RSS

មិន​នឹក​ស្មាន​ថា​មាន​ប្រយោជន៏

10 May

ពេល​ដែល​ខ្ញុំ​ចុះ​ឈ្មោះ​រៀន​នៅ​ទី​​នេះ ខ្ញុំ​ទទូល​បានអាសយដ្ឋានអ៊ីមែលផ្ទាល់​ខ្លួន​​របស់​សាលា​មួយ​សំរាប់​និស្សិត។​ និយាយ​តាម​ត្រង់​ទៅ​ចុះ ខ្ញុំ​ស្ទើរ​តែ​មិន​ដែល​បើក​មើល​អ៊ីមែល​នោះទេ ព្រោះ​មិន​ដែល​ប្រើ​ហើយ​ម្យ៉ាង​មាន​អ៊ីមែល​ដែល​គេ​ផ្ញើរចូល​ប្រអប់អ៊ីមែល​និស្សិត ដែល​គ្រប់គ្នា​អាចទទូល​បាន យ៉ាង​ច្រើន​ក្នុង​មួយ​ថ្ងៃៗ ដែល​ភាគ​ច្រើន​ក៏​ជាពត៌មាន​ដែរ ដូចជាការលក់ទូរស័ព្ទ រកឡាន​ជិះទៅទីនេះទីនោះ ពត៌មាន​ជួល​ផ្ទះឫ​រក​ផ្ទះជួលជាដើម ។ល។ និង។ល។ ពេល​ខ្លះ​ខ្ញុំ​ក៏​ចូល​ទៅ​មើល​ដែរ ក្រែង​មាន​ពត៌មាន​អ្វី​សំខាន់ទាក់ទង​នឹង​ថ្នាក់​រៀន​ខ្ញុំ និងដើម្បី​លុប​អ៊ីមែល​ទាំង​នោះ​ចោល​ដែរ។

061013_happy_feet

ដល់ពេល​នេះ​ទើប​ខ្ញុំ​ដឹង​ថាអ៊ីមែល​ណឹង​សំខាន់ គឺពេល​ដែល​ខ្ញុំ​ត្រូវ​ស្វែង​រក​ផ្ទះ​ជួល​។ ខ្ញុំ​ប្រឹង​រាវរក​តាម​អ៊ីធឺណែតជា​ច្រើន​ដង​ច្រើន​លើក​ ប៉ុន្តែមិន​បាន​ជាដុំកំភួនទេ។ ខ្ញុំ​ក៏​សំរេច​ចិត្ត​ផ្ញើរ​អ៊ីមែល​ទៅ​អ៊ីមែល​និស្សិត​ដូច​ដែល​គេ​ធ្លាប​ធ្វើ។ ទីបំផុត​ខ្ញុំទទូល​បានពត៌មាន​ជាច្រើន ហើយ​ដែល​គួរ​អោយ​ចាប់អារម្មណ៏ រហូត​ដល់​ខ្ជឹល​ទាំង​អាន​នឹង​ឆ្លើយ​តប​ទៅ​គេ​ទៀត 😀 ។ នេះ​គេ​ថា​ដល់ពេល​ត្រូវការ​ទើប​ដឹង​ថា​មាន​ប្រយោជន៏​ក្រាស់ក្រៃ 😉

 

4 responses to “មិន​នឹក​ស្មាន​ថា​មាន​ប្រយោជន៏

  1. វីរិយា

    ខែ​ឧសភា 11, 2009 at 3:37 ព្រឹក

    យូរ​ហើយ​ហ្នឹង​ទើប​តែ​ដឹង​ហ៎? ហេហេហេ

     
  2. សុវុឌ្ឍី

    ខែ​ឧសភា 11, 2009 at 9:19 ព្រឹក

    ហាហាហ ចង់មួយឆ្នាំហើយនឹងបង!

     
  3. សុភា

    ខែ​ឧសភា 11, 2009 at 12:44 ល្ងាច

    ណឹង​ហើយ​ព្រោះ​តែ​មិន​ត្រូវ​ការ​ប្រើ ចឹង​ហើយ​គិត​ថា​អត់​ប្រយោជន៏ តែ​ដល់​ពេល​អាសន្ន​ទើប​ដឹង​ថា​វា​មាន​ប្រយោជន៏ 😀

     
  4. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 12, 2009 at 12:23 ល្ងាច

    ហាហាហា កូនផ្សោតអីក៏ដូចគ្រូសូត្រឆ្វេងម្ល៉េះ ! អ៊ីមែលរបស់សាកលវិទ្យាល័យមួយឆ្នាំ
    បើកមើលតែម្តងទេ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: