RSS

លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ

02 Jun

គិត​ចាប់​មក​ដល់​​ថ្ងៃ​នេះ ថ្ងៃ​ទី 2 មិថុនា 2009 ការ​ស្រាវជ្រាវ​របស់​ខ្ញុំ​ដំណើរ​ការ​បាន4​ខែនិង​1ថ្ងៃហើយ ហើយ​ដែល​ការងារនេះ​​ដំណើរ​ការ​យ៉ាង​រលូន​ដោយ​សប្បាយចិត្ត (យំ​ផង​ស្រែក​ផង​ជាមួយ​របាយ​ការណ៏)។ អ្នក​ទាំង​អស់គ្នា​កុំ​ទាន់សួរ​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី ព្រោះ​បើ​ខ្ញុំ​រៀប​រាប់​ទៅ​វែង​ឆ្ងាយ​ណាស់។ ថ្ងៃ​នេះ​ខ្ញុំ​ក៏​បាន​ទទូល​លិទ្ធផល​សាក​ល្បង​លើកទីមួយ។ បើ​ទោះ​ជា​លទ្ធ​ផល​មិន​ទាន់​បាន​ល្អ​ប្រសើរ​ប្រៀប​ធៀប​នឹង​លទ្ធផល​របស់​គេ​ក៏​ដោយ ក៏​ខ្ញុំ​ជឿរ​ជាក់​លើ​គំនិត​របស់​ខ្ញុំ​ដែល​បាន​ដាក់​សំណើរ​​លើ​បញ្ហារ​មួយនេះ។ ហើយ​លទ្ធ​ផល​គ្រាន់តែ​ជា​មួយ​ផ្នែក​នៃ​គំនិត​ខ្ញុំ​តែប៉ុណ្ណោះ។ ខ្ញុំ​បាន​ឃើញ​នូវ​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ទៀត ដែល​ជា​ហេតុ​នាំ​អោយ​លទ្ធផល​មិន​ទាន់​ល្អ​ដូច​ចិត្ត និង​ដូច​លទ្ធផល​របស់​អ្នក​ដ៏ទៃ។ម្យ៉ាង​គេ​ធ្វើ​3​ឆ្នាំ​ជាងឯណោះ​​ ហើយ​ខ្ញុំ​ធ្វើ 4ខែ1ថ្ងៃ​ ដូច្នេះ​ខ្ញុំ​នៅ​មាន​ពេល​វេលា​ច្រើន​ទៀត។ ខាងក្រោមនេះ​ជា​លទ្ធ​ផល​របស់​ខ្ញុំ។ ពណ៌ខៀវ​ស្នាដៃ​ខ្ញុំ ឯពណ៌​ទឹកក្រូ​ច​ជា​ស្នាដៃ​គេ។ ហើយ​មហិច្ឆតា​​របស់​ខ្ញុំ​គឺ​ចង់​អោយ​ពណ៌​ខៀវ​ណឹង​ឡើង​ហួស​ពណ៌​ទឹក​ក្រូច បើ​ទោះ​ជា​បី​ជា​វា​នៅ​ខុស​គ្នា​ឆ្ងាយ​ក៏​ដោយ​ចុះ។ 😛

my-result

 

14 responses to “លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​របស់​ខ្ញុំ

  1. កូនខ្មែរ-បារាំង

    ខែមិថុនា 2, 2009 at 10:36 ល្ងាច

    លទ្ធផល et non លទ្ធិផល !
    C’est inquiétant qu’une future professeur fait plein de fautes, n’est-ce pas?

     
  2. សុភា

    ខែមិថុនា 2, 2009 at 10:40 ល្ងាច

    ពេល​សរសេរ​ម្តងៗ​ខ្ញុំ​​ចេះ​តែ​ប្រញាប់​ប្រញាល់​ជ្រុល​ពេក​មិន​បាន​មើល​ឡើង​វិញ​អោយ​គ្រប់​ជ្រុងជ្រោយ 🙂

     
  3. សុភា

    ខែមិថុនា 2, 2009 at 10:46 ល្ងាច

    សុំ​ទោស​ដែល​ខ្ញុំ​នៅ​តែ​បណ្តែត​បណ្តោយ​អោយ​មាន​កំហុស​បែប​អក្ខរាវិរុទ្ធ។ ឥឡូវ​កែរ​រូច​ហើយ សង្ឃឹម​ថា​មិន​ខុស​ទៀត​ទេ 😛

     
  4. វីរិយា

    ខែមិថុនា 3, 2009 at 12:15 ព្រឹក

    លទ្ធផល​បើ​មើល​តាម​ក្រាហ្វ​ដាក់មក​នោះឃើញ​ថា​ចាញ់គេ​មែន តែ​បើ​ប្រៀប​ធៀប​រយៈពេល​ស្រាវជ្រាវ​យើងមិន​ចាញ់គេ​ទេ​សុភា…
    ចំណែក​រឿង​សរសេរ​ខុសអក្ខរាវិរុទ្ធ វា​ជា​រឿង​មួយ​ចៀសមិន​ផុត តែ​បើ​បាន​អាន​ឡើងវិញ​ម្តងទៀត​មុនពេល​ផុស ក៏អាចជួយ​កាត់បន្ថយ​បាន​ច្រើន …

     
  5. rainbowpig

    ខែមិថុនា 3, 2009 at 4:44 ព្រឹក

    ស៊ូស៊ូស៊ូ សាសាសា។ ខំប្រឹងឡើង ប្អូនស្រី ធ្វើអោយល្បីម៉ាដងមើល៍។ កុំជោរនារីខ្មែរ ស្អាតហើយឆ្លាតទៀត។ ស៊ូស៊ូស៊ូ សាសាសា

     
  6. សិទ្ធី

    ខែមិថុនា 3, 2009 at 6:40 ព្រឹក

    c’est la précision que tu as calculée? c’est ki là Kon Khmer Baraing?

     
  7. សុភា

    ខែមិថុនា 3, 2009 at 7:30 ព្រឹក

    @បង​វិរីយា បង​កូន​ជ្រូក : អរគុណធំៗ ខ្ញុំ​នឹង​ប្រឹង​ប្រែង

    @M.Sethy : Kon Khmer Barraing, je ne lui connais pas non plus. Pour ca, c’est le taux de reconnaissance.

     
  8. ទឹម បឿន

    ខែមិថុនា 3, 2009 at 8:03 ព្រឹក

    ស្រាវជ្រាវ​អី​យូរ​សម្បើម​ម្ល៉េះ?

     
  9. តាស៊ីក្លូ

    ខែមិថុនា 3, 2009 at 8:44 ព្រឹក

    ស្រាវជ្រាវចង់ហើយចៅតា? តោះយើងជប់លៀងទៅកាប់កូនផ្សោតមួយ
    ស្ងោរស៊ុបជប់លៀងភូមវើធប្រេសយើង។ កាប់កូនផ្សោតតោះ (អាហ៏ច្រ
    លំ ) ។ កាប់កូនជ្រូកខ្វៃមួយទៅអញ្ចឹង ហេហេហេហ

     
  10. សាយ័ន្ត

    ខែមិថុនា 3, 2009 at 9:23 ព្រឹក

    ប្រហែលមានអ្នកសរសេរខុសទៀតហើយមើលទៅ!
    កាប់អ្នកសរសេរខុសជប់លៀង យើង!!កិកិកិ
    កុំកាប់កូនជ្រូកអាណិតគ្នា ណាមួយក្លាចមានជម្ងឺផង!

     
  11. កូនខ្មែរ-បារាំង

    ខែមិថុនា 3, 2009 at 11:15 ល្ងាច

    Nul ne peut éviter la faute même pas un très savant, c’est la nature humaine ! Mais “sachant qu’on est ignorant, c’est un grand pas vers le savoir” lao tseu, philosophe chinois.
    Mais le plus important c’est que le travail soit fait ! Mes hommages pour le travail Sophea !
    Le contenant importe peu, mais c’est le contenu qui compte le plus.
    នត្ថិ​​ លោកេ​ អនិន្ទិតោ !

     
  12. កញ្ញា

    ខែមិថុនា 4, 2009 at 6:12 ព្រឹក

    សុភាស្រាវជ្រាវពីអីដែរប្រាប់បានទេ?

     
  13. អាចម៍ផ្កាយ

    ខែមិថុនា 4, 2009 at 10:31 ព្រឹក

    ស៊ូឡើង! សុំ​ផ្តល់​ជាកំលាំង​ចិត្តធំៗ!!!

     
  14. សុភា

    ខែមិថុនា 4, 2009 at 12:27 ល្ងាច

    អរគុណ​កូន​ខ្មែរ​បារាំង​ និង អាចម៏​ផ្កាយ។ តែ​ដូច​ជា​មិន​ដឹងទេ គិត​ចុះ​គិត​ឡើង​ម្តង​ខុស​ម្តង​ត្រូវ 😀

    កញ្ញា ខ្ញុំ​ធ្វើ Handwriting word recognition កំពុង​តែ​វឹល​មុខ​ខ្ញាល់ ហេហេ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: