RSS

អ្វីៗគ្រប់យ៉ាង​ខ្ញុំ​ជាអ្នក​សាង​ឡើង

25 May

sopheaprumខ្ញុំ​បាន​ចាំ​ផ្តើម​ជិវិត​ជានិស្សិត​ព័ត៌មាន​វិទ្យា​ម្នាក់​ចាប់​តាំង​ពី​ឆ្នាំ ២០០៣ មក​ម្លេះ។ ហើយ​ពេល​ខ្លះ​ខ្ញុំ​ក៏​លួច​មាន​អំនួត​ជាមួយខ្លួន​ឯង​ដែរ ដែល​ទេវតា​បានផ្តល់​ខួរ​ក្បាល​មួយ​មក​អោយ​ខ្ញុំ ដែល​អនុញ្ញាតិ​អោយ​ខ្ញុំមាន​សម្ថភាព​សម​ល្មម​មួយ​ក្នុង​ការ​រៀននូវ​មុខ​វិទ្យា​ដែល​ខ្ញុំ​ចូល​ចិត្ត​មួយ​នេះ។ អំណួត​ដែល​គ្មាន​មូលដ្ឋាន​នេះ​ហើយ បាន​ធ្វើ​អោយ​ខ្ញុំ​ចំណាយ​ពេល​វេលា​ស្ទើរ​តែ​ទាំង​អស់​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ក្នុង​ការ​សិក្សា​មុខ​វិទ្យា​នេះ ដោយ​មិន​ដែល​បាន​បើក​ភ្នែក​មើល​សង្គម​ខាង​ក្រៅ​មួយ​វិនា​ទី​ណាឡើយ ថា​អ្វី​ដែល​សំខាន់ អ្វី​ដែល​មិនសំខាន់​សំរាប់​ផ្លួវជីវិត។ អ្វី​ដែល​ខ្ញុំ​ខុស​ធ្ងន់​ធ្ងរ​បំផុតនោះ​គឺ​ខ្ញុំ​តែង​តែ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​គ្មាន​ខួរក្បាល​សំរាប់រៀន​ភាសារទេ ព្រោះ​ខ្ញុំ​មិនមែន​កើត​មក​សំរាប់​រៀន​ភាសារឡើយ។ ហើយ​វា​ក៏​មិន​មាន​អ្វី​សំខាន់​សំរាប់​ខ្ញុំ​ដែរ។ គតិ​បែប​នេះ​តែង​តែ​ជាប់​នឹង​ខួរ​បស់​ខ្ញុំ​រហូត ដែល​ធ្វើ​អោយ​ខ្ញុំ​មិន​ដែល​ខ្វល់ មិន​ដែល​រៀន មិន​ដែល​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​សិក្សារ​ភាសារផ្សេងៗ​ដូចជា​អង់គ្លេស បារាំង ដូច​អ្នក​ដ៏ទៃ​ទៀត​បាន​ធ្វើ​ឡើយ ហើយ​ខ្ញុំ​តែង​តែ​ងុបងល់​នឹង​ជំនាញ​ខ្ញុំ​តែ​ម្យ៉ាង​គត់ ជាមួយ​នឹង​ការ​លួចមាន​អំនួត​ចំពោះ​ខ្លួន​ឯង​ដោយមិន​បើក​ភ្នែក មិន​បើក​ត្រជៀក។

មក​ដល់​ថ្ងៃ​នេះ ទើប​ខ្ញុំ​ដឹង​ថាអ្វី​ដែល​ខ្ញុំ​បាន​ប្រព្រិត្ត​គឺ​បាន​ហុច​ផ្លែ​ផ្ការ​មក​អោយ​ខ្ញុំ​រហ័ស​ទាន់​ចិត្ត។ ការខ្ជីខ្ជារ បណ្តែត​បណ្តោយ មិន​ខិតខំ​ស្វែង​រក​អ្វី​ដែល​ខ្លួន​ឯង​ខ្វះ​ខាត​ មិន​យក​ចិត្ត​ទុក​រៀន​សូត្រ​ធ្វើអោយ​ខ្ញុំ​មាន​ការ​លំបាក​រាល់​ថ្ងៃ ខាត​ពេល​វេលា គ្មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង មិន​មាន​អារម្មណ៏​ធ្វើ​ការ ធុញ​នឹង​ខ្លួន​ឯង។ ដោយ​សារតែ​ការ​អសម្ថភាព​មួយនេះ​ធ្វើ​អោយ​ខ្ញុំ​ចង់​ដើរ​ថយ​ក្រោយ មិន​ចង់​ហ៊ាន​ទទូល​យក​ឳកាស​​ព្រោះ​គិត​ថា​វា​មិន​សម​នឹង​សម្ថភាព​របស់​ខ្ញុំ​ទេ មាន​អារម្មណ៏​ថា​ខ្លួន​ឯង​ជា​មនុស្ស​អត់​បាន​ការ​ម្នាក់​ប៉ុណ្ណោះ។

តែ​ណាស់​ហើយ​ អ្វីៗ​ទាំង​អស់​គឺ​ខ្ញុំ​ជាអ្នក​សាង​ឡើង ការលំបាក់ទាំងឡាយ​ក៏​ត្រូវ​តែ​ខ្ញុំ​ជាអ្នក​ទទូល

រក្សារសិទ្ធ​ដោយ

មនុស្ស​អត់​បាន​ការ​ម្នាក់!

 
 

25 responses to “អ្វីៗគ្រប់យ៉ាង​ខ្ញុំ​ជាអ្នក​សាង​ឡើង

  1. សុភា

    ខែ​ឧសភា 25, 2009 at 5:45 ល្ងាច

    ថ្ងៃ​នេះ​មិន​ដឹង​កើត​រោគ​អីទេ ចេះ​តែ​នឹក​ឃើញ​សរសេរ​អត្ថបទ​ណឹង​ចេញ​មក បែប​អផ្សុក​ពេក​មើ​ទៅ។ ឈប់គិត​ហើយ ទៅ​រក​អី​ញ៉ាំ​កាត់​សាញ​វិញ​គ្រាន់​បើ​ជាង 😦

     
  2. rainbowpig

    ខែ​ឧសភា 25, 2009 at 7:14 ល្ងាច

    គ្មាននរណាកើតមកពូកែគ្រប់យ៉ាងនោះទេ ប្អូនស្រីសំលាញ់។ ខំប្រឹងឡើង។

     
  3. កុលនាថ

    ខែ​ឧសភា 25, 2009 at 7:19 ល្ងាច

    កុំនិយាយអញ្ចឹង ។​កុំភ្លេចសំលឹងមើលជុំវិញខ្លួន 
    ហើយសួរថាតើមានមនុស្សប៉ុន្មានអ្នកដែល 
    ​អាចមកដល់ទីនោះដូចសោភាឯង​​ ?

     
  4. kolneath

    ខែ​ឧសភា 25, 2009 at 7:53 ល្ងាច

    ដូរ​​​ កុំ ទៅ សូម :p

     
  5. តាស៊ីក្លូ

    ខែ​ឧសភា 25, 2009 at 9:18 ល្ងាច

    កូនផ្សោតដ៏កំសត់អ្ហើយ ! កុំមើលងាយសមត្ថភាពខ្លួនឯងពេក
    ហើយក៏កុំសំលឹងមើលខ្ពស់ដោយប្រៀបធៀបខ្លួនឯងជាមួយនឹង
    មនុស្សដ៏ទៃដែលមានសមត្ថភាពខ្ពង់ខ្ពស់នោះ។យើងត្រូវគិតថាអ្វី
    ដែលយើងចង់បានគឺយើងត្រូវតែខិតខំប្រឹងដើម្បើយកវាមកឲ្យបាន។
    ឲ្យអស់ពីសមត្ថភាពរបស់យើង ! យើងត្រូវមានជំនឿចិត្តលើខ្លួនឯងថា
    ” គ្មានអ្វីដែលខ្ញុំធ្វើមិនកើតនោះទេ ” (Nothing I Can Do)។

    មនុស្សដែលទទួលនូវជោគជ័យក្នុងជីវិត សុទ្ធសឹងតែជាមនុស្សដែល
    ធ្លាប់បរាជ័យក្នុងជីវិតយ៉ាងអាម៉ាស់បំផុត។ បទពិសោធន៏នៃការបរាជ័យ
    ជាស្ពាននិងជាមេរៀនដ៏ល្អមួយសំរាប់ជីវិត។ សុំក្រលេកមើលទៅមនុស្ស
    ដែលមានជ័យជំនះលើគ្រប់ភារកិច្ច គ្មាននរណាម្នាក់មិនហ៊ានសារភាពថា
    ពួកគេធ្លាប់បរាជ័យឡើយ។

    យ៉ាងហោចណាស់ក៏កូនផ្សោតឯងគ្រាន់បើជាងមនុស្សមួយចំនួនធំនិងភាគ
    ច្រើនដែរដែលបានជិះយន្តហោះឆ្លងទ្វីបមករៀននៅប្រទេសជឿនលឿន។
    វាជាមោទនភាពរបស់កូនផ្សោតដ៏កំសត់ឯងនឹងមោទនភាពសំរាប់គ្រួសារ
    និងជាតិខ្មែរផងដែរ។ សួរថាតើមានមនុស្សប៉ុន្មាននាក់ដែលអាចធ្វើបានដូច
    កូនផ្សោតឯង?

    យ៉ាងហោចណាស់ក៏ចៅស្រីមានសំណាងនិងគ្រាន់បើជាងតាស៊ីក្លុមួយនេះ
    ដែរដែលចេះតែដកមេ មិនបានចូលសាលារៀនសូត្រខ្ពង់ខ្ពស់នឹងគេ។ បើ
    ធុញទ្រាន់ខ្លាំងណាស់ម៉ោរកតាម៉ោ ចាំតានាំទៅដកមេ ម្តង ហាហាហហហ

     
  6. សុភា

    ខែ​ឧសភា 26, 2009 at 12:03 ព្រឹក

    ដោយ​សារ​តែ​ពេល​​នេះ​ខ្ញុំ​អាច​ឈរនៅ​កន្លែង​នេះ​​ណឹង​ហើយ​បាន​ខ្ញុំ​តែង​តែ​គិត​ថា​ខ្ញុំ​ហាក់​ដូចជា​កំពុង​ទទូល និងធ្វើ​អ្វី​ដែល​ហួស​ពីសមត្ថភាព​របស់​ខ្លួន។ ហើយ​ក៏​ប្រហែល​ជា​ខ្ញុំ​មិន​ធ្លាប់​បរាជ័យ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ភ័យ​នឹង​ខ្លាច​បរាជ័យ។

    @បង​កូនជ្រូក : ខ្ញុំ​អត់​ចង់​​​ពូកែ​គ្រប់មុខ​ទេ តែ​យ៉ាងហោច​ណាស់​ក៏​ត្រឹម​អាច​ប្រើ​ការ​បាន​ដែរ 😦
    @បង​កុលនាថ និង តាស៊ីក្លូ : តាម​ពិត​ទៅ​ខ្ញុំ​គិត​ថា​ខ្ញុំ​មាន​សំណាង​ច្រើន​ជាង​ចំណេះ បើ​ទោះ​ពេល​ខ្លះ​ខ្ញុំ​ទទូល​លទ្ធិ​ផល​ល្អ​ហូស​ពី​កា​គិត តែ​គ្រាន់​តែ​ជាសំណាងតែ​ប៉ុណ្ណោះ។

    តាស៊ីក្លួ​កុំ​ព្រួយ អោយ​តែ​ចប់សព្វ​គ្រប់​របាយ​ការណ៏​ខ្ញុំ​ថ្ងៃ​ណា ខ្ញុំ​ជប់​លៀង​​ស្រាបណ្តូល​ពេច អោយ​ផ្អើល​ភូមិម្តង។ ឥឡូវ​នេះ​ខ្ញុំ​ដក​មេ​មួយ​សិន (ទឹក​ដោះគោ) កាត់សាញ ចូលគេង​កាត់​ស្ត្រេស 😛 ។ ឈប់​ខ្វល់​ហើយ ចង់​អ្នកណា​អាន​របាយ​ការណ៏​ខ្ញុំ​អត់​យល់​ក៏​ឈប់​ខ្វល់​ដែរ ទៅ​ជា​ស្អី​ទៅចុះ ម៉ាជាន់​នេះ។

     
  7. Samady KS

    ខែ​ឧសភា 26, 2009 at 12:35 ព្រឹក

    យី…​មាន​ជំនាញ​ប៉ុណ្ណឹង​យ៉ាង​ហោច​ណាស់​ក៏​គ្រាន់​បើ​ដែរ​តើ…. មើល​តាស៊ីក្លូ​ចុះ​គាត់​អត់​ដែល​ភ័យ​ព្រួយ​អី​ទេ តាស៊ីក្លូ​ទើប​បាន​សំ​សរសេ​អត្ថបទ​ហ្នឹង​ព្រោះ​អី​គាត់​អត់​ដែល​ខំ​រៀន​អី​ទេ រហូត​ដល់​ថ្ងៃ​នេះ​ ព្រោះ​តែ ចឹង​បាន​គាត់​ធ្លាក់​ខ្លួន​ដល់​ថ្នាក់​ធាក់​ស៊ីក្លូ ហ្នឹងណា? រាល់​ថ្ងៃ​គាត់​ធាក់​ស៊ីក្លូ​ហើយ​នៅ​អត់​ទាន់​ដឹង​ខ្លួន​ទៀត? គិត​តែ​អារឿង​ដក​ម៉េ ដកម៉ែ ដកម៉េ អត់​ដែល​ខាន, ចឹង​បាន​យាយ​លែង​​ក្បាល​ចោល?​
    ហា​ហា​ហា​

     
  8. តាស៊ីក្លូ

    ខែ​ឧសភា 26, 2009 at 1:03 ព្រឹក

    រៀនបានស៊ីបើគង់តែធាក់ស៊ីក្លូដដែលនោះ? មិនថាអញ្ចឹងចៅកំលោះសង្ហារ
    មុខមានមន្តស្នេហ៏ស្រីៗឃើញបាក់គ្រិប ស៊ីម៉ាដាម សាម៉ាឌី !

     
  9. Samady KS

    ខែ​ឧសភា 26, 2009 at 1:12 ព្រឹក

    ខ្ញុំ​អត់​មា​ន​មន្ត​ស្នេហ​អីទេ សង្សារ​គេ​រត់​ចោល​បាត់​ទៅ​ហើយ ហា​ហា​ហា​

     
  10. សុភា

    ខែ​ឧសភា 26, 2009 at 1:20 ព្រឹក

    សង្សារ​គេ​រត់ចោល​ហើយ​នៅ​សើច​ស្រួល​ទៀត?

     
  11. Samady KS

    ខែ​ឧសភា 26, 2009 at 1:22 ព្រឹក

    តាម​ពិត​ទៅ​ខ្ញុំ​សើច​ទាំង​បង្ខំ​ទេ ចេះ​តែ​ទ្រាំ​ធ្វើ​ចិត្ត​អោយ​សប្បាយ​ទៅ

     
  12. កញ្ញា

    ខែ​ឧសភា 26, 2009 at 2:24 ព្រឹក

    ហេតុអីក៏កំសត់ម្លេះសិស្សប្អូន?​បើនិយាយពីកំហូសដែលបានសាងវិញខ្ញុំវិញបានធ្វើខុសច្រើនជាងនឹងទៀត។​កាលនៅ High School គេអោយរៀនភាសាបារាំងតែខ្ញុំមិនដែលខ្វល់ទេខ្ញុំខំប្រឹង​យកតែពិន្ទុអោយតាជាប់រួចខ្លួនយកព្រះអាយូសមិនខ្វល់ពីវេយ្យាករណ៍រឺអត្ថន័យអីទេ។​ដល់ពេលនេះនឹកឃើញស្តាយក្ោយណាស់។​មួយទៀតពួកម៉ាកនាំខ្ញុំទៅរៀនភាសាចិន​តែខ្ញុំរៀនបានតែ២ថ្ងៃទេខ្ញុំរត់ចោលគ្រូព្រោះមិនចេះតស៊ូ។​ហើយមួយទៀតបងស្រីជីដូន១ខ្ញុំខំបង្រៀនភាសាសៀមអោយខ្ញុំអស់ជិត២អាទិត្យទីបំផុត​អត់ចេះអីទាំងអស់​​​មកសុទ្ធតាហ្មង!

     
  13. រចនា

    ខែ​ឧសភា 26, 2009 at 2:39 ព្រឹក

    ធ្វើ​មនុស្ស​ត្រូវ​តែ​ដើរ​ទៅ​មុខ! មិន​ចាំ​បាច់​ខ្លាច​ថា​នឹង​មាន​អ្វី​អាក្រក់​ៗ​កើត​ឡើង​ក្នុង​ជីវិត​យើង​នោះ​ទេ ព្រោះ​រឿង​នេះ​ចៀស​មិន​ផុត! ~Living is not just following the fate but facing it and walking over it bravely!

     
  14. Samady KS

    ខែ​ឧសភា 26, 2009 at 2:50 ព្រឹក

    យូយូ ទៅ​នាំ​គ្នា​មក​ដាក់​ខ្លួន​ដាក់​ប្រាណ ខ្ញុំ​សូម​និយាយ​ដែរ​សិន!
    កាល​ពី​នៅ​ក្មេង​​ម៉ាក​ខ្ញុំ​បញ្ចូន​អោយ​ទៅ​ចូល​រៀន​សាលា​ចិន បាន​ថ្នាក់​ទី 3 ក៏​ឈប់​រៀន​ហើយ​ចូល​រៀន​សាលា​រដ្ឋ (ខ្មែរ) ថ្នាក់​ទី​1។ ​ពេល​កំ​ពុងតែ​នៅ High School ខ្ញុំ​រៀន​ភាសារ​ជប៉ុន មិន​បាន​ប៉ុន្មាន​ផង​ក៏​ឈប់​ទៅ ពីព្រោះ​គិត​ថា ភាសារ​ជប៉ុន​ហ្នឹង​វា 史書貸しですねい。 ដូច​នេះ​ក៏​ឈប់​រៀន 日本語 រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ឯង តែ នៅ​តែ​ឈ្លត​រៀន​តិចៗ

    វា​ជា​រឿ​ង​ធម្មតា​ទេ ! ខ្ញុំ​អត់​ដែល​ស្តាយ​ក្រោយ​សោះ ខ្ញុំ​ស្តាយ​តែ​ពីមុខ

     
  15. សុភ័ក្ត្រ

    ខែ​ឧសភា 26, 2009 at 10:10 ព្រឹក

    អាណិត​ណាស់​នៀក 😀

     
  16. Samady KS

    ខែ​ឧសភា 26, 2009 at 10:37 ព្រឹក

    អាណិត​ណាស់ៗៗៗៗ
    អានី​ដួ​ង​ចិត្ត​អាណិត​ដូន​ជី

     
  17. bunrous

    ខែ​ឧសភា 26, 2009 at 12:45 ល្ងាច

    បងៗ សូមណែនាំប្អូនផង វ៉ែបសៃថ៍នេះប្អូនទើបតែបង្កើត សូមជួយកែតម្រូវ និង Add ប្អូនចូលជាសមាជិកផងណា៎

     
  18. សុខហេង

    ខែ​ឧសភា 26, 2009 at 1:28 ល្ងាច

    និយាយ​ពី​ធ្វើ​ខុស គ្មាន​អ្នក​ខុស​ច្រើន​ជាង​ខ្ញុំ​ទេ តែ​ធ្វើ​ម៉េច​ទៅ​បើ​ហួស​អស់​ទៅ​ហើយ ?

     
  19. សុភា

    ខែ​ឧសភា 26, 2009 at 3:53 ល្ងាច

    ហេហេ​អរគុណ​អ្នក​ទាំង​អស់​គ្នា​ហើយ​។ ក្រោយ​ពី​បាន​រអ៊ូ​ និង បន្ទាប់​មក​ទទូល​បានការណែ​នាំ​ និង​ដំបូន្មាន​ រួច​មក​ក៏​បាន​ធួរ​ពោះ​ហើយដែរ។ ហើយ​ថ្ងៃ​នេះ​ការងារ​ក៏​បាន​ប្រសើរ​រលួន​ មិន រលួយ​ដូច​ប៉ុន្មាន​ថ្ងៃ​មុន​ទេ​ណា។

    និយាយ​រឿង​ធ្វើ​ខុស​នោះ ខ្ញុំ​មាន​ច្រើន​សំបើម​ណាស់ រៀប​រាប់​មិន​អស់​ទេ។ តែ​គ្រាន់​តែ​ពេល​មាន​បញ្ហា​ទើប​ដឹង​ខ្លួន ដូចជាពេល​នេះ​អញ្ចឹង​ 🙂

     
  20. que

    ខែ​ឧសភា 26, 2009 at 5:51 ល្ងាច

    កូនផ្សោតអើ យ​!​​ មនុស្សយើងមួយណាដែលថាមិនមានការបរាជ៍យនោះ។
    សំខាន់យើងត្រូវរៀនពិរការបរាជ័យន្ហឹង !!!!

     
  21. សុធាខ្មែរ

    ខែ​ឧសភា 26, 2009 at 7:26 ល្ងាច

    សួស្តី សុភា!! តើសុខសប្បាយជាឬទេ៕៕៕
    ———————————-
    សុភានិយាយពីខ្លួនឯងចឹង!!
    ធ្វើឲ្យខ្មុំ និងអ្នកផ្សេងទៀតដែលមានកំហុស អញ្ចឹងទៅពិបាកចិត្តក្នុងខ្លួនណាស់ដែរតើ!

     
  22. សុភ័ណ្ឌ

    ខែ​ឧសភា 27, 2009 at 10:57 ព្រឹក

    រឿងសុភាដូចខ្ញុំដែរ ការពីនៅវិទ្យាល័យមិនខំប្រឹងរៀនភាសារទេ ។​ កាលណោះរាល់ពេល ល្ញាច បងប្រុសរបស់ខ្ញុំតែងតែជិះកង់ឌប់ខ្ញុំទៅរៀនភាសារអង់គ្លេសរាល់ថ្ញៃ តែខ្ញុំអត់ចូល រៀនទេលួចចូលលេខហេ្គមរហូត ។ មិនថាភាសារ ថៃ រឺ អង់គ្លេសទេពេលនិយាយម្តងៗ រកនឹកចង់ងប់​ ។ ដល់ពេលចូលរៀនមហាវិទ្យាល័យ​ ក៏យកជំនាញពត៌មានវិទ្យាដូចសុភាដែរ ទើបដឹងថាភាសារវាសំខាន់ ហើយឥលូវកំពុងលួចរៀនភាសារថៃ ព្រោះអាចនឹងទៅម្តង ទៀតនៅពេលបងរបស់ខ្ញុំទទួលសញ្ញាប័ត្រ បើសុភាចង់ចេះអាចមករៀនជាមួយខ្ញុំបាន 🙂

    សាម៉ាឌី! បើនិយាយពីសង្សាររត់ចោលវិញខ្ញុំក៏ដូចគ្នាដែរ មិនខុសពីពាក្យថា “ទុក្ខស្រីប្តីអាយធី” ទេ ហេសហេស…

     
  23. អាចម៍ផ្កាយ

    ខែ​ឧសភា 27, 2009 at 11:21 ព្រឹក

    កុំ​ខ្វល់​ចិត្ត​ពេក​ភាអើយ! បើ​ដឹង​ខ្លួន​ពេល​នេះ​ ក៏​មិន​ទាន់​ហួស​ពេល​ដែរ! តាម​ខ្ញុំ​ដឹង​បើ​ភា​ជឿ​ជាក់​រៀន​ភាសា​ដូច​រៀន​ព័ត៌មាន​វិទ្យា ក្នុង​ពេល​១ឆ្នាំ​ភាក៏​អាន​រៀន​ភាសា​២,៣​ចេះ​ដែរ!!! កុំ​តូច​ចិត្ត​ តែ​ត្រូវ​ជំនះ​អ្ចី​ដែល​យើង​ត្រូវ​ការ​វិញ។

     
  24. សុភា

    ខែ​ឧសភា 27, 2009 at 2:48 ល្ងាច

    @សុភ័ណ្ឌ​ ដូចតែ​គ្នា​ទេ! ខ្ញុំ​វិញ​ទៅ​រៀន​គួរៀន​អី មិន​ថា​តែ​អង្គគ្លេស​ទេកាល​នៅ​វិទ្យាល័យ សុធតែ​មិន​ភ័ក្ត​មក​ហៅ​ដល់​ផ្ទះ ង៉ៃ​ណា​គេ​អត់​មក​ហៅ​ក៏​បាត់​មុខ​ខ្ញុំ​ដែរ។ ប៉ុណ្ណឹង​ហើយ​ប្រលង​ចេះ​តែ​ជាប់​នឹង​គេ​ដែរ។ ឥឡូវនេះ និយាយ​ពី​អង់គ្លេស​វិញ និយាយលែង​ចេញ​ហើយ សរសេរ​ក៏​លេង​ចេញ​ដែរ 😦 ។ ហាហា រឿង​ទៅ​រៀន​នោះ​ចាំ​ខ្ញុំ​ដក​សសៃ​ខ្ជឹល​ចេញ​រួច​សិន

    @អាចម៏ផ្កាយ អរគុណ​! តែ​ខ្ញុំ​ច្បាស់​ណាស់​ថា​រៀន​ភាសារ​មិន​សូវ​ចេះ​ទេ បែប​មក​ពី​ខ្ជឹល​ពេក​ហើយ​មើល​ទៅ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: