RSS

ប៉ារីស ភាគ២ «ឆ្នាំ​ថ្មី​នៅ​ផ្ទះ​ខ្មែរ(Maison du Cambodge)»

15 Apr

ពីធី​ចួល​ឆ្នាំ​បាន​ចាប់​ផ្តើម​ដោយ​ការ​សំដែង​ឆាយ៉ាំ ដោយ​ក្រុម​និស្សិត​ខ្មែរ​យើង។​ ពេល​ដែល​ស្គរ​ឆាយ៉ាំ​បន្លឺឡើង​ធ្វើ​អោយ​ខ្ញុំ​ចង់​រាំដែរ 😆 ។ ខាង​ក្រោម​នេះ​សុំ​ដាក់​រូប​ថត​បន្តរ​បន្ទាប់​នៃ​កម្មវិធី​ចួលឆ្នាំ​។

dsc00171

ឆៃយ៉ាំ​ចាប់​ផ្តើម​ចេញ​ដំណើរ​ហើយ

dsc001761

នាំ​គ្នា​ថត​ពួក​យើង ហាហា ខ្ញុំ​ថត​យក​ទាំង​អស់ 😛

dsc00179

បន្ទាប់​ពី​កម្មវិធី​បាន​បើក​ហើយ ការ​លេង​ល្បែង​ប្រពៃណី​ក៏​ចាប់​ផ្តើម ខ្លាឃ្លោក បៀរ អាប៉ោង … បោះអង្គុយ លាក់កន្លែង …

dsc00198

កម្មវិធីស៊ីផឹកក៏​ចាប់​ផ្តើម​បន្ទាប់ពី​លេង​ល្បែង​ប្រជាប្រិយ​។ ចាប់​ផ្តើម​ដំបូង​គេ​អោយ​ភ្លក់​ស្រា​ក្រហម(ដូច​មិន​មែន​ស្រាទេ​ដឹង ព្រោះ​មិន​សូវខ្លាំង​ផង) លាយ​ប្លៃឈឺ។ ខ្ញុំ​ក៏​បាន​ភ្លក់​ដែរ ហាហា។ បន្ទាប់ពី​បាន​ញ៉ាំ​នំតិចតូច​ហើយ ក៏​មាន​ការ​ធ្វើ​បទបង្ហាញ នឹង​ចំណាប់អារម្មណ៏​ពី​អ្នក​ទទូល​ខុសត្រូវ​នៅ​ផ្ទះ​ខ្មែរ នឹង​មាន​ការ​សំដែង​របាំជូនពរ របាំគោះត្រឡោក ល្ខោន​ចំរឿង។

dsc00203

នាំគ្នាអង្គុយមើល ម្យ៉ាងដែរ

dsc00204

របាំជូនពរ

dsc00206

របាំគោះត្រឡោក

បន្ទាប់ពីកម្មវិធី​ផ្លូវ​ការ​ចប់សព្វគ្រប់ជាមួយនឹង​ស្នូរទះ​ដៃ​កង​រំពងរូច​មក ​កម្មវិធី​ហូប​ចុក​ក៏​ចាប់ផ្តើម ជាមួយ​អាហា​ខ្មែរ ហើយ​ចុង​ក្រោយ​គឺរាំ គេរាំទល់​ភ្លឺឯណោះ តែ​ខ្ញុំទៅ​ផ្ទះ​វិញ​មុន ហេហេ ព្រោះ​ស្អែក​ឡើង​ត្រូវ​ទៅ​ដើរ​លេង​ទៀត។ មិន​បាន​ថត​ទេ​ពេល​នោះ ព្រោះ​រវល់​ប្រយុទ្ធ ហេហេហេ 😀

 

8 responses to “ប៉ារីស ភាគ២ «ឆ្នាំ​ថ្មី​នៅ​ផ្ទះ​ខ្មែរ(Maison du Cambodge)»

  1. សុវុឌ្ឍី

    ខែ​មេសា 16, 2009 at 1:38 ព្រឹក

    ឡូយម្យ៉ាងដែរតើហ៍បង

     
  2. សាយ័ន្ត

    ខែ​មេសា 16, 2009 at 7:07 ព្រឹក

    គិតទៅចូលឆ្នាំនៅបរទេស ក៏សប្បាយមិនចាញ់នៅស្រុកខ្មែរដែរ!!
    ជូនពរឆ្នាំថ្មីទាំអស់គ្នា!!!

     
  3. Virya

    ខែ​មេសា 18, 2009 at 12:22 ព្រឹក

    អ្នក​នៅ​ក្រៅ​ដូច​ជា​ចង់​សប្បាយជាង​អ្នក​ក្នុង​ស្រុកទៅទៀត!

     
  4. duongchan

    ខែ​មេសា 19, 2009 at 10:24 ព្រឹក

    ចូលឆ្នាំ​គិតតែដើរចោលផ្ទះទៅ ប្រយ័ត្នទេព្តាមករកអត់ជួប ហាហាហា 😀

     
  5. សុភា

    ខែ​មេសា 19, 2009 at 2:28 ល្ងាច

    បងវិរិយា សប្បាយ​បើ​មាន​គ្នា។ នេះ​ខ្ញុំ​ខំ​ស្កាត់​ពី​នាយ​ដល់​អាយ​ដើម្បី​ស្វែង​រក​ចូលឆ្នាំ ហាហា។ បើ​នៅ​កន្លែង​ខ្ញុំ​វិញ​ចប់​ត្មង មាន​តែ២នាក់គត់ សមាគមន៏​ខ្មែរ ហេហេ

    ចន្ទ ខ្ញុំ​បាន​ផ្ញើរ​អីមែល​ទៅ​ទេព្តា​មុន​ហើយ អាស័យដ្ឋាន​ថ្មី ព្រម​ទាំង​លេខទូរសព្ទផង​ដែរ។ ង៉ៃ​ណឹង​ទេព្តា​ទៅ​រាំ​ដែរ​តើហ៏ 😀

     
  6. kooms

    ខែ​មេសា 20, 2009 at 10:28 ព្រឹក

    ចូល​ឆ្នាំខ្មែរ​នៅស្រុក​គេ ប្រហែល​មិនមាន​គ្រោះ​ថ្នាក់ចរាច​ដូច​ស្រុកខ្មែរ​ទេ ស្លាប់រាប់សិបនាក់ ហើយ​របួស​រាប់រយនាក់…

     
  7. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 20, 2009 at 10:31 ល្ងាច

    កូនផ្សោតអត់សក់មានបានទទួលអ៊ីមែលគ្រូសូត្រឆ្វេងអត់?

     
  8. សុភា

    ខែ​ឧសភា 20, 2009 at 11:04 ល្ងាច

    បាន​ហើយ តែ​មិន​ទាន់​បាន​ឆ្លើយ​តប​ចេះ​តែ​ភ្លេច ចាំតិចហើយ​តិច​ទៀត។ ខ្ញុំ​អាន​រួច​ហើយ​រឿង​ណឹង តែ​ដូច​អត់​ហ៊ាន​ដាក់​ផ្សាយ​ទេ ព្រោះ​ខ្លាច​គេ​សួរ​រឿង​នយោបាយ​អីទៅ អត់​ដឹងអី 😀 ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: