RSS

ខ្ចី​សៀវ​ភៅ​លើក​ទី​១

20 ឧសភា

តាម​ពិត​ទៅ​គ្មាន​អ្វី​ចំ​លែក​នោះ​ទេ សំរាប់អ្នក​ដែល​ឩស្សាហ៏​ទៅ​បណ្ណាល័យ​អាន​សៀវភៅខ្ចីសៀវភៅ។ តែ​សំរាប់​ខ្ញុំ​ជាពេល​ដែល​ត្រូវ​អ៊ួត​ហើយ ព្រោះ​បើ​ខ្ញុំ​ចាំ​មិន​ខុស​ទេ គឺ​ជា​លើក​ទី​មួយ​ហើយ​ក្នុង​ជិវិត​សិក្សារ​ដែល​ខ្ញុំ​ចូល​ទៅ​ខ្ចី​សៀវ​ភៅ​នៅ​បណ្ណាល័យ 😛 (រាល់​ដង​ចូល​ដែរ តែ​ចួល​ទៅ​គេង)។តាម​ពិតទៅ​ក៏​មិន​ត្រូវ​ទៅ​ខ្ចី​ដែរ តែ​ដោយ​សារតែ​ខ្ញុំ​ចិត្តល្អពេក។ សៀវភៅ​ពណ៌ខៀវ​ណឹង គ្រូខ្ញុំ​បាន​អោយ​ខ្ញុំ​ខ្ចី​សៀវភៅ​របស់គាត់ តែ​ដោយសារតែ​បាន​មើល​រួច​ហើយ ខ្ញុំ​ក៏​គិត​ថា​អោយ​សិស្ស​ប្អូន​ដែល​គេ​ធ្វើ​កម្មសិក្សារ​ដូចខ្ញុំ​ដែរ​ណឹង​ខ្ចី​ម្តង ព្រោះ​គិត​ថា​ធ្វើ​ការ​ក្នុង​ក្រុម​ជាមួយ​គ្នា គ្រប់គ្រងដោយ​គ្រូតែមួយ​។ បន្ទាប់ពី​ខ្ចី​សៀវភៅ​ខ្ញុំ​ហើយ បាត់មុខ​សូន្យ​ឈឹង​មិន​ឃើញ​មក​សោះ មិន​ដឹង​រត់ទៅ​ដល់​ណា ការងាក៏​មិន​មក​ធ្វើ។ រូច​ដល់ពេល​ខ្ញុំ​ត្រូវ​ការ​មើល​វិញ អត់អីមើល សមមុខអត់? 👿 ចិត្តល្អពេក! តែ​មិន​ជាអ្វីទេ ដោយសារតែខ្ញុំ​ដឹង​ថា​នៅ​បណ្ណាល័យ​មាន​សៀវភៅណឹង​ ព្រោះ​ធ្លាប់​ទៅ​មើល​ម្តង​ដែរ។ កាល​ពី​រសៀល បន្ទាប់ពីបាយ​រួច​ក៏​សំរេច​ចិត្ត​ទៅ​ខ្ចីសៀវភៅ បំបែក​ឯកត្តកម្ម​លើក​ទី​មួយ​តែម្តងទៅ 😛 ។ ដល់​ទៅ​ដល់​ស្រាប់តែ​ខ្ចី​បាន​ដល់​ទៅ​ពីរ ថែម​អាពណ៌ត្រួយចេក​នោះ​មួយ​មក​ទៀត។ តាម​ពិត​សៀវភៅ​ទាំង​ពីរនឹង​ល្អ​ខ្លាំង​ណាស់​សំរាប់ខ្ញុំ (ខ្ញុំ​មើល​តែ​ចំណងជើងទេ ឡ) ព្រោះ​វា​ទាក់ទង​នឹង​ការ​ងារ​ខ្ញុំ។ ហើយ​បើ​គ្រប់ចំណងជើង​ល្អទាំង​អស់អញ្ចឹង ខ្ញុំ​ធ្វើ​មេច​អាន​អស់ទៅ? ល្ងាច​មិញ​នេះ​ទំរាំតែ​អោប​សៀវភៅ​ពីរក្បាល​ណឹង​មក​ដល់​ផ្ទះ ហត់​ចង់ដាច់ខ្យល់ ម្យ៉ាង​លេបឡប់​នៅ​លើ​ខ្នង​ក៏​ធ្ងន់ 👿 ។ តែ​មិន​ជាអ្វីទេ!

DSC00567

Advertisements
 
 

4 responses to “ខ្ចី​សៀវ​ភៅ​លើក​ទី​១

  1. Virya

    ខែ​ឧសភា 20, 2009 at 11:17 ល្ងាច

    ហាហាហា ​អាហ្នឹង​គេ​ហៅ​ថា​ “ចិត្ត​ល្អ​! មិន​យូរ​ក្រ​ហើយ” …

     
  2. សុភ័ក្ត្រ

    ខែ​ឧសភា 21, 2009 at 6:55 ព្រឹក

    តិច​ទៀត​ដល់​ពេល​អាត្មា​អួត​វិញ​ម្ដង​ហើយ ពេល​នេះ​ទុក​ឲ្យ​ញោម​អួត​សិន​ចុះ 😛

     
  3. សុភា

    ខែ​ឧសភា 21, 2009 at 10:28 ព្រឹក

    @Virya : ណឹងហើយ យ៉ាប់​ណាស់ ថ្ងៃ​ក្រោយ​ដេក​ចាំ​ទៀត​ណ៎។ អាមួយ​ណឹង​ផ្ញើរ​អ៊ីមែល​ទៅ​ក៏​មិន​ឆ្លើយទៀត

    @សុភ័ក្ត្រ : ឃើញ​តេជគុណ អួតរហូត​អារឿង​សៀវភៅ​ណឹង បាន​ប្រឺង​អ៊ួត​តាម​ដែរណឹង​ណា 😛

     
  4. សុភ័ក្ត្រ

    ខែ​ឧសភា 22, 2009 at 6:16 ល្ងាច

    ដឹង​តើហ៍ 😛

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: