RSS

ដំណើរ​ទៅ​បែលស្ស៊ីក-បន្ទាប់ពី​ភ្លៀង ភ្លៀងទៀត

16 ឧសភា

នៅ​បែលស្ស៊ីក​គឺ​ជា​ប្រទេស​មួយ​ដែល​ភ្លៀង​បើក​ភ្នែក​មិន​រួច មិន​មែន​ខ្ញុំ​ចេះ​តែ​ថាទេ តែ​អ្នក​នៅ​បែលស្ស៊ីក​ប្រាប់ខ្ញុំ​អញ្ចឹង។ ខ្ញុំ​ទៅ ដើរលេងទី​នោះ​បាន​បី​ថ្ងៃ​ដែរ ឃើញ​ថា​ភ្លៀង​រហូត​ដូច​គេ​ប្រាប់​មែន បន្ទាប់ពី​ភ្លៀង​គឺ​ភ្លៀង ដូច្នេះ​ហើយ​មិន​បាន​ដើរ​ទៅ​ណា​ទេ។ នៅ​ល្ងាច​មួយ​បន្ទាប់​ពី​បញ្ចប់​ការ​ប្រូកប្រាជ្ញការ​ងារ​ហើយ ក៏​គិត​ថា​នាំ​គ្នា​ឆ្វែល​ទី​ក្រុង ប្រ៊ុយសែល​មួយ​ជុំ តែ​ភ្លៀង​បើក​ភ្នែក​មិន​រួច ដូច្នេះ​ហើយ​ខ្ញុំ​បាន​ត្រឹម​តែ​នៅ​ក្នុង​ឡាន​មើល​អី​ក៏​មិន​ឃើញ​ព្រោះ​មេឃ​វា​ភ្លៀង​រហូត និ​ង​​ស្ទះ​ចរាចរណ៏​តែ​ប៉ុណ្ណោះ​ឯង។ និយាយ​ពី​ពេល​នោះ ខ្ញុំ​ស្ទើរ​តែ​សន្លប់បាន​ទៅ​ហើយ ព្រោះ​តែ​ឃ្លានពេក ម៉ោង​៩​ជិត​១០​ហើយ មិន​ទាន់នាំ​គ្នា​ទៅ​ញ៉ាំ​អី​ទៀត អាង​តែ​គេ​ញ៉ាំ​អី​ឆ្អែត​ពេល​ថ្ងៃ :evil:។ ខ្ញុំ​ឯណោះ​ពេល​ថ្ងៃ​ញ៉ាំ​បាន​បី​មាត់​គត់ ព្រោះ​គេ​នាំ​គ្នា​ញ៉ាំ​នំប័ង ខ្ញុំ​ញ៉ាំ​មិន​ចួលទេ មិន​មែន​មិន​ឆ្ងាញ់​ទេ តែ​ខ្ញុំ​មិន​ចូល​ចិត្ត​ ហើយ​អាហារ​ពេល​ព្រឹក​ក៏​មិន​បាន​ញ៉ាំ ព្រោះ​តែ​អ្នក​ទំនាក់ទំនង​ព័ត៌មាន​និយាយ​គ្នា​មិន​យល់​រឿង នឹក​ទៅ​ចង់​តែ​ក្តៅ​ចិត្ត ឯង​ឯណេះ​អត់​ស៊ីអី​ពី​ព្រឹក​ដល់​ម៉ោង​ជិត​ដប់ ស្ទើរ​សន្លប់ 😦 ។​នៅពេល​ដែល​គេ​សំរេចចិត្ត​ថា​ទៅ​លេង​នៅ Grand Place ខ្ញុំក៏​សំរេច​ចិត្ត​ប្រាប់គេ​ថា​ ធម្មតា​ខ្ញុំ​ញ៉ាំ​បាយ​ទៅ​ម៉ោង​៧​ល្ងាច ដូច្នេះ​ពេល​នេះ​អាច​ទៅ​ញ៉ាំបាយ​បាន​ឫ​នៅ ព្រោះ​ខ្ញុំ​ឃ្លាន​សំបើម​ណាស់។ បើ​ខ្ញុំ​មិន​ប្រាប់​គេ​អញ្ចឹង​ទេ ខ្ញុំ​ដឹង​ច្បាស់​ថា ប្រាកដ​ជា​បាន​ចូល​ពេទ្យ​យ៉ាង​ប្រាកដ ព្រោះ​ស្ទើរ​តែ​សន្លប់​មែន។ គ្រាន់​តែ​មក​ដល់​សណ្ឋាគារភ្លាម ខ្ញុំ​ក៏​រត់តំ​រង់ទៅ​បន្ទប់​ខ្ញុំ​ដោយ​មិន​និយាយ​អី​ម៉ាមាត់ទេ រត់​ទៅញ៉ាំ​នំ​សិន​ហើយ​អ្នក​ណា​ថាអី​ថា​ទៅ 😀 ។

និយាយ​ពី​ទីក្រុង​ប្រ៊ុយសែល ទោះ​បី​ជា​ខ្ញុំ​មិន​បាន​ដើរ​មើល​អី​ក៏​ដោយ ក៏​អាច​សន្និដ្ឋាន​បាន​ថា​ជា​ក្រុង​មួយ​ដែល​សំបូរ​ដោយ​រចនាបទ​ច្រើន សំបូរ​អគារ​ចាស់ៗ (ខ្ញុំ​អត់​​ដឹងថា​​ជា​រចនា​បទ​អីដែរ អ្នក​ណា​ដឹង​ជួយ​ប្រាប់​ផង)។

DSC00523

ឃ្លាន​ពេក​មិន​បាន​ថត​អី​ទេ បាន​តែ​ប៉ុណ្ណេះ​ឯង 😀

Advertisements
 

3 responses to “ដំណើរ​ទៅ​បែលស្ស៊ីក-បន្ទាប់ពី​ភ្លៀង ភ្លៀងទៀត

  1. VioletRiver

    ខែ​ឧសភា 16, 2009 at 7:17 ល្ងាច

    Rachana bot romain just like france …but most of the weather in this season all around Europe is the same, Germany , Luxembourg, Netherlands…raining raining raining I hate this raining !

     
  2. សុភា

    ខែ​ឧសភា 16, 2009 at 8:32 ល្ងាច

    តែ​នៅ​បែលស្សីក​ភ្លៀង​រហូត​សូម្បី​តែ​ខែ​ក្តៅ (ខ្ញុំ​លឺ​គេ​ប្រាប់​ដែរ​ទេ 😀 )

     
  3. VioletRiver

    ខែ​ឧសភា 19, 2009 at 12:48 ល្ងាច

    បើភាឯងនិយាយអញ្ចឹង គឺបានន័យថាដូចនៅ អង់គ្លេស ដែរហើយែមើលទៅ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: