:42 ព្រឹក
សប្បាយអស់ទាស់ មើលទៅ! 😀
សុភា
ខែមីនា 21, 2009 at 12:13 ល្ងាច
សុវុឌ្ឈី មិនដឹងមេចទេរ៉ាមណា ណ៎ ដោយតាំងបងទៅដែរ 😛
រដ្ឋាអរគុណ ហាហា ចាំដាក់អារូបគេស្អាតៗភាគក្រោយទៀត
បងសម្បត្តិ ម៉ោអត់ទាន់ គេចែកគ្នាញ៉ាំតើហ៏
ពិសិដ្ឋ សប្បាយតើហ៏ កាលពីមុន មិនដែលបានធ្វើចឹងផង 😛
ចំរើន
ខែមីនា 22, 2009 at 3:22 ល្ងាច
Who is the winner?
Sorry, i can’t write Unicode from my computer, i don kno y
សុភា
ខែមីនា 22, 2009 at 3:27 ល្ងាច
finally they can finish in the same time, but I should give to the girl to be winner, 😛
សុខហេង
ខែមីនា 24, 2009 at 4:27 ព្រឹក
មើលទៅបាញ់ឆៀវទំនងផស់គេមែន !
sakal
ខែមីនា 25, 2009 at 9:57 ព្រឹក
ងាប់ ! បានផឹកស៊ីតិចតួចក៏អួតគេដែរ។ កាលញុំនៅជាទាហានញុំផឹករាល់ថ្ងៃ មិនអួតផង !