RSS

ទេសភាព​ជុំវិញ​ប៉ម​ចាស់ – Vieux port de La Rochelle​ ភាគ1

06 Apr

ថ្ងៃ​នេះ​តាំង​ពី​ព្រឹក​មក​ មាន​គំរោង​រហូត​ដល់​ទៅបី តើប​តែ​ចប់​មុន​នេះ​ឯង ម៉ោង ១០ ទៅ​ហើយ។ ពេល​ព្រឹក​ងើប​មក​បាន​ជួត​សំអាន​បន្ទប់​យ៉ាង​ស្អាត ក្រោយ​ពី​ការ​មិន​រវីរវល់​បោស​ជួត​ប៉ុន្មាន​អាទិត្យ​មក​(ខែរ​ទេដឹង?) 😆 ។ ម៉ោង​១២​ ថ្ងៃ​ត្រង់ កម្មវិធី​ទី​មួយក៏​មាន​ជីវិត​ឡើង គឹ​ស្ងោរ​ជ្រក់​ត្រី អូហូរ ពិត​ជា​អស្ចារ្យ​មែន ខាន​ញ៉ាំ​យូ​ហើយ​។ យើង​នាំ​គ្នា​ចាត់​ការ​ស្ងោរ​ជ្រក់​ណឹង​រហូត​ដល់​ម៉ោង ២ ទំ​រាំ​រួច​រ៉ាល់​​ ដោយ​ត្រេត​ត្រត​ចុះ​ឡើង​ផង រហូត​ដល់​ម៉ោង​ ៣​ ទើប​ខ្ញុំ​អាច​ចាប់​ផ្តើម​គំ​រោង​ការ​ទី​ពីរ គឺ​ទៅ​ដើរ​លេង​នៅ ប៉ម​ចាស់​ ដែល​ជា​កន្លែង​ល្បី​មួយ​ក្នុង​ចំ​ណោម​កន្លែង​ផ្សេងៗ​ទៀត​នៅ​ឡារ៉ូឆែល​ណឹង។ ដើរ​ត្រិច​ត្រុក រវល់​តែ​វង្វេង​នឹង​ទេសភាភ​ថ្ងៃ​នេះផង ម៉ោង៥ កន្លះ​ហើយ ខ្ញុំ​ត្រូវ​ត្រលប់​មក​វិញ​ហើយ​ព្រោះ​ត្រូវ​រៀប​ចំ​កម្មវិធី​ទី​៣​ទៀត​ គឺញ៉ាំ​អាហារ​ពេល​ល្ងាច​ជាមួយ​មិត្ត​ភក្តិទៀត។ អី​យ៉ា​វែង​ឆ្ងាយ​ហើយ ឥឡូវ​បកមក​រឿង​ ប៉ម​ចាស់​វិញ។

ប៉ម​ចាស់ គឺ​ជា​ប៉ម​ប្រវត្តិ​សាស្ត្រ​មួយ​នៅ​ឡា​រ៉ួឆែល សំ​រាប់​ការ​ពារ​កំ​លុង​ពេល​សង្គ្រៀម ស្ថិត​នៅ​ជ្រាំង​មហា​សមុទ្រ​អាត្លង់​ទិច ក្នុង​ទឹក​ដី​ ឡា​រ៉ូឆែល​ ណឹង​ឯង។ នៅ​ទី​នេះ​មាន​ប៉ម​៣ ប៉ម de la Lanterne ប៉ម​ Saint-Nicolas និង ប៉ម de la Chaîne។ ថ្ងៃ​នេះ​ខ្ញុំ​អាច​ឡើង​បាន​ត្រឹម​តែ ១ (Saint-Nicolas) ប៉ម​តែ​ប៉ុណ្ណោះ អារ​ពីរ​ទៀត ទុក​ចាំ​ថ្ងៃ​ក្រោយ 😉 ព្រោះទៅ​មិន​ទាន់។

ខ្ញុំ​គ្មាន​អ្វី​ផ្ញើរ​ទេ ក្រៅពី​រូប​ភាព​ស្អាត​ៗ​ជុំ​វិញ​ប៉ម​ណឹង​ដើម្បី​ចែក​គ្នា​មើល​ប៉ុណ្ណោះ 😛

dsc00018

ខាង​ស្តាំ​ណឹង​ជា​ប៉ម Saint-Nicolas និងខាង​ឆ្វេងជា ប៉ម de la Chaîne។ ហើយ​នៅ​ចន្លោះ​ប៉ម​ណឹង​ជា​ច្រក​ចេញ​ចេញ​ចូល​ទៅ​កន្លែង​ចត​ទូក ដែល​ជាកន្លែង​ចត​ទូក​មួយ​ក្នុង​ចំ​ណោះម​ចំ​ណត​ទូក​ទាំង 3/4 នៅ​ឡារ៉ូឆែល

dsc00023

នៅ​ផ្លួវ​ឡើង​ហើយ​ណឹង 😉

_________________________________________________________

ទេសភាព​ខាង​ក្នុង​ប៉ម។ សុំទោសផង​ខ្ញុំ​មិន​ដឹង​ថា​ជា​អ្វី​ខ្លះទេ ព្រោះ​មិន​បាន​អាន​ប្រវត្តិ​សាស្ត្រ​ផង ចឹង​ថត​បាន​តែ​រូបទេ។ តាម​ពិត​ទៅ​គេ​អោយ​សៀវភៅ Guid មួយដែរ តែ​អត់​បាន​អាន​ទេ 😛

dsc00029

dsc00030

dsc00031

dsc00035

dsc00036

dsc000831

dsc00107

dsc00120

dsc00109

ខ្ចី​ស្ទីល​អ្នក​ខ្លះ​ថត​សិន 😆

ចាំ​ភាគ​ក្រោយ​ដាក់​រូប​នៅ​ខាង​ក្រៅ​ម្តង ទេសភាព​ស្អាត​សំបើម​ណាស់។

 

3 responses to “ទេសភាព​ជុំវិញ​ប៉ម​ចាស់ – Vieux port de La Rochelle​ ភាគ1

  1. សុវុឌ្ឍី

    ខែ​មេសា 6, 2009 at 11:06 ព្រឹក

    ទេសភាពឡូយណាសណបងភា ហើយប៉មនឹងបង្កើតនៅឆ្នាំណាដែរបង? ហើយខ្ចីស្ទីលផស់ណាគេមកថតនឹង 😛

     
  2. សុភា

    ខែ​មេសា 6, 2009 at 1:04 ល្ងាច

    អត់​ដឹង​ទេ ចាំ​ទំនេរ​តិច នឹង​ស្វែងរក​ ហើយ​សរសេរ​ប្រវត្តិសាស្ត្រ​ណឹង​អោយ​អាន ឥឡូវសរសេរ​មិន​ទាន់​បាន​ទេ។ អារឿង​ស្ទីល​ណឹង មិន​ដឹង​អ្នកណា​គេ​ដែរ តែ​ដឹង​ខ្លួន​ថា​ចំ​លង​គេ ត្រូវ​ដាក់​អោយ​ហើយ ខ្លាច​គេ​ទា​អោយ​បង់​លុយ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: