RSS

ចាប់​ផ្តើម​ទៀត​ហើយ​

28 ឧសភា

សុំទោស​មិន​មាន​អ្វី​និយាយ​ច្រើន​ទេ ខ្ញុំ​សុំ​បើក​ឆា​រអូ​អោយ​ធូពោះ ព្រោះ​ខ្លាច​ស្ទះ​ចេតរ៉ួយ (ខ្ចី​ស្ទីល​តាក្លួ​សិន) ព្រោះ​ថា​មិន​ដឹង​ថា​ទៅ​និយាយ​ប្រាប់​អ្នក​ណា​គេ ក៏​មាន​តែ​សរសេរទុក​ចោល​នៅ​ទី​នេះ​ទៅ។ បន្ទាប់​ពី​ខិតខំ​ដុតដៃ​ដុត​ជើង ចង់ខ្លោច​ខួរ​ឡើង​ក្រញាញ់​ព្រោះ​តែ​សរសេរ​របាយ​ការណ៏​មក មួយ​ភាគធំ​ក៏​ត្រូវ​បានសរសេររួច​រ៉ាល់ ខ្ញុំ​ក៏​បាន​ផ្ញើរ​ទៅ​អោយ​គ្រូ​ខ្ញុំ​ជួយ​កែ​អោយ​ទៅ។ អាទិត្រ​នេះ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​ខ្ញុំ​មិន​ចាំបាច់​សរសេរ​របាយ​ការណ៏ទេ គិត​តែ​រឿង​ធ្វើ​ការ​ ការងារ​ដែល​ខ្ញុំ​ចូល​ចិត្ត ត្បិត​តែ​ពេល​ខ្លះ​ស្ទើរ​តែ​ខ្លោច​ខូរ​ម្តងៗ​ក៏​ដោយ។

កាល​ពី​ ២ ថ្ងៃ​មុនគ្រូខ្ញុំ​ក៏​យក​កំណែ​និង​ការ​កត់ចំណាំ​លើ​របាយការណ៏​មក​អោយ​ខ្ញុំ ដូច្នេះ​ចាប់ពី​ស្អែក​ទៅ ខ្ញុំ​ត្រូវ​ដុតដៃ​ដុត​ជើង​រឿង​របាយការណ៏ទៀត​ហើយ។ តែ​មិន​ជាអ្វីទេ ប្រហែល​ជា ២០% ទៀត​រូចរ៉ាល់​ហើយ កំណត់​ថា​អោយ​ហើយ​អាទិត្យ​នេះ​និង​បញ្ជួន​អោយ​គ្រូ​ខ្ញុំ​កែ​ម្តងទៀត។ តាម​ពិតទៅ​ថ្ងៃ ១៧ ឯណោះ​ជាថ្ងៃ​កំណត់​អោយ​របាយ​ការណ៏ តែ​ខ្ញុំ​ចង់​ធ្វើ​អោយ​ហើយ​នៅ​ថ្ងៃ​​អាទិត្យ​ក្រោយ​នេះ​ ដោយហេតុ​ថា​មិន​ចង់​អាយុ​ខ្លីដោយ​សារ​ធ្វើអ្វី​ថ្ងៃ​ចុង​ក្រោ​យ​នោះ​ទេ 😦 ។ ម្យ៉ាងទៀត​ ថ្ងៃ ១២ និង ១៣ នោះ​ត្រូវ​រវល់​មិន​បាន​នៅ​ធ្វើ​ការទៀត។ ដូច្នេះ​ល្អបំផុតគឺ​ធ្វើ​អោយ​ហើយ​អាទិត្យ​ក្រោយ​នេះ​អោយ​រូច​រា​ល់។

រអ៊ួ​ចង់​ស្រេច ទៅ​ញ៉ាំ​បាយ​សិន ហេហេ

Advertisements
 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: