RSS

ញ៉ាំ​ក្បាល​ត្រី​ ឆ្លាត

07 មិថុនា

ធ្លាប់​លឺ​ទេគេ​ថា​ញ៉ាំ​ក្បាល​ត្រី​ធ្វើ​អោយ​ឆ្លាត តែ​មិន​មែនស្ងោរ​ជ្រក់​​ក្បាល​​ផ្សោត​ទេ 😛 ។ រឿង​ណឹ​ង​វា​អញ្ចេះ

មាន​​សុភាព​​បុរស​ម្នាក់​ណឹង​ចូល​ចិត្ត​ញ៉ាំ​ត្រី​ណាស់ ហើយ​តែង​តែ​ទៅ​ទិញ​ត្រី​នៅ​កន្លែង​អ៊ំស្រីម្នាក់​រាល់​ថ្ងៃ។ សុភាព​បុសរសណឹង​តែ​ងតែ​សង្កេត​ឃើញ​ថា​អ៊ំ​ស្រី​ណឹង​គាត់​មិន​ដែល​ប្រើម៉ាស៊ីន​គិត​លេខទេ គិត​តែ​ក្បាច់​ស្រី​ហើយ​លឿន​ទៀត។ ថ្ងៃ​មួយ​សុភាព​បុរស​យើង​ក៏​សួរ​គាត់​ថា

សុភាព​បុរស​យើង :អ៊ំ​ស្រី​ពិសារ​អ្វី​ក៏​ឆ្លាត​ម្លេះ​អ៊ំ?

អ៊ំ​ស្រី : គ្មាន​អី​ទេ​ក្មួ​យ​ហូប​តែ​ក្បាល​ត្រី​ណឹង​ក៏​ឆ្លាត​ហើយ

សុភាព​បុរស​លឺ​តែ​អញ្ចឹង​​ត្រេក​អរ​ព្រួច​ព្រោះ​តែ​ចង់​ឆ្លាត ដោយ​សារ​តែ​កំពុង​រៀន​ចាញ់​ស្រី​ស្អាត់​ផង។

អ៊ំ​ស្រី : បើ​ក្មួយ​មិន​ជឿរ​ទេ​ហ្អា សាក​មើល​ទៅ។

សុភាពបុរស​យើង : ក្បាល​ត្រី​មួយ​ប៉ុន្មាន​​ចឹង​អ៊ំ?

អ៊ំ​ស្រី : តែ មួយ​ម៉ឺន​រៀល​ទេ​ក្មួយ

សុភាព​បុរស​យើង : អញ្ចឹង​អោយ 2 ក្បាល​ម៉ោ​អ៊ំ

សុភាពបុរស​យើង​កាន់​​ត្រី​ទៅ​ដល់ផ្ទះ​ស្ងោរ​ញ៉ាំ​ភ្លាម។ ស្អែក​ឡើង​ក៏​មក​ជួប​អ៊ំ​ស្រី​លក់​ត្រី​ម្តង​ទេ ដូច​រាង​ខឹង

សុភាព​បុរស​យើង : មិច​អ៊ំ​ភរ​ខ្ញុំ​ទេ​ដឹង ខ្ញុំ​ញ៉ាំ​ហើយ​ដូច​មិន​ឆ្លាត​អី​សោះ!!!! 👿

អ៊ំ​ស្រី : ម៉ោ​ពី​ញ៉ាំ​មិន​ទាន់​គ្រប់​ណឹង​ណា​ក្មួយ!!!

សុភាព​បុរស​យើង : ចុះ​ញ៉ាំ​ប៉ុន្មាន​គ្រប់​អ៊ំ?

អ៊ំ​ស្រី :​ 15​ ក្បាល​ទៀត​គ្រប់​ហើយ

មិន​បាច់​រង​ចាំ សុភាបុរស​យើង​ហុច​លុយ​អោយ​អ៊ំ​ស្រី​កាន់​ត្រី​ទៅ​ផ្ទះ​ប្រុយ

ម៉ាអាទិត្រ​ក្រោយ​មក​ក៏​ត្រលប់​មក​វិញ ស្រែក​ដាក់​អ្នក​លក់​ត្រី

សុភាព​បុរស​យើង : ណែ​អ៊ំ​ ត្រី​គេ​លក់​១​ក្បាល​តែ​ ប្រាំពាន់​រៀលទេ មេច​ក៏​អ៊ំ​លក់​អោយ​ខ្ញុំ​ដល់​ទៅ មួយ​ម៉ឺន​?

អ៊ំ​ស្រី​យើង​ក៏​ស្រែក​ហ៊ោរ​ឡើង​ថា “ឃើញ​ទេ អ៊ំ​ថា​ឆ្លាត ឆ្លាត​ហើយ

ហាហាហា​ ចប់

Advertisements
 
6 មតិ

Posted by ​នៅ ខែមិថុនា 7, 2009 in សំណើច

 

6 responses to “ញ៉ាំ​ក្បាល​ត្រី​ ឆ្លាត

  1. គ្រូសូត្រឆ្វេង

    ខែមិថុនា 7, 2009 at 6:53 ល្ងាច

    ចុះញ៉ាំស្ងោរជ្រក់ត្រីផ្សោតយ៉ាងម៉េចដែរ? ហេហេហេ

     
  2. សុវុឌ្ឍី

    ខែមិថុនា 7, 2009 at 6:54 ល្ងាច

    😆

     
  3. គ្រូសូត្រឆ្វេង

    ខែមិថុនា 7, 2009 at 7:11 ល្ងាច

    សើចអីអ្នកកំលោះសុវុឌ្ឍី?

     
  4. សុភា

    ខែមិថុនា 7, 2009 at 8:47 ល្ងាច

    ញ៉ាំ​ស្ងោរ​ជ្រក់​ផ្សោត​អត់​ឆ្លាតទេ លើស​ដើម ហាហា

     
  5. rainbowpig

    ខែមិថុនា 7, 2009 at 9:04 ល្ងាច

    ប្រាប់ហើយថា ញ៉ាំក្បាលត្រីឆ្លាត ឆ្លាតមែន បន្ទាប់ពីចាញ់បោកអស់លុយជាច្រើន។​ ហាហាហា
    😆 😆 😆

     
  6. កេសី

    ខែមិថុនា 8, 2009 at 10:17 ព្រឹក

    អស់ទាស់… តែអ្នកណាចង់ឆ្លាតហូបចុះ ខ្ញុំសុខចិត្តហូបសាច់ចុះ ព្រោះអីមិនចង់ឆ្លាត ហេហេហេ

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: