RSS

ភាសា​របស់​កូន​ខ្មែរ​ក្នុង​ប្រទេស​បារាំង

20 មេសា

តើ​ភាសា​ខ្មែរ​ចូល​រួម​ប៉ុន្មាន​ភាគរយ​ក្នុង​ជីវិត​រស់នៅ​របស់​កូន​ខ្មែរ ​ដែល​កើត និង​ធំ​ដឹង​ក្តី​ក្នុង​ប្រទេស​បារាំង? ចម្លើយ ​គឺ​មិន​ច្រើន​ប៉ុន្មាន​ទេ! កូន​ខ្មែរ​ទាំង​ប្រុស​ទាំង​ស្រី​ ដែល​សុទ្ធ​តែ​បាន​ទទួល​ការ​អប់រំ​ក្នុង​ប្រព័ន្ធ​បារាំង​ កម្រ​នឹង​អាច​ហើប​មាត់​និយាយ​ភាសា​​របស់​ឪពុក​ម្តាយ​របស់​ខ្លួន។ ឪពុក​ម្តាយ​និយាយ​ទៅ​រក​កូន ​និយាយ​ជា​ខ្មែរ ប៉ុន្តែ ​កូនៗ​ឆ្លើយ​តប​ជា​ភាសា​បារាំង។​ អាណាព្យាបាល​ខំ​ប្រឹង​និយាយ​ភាសា​​ខ្មែរ​លាយ​បារាំង​ទាំង​រដាក់រដុប ​ដើម្បី​ព្យាយាម​ពន្យល់​កូន។ មាន​ពេល​ខ្លះ​កូនៗ​មិន​យល់​នូវ​អ្វី​ដែល​ឪពុក​ម្តាយ​កំពុង​និយាយ​មក​រក​ ពួកគេ​ទាល់​តែ​សោះ។ គម្លាត​​ក្នុង​ការ​យល់​គ្នា​រវាង​ឪពុក​ម្តាយ និង​កូន​ដោយសារ​បញ្ហា​ភាសា​បាន​លេច​ឡើង​ក្នុង​គ្រួសារ​ខ្មែរ​ ក្នុង​ទី​ក្រុង​ប៉ារីស។ ទោះ​ជា​យ៉ាង​ណា​ ការ​និយាយ​ភាសា​មិន​ត្រូវ​គ្នា​មិន​ទាន់​បាន​បណ្តាល​ឲ្យ​មាន​ការ​យល់​ច្រឡំ​ គ្នា​ធ្ងន់ធ្ងរ​នៅ​ឡើយ​ទេ។ ក្នុង​គ្រួសារ​របស់​មីង​ មូល មីថានី​ គេ​នឹង​ឮ​​ស្ត្រី​ចំណាស់​និយាយ​ខ្មែរ កូន​ក្មេង​និយាយ​បារាំង​ បន្ទាប់​មក​គេ​នឹង​ឃើញ​ភាសា​កាយ​វិការ។

Advertisements
 
9 មតិ

Posted by ​នៅ ខែ​មេសា 20, 2009 in 5584

 

9 responses to “ភាសា​របស់​កូន​ខ្មែរ​ក្នុង​ប្រទេស​បារាំង

  1. កូនខ្មែរ-បារាំង

    ខែ​មេសា 20, 2009 at 8:36 ល្ងាច

    ជារឿងមួយគួរឲ្យបារម្ភនឹងសោកស្ដាយជាទីបំផុត ព្រោះថា តទៅអនាគតនៅពេលដែលពួកគេនឹង​មានក្រុមគ្រួសារ ហើយបង្កើតកូនពូនជាចៅ ភាសាកំណើតរបស់ពួកគេនឹងត្រូវបាត់បង់។ ហើយអ្វី​ដែលជាឫសគល់នៃជាតិកំណើតរបស់ពួកគេ ក៏នឹងត្រូវបាត់បង់ដែរ។
    ថាកូនខ្មែរនៅស្រុកបារាំងចុះ មិនចេះនិយាយខ្មែរ ចុះចំណែកឯកូនខ្មែរដែលនៅស្រុកខ្មែរ សរសេរ​អក្សរខ្មែរខុសស្អេកស្កះ តើរឿងនេះ សុភា គិតយ៉ាងម៉េចដែរ?

     
  2. សុភា

    ខែ​មេសា 20, 2009 at 9:30 ល្ងាច

    ខ្ញុំទទូលស្គាល់​រឿង​ដែល​ខ្មែរ​យើង​នៅ​ខ្មែរ​សរសេរ​ខុស​ស្អេកស្កះជាពិសេស​ខ្ញុំ​តែម្តង :P​ ។ នេះ​ដោយ​សារ​ខ្ញុំ​មិន​យក​ចិត្តទុកដាក់​សរសេរ​ ហើយ​វា​ក៏​ជា​ប្រការ​មិនល្អមួយ​សំរាប់​អក្សរ​សាស្ត្រខ្មែរ​យើង​ដែរ។

    ម្យ៉ាង​វិញ​ទៀត​ខ្ញុំ​សង្កេត​ឃើញ​ថា ពូកចិត្ត នៅ​ដល់​ណា មាន​សាលា​ភាសារ​ដល់​នោះ ខុស​ពី​ខ្មែរ​យើង។

     
  3. សុភា

    ខែ​មេសា 20, 2009 at 9:39 ល្ងាច

    សុំទោស​ខុស​ទៀត​ហើយ ចង់​និយាយ​ថា​ពួកចិន នៅ​ដល់​ណា មាន​សាលាភាសារ​ដល់នោះ

     
  4. វិចិត្រ

    ខែ​មេសា 21, 2009 at 8:44 ព្រឹក

    បញ្ហា​នេះ​យើង​ពិបាក​បន្ទោស​ថា​នរណាខុស​ណាស់។
    បើ​យើង​ចង់​អោយ​​កូន​យើង​រក្សា​លក្ខណៈ​ជាតិ កុំ​មក​រស់​នៅ​ប្រទេស​គេ​អី។ ព្រោះ​នៅ​ស្រុក​គេ​ ត្រូវ​ស៊ី​បាយ​រស​ជាតិ​គេ ស្តាប់​ភាសា​គេ សិល្បៈ​​គេ ចំរៀង​គេ។ល។
    យើង​ចាស់​គិត​តែ​ពី​ខ្លួន​ឯង​ មិន​យល់​ពី​អារម្មណ៍​ក្មេង។ ក្មេង​ខ្លះ​វា​មិន​ចង់​អោយ​គេ​គិត​ថា​វា​ជា​មនុស្ស​ពិសេស​ខុស​គេ​ទេ វា​គ្រាន់​តែ​ចង់​ក្លាយ​ជា​មនុស្ស​ធម្មតា ដូច​គេ​ដូច​ឯង ចុះ​ក្នុង​សង្គម​នឹង​គេ។ (សូម​មើល​ភាពយន្ត In America)។

    ក្មេង​ទៅ​រៀន​នៅ​សាលា​មួយ​ថ្ងៃ​៨​ម៉ោង។ ជួប​មិត្ត​ភក្តិវា​ និយាយ​ភាសា​គេ​ពេញ​មួយ​ថ្ងៃ។ ពេល​ត្រលប់​មក​ផ្ទះ​វិញ ជួប​មុខ​ម៉ែ​ឳ​វា​ពីរ​បី​ម៉ោង​រួច​ក៏​ចូល​ដេក​អស់​ទៅ។ មាន​ពេល​ឯណា​ នឹង​រក​ឃើញ​ថា ភាសាខ្មែរ​សំខាន់​សំរាប់​វា។
    ម្យ៉ាង​វិញ​ទៀត យើង​គួរ​យល់​ថា ក្មេង​មិន​ចូល​ចិត្ត​និយាយ​ជា​មួយ​ចាស់​ទេ វា​ចូល​ចិត្ត​និយាយ​ជា​មួយ​ក្មេង​គ្នា​វា។
    កូនចិន​ កូន​ចាម អាច​បង្រៀន​កូន​អោយ​និយាយ​ភាសា​ដើម​របស់​ខ្លួន​​បាន​យ៉ាង​ល្អ​នេះ​ក៏​ដោយ​សារ​តែ ការងារ​របស់​ពួក​គេ​ភាគ​ច្រើន​ជា​ការងារ​ដែល​មាន​ពេល​នៅ​ផ្ទះ​ច្រើន ដើម្បី​មើល​កូន​ដែរ។
    ***
    ​យើង​ចាស់​ចេះ​តែ​រិះគន់​ក្មេង​ថា​មិន​និយាយ​ភាសា​ខ្មែរ តែ​ខ្លួន​ឯង​ចាស់​ហ្នឹង​ក៏​មិន​និយម​ភាសា​ខ្មែរ​ស្អី​ប៉ុន្មាន​ដែរ។ ពេល​ខ្លះ ចាស់​ៗ​ស្រុក​ខ្មែរ​ហ្នឹង​បន្ថោក​ភាសា​ខ្លូន លើក​ភាសា​បរទេស​ដែរ ដូច​ជា​ និយាយ​បាលី សំស្ក្រឹត ពិរោះ ថ្លៃ​ថ្នូរ ជាង​ភាសា​ខ្មែរ។

     
  5. សុភា

    ខែ​មេសា 21, 2009 at 9:44 ព្រឹក

    ​ខ្ញុំ​ក៏​ទទូល​ស្គាល់​ចំនុចនេះដែរ។ ពួកគេ​ជាទូទៅ ត្រូវចំណាយពេល​ទៅ​រៀន​ភាសាដែល​ជាប្រយោជន៏​សំរាប់បំរើ​ដល់​ជីវិត​ នឹង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់ពួកគេ។ ហើយ​វា​ជារឿង​អស្ចារ្យពេក​ទៅ​ហើយ ដែល​ពួកគេនិយាយ​ដោយ​ចំហរ​ថា​ពួកគេ​មាន​ដើមកំណើត​មក​ពី​ជនជាតិខ្មែរ។ តែ​អ្វី​ជា​កា​ព្រួយ​បារម្មណ៏នោះ​គឺ នៅ​ជំនាន់​ក្រោយៗ ពួក​គេ​មិន​ស្គាល់​នូវ​អ្វី​ដែល​ជាខ្មែរ​ទៀត​ទេ ហើយ​នឹង​ពិបាក​លឺ​អ្នក​ដែល​និយាយ​ភាសាខ្មែរ​នៅ​ស្រុក​បារាំង​នេះ​ដែរ។ ហើយ​វា​ជា​ការ​ដែល​ពិបាក​ រឺ មិនអាចទៅ​រួច​ទេ ដែល​ចង់​អោយ​ពពួកគេប្រកាន់​លក្ខណះជាតិ រឺ ស្រាលាញ់​វប្បធម៌ខ្មែរ ព្រោះ​ថា​ពួកគេរស់​នៅ​ក្នុងមជ្ឈដ្ឋាន​មួយ​ផ្សេង​និង​ស្ទើរតែខុស​ស្រលះ​ពី​ស្រុក​ខ្មែរ។ គ្រាន់តែ​ជាការ​សន្និដ្ឋាន​ចុង​ក្រោយ​នោះគឺ ប្រជាជន​ដើមកំណើត​ខ្មែរ​នៅ​ឯបរទេស នឹង​បាត់​បង​អ្វី​ដែល​ជា​ដើមកំណើត នឹង​មិនអាច​ផ្សព្វផ្សាយ​បន្តរទៀត​តែ​ប៉ុណ្ណោះ ព្រោះ​វា​មិន​មែន​ជា​ប្រយោជន៏​សំរាប់ពួកគេ ក្នុង​ការ​រក្សាទុក រឺក៏​ពួកគេ​គ្មាន​ពេល​វេលា នឹង ឪកាស​ក្នុង​ការ​រក្សារ​វប្បធម៌​មួយនោះ។
    *******
    និយាយ​ទៅ​ សូម្បី​តែ​នៅ​ស្រុក​ខ្មែរ បើ​អ្នក​ណា​មិន​ចេះ​ភាសា​បរទេស​ ពិសេស​អង់គ្លេស​ណឹង គឺពិបាក​រក​ការងារ​ធ្វើ​បាត់​ទៅហើយ។ សួរថា​ពួកគេ​ខុស​រឺ​ដែល​ទៅ​រៀន​ភាសាបរទេស? តែ​ជា​តំ​រូវ​ការ​ទីផ្សារ​នឹង​ជីវិត។
    *******
    ចំពោះ​ការ​បែង​ចែក​ភាសាបាលី សំស្ក្រឹត ពី​ភាសាខ្មែរ ខ្ញុំ​អត់​ដឹង​ថា​យ៉ាង​មេចដែរ តែ​សំរាប់ខ្ញុំ​ វា​ដូច​តែ​មួយ ព្រោះ​ខ្ញុំ​គិត​ថា​ភាសា​ខ្មែរ​មាន​ដើម​កំណើត​មក​ពី​បាលី សំស្ក្រឹត ភាសាឥណ្ឌា។ ដូច្នេះ​តែង​តែ​មាន​ពាក្យ​ផ្សេងៗ ដែល​មក​ពី​ភាសា​កំណើត​ទាំង​អស់​ណឹង​ហើយ។ លុះ​ត្រាតែ​ភាសាខ្មែរ​យើង​ត្រូវ​បាន​បង្កើត នឹង ផ្សព្វផ្សាយ ​អោយ​គ្រប់​គ្រាន់​ក្នុង​ការ​ប្រើប្រាស់ នោះ​ទើប​អាច​ជៀស​ផុត​ពី​ការ​ប្រើប្រាស់​ភាសារបស់​គេ។
    *******
    ចំពោះ​ខ្ញុំ​ក៏​ដូច្នោះ​ដែរ បើ​អោយ​ខ្ញុំ​សរសេរ​របាយ​ការណ៏​ជាភាសាខ្មែរ​សុទ គឺ​ទៅ​មិនរូច ព្រោះ​មាន​ពាក្យ​ជា​ច្រើន​ដែល​ខ្ញុំ​មិន​ដឹង​និយាយ​ថាមេច។

    និយាយជារូម យើង​មិនអាច​បន្ទោស​អ្នក​ណា​បាន​ទេ នេះដោយសាររបត់របស់​សង្គម នឹង តំរូវ​ការ​ជីវិត៕

     
  6. ពិសិដ្ឋ

    ខែ​មេសា 21, 2009 at 11:12 ព្រឹក

    តាម​តែ​ខ្ញុំ​ដឹង​ឮ​ពី​ពួក​ម៉ាក​ខ្ញុំ​នៅ​អូស្ត្រាលី គេ​ប្រាប់​ថា មាន​សាលា​ខ្មែរ នៅ​តាម​ប្រទេស​នីមួយៗ​ដែរ​តើស៎។ ប៉ុន្តែ​កូន​ខ្មែរ​យើងភាគ​ច្រើន គឺ​ខ្ជិល​រៀន​ភាសា​ខ្មែរ​នេះ​តាម៉ង។ អត់ដឹង​គិត​យ៉ាង​ម៉េច​ទេ ចំពោះ​បញ្ហានេះ​។ 🙄

     
  7. យមរាជ

    ខែ​មេសា 21, 2009 at 11:19 ព្រឹក

    វាជាកំហុសរបស់ឪពុកម្តាយក្នុងរឿងនេះ ! ខ្ញុំមិនបន្ទោសក្មេងទេ !

    ងាកមកមើលក្នុងគ្រួសារខ្ញុំវិញទៅមើល ? ក្មួយៗទាំងអស់របស់ខ្ញុំចេះនិយាយ
    ភាសាខ្មែរ សរសេរភាសាខ្មែរ និងអានភាសាខ្មែរ យ៉ាងស្ទាត់រត់មាត់ទៀតផង
    វាយ៉ាងម៉េចទៅវិញ?​

    នៅក្នុងផ្ទះមានច្បាប់មិនឲ្យនិយាយភាសាបារាំង ហូល្លង់​ ឬ អាល្លឺម៉ង់ទេ ! ភាសា
    ខ្មែរជាភាសានិយាយជាផ្លូវការនៅក្នុងផ្ទះរបស់ពួកខ្ញុំ ! បើពួកវាចង់និយាយភាសា
    បរទេសគឺពេលទៅក្រៅផ្ទះ ទៅរៀន ទៅដើរលេង ពួកវាអាចនិយាយបានហើយ។

    ចុះត្រង់នេះវិញ យ៉ាងម៉េចដែរ?

     
  8. វិចិត្រ

    ខែ​មេសា 21, 2009 at 11:20 ព្រឹក

    ខ្ញុំ​ធ្លាប់​លឺ​ខ្មែរ​នៅ​ទី​នេះ​និយាយ​ពី​រឿង​នេះ​ជា​រឿយៗ។ អ្នក​មក​ដល់​ដំបូង​គិត​ក្នុង​ចិត្ត​ថា ម៉ែ​ឪ​ប្រដៅ​កូន​យ៉ាង​ម៉េច បាន​ជា​វា​មិន​និយាយ​ខ្មែរ​សោះ?។ តែ​ទី​បំផុត​ដល់​េវណ​ខ្លួន​ឯង​វិញ​បាន​ដឹង។
    បើ​យើង​ចង់​អោយ​កូន​និយាយ​ខ្មែរ ពេល​វា​នៅ​តូច​មុន​នឹង​ចូល​រៀន គួរ​តែ​មាន​មនុស្ស​ម្នាក់​នៅ​ជា​មួយ​វា ម្តាយ​រឺ​ឪពុក។ តែ​សំរាប់​ស្រុក​បារាំង​ ធ្វើ​ការ​តែ​ម្នាក់​មិន​ដឹង​ជា​រស់​កើត​រឺ​អត់​ទេ។ ដូច្នេះ​ពួក​គេ​យក​កូន​ទៅ​ដាក់​ទារកដ្ឋានតាំង​ពី​តូច។ ចង់​មិន​ចង់ ក្មេង​នោះ​វា​និយាយ​ភាសា​គេ​ហើយ។

    ការ​យល់​ឃើញ​ថា​ភាសា​ខ្មែរ​មាន​ដើម​កំនើត​ពី​បាលី​សំស្ក្រឹត​នោះ​ ជា​ការ​យល់​ច្រលំ​ទាំង​ស្រុង។ ភាសា​ខ្មែរ​ស្ថិត​ក្នុង​អំបូរ​មន​ខ្មែរ ភាសា​បាលី​សំស្ក្រឹត​ស្ថិត​ក្នុង​អំបូរ​ឥណ្ឌូ​អឺរ៉ុប។ ខ្ញុំ​អាច​ចោទ​សួរសំនួរ​ដ៏​ងាយ​មួយ​​ថា”មុន​ឥណ្ឌា​ចូល​ស្រុក​ខ្មែរ ខ្មែរ​ចេះ​និយាយ​ដែរ​រឺ​ទេ?”។
    ហេតុ​ដែល​យើង​យល់​ច្រលំ​​ថា​ភាសា​ខ្មែរមាន​ដើម​កំនើត​ពី​បាលី​សំស្ក្រឹត​នោះ​ មក​ពី​ទី១ យើង​យក​អក្សរ​ឥណ្ឌា​មក​ច្នៃ។ ទី​ពីរ​យើង​យក​សាសនាគេ​មក​ប្រើ រួច​ហើយ​ពាក្យ​ពេចន៍​ក្នុង​សាសនា​មិន​អាច​បក​ប្រែ​ជា​ខ្មែរ​បាន ដូច្នេះ​ពាក្យ​អស់​នេះ​មានកាន់​តែ​ច្រើន​ឡើង​ៗ។
    ធម្មតា​ទេ​រឿង​យក​ភាសា​គេ​មក​ប្រើ ប៉ុន្តែ​មិន​ធម្មតា​នោះ​គឺ​លើក​ភាសា​គេ​អោយ​ខ្ពស់​ជាង​ភាសា​ខ្លួន​តែ​ប៉ុណ្ណោះ។

     
  9. 4cambodia

    ខែ​មេសា 21, 2009 at 11:47 ព្រឹក

    កត្តាមួយនេះ វាពិបាកណាស់សម្រាប់កូនខ្មែរដែលធំ​ លូតលាស់នៅបរទេស ព្រោះមជ្ឈដ្ឋានជុំវិញខ្លួនគេ ពោរពេញដោយភាសាទីកន្លែង។ ឪពុកម្តាយមានឧិកាសច្រើនបំផុត ក្នុងរវាងកូនអាយុពី១ថ្ងៃដល់៧ឆ្នាំ ដែលអាចបណ្តុះភាសាជាតិកំណើតរបស់ខ្លួនបាន លើសពីនេះទៅ ជួបមុខកូនបានតិចម៉ោងណាស់ បន្ទោសក្មេងមិនបានទេ! នេះជារបត់សង្គមបែបប្រទេសអភិវឌ្ឍន៍ មិនថាតែខ្មែរទេ គ្រប់តែជាតិសាសន៍ ដែលបានធ្វើអន្តោប្រវេសន៍មក…សុទ្ធតែមានបញ្ហាយ៉ាងនេះឯង។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: