RSS

កំណែមុខ​មនុស្ស “មុខ​ដូច​អ្នក​ណា​ខ្លះ?”

07 ឧសភា

នឹក​ឃើញ​កាល​ពី​ពេល​រៀន​ប៉ុន្មាន​ខែ​មុន​ណឹង ពួក​ខ្ញុំ​មាន​លំហាត់​មួយ​ត្រូវ​ធ្វើ។ លំហាត់នោះគឺ​តំរួវ​អោយ​ប្រើ​មុខ​មនុស្ស​ដើម្បី​បង្ហាញ​អំ​ពី​អ្វី​មួយ។ ដោយ​សារតែការ​ស្រាវ​ជ្រាវ​មួយ​បាន​បង្ហាញ​ថា មុខ​មនុស្ស​គឺ​មាន​លក្ខណៈពិសេស។ មុខ​មនុស្ស​ម្នាក់ៗគឺ​មាន​លក្ខណៈ​ខុសៗគ្នា ដែលអាច​អោយ​យើង​អាច​ចំណាំ​ បែង​ចែក នឹង​ស្គាល់​បាន។ ហើយ​មុខ​មនុស្ស​គឺ​ជា​សញ្ញា ដែល​អាច​អោយ​មនុស្ស​យល់​អំពី​អ្វី​មួយ​បាន។ ដូចន្នេះ​ហើយ រូប​មុខ​មនុស្ស​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ជា​សញ្ញា​ជាច្រើន ដើម្បី​ជា​សញ្ញា​អោយ​ងាយ​យល់។ ឩទាហរណ៏​ក្នុង រើដប្រេសយើង​ក៏​បាន​ប្រើ​សញ្ញា​ជា​ច្រើន​ដែរដូចជា 🙂 😀 😦 ….។ល។​ និង ។ល។

គោល​បំណង​​លំ​ហាត់​នោះគឺគេ​តំរូវ​អោយ​បង្កើត​មុខ​​មនុស្ស​​ចំនួន​​២០​​ខុសៗ​គ្នា​ដើម្បីសំគាល់សត្វ​ទាំង២០​​ប្រភេទ ដែល​​សត្វ​និមួយ​ៗ​​មាន​លក្ខណៈ​ខុសគ្នានិង​ដូចគ្នា​ចំនួន​ប្រហែលជា ២០លក្ខណៈ ដែរ។ លក្ខខ័ណ​នែ​លំ​ហាត់​នេះគឺ​សត្វ​ណា​ដែល​មាន​លក្ខណ​ប្រហាក់​ប្រែល​​គ្នា រូប​មុខ​មនុស្ស​ដែល​សំគាល់​សត្វ​ទាំង​នោះ​ត្រូវ​មាន​គំលាត​នៃ​ភាព​ខុស​គ្នា​តូច​។ ចំណែក​ឯ​សត្វ​ដែល​មាន​​លក្ខណ​​ខុស​​គ្នា​​ឆ្ងាយ រូប​មុខ​មនុស្ស​ដែល​សំគាល់​សត្វ​ទាំង​នោះ​ក៏ត្រូវមាន​គំលាត​នៃ​ភាព​ខុស​គ្នា​ធំ​ទៅ​តាម​ណឹង​ដែរ។

ខាង​លើ​​នេះ​ខ្ញុំ​គ្រាន់​តែ​ចង់​បង្ហាញ​ថា​ហេតុ​អ្វី​ខ្ញុំ​ធ្វើ​រូប​ណឹង​ឡើង តែ​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ក្នុង​នេះ​គឺ​មុខ​មនុស្សទាំង​នេះ មិន​ដឹង​ដូច​អ្នក​ណា​ខ្លះ​ទេ​នៅ​ក្នុង​វើដប្រេស​យើង​នេះ។ ពេល​ខ្ញុំ​ធ្វើ​លំ​ហាត់​ណឹង ខ្ញុំ​អង្គុយ​សើច​រហូត 😆 ។

ppface

Advertisements
 

9 responses to “កំណែមុខ​មនុស្ស “មុខ​ដូច​អ្នក​ណា​ខ្លះ?”

  1. តាស៊ីក្លូ

    ខែ​ឧសភា 7, 2009 at 9:07 ល្ងាច

    កូនផ្សោត !

    មុខវិជ្ជានេះគេរៀនសំរាប់ក្រុមភេរវកម្ម​និងចារកម្មណាចៅតា ! គេរៀនមើលនិងគូររង្វង់មុខ
    ជនសង្ស័យ ដើម្បីងាយស្រួលសំគាល់និងតាមចាប់។ តើគេមានបានបង្រៀននិងពន្យលពី
    ការធ្វើក្លូនទំរង់មុខមនុស្ស ក្រយ៉ៅបាតដៃនិង ហ្សេនេទិក របស់មនុស្សអត់?

    មុខវិជ្ជានេះគេហៅថា ហ្វររិនស៊ីស អាន់ត្រូផូឡូជី ឬ បាយអូឡូជីខល អាន់ត្រូផូឡូជី !

     
  2. សុភា

    ខែ​ឧសភា 7, 2009 at 9:16 ល្ងាច

    អួយ​អត់​ទេ រៀន​ក្លូន​អី​ណឹង ខុស​ច្បាប់​។ តែ​ពួក​ខ្ញុំ​រៀន​អំពី​ការ​បង្កើត​វិធី​ប្រៀប​ធៀប​មុខ​មនុស្ស​ ក្រ​យ៉ៅ​ដៃ​អីអស់​ណឹង។​ មាន​មួយ​ទៀត ខ្ញុំ​គ្រាន់​តែ​លឺ​អត់​បាន​រៀន​ទេ អា​ណឹង​គេ​​រក​មុខ​មនុស្ស​តាម camera surveillance ដែល​នឹង​អាច​ក្លាយ​ជា​ប្រព័ន្ធ​សុវត្ថិភាព​បង្កប់។

     
  3. វណ្ណ

    ខែ​ឧសភា 8, 2009 at 5:07 ព្រឹក

    សួស្តីសុភា! ខ្ញុំថារូបលេខ ១៩ និង លេខ ២០ មុខស្រដៀងអាភាឯង៕

     
  4. ទឹម បឿន

    ខែ​ឧសភា 8, 2009 at 5:10 ព្រឹក

    មុខវិជ្ជា Digital Image Processing មែន​ទេ?

     
  5. សុភ័ក្ត្រ

    ខែ​ឧសភា 8, 2009 at 5:38 ព្រឹក

    មុខ​ស្រដៀង​ម្ចាស់​ប្លក់​តែ​ទាំង​អស់​ហ្នឹង ហេហេ…

     
  6. សុភា

    ខែ​ឧសភា 8, 2009 at 2:22 ល្ងាច

    យី​ អត់​មាន​មុខ​ដូច​ខ្ញុំ​ទេ​ខ្ញុំ​​សាក​តេស​អស់​ហើយ 😀

    បឿន អា​ណឹង​អត់​នៅ​ក្នុង​មុខ​វិជ្ជា Digital Image Processing ទេ តែ​ក៏​ប្រើ​មុខ​វិជ្ជា​ណឹង​តិច​ៗ​ដែរ។ មេ​រៀន​ណឹង​រៀន​អំពី interactive and presentation data អី​វិញ។ អួយ​អត់​សូវ​ដឹង​ទេ

     
  7. អគ្គលីបុត្រ

    ខែ​ឧសភា 9, 2009 at 2:47 ព្រឹក

    មុខ​ស្រដៀង​ភា​មួយ!

     
  8. សុភា

    ខែ​ឧសភា 9, 2009 at 9:53 ព្រឹក

    មែន​ មួយ​ណា​ដែរ 😛

     
  9. កូនដំរី

    ខែ​ឧសភា 12, 2009 at 9:43 ព្រឹក

    បើមើលសង្កេតយូរទៅ រូបទី 20 ដូចដូហ្វីនណាស់ គ្រាន់តែច្រមុះ ធំបន្តិច។ ហាស ហា

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: