RSS

អំពើរប្លន់​មួយ​ដែល​គួរ​អោយ​ព្រឺព្រួច

18 ឧសភា

ប្លន់សំលាប់​មនុស្ស​បីនាកទាំងកណ្តាល​ថ្ងៃ​ដោយ​គ្មានញញើត​ក្នុង​ផ្ទះ​លោក​ទេព ដារ៉ុង​ ប្រធាន​រាជបណ្ឌិត​សភា​​វិជ្ជាជីវៈ​តុលាការ សូម្បី​តែ​កូនក្មេង​អាយុ​៤​ឆ្នាំ​ក៏​មិន​លើក​លែង​​។

អាន​ពត៌មាន​បន្ថែម​ កោះសន្តិភាព

Advertisements
 
34 មតិ

Posted by ​នៅ ខែ​ឧសភា 18, 2009 in 5584

 

34 responses to “អំពើរប្លន់​មួយ​ដែល​គួរ​អោយ​ព្រឺព្រួច

  1. សស

    ខែ​ឧសភា 18, 2009 at 3:41 ល្ងាច

    វាជាល្បិច របស់លោកទេព ដារ៉ុង ព្រោះ ៖
    – គាត់ចង់យកស្រីកំណាន់របស់គាត់ មកនៅជាមួយ ប៉ុន្តែមិនដឹងធ្វើមេច
    – កូនទាំងបីស្លាប់ ជាកូនរបស់អ្នកស្រីអ៊ឹម ផល្លី ជាមួយប្តីមុន មិនជាកូនរបស់ទេព ដារ៉ុង
    – សកម្មភាពពួកក្រុមចោរ ជាការអោយដៃ របស់លោកទេព ដារ៉ុង
    – លោកទេព ដារ៉ុងត្រៀមជាស្រេច ផែនការត្រូវតែយកនាងស្រីកំណាន់ មករួមរស់ជាមួយ

    នេះជាពត៌មានត្រួសៗ សូមសមត្ថកិច្ច តាមដានលោកទេព ដារ៉ុង

     
  2. សុទ្ធា

    ខែ​ឧសភា 19, 2009 at 2:58 ព្រឹក

    ខ្ញុំគិតថា អាចោរ២នាក់ហ្នឹងពេលចាប់វាបាន តើគួរដាក់ទោសវា
    របៀបណា បើវាសាហាវយ៉ាងនេះ…………………………………

     
  3. កេសី

    ខែ​ឧសភា 19, 2009 at 3:02 ព្រឹក

    បើ comment របស់ សស ដឹងច្បាស់យ៉ាងនេះ ម៉េចមិនទៅប្រាប់ប៉ូលីសទៅ មកប្រាប់ក្នុង wordpress ធ្វើអី?

     
  4. iKyo

    ខែ​ឧសភា 19, 2009 at 3:29 ព្រឹក

    my condolence to the victim family. may they R.I.P.
    @សស, no father that kill his own children. if he wanna have a 2nd wife, he no need to do like this… Your idea sound like from a HK series movie.

     
  5. អគ្គលីបុត្រ

    ខែ​ឧសភា 19, 2009 at 3:51 ព្រឹក

    លេង​សុទ្ធ​តែ​ឆក់​ខ្សែភ្លើង​ឆ្នាំង​អ៊ុត​ទៀត! ដូច​មិនមែន​ប្លន់​ធម្មតាទេ! បើប្លន់ មាន​ពេល​ណាទៅ រុះ​រើ ឆ្នាំងអ៊ុត ហើយ​ត​ខ្សែឲ្យ​ឆក់នោះ! ដូច​មិនទំនងសោះ ❓

     
  6. អគ្គលីបុត្រ

    ខែ​ឧសភា 19, 2009 at 3:55 ព្រឹក

    បើប្លន់​គ្រាន់​តែ​ដាក់​មួយ​គ្រាប់​ស្លាប់បាត់​ហើយ មិន​បាច់​ចំនាយ​ពេល ទៅ​វាយ​គ្នា​ឡើង​ខ្ទេច​មុខ​អស់​នោះ​ទេ! សាហាវ​មែនវើយអានេះ!
    ជាការ​សង​សឹក​ច្រើន​ជាង!

     
  7. បណ្ឌិត

    ខែ​ឧសភា 19, 2009 at 4:52 ព្រឹក

    ខ្ញុំអីណេះរន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះវាប្លន់នៅជួរផ្ទះល្វែងផ្សាហេងលី ជាប់ខ្នងគ្នាជាមួយផ្ទះខ្ញុំ​ហ្នឹងឯង អ្នកនៅម្តុំនោះគ្មាអ្នកណាលឺស្នូរអីសោះ។​ អ្នកនៅម្តុំនោះភ័យគ្រប់ៗគ្នា ចាប់ផ្តើមការពារផ្ទះមាំទាំជាងមុន រួមទាំងផ្ទះខ្ញុំដែរ។
    សាហាវរកលេខដាក់គ្មាន ម៉េចចាំបាច់សំលាប់គ្នា​យកតែរបស់របរបានហើយ អានរកអស់​នេះ។

     
  8. អគ្គលីបុត្រ

    ខែ​ឧសភា 19, 2009 at 5:29 ព្រឹក

    អាចុះ​ក្អួតអស់ហ្នឹង បាន​ស្គាល់មុខ​អីហា! វ៉ៃ​ហែង​ឲ្យ​ខ្ទេច​មុន​ហ្មង!

     
  9. vandakimseok

    ខែ​ឧសភា 19, 2009 at 6:30 ព្រឹក

    ខ្ញុំអាណិតអ្នកបង អ៊ំ សុវណ្ណផល្លាដល់ហើយ ។
    គាត់មិនដឹងរស់នៅយ៉ាងណាទេកូនៗធ្លាប់នៅប្រលែងគ្នាលេងអីឡូវស្លាប់គ្មានសល់
    បន្សល់ទុកតែភាពស្រងេះស្រងោចរកនឹងថ្លែងមិនចេញ។
    ខ្ញុំដូចមិនជឿលើប៉ូលីសសោះថាអាចវែកមុខចោរតិរច្ឆាននោះឃើញ។

     
  10. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 19, 2009 at 6:43 ព្រឹក

    គ្រូសូត្រឆ្វេងក៏រន្ធត់ក្នុងចិត្តផងដែរកាលបើបានអានដំណឹងនេះភ្លាម។ អាពួកនរកប្រែត
    ទាំងពីរក្បាលដែលបានសំលាប់គេនោះនឹងធ្លាក់នរកឆាប់ៗនេះ។ បើចាប់ពួកវាបាន
    គ្រូសូត្រសុំយកញញួរទៅដុំពងវា ហើយបោះអោយឆ្កែស៊ី។

     
  11. ខេមរអធិរាជ្យ

    ខែ​ឧសភា 19, 2009 at 7:43 ព្រឹក

    It should be time to introduce capital punishment in Cambodia.

     
  12. តាស៊ីក្លូ

    ខែ​ឧសភា 19, 2009 at 11:12 ព្រឹក

    សាកហ៊ានប៉ះពាល់លោកបងចោរលរមើលបើមិនក្រុមដាច់ខួរក្បាលមួយចំនួនស្រែក
    ថាអត់គោរពសិទិ្ធមនុស្សៗ !

    អ្នកធ្វើការនៅអង្គការសិទិ្ធមនុស្សខ្លះហ្នឹង គ្មានបានដឹង ចេះអីម៉ាអ៊ីះទេពីរឿងសិទិ្ធមនុស្ស
    គឺចេះតែស្រែកតាមតែគេថាតែប៉ុណ្ណោះ ព្រោះខ្លាចអត់លុយបា្រក់ខែ !

    ស្រុកខ្មែរមនុស្សខូចដោយសារ ទៅ១ តុលាការ ទៅ២ ប៉ូលីស ទី៣​ អស់លោកសិទ្ធិមនុស្ស
    នេះឯង !

     
  13. សុវុឌ្ឍី

    ខែ​ឧសភា 19, 2009 at 11:55 ព្រឹក

    ញញើតដល់ហើយលោកអឺយ សាហាវអីក៏សាហាវម៉្លេះ

     
  14. VioletRiver

    ខែ​ឧសភា 19, 2009 at 12:16 ល្ងាច

    បានមើលនិងគេដែរ បាយអត់ឆ្ងាញ់ពីរថ្ងៃ នឹកមិនអស់ចិត្តស្រុកខ្មែរយើងប្លន់ផុយណាស់ ងាប់ហើយរកអ្នកសំលាប់អត់ឃើញទៀត!​ អាមីតាភូត!

     
  15. LoveTruth

    ខែ​ឧសភា 19, 2009 at 7:25 ល្ងាច

    …ពត៍មានដ៍សែនរន្ធត់ !

    ស្រុកអើយស្រុកខ្មែរ មិនដឹងថ្ងៃណាប្រជាជនលែងខ្វាយខ្វល់ពីសុវត្ថិភាពសង្គម !

    ចាំមើលមើលិ៍ ប៉ូលីសរកឃាតករឃើញទេ ?

     
  16. LoveTruth

    ខែ​ឧសភា 19, 2009 at 7:32 ល្ងាច

    ខ្ញុំក៍អាណិតអ្នកបង អ៊ំ សុវណ្ណផល្លាដែរ ! ការខិតខំតស៊ូរបស់គាត់មួយជីវិត រលាយអស់ហើយ ពេលដែលបាត់បង់កូនៗ និងក្មួយជាទីស្រឡាញ់នោះ ! គ្មានរបស់ទ្រព្យណា មានតំលៃស្មើនឹងគ្រួសារ និងកូនៗឡើយ !

     
  17. ខេមរអធិរាជ្យ

    ខែ​ឧសភា 20, 2009 at 1:37 ព្រឹក

    តាស៊ីក្លូចាប់ផ្តើមវាយប្រហារក្រុមសិទ្ធិមនុស្សហើយ! ខេមរអធិរាជ្យអោយតំលៃក្រុមសិទ្ធិមនុស្សខ្ពស់ ហើយកោតសរសើរការងាររបស់ក្រុមនេះដែលបានខិតខំការពារសិទ្ធិមនុស្ស (ជនស៊ីវីល)។​ លោកតាប្រហែលជាយល់ច្រលំថាក្រុមនេះធ្វើការ ការពារចោរហើយមើលទៅ! ហាហាហា!

     
  18. អគ្គលីបុត្រ

    ខែ​ឧសភា 20, 2009 at 2:04 ព្រឹក

    រាល់ថ្ងៃកំពុងភ័យ បើយកលុយទុកធនាគារ ពេលចោរមកប្លន់ អត់មានលុយឲ្យវា ប្រាកដជាវាវ៉ៃ ជេតរយមិនខានទេ!
    ចឹងគួរទុកលុយនៅណាទៅហ្ន៎?

     
  19. រចនា

    ខែ​ឧសភា 20, 2009 at 2:54 ព្រឹក

    គ្រួសារ​នេះ​មាន​ពាក់ព័ន្ធ​នឹង​មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​ម្នាក់​ដែរ! រន្ធត់​ខ្លាំង​ណាស់​ពេល​បាន​ឮ​ដំណឹង​បែប​នេះ…

     
  20. ខេមរអធិរាជ្យ

    ខែ​ឧសភា 20, 2009 at 6:46 ព្រឹក

    You’d better keep your money in my pocket!

     
  21. អគ្គលីបុត្រ

    ខែ​ឧសភា 20, 2009 at 7:38 ព្រឹក

    😆 AthiReach! so if robbers rob me, how can I give the money to them.
    Or maybe they kill me, after that you should go to the hell and give that money to me, OK?

    I’m just joking te…! :mrgreen:

     
  22. សុភា

    ខែ​ឧសភា 20, 2009 at 9:47 ព្រឹក

    តាម​យោបល​ខ្ញុំ​ថា​ ដាក់​លុយ​នៅ​ធានា​គា​ទៅ ពេល​ចោរ​ប្លន់​ចាំ​បបួល​ចោរ​ទៅ​ដក​លុយ​នៅ​ធាគា​អោយ។ ហើយ​បើចោរ​ហារយ ដក​នៅ ATM ក៏​បាន 😛

     
  23. អគ្គលីបុត្រ

    ខែ​ឧសភា 20, 2009 at 10:03 ព្រឹក

    សុភា! អញ្ចេះក៏បានដែរ ពេលចោរប្លន់ ចាំខ្ញុំហៅសុភា ឲ្យទៅដកលុយនៅ​ធនាគារ​យក​មក​ឲ្យ​ចោរ​! ម៉េចដែរ បើធ្វើចឹង? 😉

     
  24. ខេមរអធិរាជ្យ

    ខែ​ឧសភា 20, 2009 at 10:40 ព្រឹក

    ម៉េចក៏ទៅជាស្មុគ្រស្មាញយ៉ាងនេះអគ្គលីបុត្រ!​ លុយដែលទុកក្នុងហោប៉ៅខ្ញុំ ខ្ញុំមិនយកទៅណាទេ។ បើសិនជាមានចោរប្លន់អគ្គលីបុត្រ រឺ​ មួយក៏អគ្គលីបុត្រត្រូវទៅឋាននរកនុះ ចាំខេមរអធីរាជ្យទៅដូរលុយដុល្លារខ្មោចផ្ញើរជូន។ ធានាថា គ្រប់ចំនួន មិនអោយខ្វះមួយសេនណាទេ។​ Speak Play Playទេ។​ ហាហាហា!

     
  25. សាយ័ន្ត

    ខែ​ឧសភា 20, 2009 at 12:22 ល្ងាច

    ខ្មែរឥឡូវប្លន់ ចាហាវ ម៉ែនទែង!!!
    បើលួចកាន់តែ រហ័សទៀត!៥នាទីមិនទាន់យកបាត់ម៉ូតូ
    ចូលរួមរំលែកទុក្ខដល់អ្នកស្លាប់ពីចំងាយផង ទោះយ៉ាងណាជីវិតមានតំលៃទាំងអស់

     
  26. LoveTruth

    ខែ​ឧសភា 21, 2009 at 12:31 ព្រឹក

    ចំពោះកេសី ! សស បញ្ចេញមតិលើ wordpress ហើយមិនប្រាប់ប៉ូលីស ប្រហែលមកពីសស បារម្ភអំពីសុវត្ថិភាពរបស់គាត់ ព្រោះអីលោក ទេព ដារ៉ុង ជាអ្នកកាន់ច្បាប់ ហើយយើងដឹងស្រាប់ហើយអ្នកកាន់ច្បាប់ស្រុកខ្មែរ … !

     
  27. សុទ្ធា

    ខែ​ឧសភា 21, 2009 at 3:10 ព្រឹក

    ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាអ្នកច្បាប់ស្រុកខ្មែរ ពូកែខាងញាក់ឆ្វេង
    ញាក់ស្តាំ ដើម្បីទទួលបានលាភសក្ការៈខ្លួនឯង
    សង្ស័យតែលោកដារ៉ុងធ្វើអោយ បងចោរដល់កហើយទើបវាធ្វើដល់ថ្នាក់នេះ។
    ប៉ុន្តែអាចោរពីអ្នកហ្នឹងម៉េចមិនទៅសងសឹកលោកដារ៉ុងហ្នឹងទៅ បែរទៅជាធ្វើ
    បាបក្មេងៗ គ្នាគ្មានដឹងអីតិចសោះ ណោះវិញ?
    ពេលខ្ញុំទទួលបានព័ត៌មាននេះភ្លាម ខ្ញុំរន្ធត់ខ្លាំងណាស់(សួរចំលើយ ឆក់ខ្សែភ្លើង)
    តាចចាហាវណាស់លោកអើយ……………….

     
  28. Ratanak

    ខែ​ឧសភា 21, 2009 at 3:16 ព្រឹក

    លោក សស ហេតុអី្វបានជាលោកយល់យ់ាងនេះ “វាជាល្បិច របស់លោកទេព ដារ៉ុង”។ មេតា្តបង្ហាញពីព័តមានលំអិតនេះផងណា។

     
  29. Ratanak

    ខែ​ឧសភា 21, 2009 at 3:18 ព្រឹក

    សូមជំរាបដល់លោក សស តាមរយៈ Blog នេះ។ ហេតុអី្វបានជាលោក សស ​យល់យ់ាង នេះ “វាជាល្បិច របស់លោកទេព ដារ៉ុង”។ មេតា្តបង្ហាញពីព័តមានលំអិតនេះផងណា។

     
  30. សុភា

    ខែ​ឧសភា 21, 2009 at 10:25 ព្រឹក

    សំរាប់​ការ​វិភាគ​របស់លោក​ “សស” ខ្ញុំ​មិន​ដឹង​ថា​គាត់​សំអាង​លើអ្វី​នោះ​ទេ​​ ❓

     
  31. ខេមរអធិរាជ្យ

    ខែ​ឧសភា 22, 2009 at 1:49 ព្រឹក

    យើងមិនដឹងថាគ្រួសារឯកឧត្តមទេពដារ៉ុងធ្លាប់មានគំនុំជាមួយអ្នកណាទេ។ ខ្ញុំធ្លាប់បានជួបប្រជុំជាមួយឯកឧត្តមទេពដារ៉ុង​ និងសហការីរបស់គាត់នៅសាលាភូមិន្ទរដ្ឋបាល (សាលាវិជ្ជាជីវះតុលាការ)​ ឃើញថា គាត់ជាមនុស្សស្លូត​ សុភាពរាបសារ។ ប៉ុន្មានសប្តាហ៏នេះ ឭគេផ្អើលពីរឿងពុករលួយ​រឿងប្រឡងចូលធ្ជើជាចៅក្រម ក្រឡាបញ្ជី មេធាវី។ល។ ប្រហែលជាក្រុមចោរគិតថាឯកឧត្តមទេពដារ៉ុងមានលុយច្រើនហើយមើលទៅ ព្រោះឯកឧត្តមទេពដារ៉ុងជាប្រធានសាលាវិជ្ជាជីវះតុលាការហ្នឹង!

     
  32. កញ្ញា

    ខែ​ឧសភា 22, 2009 at 10:27 ព្រឹក

    អំពើហឹង្សាសំលាប់ទាំងគ្រួសារបែបនេះកើតមានច្រើនដងហើយនៅស្រកខ្មែរយើង។​ហើយទាំងអស់នេះមិនអាចថាជាអំពើរបស់មនុស្សទេគឺអំពើរបស់សត្វធាតុសុទ្ធសាធ។

     
  33. LoveTruth

    ខែ​ឧសភា 22, 2009 at 5:38 ល្ងាច

    ក្មេងៗស្លាប់ទាំង៣នាក់ សុទ្ធតែមានត្រកូល “អ៊ឹម” ទាំងអស់ ។ កូនបង្កើតរបស់អ្នកស្រី អ៊ឹម ផល្លី ហៅអ៊ុំ សុវណ្ណផល្លា មិនមានត្រកូល “ទេព” ឡើយ ។

    លោក ទេព ដារ៉ុង មានអាយុ “កន្លះសតវត្ស” ទៅហើយ មិនទាន់មានកូនបង្កើតទៀត (?)

    បើជារឿងគំនុំរវាងឃាតករ និងលោក ទេព ដារ៉ុង នោះក្រុមឃាតករប្រាកដជាដឹងច្បាស់ ថា ក្មេងៗទាំង៣ មិនជាប់សាច់ឈាមនឹងលោក ទេព ដារ៉ុង ឡើយ ហើយមុខសញ្ញាត្រូវ សងសឹក មិនអាចជាកូនក្មេង (ដែលមិនជាប់សាច់ឈាមនឹងលោក ទេព ដារ៉ុង ឡើយ) ។

    នេះ ជាចំងល់ក្រៅវិជ្ជាជីវៈតុលាការ ???

     
  34. ហួន​សំណាង

    ខែ​កុម្ភៈ 2, 2011 at 9:09 ព្រឹក

    ខែ​ឧសភា 21, 2009 ម៉ោង 3:10 ព្រឹក
    ដូចដែលអ្នកទាំងអស់គ្នាដឹងហើយថាអ្នកច្បាប់ស្រុកខ្មែរ ពូកែខាងញាក់ឆ្វេង
    ញាក់ស្តាំ ដើម្បីទទួលបានលាភសក្ការៈខ្លួនឯង
    សង្ស័យតែលោកដារ៉ុងធ្វើអោយ បងចោរដល់កហើយទើបវាធ្វើដល់ថ្នាក់នេះ។
    ប៉ុន្តែអាចោរពីអ្នកហ្នឹងម៉េចមិនទៅសងសឹកលោកដារ៉ុងហ្នឹងទៅ បែរទៅជាធ្វើ
    បាបក្មេងៗ គ្នាគ្មានដឹងអីតិចសោះ ណោះវិញ?
    ពេលខ្ញុំទទួលបានព័ត៌មាននេះភ្លាម ខ្ញុំរន្ធត់ខ្លាំងណាស់(សួរចំលើយ ឆក់ខ្សែភ្លើង)
    តាចចាហាវណាស់លោកអើយ……………….

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: