RSS

ទៅ Rouen

11 ឧសភា

ថ្ងៃ​មុន​ខ្ញុំ​បាន​ទៅដើរ​លេង បំពេញ​ការងារ​កំប៉ិចកំប៉ុក​នៅ Rouen ហើយ​ក៏​នាំគ្នា​ឆ្លៀត​ឆ្វែល​ក្រុង​គេ​មួយ​ជុំ​ទៅ។ នៅ​ទី​នោះ​លឺ​ថា​ជា​ដំបន់​អ្នក​មាន​បន្ទាប់ពី​ប៉ារីស កាល​ពីជំនាន់មុហើយ​សំបូរ​ផ្ទះ​ជា​រចនាបទ​បារាំង​សម័យ​មុន​ខ្លាំង​ណាស់ មាន​ទាំង​ផ្ទះ​ដែល​ធ្វើ​អំពីឈើទៀត​ផង ដោយ​សារតែ​មាន​ភូមិសាស្ត្រ​ជាប់នឹង​ស្ទឹងសែនទន្លេសែន ។ ដូច្នេះ​កាល​សម័យ​នោះ​វាបាន​ក្លាយ​ជាទី​ក្រុង​សំខាន់​ក្នុង​ការ​ប្រកប​មុខជំនួយ​ជួញដូរ ដោយ​​គេ​ដឹក​ទំនិញ​ដោយ​កប៉ាល់។ ខ្ញុំ​បាន​ឆ្វែល​តែ​១ជុំ​ប៉ុណ្ណឹង​ ហើយ​ក៏​មិន​បាន​ដឹង​អ្វី​អោយ​លើស​ណឹង​ដែរ។ ខាង​ក្រោម​នេះ​ជា​រូបភាព​ដែល​ខ្ញុំ​ថត​ពី​ក្នុង​ឡាន​មក ព្រោះ​មិន​មានពេល​ចេញ​ដើរ​ផងណឹង 😛

DSC00432

ស្តុប​គេ ឡួយ​ទេ? ខ្ញុំ​ទើប​តែ​ឃើញ​ជា​លើក​ទី​មួយ​ទេ 😛

DSC00434

មិន​ដឹង​គេ​ហៅ

DSC00435

Advertisements
 
23 មតិ

Posted by ​នៅ ខែ​ឧសភា 11, 2009 in 5584

 

23 responses to “ទៅ Rouen

  1. Posoky

    ខែ​ឧសភា 12, 2009 at 5:10 ព្រឹក

    ខាងក្រោមបង្អស់ស្អាតមែណ

     
  2. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 12, 2009 at 12:30 ល្ងាច

    តាមគ្រូសូត្រឆ្វេងដឹង នៅ Rouen នោះមានគ្រួសារខែ្មរមួយចំនួនរស់នៅទីនោះដែរ។
    បើតាមការខ្សឹបពីស្ថានីយ៍វិទ្យុស៊ីអេចអូចបានអោយដឹងថា កាលពីសតវត្សទី ១៧
    គ្រួសារបារាំងជាច្រើនដែលមានមុខរបរជាអ្នកកាប់អុសនៅ Roeun បានចាកចេញមក
    រស់នៅទឹកដីថ្មីមួយ ដែលទាហានបារាំងបានរកឃើញ។ ទឹកដីថ្មីនោះគេអោយឈ្មោះថា
    Nouvelle France ដែលបច្ចុប្បន្ននេះជាខេត្តកេបិច នៃប្រទេសកាណាដា។

     
  3. ខេមរភាយសន

    ខែ​ឧសភា 12, 2009 at 5:29 ល្ងាច

    ធ្លាប់​រៀន​នៅ Mont-Aignant , បរិភោគ​អាហារ​នៅ resto-u និង​ដើរ​ទិញ​សៀវភៅ​​នៅ​ passage d’Horloge ។ នៅ​ទីនោះ​គឺ​មេឃ​ស្រទំ​ដូច​នៅ​ក្នុង​រូប​ថត​ខាងលើ​ពេញ​មួយ​ឆ្នាំ មិន​ដែល​ឃើញ​ថ្ងៃ​ទេ​។

     
  4. ខេមរភាយសន

    ខែ​ឧសភា 12, 2009 at 5:36 ល្ងាច

    សូម​បញ្ជាក់​ម្តង​ទៀ​ថា មាន​និស្សិត​ខ្មែរ​ជា​ច្រើន​ត្រូវ​បាន​ទទួល​អាហារូបករណ៍​​ឲ្យ​ទៅ​រៀន​នៅ​ទី​នោះ​។

     
  5. សុភា

    ខែ​ឧសភា 12, 2009 at 5:56 ល្ងាច

    @ soky ដោយ​សា​រ​ខ្ញុំ​ពួកែថត 😛 ។ ខ្ញុំ​លើ​គេ​ថា​នៅ​ទី​នោះ មាន​កន្លែង​មួយ​ចំនួន​ត្រូវ​បាន​បំប្លាញ​ដោយ​សង្គ្រៀម​លោក។
    @គ្រូសូត្រឆ្វេង ខ្ញុំ​ប្រឹង​រក​មើល​ដែរ តែ​ដូច​ជា​មិន​សូវ​ឃើញ​មាន​អាស៊ី​សោះ​ទៅ​រៀន​នៅ​មហា​វិទ្យាល័យ​គេ​ណឹង។ ហើយ​ចុះ​កាប់អុស​នៅ Rouen មេច​ក៏​ទៅ​ដល់​កេបិច​ទៅ​កើត ❓
    @ខេមរភាយសន ឈ្មោះ​លោក​ខ្ញុំ​អាន​អត់​យល់​សោះ។ ខ្ញុំ​អត់​ដែល​ស្គាល់​ន្លែង​ណឹង​ផង

     
  6. ខេមរផាយសន

    ខែ​ឧសភា 12, 2009 at 6:36 ល្ងាច

    ឈ្មោះ​ខ្ញុំគឺ៖ ខេមរ + ផាយសន (Python)។ Saint-Aignan គឺ​ជា​កូន​ភ្នំ​ដែលនៅ​លើ​នោះ​មាន​សកលវិទ្យាល័យមួយ​មាន​​ឈ្មោះ​ថា Universite de Rouen ។ ពី​លើ​ភ្នំ​នោះ​ យើង​អាច​មើល​ឃើញ​ទីក្រុង Rouen ទាំងមូល​។ Passage d’Horloge គឺ​ជា​ផ្លូវ​បុរាណ​ស្ថិត​នៅ​ខាង​មុខ​ព្រះវិហារ​ដែល​សុភា​បានថត​នោះ​។ រាល់​ថ្ងៃ​សៅរិ៍​អាទិត្យ មាន​មនុស្សជាច្រើន​​ចូល​ចិត្ត​ដើរ​កំសាន្ត​តាម​ផ្លូវ Passage d’Horloge នោះ​ ។ ព្រោះ​នៅ​ទីនោះ ​យើង​អាច​មើល​ឃើញ​នាឡិកា​បុរាណ​ដ៍​ធំមួយ​​ចង​ព្យួ​សន្ធឹង​កាត់​ផ្លូវ​នោះ​។ នៅ​ចំកណ្តាល​ទីក្រុង Rouen មាន​កន្លែងជា​​ប្រវត្តិ​សាស្ត្រ​មួយ​ដែល​នៅ​ទី​នោះ​ វិរនារី Jeanne d’Arc ត្រូវ​បាន​ពួក​ទាហាន​អង់គ្លេសចាប់​​ដុស​ទាំងរស់​។ ខ្ញុំ​ជឿ​ថា​​សុភា​ដឹង​រឿង​ប្រវត្តិសាស្ត្រ​បារាំង​ច្រើន​ជាង​ខ្ញុំ ព្រោះ​សុភា​រស់​ស្រុក​បារាំង​។
    កាល​ពី​ខ្ញុំ​រៀន​នៅ​ទី​នោះ នៅ​ត្រើយ​ខាង​ស្តាំ (Rive Droite) ​នៃ​ទន្លេ​ដែល​ហូរកាត់​ទីក្រុង Rouen មាន​ភោគនីយដ្ឋាន​ខ្មែរ​ពីរ មួយ​ឈ្មោះ Le Manderin និង​មួយទៀត​នៅ​ក្បែ​គ្នា​នោះ​។ ពួក​យើង​ចូល​ចិត្ត​ញ៉ាំបាយ​និង​ជជែក​គ្នា​លេង​នៅ​ទីនោះ​ណាស់​នៅ​ថ្អៃ​ចុង​សប្តាហ៍​។​

     
  7. សុភា

    ខែ​ឧសភា 12, 2009 at 6:53 ល្ងាច

    អូរ​អរគុណ​ដែល​បាន​រៀប​រាប់​ប្រវត្តិសាស្ត្រអោយ​ស្តាប់។ ខ្ញុំ​មិន​សូវ​ដឹង​ប្រវត្តិសាស្ត្រ​ ឫ ​រឿង​រ៉ាវ​បារាំង​អីទេ ហើយ​ខ្ញុំ​ក៏​មិន​មែន​រស់​នៅ​ទី​នេះ​ដែរ ខ្ញុំ​គ្រាន់​តែ​មក​រៀន​មួយ​ឆ្នាំ​ប៉ុណ្ណោះ។ តាម​ពិត​ទៅ​នៅ​​ Rouen មាន​អ្វីដែល​គួរ​អោយ​ចាប់អារម្មណ៏​ច្រើន​ណាស់ណ៎ ស្តាយ​ណាស់ ខ្ញុំ​ទៅ​បាន​ត្រឹម​តែ​១ថ្ងៃ​ប៉ុណ្ណោះ ទៅ​វិល​ល្ងាច​ទៀត​ផង ទើប​មិន​បាន​ដើរ​លេង​អីទេ។

    មួយ​ទៀត​រឿង Phyton ណឹង​ខ្ញុំ​ធ្លាប់​តែ​អាន​​ថា ពីតុង តែ​ប៉ុណ្ណោះ​តាម​បែប​បារាំង។ ហើយ​ខ្ញុំ​ឆ្ងល់មួយ​ទៀត​ថា នៅ​ក្នុង​ប្លក់របស់​លោក គឺ​សរសេរ​កូដ​ពីតុង​ជាខ្មែរ តើ​ពីតុង​អាច​សរសេរ​កូដ​ជា​ខ្មែរ​បាន​មែន​ទេ? ខ្ញុំ​ធ្លាប់​រៀនពីតុង​បាន​ត្រឹម​តិចតួច​ប៉ុណ្ណោះ ត្រឹម​ស្គាល់​ថា​អ្វី​ជាពីតុង ហើយ​ភ្លេច​អស់​ហើយ។ បើ​ពីតុង​អាច​សរសេរ​កូដ​ជា​ខ្មែរ​បាន​មែន​ គឺ​គួរ​អោយ​ចាប់អារម្មណ៏​នឹង​រៀន​ខ្លាំង​ណាស់។

     
  8. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 12, 2009 at 6:54 ល្ងាច

    អូហ៍កូនផ្សោត ! ភាគច្រើនអ្នកស្រុករកទទួលទានមុខរបរកាប់អុស​នៅ
    Rouenរត់ទៅនៅខេត្តកេបិចនោះ ដោយសារតែកាលពីសតវត្សទី១៧
    ប្រទេសបារាំងខ្លាំងណាស់ខាងនាវាចរណ៍។ យើងដឹងហើយថាសម័យនោះ
    បើប្រទេសណាខ្លាំងខាងនាវាចរណ៍នេះ ប្រទេសនោះកាន់តែមានអំណាច
    និងរុងរឿង ព្រោះអាចទៅធ្វើអាណានិគមនៅប្រទេសផេ្សងៗ រួចបូមយក
    ធនធានធម្មជាតិពីប្រទេសនោះ។ ហេតុដូចនេះហើយបានជាចាប់ផ្តើម
    មានអាណានិគមចាប់ពីពេលនោះមក។ មែនទែនទៅតាំងពីសតវត្សទី១៦
    មកម្ល៉េះ ចាប់តាំងពីនាវិកជនជាតិព័រទុយហ្គាល់ឈ្មោះ Vasco de Gama បានសំរេចជោគជ័យជាលើកតំបូងក្នុងការធ្វើដំណើរតាមនាវាពីអាហ្វ្រិក
    ទៅដល់ប្រទេសឥណ្ឌា។ ដូចនេះហើយបានជាប្រទេសបារាំង អង់គ្លេស
    ហូឡង់ ព័រទុយហ្គាល់ អេស្ប៉ាញ ខ្លាំងណាស់កាលពីសម័យនោះ។

    ចំពោះទឹកដីខេត្តកេបិច និងកាណាដាទាំងមូលនោះ កាលពីដើមឡើយ
    គេហៅថា ប្រទេសបារាំងថ្មី (Nouvelle France)។ មានមេទ័ពបារាំងម្នាក់
    ឈ្មោះ Samuel de Champlain បានជិះកប៉ាលមកដល់ទឹកដីថ្មីដែលគ្មាន
    មនុស្សរស់នៅមួយនេះ។ ដោយមានការអនុញ្ញាតិពីស្តេចបារាំង គាត់ក៏
    ចាប់ផ្តើមកសាងទីក្រុងកេបិច ក្នុងខេត្តកេបិច នាឆ្នាំ១៦០៨។ ក្រោយៗមក
    គាត់ក៏បានយកគ្រួសារដែលជាអ្នកកាប់អូសនៅ Rouen មករស់នៅទីនេះ។
    មានមនុស្សរាប់ម៉ឺននាក់បានមក ពីព្រោះរស់នៅទីនេះសំបូរព្រៃឈើខ្លាំង
    ណាស់។ រដ្ឋាភិបាលបារាំងសម័យនោះទិញឈើដែលប្រជាជនបានកាប់
    ដើម្បីយកទៅសាងសង់សំពៅ និងនាវាឈើធំៗ។ ប្រទេសបារាំងក៏បានលក់
    ឈើ និងកប៉ាល់ទៅអោយប្រទេសផ្សេងៗទៀត។

    ជាងសាបសិបឆ្នាំក្រោយមក ពេលដែលប្រទេសអង់គ្លេសវាយដណ្តើមយក
    បានទឹកដីបារាំងថ្មីនេះ។ Champlin យល់ព្រមចុះចាញ់ ក្រោយពីបានតស៊ូ
    រាប់ឆ្នាំ។ រដ្ឋាភិបាលបារាំងបានដកទ័ព និងរដ្ឋបាលត្រលប់ទៅវិញ ដោយ
    បន្សល់ទុកនូវប្រជាជនប្រមាណជាង ២០.០០០ នាក់។ ពេលនោះ ពួក
    អង់គ្លេសធ្វើបាបប្រជាជនណាស់​ ព្រមទាំងសំលាប់អ្នកបះបោរ។ ប៉ុន្តែ
    សំណាងល្អ ដែលព្រះវិហារកាតូលិកបារាំងនៅខ្លំាង ដោយតាអាចារ្យ
    ជំរុញអោយប្រជាជនយកកូនចៅអោយបានច្រើន។ ហេតុដូចនេះហើយ
    បានជាគ្រួសារបុរាណខេត្តកេបិចមានកូនយ៉ាងតិច១០ សំរាប់គ្រួសារ
    និមួយៗ។ ចំនែកអ្នកស្រុកខេត្តកេបិច ចាប់ពីពេលនោះមកស្អប់ប្រទេស
    បារាំង ដែលបានបោះបង់ពួកគេចោល។ អ្នកស្រុកកេបិចក៏ស្អប់ពួកអង់គ្លេស
    ផងដែរ ព្រោះបានសំលាប់អ្នកស្រុកកេបិច និនបានបង្ខំអោយប្រើភាសា
    អង់គ្លេស និងកាន់សាសនាប្រូតេស្តង់។ បើកូនផ្សោតមកនិយាយបារាំង
    ជាមួយអ្នកស្រុកខេត្តកេបិចបា្រកដជាអត់យល់គ្នាទេ ព្រោះពួកគេប្រើភាសា
    បារាំងបុរាណរបស់អ្នកស្រុក Rouen។​ពាក្យពេចន៍មួយចំនួនធំខុសគ្នាពី
    ភាសាបារាំងនៅប្រទេសបារាំងបច្ចុប្បន្ន។ សព្វថ្ងៃនេះ ខេត្តកេបិចមិនខុសពី
    ទឹកដីកម្ពុជាក្រោមទេ។ ប្រជាជនខេត្តកេបិចស្អប់ពួកអង់គ្លេសណាស់ ពិសេស
    ម្ចាសើក្សត្រី Elizabeth ដែលកំពុងសោយរាជ្យនៅប្រទេសកាណាដាផងដែរ។
    ពួកអ្នកខេត្តកេបិចនេះទាមទារបំបែកខ្លួនធ្វើជាប្រទេសឯករាជ្យមួយអស់
    រយៈពេលរាប់សិបឆ្នាំមកហើយ ប៉ុន្តែ នៅតែពុំបានជោគជ័យ។

     
  9. សុភា

    ខែ​ឧសភា 12, 2009 at 7:24 ល្ងាច

    អរគុណ​គ្រួ​សូត្រ​ឆ្វេង​ដែល​បាន​រៀប​រាប់រឿង​ប្រវត្តិសាស្ត្រ​យ៉ាង​ក្បោះក្បាយ​អោយ​ស្តាប់។ ខ្ញុំ​ពិត​ជា​មិន​ដឹង​រឿង​អស់​ទាំង​នោះ​សោះ។ គិតៗទៅ​សម័យ​មុន​ប្រទេស​មហា​អំណាច​អស់​នោះ​ មាន​សង្គ្រាម​មិន​ធម្មតា​ទេ ហើយ​ក៏​បំប្លាញ​ធនធាន​ធម្មជាតិ​មិន​ធម្មតា​ដែរ។ រឿង​ដែល​គេ​ថា​អ្នក​កេបិច​មាន​និយាយ​ភាសារ​បារាំង​បែប​ផ្សេង​ណឹង​ខ្ញុំ​ក៏​ធ្លាប់​លឺ​ដែរ អាហារ​ពេល​ថ្ងៃ​គេ​ហៅ​ថា Dinner អាហារ​ពេលល្ងាច​គេ​ហៅ​ថា Super (មិន​ដឹង​សរសេរ​ត្រូវ​រឺ​អត់ទេ)។ ហើយ​រឿង​ទាមទារ​ផ្តាច់​ខ្លួន​ណឹង​ខ្ញុំ​​ក៏​លឺ​ល្បីដែរ។

     
  10. សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង)

    ខែ​ឧសភា 12, 2009 at 7:37 ល្ងាច

    សួស្តី សុភា!comment ça va?

    ខ្មុំសូមសួរ១ ការណ៍ដំបូងសុភាឯង រៀននិយាយភាសាបារាំងនៅស្រុកខ្មែរ ឬក៏នៅស្រុកគេ?
    អរគុណ!!!

     
  11. សុភា

    ខែ​ឧសភា 12, 2009 at 8:13 ល្ងាច

    រៀន​​នៅ​ស្រុក​ខ្មែរ 😀 ហើយ​មេច​ក៏​ឆ្ងល់​ចឹង?

     
  12. សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង)

    ខែ​ឧសភា 12, 2009 at 8:24 ល្ងាច

    មានអីទេ,,,ព្រោះចង់រៀនដែរណឹង ។អរគុណ ពិតជាក្មេងល្អមែន!!!!!ហា

     
  13. សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង)

    ខែ​ឧសភា 12, 2009 at 8:27 ល្ងាច

    អាចជួយប្រាប់ឈ្មោះសាលារៀន ដែរខ្លួនបានសិក្សាផង?merciៗៗៗa bientot!!

     
  14. សុភា

    ខែ​ឧសភា 12, 2009 at 8:45 ល្ងាច

    នៅ​ខ្មែរ​ ខ្ញុំ​​មិន​បាន​រៀន​ភាសារ​បារាំង​នៅ​ឯណា​ទេ ខ្ញុំ​រៀននៅ​តែ​សាលា​តិចណូ​តែ​ប៉ុណ្ណោះ គឺ​រៀន​ផ្សំ​នឹង​ជំនាញ។ បើ​ចង់​រក​សាលារៀន​អាច​ទៅ​រៀន​នៅ IFL រឺ​ក៏ Centre Culturel français Cambodge (CCF) រឺ​ហៅម្យ៉ាង​ទៀត​ថា Alliance française Cambodge …

     
  15. ខេមរផាយសន

    ខែ​ឧសភា 12, 2009 at 11:45 ល្ងាច

    អរគុណ​ដល់​លោក​គ្រូ​សូត្រ​ឆ្វេង​ដែល​បាន​ព័ណ៌នា​យ៉ាងក្បោះក្បាយ​ពី​ប្រវត្តិ​របស់​អ្នក​ស្រុក​គេបិក​​។ ខ្ញុំ​ក៍​ធ្លាប់​ឮ​ពី​ការប៉ុនប៉ង​បំបែក​រដ្ឋ​របស់​ស្រុក​គេបិច​នេះ​ដែរ​​កាល​ពិ​ ១០ ឆ្នាំ​មុន​។ ហើយ​យើង​អាច​ថា​អ្នកស្រុក​គេបិក​ស្អប់​ពួក​អង់គ្លេស​ក៍​ថា​បាន។ តែ​មាន​រឿង​មួយ​ដែល​យើង​មិន​អាច​កាត់យល់​បាន​ ព្រោះ​ថា​នៅ​ពេល​ដែល​រដ្ឋអំណាច​គេបិច​ធ្វើ​ប្រជា​មតិ​ដើម្បី​សម្រេច​ថា​តើ​ត្រូវ​បំបែក​រដ្ឋ​ឬ​អត់ (ដោយ​មាន​ការអនុញ្ញាត​ពី​រដ្ឋាភិបាល​កណ្តាល​កាណាដា) អ្នក​ស្រុក​គេបិក​ភាគ​ច្រើន​បែ​ជា​​បញ្ចេញ​មតិ​ថា​មិន​ចង់​ទៅ​វិញ​ តើ​បណ្តាល​មក​មូលហេតុ​អ្វី​ដែរ​?

    មួយវិញទៀត ភាសា​បារាំង​របស់​អ្នកស្រុក​គេបិក​មាន​សំនៀង​ស្ទើរ​តែ​ស្តាប់​មិន​បាន​មែន បើ់​យើង​គ្មាន​ទម្លាប់​ស្តាប់​​ពួក​គេ​និយាយទេនោះ តែ​ពួក​គេ​អាច​ប្តូរ​សំនៀង​ជា​ភាសា​បារាំង​ដែនដី​កណ្តាល​បាន​គ្រប់​ពេល​វេលា​ បើ​សិន​ជា​ពួក​គេ​ចង់​។​ លើស​ពី​នេះ​ទៀត ​អ្នក​ស្រុក​គេបិក​អាច​និយាយ​ភាសា​មួយ​ទៀត ដែល​មិន​មែន​ជា​ភាសា​បារាំង ហើយ​ក៍​មិន​មែន​ជា​ភាសា​អង់គ្លេសដែរ​ គឺ​ជា​ភាសា​មួយ​ដែល​កើត​នៅ​ស្រុក​នោះ (quebecois)​។ ឧទាហរណ៍ ពាក្យ​ថា “យូយ” (មិន​ដឹង​ជា​សសេរ​យ៉ាងម៉េច) គឺ​មាន​ន័យ​ថា “je vais” ជា​ភាសា​បារាំង​។ ហើយ​នៅ​ពេល​ដែល​អ្នក​ស្រុក​គេបិក​និយាយ​គ្នា គេ​ប្រើ​ភាសា quebecois នេះ​លាយ​ជា​មួយ​នឹង​ភាសា​បារាំង​។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​មិន​អាច​ស្តាប់​គេ​បាន​។ តែ​បើ​អ្នក​ស្រុក​គេបិក​និយាយ​ជា​មួយ​នឹង​អ្នក​ក្រៅ​ដែល​មិន​មែន​អ្នក​ស្រុក​គេបិក ភាគ​ច្រើន​គេ​ជៀស​វាង​មិន​ប្រើ​ពាក្រ​ quebecois ទាំង​នោះ​។

    បែ​មក​រឿង​ភាសា Python វិញ ខ្ញុំ​យល់​ថា​យើង​ទាំងអស់​គ្នា​គួរ​តែ​រៀន​ភាសា​នេះ ព្រោះ​វា​ផ្តល់​លក្ខណៈ​ងាយ​ស្រួល​ជា​ច្រើន​ក្នុង​ការ​សរសេរ​កម្មវិធី​កំព្យូទ៍រ​។ ចំណុច​ល្អ​របស់​ភាសា​ Python អាច​បង្រួម​មក​ជា​ពាក្យ​ស្លោក​មួយ​ឃ្លា​ថា “Programming at the speed of light” ។ ក្រៅ​ពី​នេះ​ទៀត បើ​យើង​ប្រើ​ភាសា Python ជំនាន់​ទី 3 យើង​អាច​ប្រើប្រាស់​ពាក្យ​ខ្មែរ​បាន​ស្ទើតែ​ទាំងអស់ លើក​លែង​តែ​ពាក្យ​ប៉ុន្មាន​ម៉ាត់​ដូច​ខាង​ក្រោម​នេះ​៖
    False class finally is return None continue for lambda try True def from nonlocal while and del global not with as elif if or yield assert else import pass break except in raise ។

    បច្ចុប្បន្ន​នេះ មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​មូយ​នៅ​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​តែ​ផលិត​កំព្យូទ័រ​មួយ​ប្រភេទ​មាន​ឈ្មោះ​​ថា XO ដែល​មាន​តម្លៃ​ថោក​បំផុត​ គឺ​ត្រឹម​តែ 100 ដុល្លា​តែ​ប៉ុណ្ណោះ។ កំព្យូទ័រ​នោះ​គឺ​សម្រាប់​ចែក​ចាយ​ឲ្យ​ដល់​កូន​អ្នក​ក្រ​ទាំង​ឡាយ​នៅ​ជុំ​វិញ​ពិភពលោក ដោយ​រួម​ទាំង​កូន​អ្នកក្រខ្មែរ​ដែល​រស់​នៅ​ចុងកាត់​មាត់​ញក​នៅ​ក្នុង​ខេត្ត​មួយ​ចំនួនផង​ដែរ​។ នៅ​ក្នុង​កំព្យូទ័រ​នេះ​មាន​ផ្នែក​ទន់​ Python រួច​ជា​ស្រេច​សម្រាប់​បង្រៀន​កុមារ​នៅ​សាលា​បឋម​សិក្សា​ឲ្យ​ចេះ​សរសេរ​កម្មវិធី​កំព្យូទ័រ​ជា​ភាសា Python ។

     
  16. សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង)

    ខែ​ឧសភា 12, 2009 at 11:55 ល្ងាច

    ឆ្ងល់ៗៗៗៗៗៗៗៗៗ!!!!រឿង​ប្រវត្តិសាស្ត្រខ្មែរក្រោមមិនបរិយាយ?
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
    សុភា,,,ខ្មុំអរគុណ ចំពោះឈ្មោះសាលា៕[*.*]

     
  17. សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង)

    ខែ​ឧសភា 13, 2009 at 12:04 ព្រឹក

    ពួកណឹង គេសរសេរថា Dîner ឬ Souper !!!!

     
  18. សុភា

    ខែ​ឧសភា 13, 2009 at 12:51 ព្រឹក

    Dinner គេ​ប្រើ​សំរាប់បាយ​ថ្ងៃ ហើយ​ souper ប្រើ​សំរាប់​បាយ​ល្ងាច។ មួយ​វិញ​ទៀត រឿង​ខ្មែរ​ក្រោម​ក៏​ចង់​ដឹង ហើយ​រឿង​ប្រវត្តិសាស្ត្រ​រ​បស់​គេ​ក៏​គួរដឹង​ដែរ 😀

     
  19. សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង)

    ខែ​ឧសភា 13, 2009 at 1:01 ព្រឹក

    ចឹងក៏ចឹងទៅ!!ដូចតែគ្នាណឹងហាហា!!
    »»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»
    អរគុណ​ដល់​លោក​ខេមរភាយសន និង គ្រូ​សូត្រ​ឆ្វេង​ (ប្រវត្តិសាស្ត្រកេបិច)
    »»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»»
    ហើយសុភា មិនទាន់ចូលដេកទៀត,,,??

     
  20. សុភា

    ខែ​ឧសភា 13, 2009 at 7:12 ព្រឹក

    ចោល​គេង​យឺត​ភ្ញាក់​យូរ។ សុធាខ្មែរ ខ្ញុំ​មិន​គិត​ថា​ពេល​នេះ​លោក​នៅ​ខ្មែរទេ ប្រាប់តាម​ត្រង់​មក​ល្អជាង មិនបាច់​លាក់​អី ❓

     
  21. សុធាខ្មែរ (អ្នក ស្ទឹងត្រែង)

    ខែ​ឧសភា 13, 2009 at 11:13 ល្ងាច

    បាទ,,,ពេលណឹង ខ្មុំនៅប្រទេសCôte d’Ivoire-ខេត្តAbidjan។
    ប្រហែល២អាទិត្យទៀតហ្នឹង នៅស្រុកខ្មែរវិញទេ។ចឹង បានខ្មុំសួរសុភាឯងពីឈ្មោះសាលាណឹង។

    ដឹងថាតើនៅសាលា IFL et CCF គេទទួលខ្មុំអត់ទេ ព្រោះចាស់ពេល។ហាហា!!

     
  22. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 14, 2009 at 12:52 ព្រឹក

    @លោក​ខេមរភាយសន ! ចំពោះសំនួរទាំងប៉ុន្មានរបស់លោកវាពាក់ព័ន្ធរឿងរ៉ាវមួយ
    ចំនួនទៀត ដែលគ្រូសូត្រឆ្វេងចាំបកស្រាយនៅពេលក្រោយ ព្រោះរវល់បន្តិច។
    អាទិត្យក្រោយទំនេរហើយ។ ខ្ញុំគ្រោងសារសេរអត្ថបទប្លក់ផេ្សងៗទៀតដាក់ផ្ទះ
    ខ្ញុំដែរ ដើម្បីបានចែកគ្នាដឹង។

    @ សុធាខ្មែរ១ជិវីត (អ្នក ស្ទឹងត្រែង) មិនអីទេ ! ចុះម៉េចបានជាទៅដល់កូឌីវ័រ
    អញ្ចឹង? នៅទីនោះប៉ុន្មានឆ្នាំហើយ? កំពុងធ្វើអីដែរនៅទីនោះ? សុំទោសណាបើ
    គ្រូសូត្រឆ្វេងសួរច្រើនអញ្ចឹង ! à plus !

     
  23. សុធាខ្មែរ១ជីវិត

    ខែ​ឧសភា 14, 2009 at 3:34 ល្ងាច

    ជំរាបសួរ លោកគ្រូសូត្រឆ្វេង បានជួបលោកចឹង ដឹងនឹងមានសំណាងអត់ទេ??
    ព្រោះឭថា មួយទៅទិញគ្រឿងទេស មួយនៅដាំទឹក មួយក្រុមទៀតទៅដេញចាប់កូនផ្សោត លូវមិនដឹងធ្លាក់ដល់ណាទេ?ស្ងប់!!!!
    ««««««««««««««««««««««««««««««««
    ខ្មុំនៅបាន៣ឆ្នាំហើយ។
    មកនៅជាអ៊ំខ្មុំទេ គាត់ជាចេញសំបុត្រយន្តហោះទេហាហាហ!!
    «««««««««««««««««««««««««««««««««««
    សំណាងល្អទាំងម្ចាស់ ទាំងអ្នកមកលេង!!!!!!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: