RSS

ស្នាដៃ​ជាផ្លូវ​ការ​

30 មីនា

ក្រោយ​ពី​ការ​សាក​ល្បង​ធ្វើ​ជា​ច្រើន​លើ​ច្រើន​សារ​មក កាល​ពី​ថ្ងៃ​សៅរ៏មុន​នេះ ពួក​ខ្ញុំ​បាន​ធ្វើ​កម្មវិធី​បាញឆែវ​ជាផ្លូវ​ការ​មួយ​សំ​រាប់​ជូន​ដល់ គ្រូ​សារ​បារាំង​ពីរ​នាក់​សាកល្បង​ម្ហូប​ខ្មែរ (ប្រហែល​ជា​ដើម​កំ​ណើត​ពី​យូន​ទេ)។ ហើយ​គាត់​ក៏​សរសើរ​ថា​ឆ្ងាញ់​ដែរ 😀 ។ មិន​ភ្លេច​ទេ​ រឿង​ថត​រូប​មក​អូត​នោះ

dsc03973

dsc03974

dsc03975

repas_cambodgien_mars_2009_004

Advertisements
 

10 responses to “ស្នាដៃ​ជាផ្លូវ​ការ​

  1. យមរាជ

    ខែ​មីនា 30, 2009 at 7:04 ល្ងាច

    ថ្ងៃនេះខ្ញុំបានជិះស៊ីក្លូទៅធ្វើការព្រោះរាជ្យរថរបស់ខ្ញុំខូចបញ្ឆេះមិនកើត។ ខ្ញុំបាន
    ឮសូរតាស៊ីក្លូនិយាយនិងរអ៊ូពីរឿងដកមេ ពីរឿងស្រវឹង និងពីរឿងចាក់បាញ់ឆែវ។
    ដល់ខ្ញុំចូលមកអានក្នុងប្លុករបស់សុភានេះស្រាប់តែឃើញនិយាយពីរឿងចាក់
    បាញ់ឆែវដែរ (ពិតជារឿងដែលគួរឲ្យចៃដន្យមែន)។

    បើខ្វះដៃគូរចាក់បាញ់ឆែវចាំខ្ញុំទៅទាក់ទងតាស៊ីក្លូឲ្យ ! ឮថាបាញ់ឆែវគាត់ចាក់
    ឆ្ងាញ់ជាងបាញ់ឆែវសុភាធ្វើទៅទៀត។

    ខ្ញុំក៏បានឮតាស៊ីក្លូនិយាយពីរឿងគុំចាប់កូនផ្សោតដោយប្រើខោស្លីបរបស់គាត់
    ប៉ុន្តែខ្ញុំស្តាប់មិនសូវយល់ទេថាគាត់និយាយពីស្អីខ្លះទេ ព្រោះគាត់ស្រវឹងខ្លាំងពេក
    ឮសូរតែឡុល ឡុល

    គាត់ថាកូនផ្សោតរត់អត់រួចទេចាំតែមើលទៅ ! កុំជោរជាមួយខោស្លីបរបស់គាត់
    នោះ (ខោស្លីបរបស់តាស៊ីក្លូ) ! ប្រុងខ្លួនទៅ !

    សូមជួយបកស្រាយផង ព្រោះខ្ញុំដូចជាពីបាកស្តាប់ណាស់មនុស្សស្រវឹងស្រា
    ដូច្នេះ។ ស្តាប់មិនយល់ទេ​!

    សូមអរគុណ

     
  2. សុវុឌ្ឍី

    ខែ​មីនា 30, 2009 at 7:16 ល្ងាច

    បងភា បន្តិចទៀតបើកហាងលក់បាញ់ឆែវនៅស្រុកប្រាំងបានហើយ បើស្នាដៃគេថាមិនធម្មតាចឹងនោះ ហាហា

     
  3. វីរិយា

    ខែ​មីនា 31, 2009 at 12:33 ព្រឹក

    បាញ់ឆែវ​របស់​សុភា​មុខមាត់​កាត់​បារាំង ហាហាហា មើល​ទៅ​មិនសូវ​ដូច​របស់​ស្រុក​យើង​ម៉ានទេ តែ​រសជាតិ​មិនដឹង​កូន​កាត់​ដែរអត់ទេ ហេហេហេ! 😀

     
  4. សុភ័ក្ត្រ

    ខែ​មីនា 31, 2009 at 1:01 ព្រឹក

    គេ​ចេះ​តែ​សរសើរ​លេង​ៗ​ហ្នឹង​ កុំ​ឲ្យ​បាក់​មុខ​ពេក​ហ្នឹង​ណា ចេះ​តែ​យក​ជា​បាន​ការ​ទៅ​កើត ហេហេ

     
  5. ខេមរអធិរាជ្យ

    ខែ​មីនា 31, 2009 at 5:50 ព្រឹក

    មានកម្មវិធីចាក់បាញ់ឆែវផ្លូវការអញ្ចឹង គួរមានការគោរពទង់ជាតិនិងភ្លេងជាតិកម្ពុជា​ សិនទៅ។ ស្តាយណាស់ដែលមិនបានទៅចូលរួមកម្មវិធីផ្លូវការហ្នឹង កុំអីខ្ញុំចាប់អោយ គោរពទង់ជាតិម្នាក់ម្តងៗអោយណាណីម្តង។

     
  6. អគ្គលីបុត្រ

    ខែ​មីនា 31, 2009 at 7:30 ព្រឹក

    យួន​បាន​ស៊ី​បស់យួន​សំណាងហើយចឹង!

     
  7. វិចិត្រ

    ខែ​មីនា 31, 2009 at 10:38 ព្រឹក

    មានអ្នក​ខ្លះ​ធ្លាប់​ទៅ​ស្រុក​យួន​ គេ​និយាយ​ថា បាញ់​ឆែវ​ស្រុក​យួន​អត់​ឆ្ងាញ់​ដូច​ស្រុក​​យើង​ទេ។

     
  8. កូនខ្មែរ-បារាំង

    ខែ​មីនា 31, 2009 at 7:26 ល្ងាច

    បាញ់ឆែវរបស់ សុភា ម៉េចស្លេកៗអញ្ចឹង !!!!

     
  9. សុភា

    ខែ​មីនា 31, 2009 at 9:35 ល្ងាច

    លោក​ យមរាជ រឿង​តាស៊ីក្លួ ធ្វើ​បាប​កូន​ផ្សោត​ណឹង​ខ្ញុំ​ក៏​ដឹង​ដែរ ហើយ​ថែម​ទាំ​ងច​ង់​ចាប់​កូន​ដំ​រី​ទៀត។​ គឺ​តា​ស៊ីក្លួ នឹង​ ដៃ​គូ​កាត់​រូម​គ្នា ចាប់​សត្វព្រៃ នឹង​សត្វ​ស្លូតបូត​ដោច​ជា​កូនផ្សោត​ណឹង ធ្វើ​ម្ហូបក្លែម។ ហើយ​រឿង​តា​ស៊ីក្លួ ចាក់​បាញ់ឆែវ​ណឹង ប្រហែល​ជាង​ឆ្ញាញ់​ជាង​បាញ់ឆែវ​ខាង​លើ ដោយ​សារតែ ឃើញ​កូន​ចៅ​ គាត់​ដណ្តើម​គ្នា​ស៊ី​ដល់​សន្លប់​ឯណោះ។ ហើយ​តាស៊ីក្លូ ពេល​ខ្លះ​ចាក់​ឡើង​ដូល​ ព្រោះ​ដាច់ពេក 😀

    សុវុឌ្ឈី ជិង​បើក​ហាង​ហើយ រៀន​ចប់​ បើក​ហាង​បាញ់ឆែវ 😀

    បង​វិរិយ៉ា សុភ័ក្ត្រ រស់ជាតិ ហេហេ ចេះ​តែ​បោក​បារាំងទៅ ព្រោះ​គាត់ អត់ដែល​ភ្លក់​អាផ្សេងផង ចឹង​បាន​ប៉ុណ្ណឹង​គាត់​ថាឆ្ងាញ់​ហើយ 😛

    ខេមរអធិរាជ្យ ម្យ៉ាង​ដែរ​តើ ចាំ​លើក​ក្រោយ​ ប្រាប់គាត់​ថា ពេល​ញ៉ាំ​ម្ហូប​ខ្មែរ គេ​ត្រូវ​គោរពទង់ជាតិសិន​បា​ន​ឆ្ងាញ់ 😛

    លោក​បុត្រ អ្នកណា​គេ​យូន ខ្ញុំ​ខ្មែរ​សុទសាធណា មើល​សំបុរ​ក៏​ដឹង​ហើយ 😉

    លោកគ្រូ មែនក៏អី អ្នក​ស្រុក​ថៃ ក៏​ថានំបញ្ចុកថៃ​អត់ឆ្ងាញ់ដែរ 😀

    កូនខ្មែរ បារាំង បាញ់ឆែវ​កូនកាត់​បារាំង ទើប​ស្លែកចឹង 😀 ។ តាម​ពិត​ខ្ញុំ​មិន​ហាន​ដាក់​រមៀត​ច្រើន​ខ្លាច​ពូកគាត់​មិន​ទំលាប់ញ៉ាំ​អាណឹង

     
  10. សុភា

    ខែ​មេសា 2, 2009 at 2:11 ព្រឹក

    សុំចូលរួមដែរម៉។ យូរហើយមិនដែល ភ្លក្សរសជាតិផង។ ហេហេ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: