RSS

ក្តៅ

03 Jun

weatherប៉ុន្មាន​ថ្ងៃនេះ​ក្តៅ​ដល់​ហើយ ពិបាក​ទ្រាំ​ព្រោះ​ថា​វា​ក្តៅ​ហើយ​ស្ងួត។ ម្យ៉ាង​នៅ​ស្រុក​យើង​បើ​ក្តៅ​ក៏​យ៉ាង​ហោច​ណាស់​បាន​ត្រឹម​កង្ហារ​ដែរ។ នៅ​កន្លែង​ធ្វើ​ការ​ចំ​ប្លង់​ពេល​ព្រឹក នៅ​បន្ទប់​នៅ​ចំប្លក់​ពេល​ល្ងាច។ ព្រឹក​មិញ​ទៅ​ដល់​កន្លែង​ធ្វើ​ការ​ភ្លាម​ដាក់​កាតាប​ចុះ​អង្គុយ​​ធ្វើ​ការ​មិន​ចង់​កើត។ សំរេចសំរួល​រត់​ទៅ​ទិញ​កូកាកូឡា​មួយ​ដប​ទាំង​ព្រឹក​(ម៉ោង​ដប់​ហើយ​) ព្រោះ​ថា​ថ្ងៃ​ណឹង​អស់​ទឹក​ញ៉ាំ​ទៅ។ ម៉ាដប​ណឹង​ថ្ងៃ 0.8 អឺរ៉ូទេ តែ​ចង្រៃ​អី​អាមាស៊ីន​ណឹង ដាក់​ម៉ាអឺរ៉ូ​ទៅ​ក៏​មិន​ខ្ចី​អាប់​អោយ​វិញ​ យ៉ាប់!​​។ មិន​ដឹង​ទៅ​តវ៉ាជាមួយ​អ្នក​ណា។ សំណាង​ណាស់​ ខ្ញុំ​មិន​អង្គុយ​ក្បែរ​បង្អួច​ ចឹង​ហើយ​មិន​សួវ​ក្តៅ។ ម៉ោ​ដល់​បន្ទប់​ម៉ោង​៩ ជិត​ ១០​យប់​ហើយ​ នៅ​តែ​ក្តៅ​ទៀត។ នេះ​ក៏​ដោយ​សារ​តែ​បង្អួច​ខ្ញុំ​ណឹង​ចំ​ប្លង់​ល្អ​ណាស់ មើល​ទេសភាព​មាត់​សមុទ្ទ និង ចំ​​ថ្ងៃ​ផងដែរ 😦 ។

 
មតិ 9

Posted by ​នៅ ខែមិថុនា 3, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

9 responses to “ក្តៅ

  1. សុវុឌ្ឍី

    ខែមិថុនា 4, 2009 at 2:09 ព្រឹក

    ក្តៅប៉ុន្មានអង្សារដែរបង បានជាទ្រាំសឹងមិនចង់បានអញ្ចឹង?

     
  2. សុភា

    ខែមិថុនា 4, 2009 at 2:15 ព្រឹក

    ត្រឹម​តែ ២៧ ទៅ ២៨ អីណឹង​តែ​ដូច​ស្ងួត។ ត្បិត​តែមាន​ខ្យល់​តែ​មិន​មែន​ខ្យល់​ត្រណាក់ដូច​ស្រុក​យើង​ទេ។ ហើយ​នៅ​ក្នុង​បន្ទប់​ហប់​ហ្មង

     
  3. សុវុឌ្ឍី

    ខែមិថុនា 4, 2009 at 2:19 ព្រឹក

    ហេហេ ត្រឹមតែ២៧ទៅ២៨ មិចក៏ក្តៅមេស ចុះគេមិនប្រើម៉ាស៊ីនត្រជាក់ឬ កង្ហាអីទេបង?

     
  4. សុភា

    ខែមិថុនា 4, 2009 at 2:24 ព្រឹក

    មាន​តែ​ម៉ាស៊ីន​កំដៅទេ 😀

     
  5. សុវុឌ្ឍី

    ខែមិថុនា 4, 2009 at 2:26 ព្រឹក

    ហាហាហា យ៉ាប់ដែរស្រុកត្រជាក់ដល់ពេលក្តៅ មិនដឹងរកអីអោយត្រជាក់ ហាហាហហា

     
  6. Samady KS

    ខែមិថុនា 4, 2009 at 4:49 ព្រឹក

    នៅ​ស្រុក​ខ្មែរ​គេ​ថា ពេល​យប់​បើ​ក្តៅ​ចឹង​យ៉ាប់​ណាស់! ខែ​ក្តៅ​កូន​ច្រើន ម៉ាយប់ៗ​ដេក​អត់​លក់​

     
  7. naryphing

    ខែមិថុនា 4, 2009 at 1:05 ល្ងាច

    here is hot too but everywhere has AC . next time if the machine vender won’t give u a change …. hit it ,kick it couple times it might give back ur money . i din’t experince it but i saw ppl here did 🙂

     
  8. វឌ្ឍនា

    ខែមិថុនា 4, 2009 at 5:28 ល្ងាច

    អូយកំសត់ណាស់ណ៎!
    ខុសពីស្រុកខ្ញុំ ពេលថ្ងៃក្តៅបែកផ្សែង ពេលយប់វិញរងារ !

     
  9. សុភា

    ខែមិថុនា 4, 2009 at 11:34 ល្ងាច

    @Nary, Thanks for stop by my home. Anyway it is a good experience to hit and kick those machine hehe

    @វឌ្ឈនា : ចឹង​នៅ​ខាន​នេះ​ល្អ​ហើយ ព្រោះ​ពេល​យប់​ក៏​មិនត្រជាក់​ខ្លាំង​ ល្មម​គេ ហេហេ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: