RSS

យក្ស​ជាប់រ៉ក

06 Jun

ថ្ងៃ​នេះ​មិន​ដឹង​នឹក​សរសេររឿង​អី​ ក៏​នឹក​ទៅ​ដល់រឿង​របស់​លោក​ព្រហ្ម ​ម៉ាញ (មិន​មែន​ប៉ា​ខ្ញុំ​ទេ​ណា! អត់ជាប់សាច់ឈាមអីទេ) គិត​ថា​ចង់​យក​មក​សរសេរ​លេង 😛 ។ និទាន​ណឹង​វា​អញ្ចេះ :

កាល​ពី​សម័យ​​ដែល​ខ្មែរ​យើង​ទើប​នឹង​ចប់​ពី​សង្គ្រៀម​សំលាប់​រង្គៀល​ពី​បង​ពត អាពត​នោះ យើង​នៅ​មិន​ទាន់​សុខ​នៅឡើយ​ទេ។ តាម​ដំបន់​មួយ​ចំនួន​នៅ​មាន​ខ្មែរ​ក្រហម​ចូល​ប្លន់​អ្នក​ស្រុក​នៅ​ឡើយ។ ស្រាប់តែ​យប់​មួយ​នោះ នៅ​វត្ត​មួយ​គេ​ធ្វើ​បុណ្យ ហើយ​ក៏​មាន​ជួល​ល្ខោន​បាសាក់​ តាកែវ​មក​សំដែង។ ទាល់តែ​ដល់ឈុត​យក្ស​ត្រូវ​ចេញ គេ​ក៏​ចាប់​ផ្តើម​ចង​យក្ស​ដាក់​ខ្សែរ៉ក ព្រោះ​ត្រូវ​ធ្វើ​ឈុត​​​ហោះ​ប្រពាត​ព្រៃ។ រួចរ៉ាល់​ ស្គរ​ក៏​ចាប់​ផ្តើម​រ៉ោ​ភ្លេង​យក្ស។ ទូង ទូង ៗៗៗៗៗៗៗ ឆាំងៗៗៗៗៗៗៗ។ យក្ស​ក៏​ត្រូវ​បាន​គេ​រួត​ឡើង​ដល់​ពាក់​កណ្តាល​ខ្សែរ៉ក រូម​ជាមួយ​សំលេង យក្សភ័យយក្ស​អរៗៗៗៗៗ។ ស្រាប់តែ​សំលេង​កំភ្លើង​ខាង​ខ្មែរ​ក្រហម ផាំង​ៗៗៗៗ។ មនុស្ស​ម្នា​ក៏​ផ្អើល​រត់អស់។ ទាហ៊ា​ន​មក​ដល់​ម្តុំ​រោង​ល្ខោន ក៏​លឺ​សំលេង​យំ។ទាហាន​ក៏​ចា​ប់​ផ្តើម​សួរ :

ទាហ៊ាន : អាណា​ណឹង?

យក្ស : បាទ​លោក​ខ្ញុំ​យក្ស

ទាហ៊ាន : អាញ​សួរ​ថា​អាណា? ចង់​ស៊ីគ្រាប់​អី!!!!

យក្ស : បាទ​លោក ខ្ញុំ​តួរ​យក្ស​ល្ខោន​លោក

ទាហ៊ាន : ហី​នៅ​ធ្វើ​អី​នៅ​ណឹង?

យក្ស : បាទ​លោក​ប្រពាតព្រៃ​លោក

ទាហ៊ាន : អាញសួរ​ថា​ធ្វើអី!! ចង់​ស៊ីគ្រាប់​អី!!!

យក្សយ : បាទ​ជាប់​ខ្សែរ៉ក​ចុះ​អត់រួច​ទៀន

ទាហ៊ាន​អាណិត​ពេក​ ក៏​ជួយ​ដាក់យក្សចុះមក​វិញ។ មក​ដល់​ក្រោម​ជោគ 😆

 
មតិ 11

Posted by ​នៅ ខែមិថុនា 6, 2009 in សំណើច

 

11 responses to “យក្ស​ជាប់រ៉ក

  1. rainbowpig

    ខែមិថុនា 6, 2009 at 10:43 ល្ងាច

    😆 😆 😆

     
  2. Chanroeun

    ខែមិថុនា 7, 2009 at 2:37 ព្រឹក

    អស្ចារ្យមែន! សូម្បីតែយក្សក៏ខ្លាចទាហានរបស់ប៉ុល ពតដែរ។ និយាយអញ្ចឹងនេះជាប្លក់ដែល ប្អូនចង់រកសុភាសិតខ្មែរ​ http://cambosastra.wordpress.com/

     
  3. កេសី

    ខែមិថុនា 7, 2009 at 5:55 ព្រឹក

    អស្ចារ្យមែន អស្ចារ្យមែន ។ នៅមានរឿងអញ្ចឹងៗទៀតអត់?

     
  4. សុវុឌ្ឍី

    ខែមិថុនា 7, 2009 at 8:55 ព្រឹក

    ហាហា ល្អសើចមែន បើមានទៀតដាក់អោយរឿងញឹកតិចមកបង ហាហាហា

     
  5. សាយ័ន្ត

    ខែមិថុនា 7, 2009 at 1:07 ល្ងាច

    រឿននេះស្តាប់តាំងពីថ្នាក់ទី៥ មកដល់ឥលូវនៅតែគួរអោយសើច!ហហា

     
  6. សុភា

    ខែមិថុនា 7, 2009 at 3:12 ល្ងាច

    រឿង​ណឹង​ខ្ញុំ​ធ្លាប់​លឺ​យូ​ដែរ​ហើយ 😛

    អរគុណ​បង​ចន្ទរើន ខ្ញុំ​ទៅ​ទាញ​យក​បាន​ទាំង​សៀវភៅ​ខ្លះ​ដែរ

     
  7. Posoky

    ខែមិថុនា 7, 2009 at 6:30 ល្ងាច

    ហាហហហហហា​ហហាហ យីស ហាហាហាហ

     
  8. សុភា

    ខែមិថុនា 7, 2009 at 8:47 ល្ងាច

    សុគី​ កុំ​សើច​លឺ​ពេក 😛

     
  9. អាចម៍ផ្កាយ

    ខែមិថុនា 8, 2009 at 6:41 ព្រឹក

    សើច​រយះមាត់​ហើយខ្ញុំពេលនេះ!!! 😆 😆 😆

     
  10. machmorn

    ខែមិថុនា 8, 2009 at 10:24 ព្រឹក

    រឿងនេះគួរឲ្យចង់សើច អីយ៉ាជួយចាក់ក្រឡេកតិចមើល កិក កិក កិក ហា ហា ហា 😉 😉

     
  11. វិចូច

    ខែកក្កដា 21, 2011 at 7:23 ល្ងាច

    សុំ​សើច​មួយ​លេង! 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: