RSS

ឆ្កួត​អស់​រាប់ខែ!!!

26 ឧសភា

happy dophineក្រោយ​ពី​ការកំពុលមុខ​ប៉ុន្មានថ្ងៃ​នេះ​ដោយ​សារ​ម្យ៉ាង​របាយ​ការណ៏​សរសេរ​មិន​ទាន់ ហើយ​ថែម​ទាំង​មិន​ត្រូវ ម្យ៉ាងការងារ​ក៏​មិន​ទទូល​បាន​លទ្ធិផល​ល្អ​គួរ​គត់​សំគាល់ ថែម​ទាំង​អន់​​ហៅ​មិន​លឺទៀត​នោះ ថ្ងៃ​នេះ​ខ្ញុំ​បាន​ចេញ​អត្ថបទ​ដ៏កំសត់​មួយ ដើម្បី​អោយ​ធូរ​ពោះ សរសេរ​បណ្តើរ​ចង់​ស្រក់​ទឹក​នេត្រា​បណ្តើរ។

បន្ទាប់ពី​ញ៉ាំ​បាយ​ហើយ​អង្គុយ​លេង​ចុះឡើង​ៗ ធ្វើនេះ​ធ្វើនោះ​តិចតុកៗ ស្រាប់តែ​ម៉ោង ១២ អាធ្រាធទៅហើយក៏ចូលគេងទៅ។ គេង​ក៏​មិន​លក់​ប្រែ​ចុះ​ប្រែ​ឡើង ក៏​ទាញ​បាន​សៀវភៅ​មក​អាន​ ថាអាន​អោយ​គេង​លក់ទេ ស្រាប់តែ​បើក​ចំទំព័រ​មួយ អាទំព័រ​ណឹង​ខ្ញុំ​ធ្លាប់​មើល​ដែរ តែ​មើល​មិនយល់សោះ​ពីមុន។ ដោយ​ថ្ងៃ​នេះ​ខ្ញុំ​បាន​គិត​ពី​ការងារ​ខ្ញុំ​ថា​ហេតុ​អ្វី​វា​មិន​ដើរ ក៏​គិត​ដល់​ចំណុចដែល​វាសរសេរ​ណឹង (ក្នុង​សៀវភៅ​ដែល​បើក​ចំណឹង)។ លោក​អើយ តាមពិត​ខ្ញុំយល់​ខុស​តាំង​ពី​​ដំបូង​មក​ម្លេះ តែ​សំណាង​ហើយ​ដែល​វា​ក្បែរៗ វា​មិន​ទៅ​ច្រាស់ទិសដាច់ភឹង កុំអី​ច្បាស់ជាញាប់​ហើយ។ អាឡូវ​ចាំ​អោយ​តែ​ភ្លឺ​នឹង​រត់ទៅ​តេស​កម្មវិធី​ណឹង​មើល​ថា​តើ​វា​ដើរ​រឺ​មិន​ដើរ។ បើ​វា​មិន​ដើរ​ទេ បែប​ទាល់​តែ​ជួល​ស៊ីក្លួ​របស់តាស៊ីក្លួ​ដឹក​​ហើយ​មើល​ទៅ 😛 ។

Advertisements
 
 

11 responses to “ឆ្កួត​អស់​រាប់ខែ!!!

  1. វីរិយា

    ខែ​ឧសភា 26, 2009 at 2:11 ព្រឹក

    សុភា! ខ្ញុំ​អាន​អត់យល់ ថា​ចង់​និយាយ​ពី​អីគេ ហេហេហេ !!! 😀

     
  2. សុភា

    ខែ​ឧសភា 26, 2009 at 2:30 ព្រឹក

    ហាសហាស​អាន​អត់​យល់​ក៏​មិន​អី​ដែរ។

    ខ្ញុំ​ចង់​និយាយថាអញ្ចេះទេ!

    ខ្ញុំ​ជាអ្នក​តែ​ទឹក​កក​មិន​ថាអញ្ចឹង។ រា​ល់ថ្ងៃ​ខ្ញុំ​កំពុង​តែ​ស្រាវជ្រាវ​​អំពីបញ្ហាមួយ (research)។ ខ្ញុំ​ធ្វើ​ការ​ណឹង​អស់​រយៈពេល​​ជាង​បី​ខែ​ទៅ​ហើយ តែ​មិន​ចេញ​លទ្ធិផល់​សោះ។ ដូច្នេះ​ហើយ​ប៉ុន្មាន​ថ្ងៃ​នេះ​ធ្វើ​អោយ​ខ្ញុំ​កំពុល​មុខ​ណាស់​ព្រោះ​ជិត​ដល់​ថ្ងៃ​ចប់​កម្មសិក្សារ​ទៅ​ហើយ​ របាយ​ការ​ក៏​សរសេរ​មិន​ទាន់​ហើយ ហើយ​ការ​ស្រាវជ្រាវ​មិន​មាន​លទ្ធិផល់​អ្វី​ជា​ដុំ​កំភួន​សោះ។ ខ្ញុំ​ចេះ​តែ​មិន​យល់​ថា​មក​ពី​ហេតុ​អ្វី។ ថ្ងៃ​នេះ​ខ្ញុំ​ខំ​គិត​ហើយ​គិត​ទៀត គិត​ដល់​គេង​មិន​លក់ ក៏​ទាញ​សៀវ​ភៅ​មក​មើល ទើប​ដឹង​ថា​អ្វី​ដែល​ខ្ញុំ​គិត​អស់​យៈពេល​បី​ខែ​ណឹង​ឆ្កួត​សុត ហាសហាស គិត​ខុស​បោកគ្រូ គ្រូ​ក៏​អត់​ដឹង 😆 ។

    ហើយ​ស្អែក​ណឹង​ខ្ញុំនឹង​ទៅ​តេស្ត​សាក​ល្បង​ការងារ​ខ្ញុំ​ឡើង​វិញ​ តាម​គំនិត​ថ្មី​របស់ខ្ញុំ ចាំ​មើល​ថា​វា​ដើរ​រឺ​មិន​ដើរ។ បើ​នៅ​តែ​មិន​ដើរ​ទៀត​ត្រូវ​ជូល​ស៊ីក្លួ​របស់តាស៊ីក្លួ​ដឹក​ហើយ ព្រោះ​ដូចមិន​ទៅ​មុខ​សោះ 😛

    ចប់ រឿង​មាន​តែ​ប៉ុណ្ណឹង! យល់​អត់? 😀

     
  3. រង្សី, កូនរមាសតូច

    ខែ​ឧសភា 26, 2009 at 6:51 ព្រឹក

    អូអត់យល់ពីអីគេអាចអោយខ្ញុំដឹងផង???ក្រែងលោអាចជួយបាន ហេហេហេហេ….

     
  4. អាចម៍ផ្កាយ

    ខែ​ឧសភា 26, 2009 at 8:51 ព្រឹក

    ទម្រាំ​តែ​យល់​ ខ្ញុំ​អាន​បី​ត្រឡប់! 😆

     
  5. សាយ័ន្ត

    ខែ​ឧសភា 26, 2009 at 9:41 ព្រឹក

    ចុះការងារម៉េចហើយ?​ ប្រាប់ជាដំណឹងផង

     
  6. សុភា

    ខែ​ឧសភា 26, 2009 at 3:34 ល្ងាច

    @រង្សី អត់​អី​ទេ កុំ​ចង់​ដឹង​អី​នាំ​តែ​គេង​មិន​លក់​ទេ
    @អាចម៏ផ្កាយ អាន​មិន​យល់​ក៏​មិន​អីដែរ ព្រោះ​បើរ​ខ្ញុំ​សរសេរ​រឿង​រ៉ាវ​ណឹង​ទាំង​អស់ទៅ វា​នឹង​ទៅ​ជា​រឿង​ខ្លី​មួយ​ហើយ 😛
    @សាយ័ន្ត ចាំ​បាន​ផ្លែ​ផ្ការ​ខ្ញុំ​នឹង​ប្រាប់​ដើម្បី​ជបលៀង​ទាំង​អស់​គ្នា

     
  7. សាយ័ន្ត

    ខែ​ឧសភា 26, 2009 at 4:24 ល្ងាច

    ចឹងកាលណាបានចប់ទៅ! ចង់ជប់លៀងដល់ហើយនៀក!
    ជូនពរការងារបានជោគជួយឆាប់ៗណា!

     
  8. វីរិយា

    ខែ​ឧសភា 26, 2009 at 4:41 ល្ងាច

    អូឃេ! គិត​ថា​យល់​ទៅ​ចុះ! ហេហេហ តាម​ពិត​រៀប​រាប់​អាក្រោយ​យល់​ច្បាស់ហ្មង! អាមុន​នោះ​អាន​អត់ដាច់! ហាហាហា

     
  9. សុភា

    ខែ​ឧសភា 26, 2009 at 5:32 ល្ងាច

    ហាហា ប្រហែល​ជា​សរសេរ​ខុស​ច្រើន​ពេក​ហើយ​មើល​ទៅ ណា​មួយ​សរសេរ​ម៉ោង 2 យប់ទៅ​ហើយ កុំ​ប្រកាន់​អី 😛

     
  10. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 27, 2009 at 6:33 ព្រឹក

    កូនផ្សោតអត់សក់ដ៏កំសត់ ! តើការងារដំណើរការយ៉ាងម៉េចហើយ?
    ចំណែកខាងគ្រូសូត្រឆ្វេងវិញនៅសល់តែ ១០ ទំព័រទៀតចប់សព្វគ្រប់
    ហើយ។ បញ្ហាត្រង់ថា ប៉ុន្មានអាទិត្យនេះដូចជាសេអាឡេមិនសូវប្រមូល
    អារម្មណ៍ក៏ទុកការងារចោលទៅ។ ឥឡូវ កំពុងជេរខ្លួនឯង ដើម្បីបញ្ចប់
    កិច្ចការអោយខានតែបាន។

     
  11. គ្រូសូត្រឆ្វេង

    ខែ​ឧសភា 27, 2009 at 6:40 ព្រឹក

    ភ្លេចបា្រប់ ! ជួយមើលផ្ទះអោយគ្រូសូត្រឆ្វេងផង ​ព្រោះថ្ងៃនេះគ្រូសូត្រឆ្វេងត្រូវ
    ចាកចេញទៅកន្លែងឆ្ងាយមួយពេញមួយថ្ងៃតែម្តង ដើម្បីចូលរួមសន្និសីទមួយ
    និយាយអំពី Interviewing Survivors of War and Genocide។ ហើយគ្រូសូត្រ
    ឆ្វេងត្រូវឡើងនិយាយពីស្រុកស្មែរ។ ជួយមើលផងណា ព្រោះគ្រូសូត្រឆ្វេងទាល់
    តែយប់អាធ្រាត្របានត្រលប់មកទ្រនំវិញ។ អញ្ចឹងទៅសូម្បីតែបាល់ទាត់ក៏អត់បាន
    មើលដែរ។ ខំប្រឹងធ្វើការទៅណា ចាំត្រលប់មកវិញ ចាំគ្រូសូត្រឆ្វេងដាក់បទរបស់
    អ្នកស្រី សុង សេងហ៊ន អោយស្តាប់។ ម៉េចដែរ?

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: