RSS

ជិត​ដល់​ពេល​ហើយ-ភ័យ​ផង អរផង!

17 ឧសភា

fear-faceទីបំផុត​ពេល​វេលា​ដែល​ខ្ញុំ​ទន្ទឹង​រង​ចាំ និង មិន​ចង​ជួប​នោះ​ជិត​មក​ដល់​ហើយ​បងប្អូន នៅ​សល់​តែ​១ខែរ​១អាទិត្យ​ទៀត​ប៉ុណ្ណោះគឺពេល​ដែល​ត្រូវ​ការពារសារណា។ បើ​ទោះ​បី​ជា​ធ្លាប់​ការពារសារណា​បាន​២​ដង​រូច​មក​ហើយ​ក្តី​ក៏​នៅ​តែ​ភ័យ​អញ្ចឹង។ តែ​លើក​នេះ​ខ្ញុំ​ដូច​ជា​អត់​ភ័យ​រឿង​ឡើង​ការពារ​នោះទេ តែ​ភ័យ​រឿង​របាយ​ការណ៏ទៅវិញ ព្រោះ​ខ្ញុំ​សរសេរ​អត់សូវត្រូវ​ទេ ដូច​ដែល​បាន​ដឹង​ស្រាប់​ហើយ 😦 ។​ របាយ​ការណ៏ ត្រូវ​ដាក់​នៅ​មុន​ថ្ងៃ​១៥​ខែ​មិថុនា​នេះ​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ខ្ញុំ​បាន​ច្រលំ​មាត់​ប្រាប់គ្រូខ្ញុំ​ថា​អោយ​របាយការណ៏ភាគមួយ​ទៅ​គាត់​នូវ​អាទិត្យ​នេះ គឺ​ត្រូវ​អោយ​ថ្ងៃ​ពុធ យ៉ាប់ហើយ​គ្មាន​ព្រះណា​ជួយ​ព្រះអង្គ​បាន​ទេ 😦 ។

Happy FacesThumbរឿង​ដែល​អរនោះ គឺ​រឿង​ដែល​ពេល​វាលា​នោះ​នឹង​ត្រូវកន្លង​ផុតទៅ​នៅ​ពេល​ដ៏​ស៊ិចស៊ី​ខាង​មុខ​នេះ ហើយ​ខ្ញុំ​នឹង​មាន​សេរីភាព​ហើយ 😛 ។ កំឡុង​ពេល​នៃ​សេរីភាពដ៏​ខ្លីនោះ ខ្ញុំ​នឹង​បាន​ដើរ​លេង​ជំរុស​ខ្ជឹល ដើរ​អោយ​អស់ចិត្ត​អោយ​សម​នឹង​ការសន្សំចិត្តជាយូ​មក​ហើយ។

Advertisements
 

6 responses to “ជិត​ដល់​ពេល​ហើយ-ភ័យ​ផង អរផង!

  1. សុវុឌ្ឍី

    ខែ​ឧសភា 18, 2009 at 3:11 ព្រឹក

    សួស្តីបងភា! សុខសប្បាយទេបង ? 😀

     
  2. sakal

    ខែ​ឧសភា 18, 2009 at 7:03 ព្រឹក

    យិះ ! ឯងស្មានតែគេដល់ពេលចូលរោងការ ខំតែជួយភ័យ !
    ហេស ហេ

     
  3. សុភា

    ខែ​ឧសភា 18, 2009 at 8:02 ព្រឹក

    @សុវុឌ្ឈី សុខសប្បាយទេ តែ​ភ័យអរ!ភ័យអរ 😛
    @សាកល ហាសហាស មិន​ទាន់​លឿង​ដល់​ថ្នាក់​ណឹងទេ 😳

     
  4. សាយ័ន្ត

    ខែ​ឧសភា 18, 2009 at 10:40 ព្រឹក

    ចេះប្រើពាក្យបច្ចេកទេសបានល្អណាស់!​ ពេលដ៏ស៊ិចស៊ីខាងមុខអ្នកមកស្តារនៅយួនក៏ទៅវិញអស់ដែរ!ហាហា
    (លួចស្ទីលប្រើតិច)

     
  5. សុភា

    ខែ​ឧសភា 18, 2009 at 3:06 ល្ងាច

    ហាស​ហាស ស្ទិល​ឡឹង​គេ​ប្រើ​យូ​ហើយ គ្រាន់​តែ​អត់​ល្បី 😛

     
  6. រដ្ឋ

    ខែ​កុម្ភៈ 1, 2010 at 6:26 ព្រឹក

    ខ្ញុំ​គិត​ដូច​សាកល​ដែរ !! ធ្លាប់​ឮ​កូន​ក្រមុំ​ខ្លះ​ជិត​ចូល​រោង​ការ​និយាយ​ចឹង​ដែរ ហាសហា៎

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: