RSS

ល្ងាច​មិញ យំ​មិន​ចេញ

20 Apr

progសុំ​បើក​ឆាក​រអ៊ូ​តិច​សិន កុំ​ប្រកែ​ប្រកាន់​អី ព្រោះ​ថ្ងៃ​នេះ​ស្ទើរ​តែ​យំ​មិន​ចេញ។ ខាន​សរសេរ​កម្មវិធី​ប្រូក្រាម​ណឹង​យូ​យារ​ដែរ​ហើយ។ កាលពី​អាទិត្យ​មុន​មក​ក៏​ចាប់​ផ្តើម​ជីវិត​ Codeur ឡើង​វិញ។ លោក​អើយ​រៀន​តឹកៗៗៗ ព្រោះ​ប្រើ​ភាសា​ថ្មី (តែ​ថាវា​ក៏​​ដូ​ចចាស់​ដែរ)។ សរសេរ​ពី​ព្រឹកម៉ោ ដល់​ម៉ោង​បាយ ខ្ញុំ​ប្រមាណ​មើល​ថា នឹង​អាច​ធ្វើ​ចប់​អ្វី​ដែល​ខ្ញុំ​កំណត់​ល្ងាច​ណឹង មានអី​ម៉ាល្ងាច​នេះ សរសេរ​មិន​ទៅ​មុខ ព្រោះ​មាន​ Error មួយ ខ្ញុំ​រក​ឡើង​ចង់​ក្អូត ពុល​ហ្មង យ៉ាប់ណាស់ អ្នក​អាយ​ធី ពេល​មាន Errorដែល​យើង​មិន​យល់​ហេតុ​ផល រឺ​ថា​វា​មិន​សម​ហេតុ​ផល ម្តងៗ ក្រញាញ់​ខួរ​ហ្មង :evil:។ ទីបំ​ផុត ដល់​ម៉ោង ជិត 7​ ល្ងាច ទើបរក​ឃើញ។ ដឹង​ Error ណឹង​ស្អី​ទេ​បង​ប្អូន គឺ​ខ្ញុំ​សរសេរ​ខុស​តែម៉ាតិច​ណឹង ច្រលំ​ដៃ​ រក​នោះ​រក ចង់​ខ្សោះ​ខ្លួន វា​ទៅ​ជាខុស​របៀប​ចឹង​វិញ ហេហេ។ តែ​យ៉ាង​ណា​ កំណត់​ថា​អោយ​ហើយ​ព្រឹក​ស្អែក​ចុះ ព្រោះ​ថា​ខកពេល​នោះ​ដល់​ក​ហើយ​ខ្ញុំ 👿 ។

មិន​អី​ទេ ទុក​ម៉ាដុំ​ចុះ​ ចាំស្អែក​ទូទាត់ ចាំ​មើល​មាន​ error​ អី​ចេញ​មក​ទៀត។ ស្តាប់​ចំរៀង​ រាំ​ក្រោយ​ចូលឆ្នាំ​ម៉ាបទ​សិន វីវរ មិន​ទាន់​ចប់​ផង គេ​បញ្ជូន​ទៅ​វិញមុន​ង៉ៃ​ទៅ​ចង់​ហ្មង ហាហា។

 

9 responses to “ល្ងាច​មិញ យំ​មិន​ចេញ

  1. វីរិយា

    ខែ​មេសា 21, 2009 at 4:11 ព្រឹក

    ហាហាហា! គិត​ៗ​ដូច​គ្នា​ទាំងអស់​ហ្នឹង ពេល Coding ម្តង​ៗ​ឲ្យ​តែ​ជួប​បញ្ហា​ចង់​ហុយ​ផ្សែង​តាម​សក់​ក្បាល​ហើយ រក​ទាល់តែ​ឃើញ​បាន​អស់ចិត្ត តែ​បើ​ធ្វើ​ទៅ​មិន​ Error ក៏​ពិបាក​ក្រោក​ចេញ​ដែរ ព្រោះ​ជក់​ខ្យល់​សាក​ស្ទីល​នេះ សាក​ស្ទីលនោះ ហេហេហេ ជីវិត​តែទឹកកក​កូដឌីង តែ​ប៉ុណ្ណឹង!!!

     
  2. អគ្គលីបុត្រ

    ខែ​មេសា 21, 2009 at 9:41 ព្រឹក

    បើខ្លាច​ក្រញាញ់​ខួរ សាក​ទៅ​អ៊ុត​ត្រង់​លមើល​មើ ក្រែង​ជ្រះស្រឡះ​ក្នុង​ចិត្ត

     
  3. សុភា

    ខែ​មេសា 21, 2009 at 9:47 ព្រឹក

    ហាស​ហាស អ្នក​តែ​ទឹក​កក​តែ​ប៉ុណ្ណឹង​ហើយ​បងវិរិយាអើយ។ ពេល​ធ្វើ​ចេញ​គិត​ថា​ខ្លួន​ចេះហើយ​ចូល​ចិត្ត ពេល​ធ្វើ​មិនចេញ គិត​ថា​ខ្លួន​សូន្យ​តែម្តង នឹង​ចង់​រត់​អោយ​ផុត​ឆ្ងាយ​ពី​ការ​ងារ​អាយធី​ណឹង។

    លោក​បុត្រ ចេះ​តែ​មាន​ហ្មង។​ ចាំ​មើល​បើ​មាន​ហាង​ណា​អ៊ុតខូរ​ត្រង់ ប្រាប់​ខ្ញុំ​ផង 😀

     
  4. kienforcefidele

    ខែ​មេសា 21, 2009 at 10:45 ព្រឹក

    ចង់​ចេះ​ធ្វើ​ Code ដែរ​តែ​មើល​ទៅ​សាំញ៉ាំ​ណាស់។ ពិសេស​ពេល​មាន​ Error ម្ដង​ៗ​រក​ចង់​ស្លាប់​ខ្លួន ដល់​ថ្នាក់​ចង់​អង្វរ​ឲ្យ​កុំ​ព្យូទ័រ​ប្រាប់​មក ថា​ខុស​កន្លែង​ណា។ :mrgreen:

     
  5. ពិសិដ្ឋ

    ខែ​មេសា 21, 2009 at 11:18 ព្រឹក

    អា​ភាសា​សរសេរ​កម្មវិធីហ្នឹង ដូច​ជា​មិន​ត្រូវ​គ្នា​ជាមួយ​ខ្ញុំ​ប៉ុន្មាន​ទេ​។

     
  6. សុភា

    ខែ​មេសា 22, 2009 at 2:12 ល្ងាច

    តែ​ខ្ញុំ​ថាមិន​ខុស​ពី​គណិត​ទេ។ មាន​វិជ្ជាគុណ​គ្រិស​ប៉ុន្មាន​ក្បាច់ + បទពិសោធន៏​នៃ​ការ​សាក​ល្បង នឹងជួបប្រទះ​ក្នុង​ការ​ហាត់រៀន + ចេះគិត​តាម​កាលះទេសះ (អាចុចពីរ​ណឹង​មិន​ដឹង​នៅ​ណា) :D។

    តែពេលខ្លះពុល​ហ្មង ហាហា ចង់​សំពះ​កំព្យូទ័រ

     
  7. ពិសិដ្ឋ

    ខែ​មេសា 22, 2009 at 4:27 ល្ងាច

    យុគលពិន្ទុ (គេ​និយម​ហៅ​ថា​ចុច​ពីរ) = Alt ខាង​ស្ដាំ + ‘

     
  8. Phone blog

    ខែ​មេសា 23, 2009 at 9:26 ព្រឹក

    Starting reading your article, I feel sad when i saw your article which is misspelled. You should correct it if u did not unintentionally. I will be able to affect Cambodian young people when they read your misspelled word like that.

     
  9. សុភា

    ខែ​មេសា 23, 2009 at 12:30 ល្ងាច

    Phone Blog, I understand that problem, and thanks for your advice.

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: