RSS

IT-រកចំនួន​តូច​បំផុត​និង​ធំបំផុត

30 ឧសភា

ចូល​មក​ដល់​ល្បែង​ទី​ពីរហេហេ។ ចូរ​សរសេរ​ដំណោះ​ស្រាយ​ជាលក្ខណៈ​ពត៌មាន​វិទ្យា​​ដើម្បី​រក​ចំនួន​តូច​បំផុត​និង​ធំបំផុត​ចំពោះ​ករណី​ខុសៗ​គ្នា​ខាង​ក្រោម

១) ចំពោះ​ ២ ចំនួន a, b

២) ចំពោះ ៣ ចំនួន a, b, c

៣) ចំពោះ ៤ ចំនួន a, b, c, d

៤) សាកល្បង​ផងដែរ​ចំពោះ​ដំលៃ​នៅ​ក្នុង Array មួយ

លំហាត់ស្រួលទេ តែបើ​គិត​មិនដល់​ប្រាកដ​ជាបែកភ្នែក​មិន​ខាន 😀

Advertisements
 

12 responses to “IT-រកចំនួន​តូច​បំផុត​និង​ធំបំផុត

  1. វីរិយា

    ខែ​ឧសភា 30, 2009 at 11:53 ល្ងាច

    -ករណីទីមួយ​ស្រួលទេ ប្រៀបធៀប មួយណាធំជាង = max តូចជាង = min

    -ករណីទី២,៣​ បោះ​តម្លៃ​តូច array មួយទៅ ពេល​វា​ក្លាយជា​ Array អញ្ចឹង​អាច​និយាយ​ចូល​ជាមួយ​ករណីទី៤​បាន​ហើយ គឺ​​ធ្វើ​ការ Sort (Ascending) array នោះ ពេល​ Sort រួចតម្លៃ​ដំបូង​នៃ array = min និង​ចុង​ក្រោយ = max

    * Algorithm Sort array ខ្ញុំ​អត់ចាំ​ទេ តែ​បើ​ទៅសួរ​ Google មាន​ហើយ! ហេហេហេ

     
  2. សុភា

    ខែ​ឧសភា 31, 2009 at 12:05 ព្រឹក

    ហេហេ បង​វិរីយា ចាត់ទុក​ថា​ជា​ចំលើយ​ត្រឹម​ត្រូវ​មួយ។ ខ្ញុំ​មិន​ដែល​នឹក​ឃើញ​សោះ​វិធី​ Sort ណឹង។ ហេហេ គិត​ទៅ​សរសេរ​ប្រូក្រាម ៦ ឆ្នាំ​ហើយ​អត់ដែល​នឹក​ឃើញ​មែន 😛 ។ តាម​ពិត​ Sort មិន​បាច់​គិត​ទេ តាម​ខ្ញុំ​ដឹង​ភាសារ​និមួយៗ​មាន​ Library ដែល​មាន Function ណឹង​ហើយ។

    ខ្ញុំ​ប្រើ​វិធី​ផ្សេង​មួយ​ទៀត។ ចាំ​ពេល​អស់​អ្នក​ឆ្លើយ​ហើយ​ចាំ​ខ្ញុំ​ឆ្លើយ​ម្តង។

     
  3. សុវុឌ្ឍី

    ខែ​ឧសភា 31, 2009 at 2:42 ព្រឹក

    អឺយ គេអ្នកតែទឹកកកណ ហាហាហា

     
  4. វីរិយា

    ខែ​ឧសភា 31, 2009 at 4:37 ព្រឹក

    វិឌ្ឍី…ហេហេហេ បង​ថែម​ក្រូច​ឆ្មារ​ទៀតអាឡូវ​ហ្នឹង ព្រោះ​ទុក​ចោល​យូរ​ឡើង​ជូរ​ចង់​ផ្អូមហើយ!

    សុភា! ស្ទីល​សរសេរ​មាន​ប្លែក​ៗ​គ្នា​អញ្ចឹង​ឯង ព្រឹក​ម៉េញ​ខ្ញុំ​គិត​ម៉ាសន្ទុះដែរ តែ​វិលវល់​តែជាមួយ Array! បើជា Object oriented ស្រួលៗ​ងាយ​ៗ មាន​ Function Max Min ស្រាប់ៗ! តែអ្នក​ចេះ​ពីអាស្រួលៗ​ហ្នឹង​ទៅ ពេល​ជួប​បញ្ហា​ជ្រៅ​បន្តិច ច្បាស់ជា​បែក​ភ្នែកមិន​ខាន! ខ្ញុំ​រៀន​ដំបូងគេ Pascal ហេហេហេ កូដ​បែក​ផ្សែង! អាឡូវ​បែបគេ​បំភ្លេច​ចោល​បាត់ហើយទេដឹង! អា dot net វា​ស្រួល​ៗ​ងាយៗជាង!

     
  5. សុភា

    ខែ​ឧសភា 31, 2009 at 8:27 ព្រឹក

    សុវុឌ្ឈី : មក​ដៀម​ដាម​ឌឺ​ដង​អី តិច​ដាក់​តែទឹកកក ទឹកអត់ពុះ​អោយ 😆

    បងវិរីយា : ហាហា ខ្ញុំ​ក៏​រៀន​ពី​ដំបូង​ជា​ Pascal ដែរ បន្ទាប់​មក​ C និង Java។ ត្រឹម​ Pasca និង C កូដ​បែក​ផ្សេង ហេហេ។ ហើយ​ពួក​ខ្ញុំ​តែង​តែ​គិត​ថា ពេល​រៀន​អញ្ចឹងគួរតែ​រៀន​កូដ​ខ្លួនឯង។ មាន​អី ដល់​ឥឡូវនេះ សុខចិត្ត​រក​អាកូដ​ស្រួលៗ​គេ​មាន​ស្រាប់ ខ្ជឹល​កូដ​ ហេហេ 😛 ។

     
  6. វីរិយា

    ខែ​ឧសភា 31, 2009 at 12:59 ល្ងាច

    ហេហេហេ គេ​ហៅ​ថា​ធ្លាប់​ខ្លួន! មាន​ប្រើ​ស្រាប់ៗ​ហើយហ្នឹង តាម​មែន​ទែនទៅ ប្រើ​ការ​ជាក់​ស្តែង​ គ្នាន​អ្នក​ណា​ទៅ​ប្រើ​ណា​គ្រឹះ​ដំបូង​ Pascal or C និងទេ គេ​ប្រើ​តែ​អាស្រាប់​ៗហ្នឹង​ឯង គ្រាន់តែ​ថា​យើង​យល់​ពី​គ្រឹះ​ដំបូង យើង​អាចយក​វា​ទៅ Apply បាន​គ្រប់​ចំណោទ​ដែល​ជួប​ក្នុង​ការ​ងារ Coding!

    តែ​គួរ​ឲ្យ​ស្តាយ​ អាឡូវ​ហ្នឹង​ខ្ញុំ​ចេញ​ឆ្ងាយ​ពីការ​ងារនេះ​ទៅហើយ! តែ​នៅ​តែមានចិត្ត​ស្រឡាញ់ចូលចិត្ត ហេហេហេ វា​ជាប់​នៅក្នុង​សណ្តាន​នៃ​អ្នក​តែទឹក​កក​ទៅហើយ​មើលទៅ ចេះ​តែ​នៅវិល​វល់​ម្តុំ​ប្រូក្រាមីង​នឹង ជាពិសេសជួប​មិត្ត​ចាស់ៗ ​ពិភាក្សា​បែប​ពពុះមាត់ ហេហេហេ ពេល​ខ្លះ​ធ្វើ​ឲ្យ​អ្នក​មិន​សូវយល់គេ​ធុញដែរ មិន​ដឹង​ពួក​វា​និយាយស្អី ស្តាប់មិន​យល់! ពួក​អាកុំស៊ូទើរ… ហាហាហហា

     
  7. សុភា

    ខែ​ឧសភា 31, 2009 at 1:07 ល្ងាច

    ហាហា ធម្មតា​ពួក​អ្នក​អាយធី​និយាយ​គ្នា​កំរ​មាន​អ្នក​ស្តាប់​យល់​ណាស់ ហេហេ។ យូៗ​សុំ​បីតែ​និយាយ​គ្នា​លេង​សើច​ក៏​ត្រូវ​ប្រើ​ភាសារអាធី​ដែរ។ តាម​ពិត​ទៅ​រៀន​អាយធី​ពេល​សប្បាយ​នោះ​វា​សប្បាយ​ហើយ តែ​បើ​ពេល​រាសីចុះ​វិញ ហេហេ ច្បាស់​ជា​បោក​ Mouse, keyboard ខ្ទិច​ខ្ទី​គ្មាន​សល់ ហាហា។ ពេល​ខ្លះ​ចង់​លុត​ជង្គង់​សំពះ​កំព្យូទ័រ​ ហើយ​និយាយ​ថា លោក​ម្ចាស់ ខ្ញុំ​ខុស​ឆ្គង​ត្រង់​ណា​មេត្តា​ប្រាប់​ផង ពាក្យ​សំដី​មិន​សមរម្យ ដើរ​ជាន់ពែរ ធ្វើ​អ្វី​មិន​គម្បី … ខ្ញុំ​រក​មិន​ឃើញ​ទេ 😆 ។

     
  8. វិចិត្រ

    ខែ​ឧសភា 31, 2009 at 9:13 ល្ងាច

    ដើម្បី​រក​Min Max នៃ [x1,x2,…,xn] តាម​ទំលាប់​
    ១) តាង Min=x1; Max=x1;
    ២) Loop ពី​ធាតុ​x2 ដល់ xn:
    – បើ xi>=Max; then Max=xi;
    – បើ xi<=Min; then Min =xi;

    ខ្ញុំ​គិត​មិន​ឃើញ​ថា​មាន​វិធី​ណា​ដែល​ប្រើ​ប្រមាណ​វិធី​តិច​ជាង​នេះ​ទេ។

     
  9. សុភា

    ខែ​ឧសភា 31, 2009 at 10:24 ល្ងាច

    វិធី​ណឹង​ហើយ​ដែល​ខ្ញុំ​ចង់​និយាយ។ ខ្ញុំគិត​ថា​វិធី​នេះ​ងាយ​ស្រួល​ថែម​ទាំង​ចំណេញ​ពេលវេលា​ដំណើរ​ការ​ទៀត​ផង (complexity)។ ព្រោះ​ការ​សេរសេរ​កម្មវិធី​ ការ​គិត​អំពី complexity វា​ជា​ការ​សំខាន់​ណាស់។

    កាល​ពី​មុន (ប្រហែល ៤ ឆ្នាំ​មុន) ខ្ញុំ​ពិត​ជា​រក​វីធី​សាស្ត្រ​នេះ​មិន​ឃើញ​ទេ ខំ​ប្រៀបធៀប​ចង់​បែក​ភ្នែក 😛

     
  10. បាត់ដំបង

    ខែមិថុនា 1, 2009 at 1:04 ល្ងាច

    1. max=a;
    if max<b then max=b;
    else
    max=a;
    printf("max is" &max);
    2. max=a;
    if max<b then max=b;
    else if max<c then max=c;
    printf("max is "& max);
    3. ស្រដៀងទីបីដែរ
    4.int max;
    int a[i];
    input n;
    for(int i=0; i<n;i++)
    for(int j=1<j<i+1;j++){
    if a[i]<a[j] max=a[j];
    else max=a[i];
    }
    printf(" max is "&max);
    ម៉េចត្រូវអត់ហ្នឹង? ខ្ញុំខានសរសេរយូហើយ ភ្លេចខ្លះទៀតផង

     
  11. សុភា

    ខែមិថុនា 1, 2009 at 5:37 ល្ងាច

    បាត់​ដំបង លំហាត់​គេ​អោយ​រក​ max និង min។ តែ​មិន​ជា​អ្វីទេ បើរក​បាន​ត្រឹម​ max ក៏​បាន។ តាម​ពិត​ទៅខាន​បាន​គិត​លំហាត់​បែបនេះ​យូ​ក្រែល​ដែរ​ហើយ អញ្ចឹង​ហើយ​បាន​ខ្ញុំ​ដាក់​ប្រកាស់​ទាក់ទង​នឹង​លំហាត់​បែបណឹង​ឡើង ដើម្បី​អោយ​គ្រប់​គ្នា​​សើរើ​ឡើង​វិញ 😛 ។

    ទី​មួយចាត់ទុក​ថា​ត្រឹម​ត្រូវ។ តែ​ទី២​និង​ទី៣ ដូចនៅ​ខ្វះ​លក្ខខ័ណ។ អាទី៤ ខ្ញុំ​ដូច​អត់សូវ​យល់​ផង។ តែ​ខ្ញុំ​គិត​ថា​លក្ខខ៏ណ​នៅ​មិនទាន់​គ្រប់​គ្រាន់​ទេ។​ សាកគិត​ឡើង​វិញ​សិនមើល

     
  12. បាត់ដំបង

    ខែមិថុនា 2, 2009 at 2:37 ល្ងាច

    សុភា បានសាកខំផាលនៅ? ខ្ញុំគិតថាត្រូវហើយ។វាជាអាល់ហ្គូរីស្សឹម គ្រប់ ភាសាទាំងអស់។យ៉ាងច្រើនខ្ញុំគិតថាវាខុសត្រង់ភ្លេច Open break or close breakប៉ុនហ្នឹងឯង។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: