RSS

ង៉ៃនេះ​ម៉ោអួត

21 Mar

ហេតុតែ​មិនដែល​មាន​កាំម៉េរ៉ា​អី​ណឹង​ប្រើ​នឹង​គេ ចង់​បាន​ នោះ​ចង់​បាន គួរ​ប៉ង​ប្រាថ្នា​ យូយា ណាស់​មក​ហើយ តែ​ដោយ​ហេតុ អុយឡត ក៏​ចេះ​តែ​ទ្រាំ។ ដល់​ងៃ​នេះ​ ទៅ​កន្លែង​លក់​គ្រឿង​អេឡិចត្រូនិច តាម​ពិត​ចង់​ទៅ​រក​របស់​ផ្សេងទេ ពួកម៉ាក​ផ្តាំ តែ​វា​អត់​មាន​លក់ ក៏​សំរេចចិត្ត​ ដើរ​លេងៗ ក៏​ទៅ​ដល់​កន្លែង​កាំម៉េរ៉ា​ណឹង។ ដោយ​ហេតុ​ថា​ចិត្ត​គួច​ប៉ង យូណាស់​ហើយ ទើប​ឈរមើល​លេង តែ​មិន​មាន​បំ​ណង​នឹង​ទិញ​ទេ ព្រោះ​វា​អ៊ុយឡត 😆 ។ ដល់​ឈរៗ ទៅ មាន​អាមួយនោះ វា​ចង់​ទិញ វាសួរ​អ្នក​បច្ចេកទេស ខ្ញុំ​ក៏​ឈរស្តាប់ (មិនសូវ​ជាយល់​ទេ ញាតិ​ញម) ដល់​អ្នក​ទិញ ដើរ​ទៅ​បាត់ នៅ​សល់​អ្នក​លក់​ក្បែ​ខ្ញុំ​នឹង​ក៏សួរ​គេ​លេងៗ ទៅ។ ដល់​ហើយ ជាការ​គួរសម ក៏​ប្រាប់គេ​ថា ខ្ញុំ​មើល​សិន​ហើយ​ចាំ​ គិត​ទៀត។ ដល់​ហើយ​ទៅ មើល​យូៗ​ទៅ លង់​ទៅៗ ដក​ចិត្ត​មិនបាន ក៏សំរេចចិត្ត​បំផ្លាញ​លុយ​ មួយប្រាវមើល​វាតូវ​ជាស្អីវិញ។ មាន​ឯណា ទិញ​វា​តែម្តង​ទៅ ព្រោះ​ខ្ញុំ​ក៏​ទៅ​រក​ទិញ ច្រើនដង​ហើយ អោយ​តែ​ទៅ​ផ្សារ​ម្តុំណឹង មិនភ្លេច​រក​មើល​កាំម៉េរ៉ាទេ តែអត់​ដាច់ចិត្តទិញ។ ដល់​លើក​នេះ គេ​ថា ចិត្ត​មិនដាច់ ធ្វើ​ស្តាច់​មិនកើត ហាហា ទិញ​ទៅ 😛 ។

dsc03957

dsc03959

ហ៊ឹម​ទិញ អារាងធំ​ចឹង (សន្សំសំចៃ 😆 ) មិនដឹង​ថា​ល្អរឺ​មិនល្អ ព្រោះសំដី​អ្នកលក់​មិនអាចជឿរបានទេ ដល់​តែ​ស្អែក​ សាក​បាន​ដឹង។ ចាំ​ស្អែក​ថតរូប​មក​ផ្ញើរ ព្រោះមាន​អ្នក​ខ្លះ អូរ​រូបថត​សំ​បើម​ណាស់ (មិនដឹង​អ្នកណា​គេ​ខ្លះ​ទេ)

 
 

25 responses to “ង៉ៃនេះ​ម៉ោអួត

  1. ទឹម បឿន

    ខែ​មីនា 21, 2009 at 10:54 ល្ងាច

    ប្រើ​កាមេរា​ឡូយ​ដល់​ហើយ។ DSC-HX1?

     
  2. គីមស៊្រុន

    ខែ​មីនា 22, 2009 at 3:21 ព្រឹក

    ម៉ាក DSCH50 តំលៃជាង៣០០$ មែនទេ។ សំបូរលុយដល់ហើយកូនគេ។

     
  3. សុវុឌ្ឍី

    ខែ​មីនា 22, 2009 at 4:57 ព្រឹក

    ឡូយមែនទែន បងភា។ អបអរសាទរបានរបស់ថ្មីប្រើ 🙂

     
  4. សុភ័ក្ត្រ

    ខែ​មីនា 22, 2009 at 6:47 ព្រឹក

    របស់​ជជុះ​ហ្នឹង? ចេះ​យក៍​មោ​អួត​គេ​ទៅ​កើត ហាហាហា…..

     
  5. សុភា

    ខែ​មីនា 22, 2009 at 8:29 ព្រឹក

    ម៉ាកដូចស្រ៊ុនថា​ចឹង ហើយ​ស្រ៊ុន​មេចដឹងទាំងតំលៃទៀត ពូកែមែន ហាហា។ ហាហា សុវុឌ្ឈី ម៉ោពីអ្នកខ្លះ ពូកែអូតរូបថត ចឹង​បានទិញទៅ គ្រាន់​ថត​រូប​អូតគេវិញ។ ហើយទិញអាស៊ូមបាន​ចឹង ស្រូល​លួចថត​រូប​ស្រី​ស្អាត 😆 (និយាយលេងទេ)

    សុភ័ក្ត្រ ចេះតែអូតទៅ អត់ដែលមានប្រើ 😀

     
  6. មកុលាប

    ខែ​មីនា 22, 2009 at 9:44 ព្រឹក

    ត្រេកអរជាមួយផង!. បានរបស់ល្អប្រើ កូនផ្សោត​ ពេលបានទៅលេងបង
    កុំភ្លេចយកមកថតរូបបងណា៎ !.. ឃើញទេបងមិនមានរូបនឹងគេឯណា៎ ?
    @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

     
  7. សុភា

    ខែ​មីនា 22, 2009 at 11:18 ព្រឹក

    ចាស៎បង ខ្ញុំ​ទិញ​ត្រៀម​ដើរ​លេង​អោយ​ណា​ណី​ហើយ 😀

     
  8. រដ្ឋ

    ខែ​មីនា 22, 2009 at 1:25 ល្ងាច

    អ្នក​ខ្លះ​នោះ​ប្រហែល​ម្នាក់​ដែល​ប្រើ​សូនី ១០ចុច​ នោះ​ទេ​ដឹង ឡ!

     
  9. Sophea Chea

    ខែ​មីនា 22, 2009 at 6:25 ល្ងាច

    ញុំនិយាយទៅកុំអន់ចិត្តអន់ថ្លើមអីណា។ Sony ថតរូបអត់សូវស្អាតទេ។ គួរទិញ Nikon ឬក៏ Canon អីវិញទើបពេញចិត្ត។
    ថតរូបឲ្យបានច្រើនចែកពួកញុំបានមើលផង។ ហាហាហា

     
  10. សុភា

    ខែ​មីនា 22, 2009 at 6:47 ល្ងាច

    ហេហេ ករណី​ណឹង​ដឹង​ដែរ តែ​លុយ​អត់​ដល់ :P​ ចឹង​ទិញ​អាណឹង​ប្រើ​ទៅ គ្រាន់​បើ​ជាង​ទៅ​ដើរ​មើល​ហើយ​អត់​បាន​ថតអី​នឹង​គេ 😛 ។

     
  11. Sophea Chea

    ខែ​មីនា 23, 2009 at 1:15 ព្រឹក

    មានអាណឹងថត អស្ចារ្យណាស់ទៅហើយ។ 😛 ញុំអត់ទាន់បានទិញផង ហេហេ!!

     
  12. ខេមរអធិរាជ្យ

    ខែ​មីនា 23, 2009 at 1:57 ព្រឹក

    Cool!

     
  13. រ៉ាមណា

    ខែ​មីនា 23, 2009 at 2:29 ព្រឹក

    កំពុង​អង្គុយ​ចាំ​មើល​រូប​ថត ? ថត​បាន​ម៉ាន​ហើយនឹង? កាន់​អាធំ​ៗ​ចឹង​អត់​ខ្លាច​បាក់​ដៃ​ទេ​ហ្អី? 😛

     
  14. kooms

    ខែ​មីនា 23, 2009 at 2:42 ព្រឹក

    មិនធម្មតាទេ សុភាលេង​មេកាមេរាធំណាស់តើ សុភាមិន​មានបំណង​ថតតែ​រូបខ្លួន​ឯងទេ យក​ទៅ​ថត​អី​ផ្សេង​ទៀត​ដឹង។

     
  15. ទឹម បឿន

    ខែ​មីនា 23, 2009 at 3:15 ព្រឹក

    DSCX50 មិន​សូវ​ឡូយ​ទេ

     
  16. ទឹម បឿន

    ខែ​មីនា 23, 2009 at 3:26 ព្រឹក

    ចំអន់​លេង​ទេ កាមេរ៉ា​ប្រើ​ផ្ទាល់​ខ្លួន ប៉ុណ្ណឹង​ឡូយ​ពេក​ហើយ ហ្នស៍​កូន​ឆ្លាម ហាហា

     
  17. រដ្ឋា

    ខែ​មីនា 23, 2009 at 2:09 ល្ងាច

    Good! 9.5 megapixel with 1080 Logo. សុភាចូលចិត្តឃេមមេរ៉ា ដូចរូបខ្ញុំដែរ ។ កុំភ្លេចថតរូបដាក់ក្នុងប្រកាសផងណា៎ ! ចាំពូចូលមើល!

     
  18. Sophea Chea

    ខែ​មីនា 23, 2009 at 4:08 ល្ងាច

    ងាប់ បុំឿនម៉េចបានជាហៅ សុភា ថាកូនឆ្លាមចឹង?? សុភាអន់ចិត្តស្លាប់ហើយ 😛

     
  19. សុភា

    ខែ​មីនា 23, 2009 at 6:49 ល្ងាច

    រ៉ាមណា អត់អីទេ ស្ពាយ​នឹង​ករ តើ មាន​តែ​ខ្លាច​បាក់ក 😛
    Kooms ខ្ញុំ​ទុក​ថត ស្រីស្អាត​ និង ទេសភាពណឹង​ណា
    បឿន​ អ្នកណា​គេ ឆ្លាម​ បាឡែន​ អី​អត់ស្គាល់ទេ
    ពូរដ្ឋា ចាំខ្ញុំ​ថត​ស្រីស្អាតអោយ​ច្រើន
    Sophea មិន​អត់ចិត្តអីទេ ព្រោះខ្ញុំ​មុខ​ក្រាស 😛

     
  20. ទឹម បឿន

    ខែ​មីនា 24, 2009 at 7:40 ព្រឹក

    ពូកែ​សំដី​ផង ចាប់​យក​ទៅ​ស្ងោរ​ជ្រក់​ឥឡូវ​ហ្នឹង ហាហា

     
  21. ពិសិដ្ឋ

    ខែ​មីនា 24, 2009 at 10:55 ព្រឹក

    ជួយអបអរបងសុភា! 🙂 ខ្ញុំ​ក៏​ប៉ង​ចង់​បាន​មួយ​នឹង​គេដែរ តែ​ ហឺស ហឺស… 😦 😦 ឡុយ​អត់!!!!

     
  22. ពិសិដ្ឋ

    ខែ​មីនា 24, 2009 at 10:58 ព្រឹក

    យី សរសេរ​ខុស​ទៀត​ហើយ​ខ្ញុំ អ៊ុយឡត់ ទៅ ឡុយអត់ឯណាវិញ 😦 😦 😦

     
  23. សុភា

    ខែ​មីនា 24, 2009 at 11:05 ព្រឹក

    ហាហា ពិសិដ្ឋ ប្រញាប់​វង្វេង វង្វាន់​ម្លេះ 😛

     
  24. វីរិយា

    ខែ​មីនា 25, 2009 at 12:43 ព្រឹក

    ឡូយមែន​សុភា បង​ចង់បាន​អាធំ​អញ្ចឹង​យូរ​ហើយ តែ​វា​​បញ្ហា​ហិរញ្ញវត្ថុ​ជា​មិនអនុញ្ញាតឲ្យ​ក្តី​បំណង​ក្លាយ​ជាការ​ពិត​សោះ! ហេហេហេ ចាំពេល​ណា​បំណង​បាន​សម្រេច​ចាំ​យក​មក​អួត​ហ្នឹង​គេ​ដែរ! ​ចូល​ចិត្ត​ “អួត” ហាហាហា!!!

     
  25. Sophea Chea

    ខែ​មីនា 25, 2009 at 5:00 ល្ងាច

    ញុំខំចាំមើលរូបថតយូរហើយ នូវមិនទាន់បានឃើញទៀត។ សុភា ថតឲ្យបានច្រើនៗ ចែកគេ​ឯងបានទស្សនាផង និងជាការបញ្ចេញសា្នដៃផង។:P

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: