RSS

ដំណើរ​ទៅ​បែលស្ស៊ីក-សុភាសិត​មួយ​ចំនួន

23 May

អត្ថបទមុន

មុន​នឹង​ក្រោយពេលញ៉ាំ

ក្រោយ​ពី​ពេល​ញ៉ាំ​បាយ​រួច​រ៉ាល់​ហើយ ខ្ញុំ​ក៏​ចាប់អារម្មណ៏​ទៅ​នឹង​រួបភាពមួយ​ផ្ទាំង​នៅ​ខាង​ក្រោយ​ខ្នង។ ខ្ញុំ​មិន​បាន​ចាប់អារម្មណ៏​ថា​គេ​សរសេរអ្វី​ខ្លះទេ​នៅ​លើរួបភាបណឹង ហើយ​ក៏​ថត​យក​រូប​ណឹង​មក។ ស្រាប់តែ​អ្នក​ទៅ​​ជាមួយ​ណឹង​គេ​ឃើញ ក៏​សួរ​ខ្ញុំ​ថា​ ដឹង​គេ​សរសេរ​អំពី​អ្វីទេ? ខ្ញុំ​ថា​អត់ដឹង​ផង អត់​បាន​អាន​ទេ។ ហើយ​គេ​ក៏​បក​ប្រែ​អោយ​ស្តាប់ ឃើញ​ថា​ជា​ពាក្យ​ស្លោក​សំរាប់ ​តាស៊ីក្លួ និង គ្រូ​សូត្រ​ឆ្វេង ណឹង​ហើយ 😛 (ខ្ញុំ​ថាលេងទេ)។

DSC00535

រូបភាព​ទាំង​ស្រុង

DSC00546

DSC00547

DSC00548

 
 

12 responses to “ដំណើរ​ទៅ​បែលស្ស៊ីក-សុភាសិត​មួយ​ចំនួន

  1. rainbowpig

    ខែ​ឧសភា 23, 2009 at 7:40 ល្ងាច

    ហាហា អានហើយ ចង់តែសើចទេ។ យីចេះតែនឹកឃើញតែហ្មង អ្នកសរសេរ។ វាជួនគ្នាទៅទៀតនឹងណា ជាពិសេសត្រង់
    L’acool est un ennemi, mais fuir devant l’ennemi, c’est lâche.
    Si l’acool vous gêne dans le travail, arrêtez le travail….

    ហាហា ហាហា សើចឡើងចុកពោះហើយនេះ។

     
  2. Posoky

    ខែ​ឧសភា 24, 2009 at 6:24 ព្រឹក

    បកប្រែចែកគ្នាស្តាប់ផង

     
  3. rainbowpig

    ខែ​ឧសភា 24, 2009 at 7:50 ព្រឹក

    តុកតុក ម្ចាស់ផ្ទះ មានភ្ញៀវសុំអោយជួយបកអោយស្តាប់ផង។
    នេះកូនជ្រូកសុំបកតែពីរឃ្លាទេ កុំអោយថា កាត់មុខកាត់មាត់ម្ចាស់ផ្ទះពេក។

    – សុរា គឺជា សត្រូវ តែបើយើងគេចពីសត្រូវ យើងនេះ ត្រូវគេចាត់ថាជាមនុស្សកំសាក។

    – បើសុរារំខានក្នុងការធ្វើការងាររបស់យើង ឈប់ធ្វើការងារនោះតែម្តងទៅ

    កាត់យល់ខ្លួនឯងទៅណា សុគី ហាហា នេះត្រូវជើងគ្នាហើយ ជាសិស្សប្អូនរបស់តាក្លូផង ច្បាស់ជាចូលចិត្តផឹកដូចគ្នាហើយ មែនទេ?

     
  4. តាស៊ីក្លូ

    ខែ​ឧសភា 24, 2009 at 11:15 ព្រឹក

    សិស្សប្អូនអី គ្រូសូត្រស្តាំ ! ហាហហាហាហាហហាហា !
    ធ្វើអត់ចៅសុខគី? ធ្វើគ្រូសូត្រស្តាំផស់តាស៊ីក្លូ? តាស៊ីក្លូ
    មានរួចហើយគ្រូសូត្រឆ្វេងនៅខ្វះតែគ្រូសូត្រស្តាំ !

     
  5. rainbowpig

    ខែ​ឧសភា 24, 2009 at 7:31 ល្ងាច

    ហាហា ចុះបានពីណាធើគ្រូសូត្រពីមុខ និងពីក្រោយរបស់តាក្លូ។ ហាហា
    នេះតាក្លូដើររកអង្គរក្សគ្រប់ទិសតាហ្មង ព្រោះមានសត្រូវច្រើនពេក ជាពិសេស សត្រូវមកពីសមាគម អ្នកសំបូរសាច់។ ហាហា

     
  6. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 24, 2009 at 8:35 ល្ងាច

    យីកូនផ្សោត ! ចេះថតបានពាក្យពេចន៍នេះមកទៀត ! គ្រូសូត្រឆ្វេងសើចចុកពោះ
    តែម្តងហើយនេះ។ ចេះរកនឹកឃើញ​! មានឃ្លាមួយ គេថា Pour pas avoir
    la geugle de bois, restez bourrés ! អស់ទាស់ហ្មង !

     
  7. សុភា

    ខែ​ឧសភា 24, 2009 at 9:12 ល្ងាច

    ហេហេ ដាច់​អ៊ីធឺណេត​ឡើង​ម៉ាថ្ងៃ​ពេញ អត់​បាន​មក​អើត​ផ្ទះ​សោះ​ខ្ញុំ។ អរគុណ​បង​កូន​ជ្រូក​ដែល​បាន​ជួយ​បក។ បង​បក​អោយ​អស់​ទៅ​មិន​បាច់​ខ្លាច​ចិត្ត​ធ្លើម​អី​ទេ​ព្រោះ​ខ្ញុំ​មិន​សូវ​យល់​ដែរ 😛 ។

    គ្រូ​សូត្រ​ឆ្វេង​អាឃ្លា​មួយ​ណឹង​ខ្ញុំ​អត់​ចេះ​បក។ មិន​ដឹង​មាន​ន័យ​ថា​មេច La geugle រក​ក្នុង​វចនា​នុក្រម​ក៏​អត់​ឃើញ​ទៀត។

    តាស៊ីក្លូ មក​ដាក់​ផ្លាក​រក​អង្គ​រក្ស​ដល់​ផ្ទះ​ខ្ញុំទៀត ដូច​ចង់​គិត​លុយ​ហើយ​ខ្ញុំ 😛

     
  8. kolneath

    ខែ​ឧសភា 25, 2009 at 7:44 ល្ងាច

    ពាក្យចឺងៗរកអត់មានរេហ៍ តែពួកគេប្រើរាល់ពេលហ្នឺង សុទ្ធតែជាពាក្យ ហ្ក្រូមូត៍ ។ 
    ពេលខ្លះបានន័យថា មុខ ពេលខ្លះបានន័យថា​ មាត់ ។​មាន សំនួនវោហាទាក់ទងនឹងពាក្យនោះច្រើនណាស់ តែពេលខ្លះអត់ដឹងថាម៉េចដែរ

     
  9. kolneath

    ខែ​ឧសភា 25, 2009 at 7:47 ល្ងាច

    sorry cant find srak euk, srak os and yukaleak pinthuk ott kheugn reh 😦

     
  10. តាស៊ីក្លូ

    ខែ​ឧសភា 25, 2009 at 9:29 ល្ងាច

    តាស៊ីក្លូក៏មានសុភាសិតផ្ទាល់ខ្លួនមួយដែរជាភាសាប្រង់ឆេ ! គ្នីគ្នាយើង
    ជួយបកប្រែជូនពួកយើងដែលមិនចេះបារាំងស្តាប់ផងទៅ ព្រោះតាស៊ីក្លូ
    អត់ចេះប្រង់ឆេរ៉េ !

    សុភាសិតនោះគឺ Boire Boire Porté. Boire marché boire comment?

    បើមិនជឿសួរគ្រូសូត្រឆ្វេងរ៉ូវដឹងហើយ ហេហេហេហេហហហ

     
  11. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 26, 2009 at 4:40 ព្រឹក

    @កូនផ្សោតអត់សក់ ! សុំទោសដែលឆ្លើយយឺត ​ព្រោះគ្រូសូត្រឆ្វេងរវល់ពេញមួយថ្ងៃ។
    តាមពឹត ពាក្យ la geugle បើបកប្រែជាធម្មតាមានន័យថា មាត់ (សំរាប់តែសត្វប៉ុណ្ណោះ)
    ឧទាហរណ៍ la guegle de dauphin ប្រែមកថា មាត់ផ្សោតអត់សក់ ហាហាហាហា
    ឆ្លៀតផាអោយមួយសិន ! និយាយលេងទេណាកុំខឹងអី !

    កូនផ្សោតក៏ត្រូវប្រយ័ត្នផងដែរ ប្រសិនបើគេប្រើពាក្យ la geugle នេះជាគ្រាមភាសា ព្រោះវាជាន័យមើលងាយ ឬជេរប្រទេច។ ឧទាហរណ៍ គេស្រែកមកយើងថា
    Ta guegle ! ប្រែមកថា បិទមាត់ ឬបិតចំពុះអ្ហែងទៅ ! ប្រសិនបើក្នុងន័យថ្លៃថ្នូរ គេប្រើ
    តែ Silence, s’il vous plaît ! ឬ Tais-toi !

    ចំពោះកន្សោមពាក្យ la geugle de bois វាជា expression បារាំង មានន័យថា
    ស្រឿងៗ (មិនទាន់អស់ជាតិស្រាពីខ្លួន)។ ដូចនេះឃ្លាដែលគេសរសេថា Pour pas
    avoirla geugle de bois, restez bourrés ! មានន័យថា បើមិនចង់អោយនៅស្រឿងៗ
    ទេ ចូរអ្នកផឹកអោយស្រវឹងបន្តទៅទៀតចុះ !

    @តាស៊ីក្លូ ហៅលោកគ្រូសង្ឃរាជកុដិ ៦៩ ! បានសុភាសិតនោះមកពីណាដែរ? ឡូយ
    ផុនគេមែននេះ ! គ្រូសូត្រឆ្វេងអានហើយគ្រវីក្បាលរតតាត់ ព្រោះយល់ខ្លះអត់ខ្លះ។ ឥឡូវសាកបកប្រែលេងហើយណា កុំសើចអោយគ្រូសូត្រឆ្វេងអី ! Boire Boire Porté. Boire marché boire comment? = ផឹក ផឹក ទាល់តែអោយគេសែង បើផឹកដើរត្រង់
    ផ្លឹង គេហៅថាផឹកដែរ?

     
  12. តាស៊ីក្លូ

    ខែ​ឧសភា 26, 2009 at 11:12 ព្រឹក

    សុភាសិតនោះគេបកប្រែថា ផឹកៗឲ្យគេសែង បើផឹកដើរខ្លួនឯងផឹក
    ធ្វើអី?

    ប្រង់ឆេតាស៊ីក្លូ ហាហាហហាហហាហា​!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: