RSS

ជួយ​ប្រាប់​ខ្ញុំ​ផង!

07 Jun

ថ្វី​ត្បិត​តែ​ខ្ញុំ​មិន​ពូកែ​អានសៀវភៅ តែ​ខ្ញុំ​តែង​តែ​ស្រម៉ៃ​ថា​ចង់​បើក​កន្លែង​លក់​សៀវភៅ​មួយ។ បញ្ហា​គឺ​ខ្ញុំ​មិន​មាន​បទ​ពិសោធន៏​ទាល់​តែ​សោះ ដូច្នេះ ហើយ​ខ្ញុំ​ចង់​សុំ​យោបល​អ្នក​ទាំង​អស់​គ្នា​ថា​ខ្ញុំ​គួ​ធ្វើ​យ៉ាង​មេច។

ទីតាំង​ភូមិសាស្ត្រ

ផ្ទះ​របស់​ខ្ញុំ​អាច​ចាត់​ទុក​ថា​វា​នៅ​កន្លែង​ទី​ប្រជុំ​ជន​មួយ​ដែរ។ តែ​ខ្ញុំ​គិត​ថា​ កន្លែង​លក់​សៀវភៅ​គួរ​តែ​ស្ថិត​នៅ​ជិត​វិទ្យាល័យ ក៏​ប៉ុន្តែ​ផ្ទះ​របស់​ខ្ញុំ​នៅ​ចំងាយ​ប្រមាណ ៥០០ ម ពី​វិទ្យាល័យឯណោះ។ ប៉ុន្តែ​មុខ​ផ្ទះ​ខ្ញុំ​ក៏​ជាផ្លូវ​ឆ្លង​កាត់​របស់​សិស្សដែរ ព្រោះ​មាន​តែ​ផ្លួវ​មួយ​នេះ​ទេ​ដែល​ពួកគេ​ទៅ​សាលា​រៀន​បាន។

ទី​ផ្សារ

ខ្ញុំ​សង្កេត​ឃើញ​ថា​នៅស្រុក​ខ្ញុំ​មិន​សូវសំបួរ​កន្លែង​លក់​សៀវភៅ​ទេ។ ខ្ញុំ​ធ្លាប់​ឃើញ​មាន​គេ​បើក​ប្រហែល​ពីរ​រឺ​បី​កន្លែង​ដែរ ក៏​ប៉ុន្តែ​គេ​ហាក់​ដូច​ជា​មិន​យក​ចិត្ត​ទុក​ដាក់​ ហើយ​ក៏​បិទ​ទៅ​វិញ​នៅ​រយៈពេល​១​ឆ្នាំ​ក្រោយ។ សំរាប់​ខ្ញុំ​ ខ្ញុំ​ពិបាក​រក​ទិញ​សៀវភៅ​ណាស់ នៅ​ស្រុក​ខ្ញុំ ព្រោះ​មិន​មែន​ទៅ​ទិញ​នៅ​បណ្ណាគារ​រឺ​ហាង​លក់​សៀវភៅ​ទេ គឺ​ទៅ​ទិញ​នៅ​ហាង​លក់​ចាហួយ​ទៅ​វិញ។ ដូច្នេះខ្ញុំ​មិន​អាច​អាន​សៀវ​ភៅ​មុន​នឹង​ទិញ​ដូច​នៅ​បណ្ណាគារ​នោះទេ គឺ​អាច​ទិញ​បាន​តែ​សៀវភៅ​ដែល​ស្គាល់​ឈ្មោះ រួច​ប្រាប់​គេ​អោយ​យក​អោយ (ធម្មតា​គេ​មិន​អនុញ្ញាតិ​អោយ​យើង​ចូល​ទៅ​អាន​សៀវភៅ​នៅ​ក្នុង​ផ្ទះ​របស់​គេ​ទេ ដោយ​គេ​មាន​អី​វាន់​ច្រើន)។

បញ្ហា

១) ​មិន​ដឹង​ថា​លក្ខណ​ទី​ផ្សារ​នឹង​ទី​តាំង​ភូមិសាស្ត្រ​បែប​នេះ​អំណោយ​ផល​រឺ​អត់?

២) ខ្ញុំ​អាច​រក​ទិញ​សៀវ​ភៅ​លក់​ដុំ​នៅ​កន្លែង​ណា?

៣) សៀវភៅ​បែប​ណា​ដែល​សិស្ស​វិទ្យាល័យ​និយម​អាន?

៤)​ ធ្វើ​មេច​អាច​ទាក់ទាញ​ពួកគេ​អោយ​ចូល​មក​ទិញ​សៀវភៅ​បាន ករណី​ដែល​យើង​បើក​លក់​លើក​ដំបូង?

បញ្ជាក់ : តាម​បទពិសោធន៏​របស់​ខ្ញុំ​កាល​នៅ​រៀន បើ​ចង់​ទិញ​សៀវភៅ​ខ្ញុំ​ត្រូវ​ជិះ​កង់​ទៅ​ផ្សារ​មួយ ដែល​មានចំងាយ​ប្រមាណ ៥គម​ ពី​ផ្ទះ​ខ្ញុំ។ តែឥឡូវ​ខ្ញុំ​គិត​ថា​ពួកគេ​ដូចជា​ឈប់លក់​ហើយ ព្រោះ​ទៅ​ជា​កន្លែង​លក់​ខោរអាវ​អស់​ហើយ។ ប្រហែល​មិនសំបួរ​មនុស្ស​ដែល​ចូលចិត្ត​អាន​ទេ​ដឹង????

អរគុណ​សំរាប់គំនិត​ទាំង​ឡាយ​ទោះ​តិច​ក្តី​ច្រើន​ក្តី 😀

 
មតិ 6

Posted by ​នៅ ខែមិថុនា 7, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

6 responses to “ជួយ​ប្រាប់​ខ្ញុំ​ផង!

  1. rainbowpig

    ខែមិថុនា 7, 2009 at 9:00 ល្ងាច

    ទីតាំងភូមិសាស្ត្រមួយនេះចាត់ទុកថាល្អណាស់ដែរ ព្រោះមានសិស្សឆ្លងកាត់ច្រើន។

    – តើមានកន្លែងចតទេ?
    – អ្នកទិញសៀវភៅភាគច្រើន មិនប្រាកដថា ជាសិស្សសាលាទេ ច្រើនតែជាអ្នកមានប្រាក់ខែ រឺក៏ទិញសៀវភៅសំរាប់ប្អូន កូន រឺក្មួយ។
    – ចង់រកទិញសៀវភៅ យកទៅលក់ ទាល់តែស្គាល់បណ្តាញ។ បើមិនអ៊ីចឹង បោះពុម្ពសៀវភៅខ្លួនឯង លក់ខ្លួនឯង ដូចជា បន្ទាយស្រី និងអង្គរធំ។ អ្នកធ្វើសៀវភៅខ្លះ ជាអ្នកផ្សារ។ ពួកគាត់មានតូបលក់សៀវភៅនៅផ្សារ ហើយពួកគាត់ រកស៊ីដោយការដូរទំនិញគ្នាទៅវិញទៅមក មិនមែនទិញជាលុយសុទ្ធរហូតទេ។ ប៉ុន្តែ អ្នកជំនាញធ្វើសៀវភៅពិតប្រាកដ គឺនៅតាមអង្គការនានា តែគេមិនអាចចេញសៀវភៅច្រើន ដូចជាអ្នកទីផ្សារទេ ព្រោះគេគិតទៅដល់គុណភាពជាចំបង។
    – អង្គការ ដែលធ្វើការជាមួយនឹងបណ្ណាល័យ ដើររកទិញសៀវភៅនៅតាមទីផ្សារ រឺបណ្ណាគារ។ ភាគច្រើន គេដាក់អោយអ្នកផ្សារនោះដេញថ្លៃ។ ប្រសិនបើសៀវភៅនៅនឹងដៃអ្នកណាលក់ថោកជាង អង្គការនោះនឹងកុំម្មង់ទិញយ៉ាងច្រើន។ គឺនេះហើយ ជាចំនូលពិតប្រាកដរបស់អ្នកផ្សារ។
    – បើកហាងលក់សៀវភៅតែមួយមុខ នឹងមិនមានប្រាក់ចំណេញច្រើនទេ។ ហេតុនេះ បណ្ណាគារផ្សេងៗ ច្រើនតែដាក់លក់របស់របរ ដែលទាក់ទងនឹងការិយាល័យ រឺការសិក្សា។ ប្រសិនបើកូនផ្សោតចង់ដឹងថា ធ្វើម៉េចអោយមុខជំនួញនេះ ល្អ គួរតែទៅក្រវែលៗ ហាងFnac នៅស្រុកបារាំង ហើយសង្កេតមើលថា គេលក់អ្វីខ្លះ អបជាមួយនឹងសៀវភៅ។
    – មុខរបរលក់សៀវភៅនេះ ជាមុខរបរFulltime គិតរកទីផ្សារគួរសមដែរ។ ម៉ាឈឺក្បាលដែរហ្នឹង ទំរាំនឹងមានម៉ូយច្រើន ហើយនឹងណែនាំខ្លួនអោយពួកអង្គការនោះ ស្គាល់មកកុំម្មង់ទិញសៀវភៅ។
    នឹកឃើញតែប៉ុណ្ណឹង ចាំនឹកឃើញទៀត ចាំកូនជ្រូកដាក់បន្ត

     
  2. សាយ័ន្ត

    ខែមិថុនា 8, 2009 at 5:07 ល្ងាច

    បើមានលក់វត្ថុអនុស្សាវរីយ៏ទៀតពិតជាអាចរកចំនូលបានច្រើនថែមទៀត ព្រោះសិស្សចូល
    ចិត្តទិញកាដូជាសៀវភៅ ឫរបស់របរសិក្សជូនគ្នាណាស់!
    ខ្ញុំមានមីងម្នាក់បើកបណ្ណាគារមួយនៅបាត់ដំបង គឺបណ្ណាគារចន្រ្ទា គាត់ស្គាល់ច្បាស់ពីតំរូវការ
    របស់សិស្ស មានសៀវភៅល្អៗដែលបណ្ណាគារផ្សេងគ្មាន គឺគាត់សួរទៅកាន់សិស្សដែលមក
    ទិញផ្ទាល់ ឫអោយគេសរសេរឈ្មោះសៀវភៅដែលចង់រក!
    ពេលខ្លះគាត់ផ្ញើរគេទិញសៀវភៅដែលទាំក់ទងដល់ការសិក្សា ពីវៀតណាម បារាំង ឫប្រទេស
    ផ្សេងៗដែលសិស្សនិយមអាន!

     
  3. ឆាយា

    ខែមិថុនា 9, 2009 at 12:21 ល្ងាច

    សូរស្តី សុភា!​
    ការសិក្សាទីតាំងរួចរាល់ហើយ ត្រូវសិក្សាទៅលើអាគាររឺតូបដែលយើងចង់សាងសង់
    រួចហើយត្រូវគិតអំពីអតិថិជនមកពីទីណាខ្លះដែលមកទិញ។ ត្រូវស្វែងរកចំណង់ចំនូលចិត្ត
    អតិថិជនអោយបានច្រើន។ ត្រូវមានការលក់ចុះថ្លៃរឺចុះភាគរយរឺមានថែមវត្ថុអនុស្សាវរីយ៏
    នៅពេលសំភោធបើកហាងលក់ដំបូង។
    ការរស់រាយ រាក់ទាក់របស់អ្នកលក់ចំពោះអ្នកទិញគឺសំខាន់តែមែនទែន អ្នកទិញត្រូវការការយកចិត្តទុកដាក់ចំពោះគាត់។
    សុំប៉ុណ្ណឹងសិនចុះណា​ ហើយបើគិតថាល្អចាំយកណា ។ នេះគ្រាន់តែជាយោបលបន្តិចបន្តួចទេបាទ។

    ឆាយា

     
  4. សុភា

    ខែមិថុនា 9, 2009 at 7:57 ល្ងាច

    អរគុណ បង​កូន​ជ្រូក សាយ័ន្ត និង បង​ ឆាយា សំរាប់​យោបល​យ៉ាង​ក្បះ​ក្បាយ និង​ ជា​ជំនួយ​សំរាប់​ខ្ញុំ។ ក្នុង​ជំ​ហ៊ាន​ដំបូង ខ្ញុំ​ប្រហែល​ជា​បើក​ត្រឹម​កន្លែង​លក់​សៀវភៅ​តូច​ប៉ុណ្ណឹង។ តែ​យ៉ាង​ណា​ត្រូវ​អាច​និយាយ​បាន​ថាពួកគេ​អាច​រក​សៀវភៅ​តាម​តំរូវ​ការ និង មិន​ចង់​ឆ្លើយ​ថា​អត់​នៅ​ពេល​គេ​មក​រកទិញ​នោះ​ទេ 😉 ។

    រឿង​កន្លែង​ចត​គ្មាន​បញ្ហា​ទេ។ តែ​បញ្ហា​ខ្ញុំ​មិន​ដឹង​ថា​នៅ​ស្រុក​ខ្ញុំ​នឹង​មាន​មនុស្ស​ប៉ុន្មាន​នាក់ដែល​ចូល​ចិត្ត​អាន​សៀវភៅ​នឹង​ចំណាយ​លុយ​ទៅ​លើ​ឩបករណ៏​សិក្សា​នោះ​ទេ។ តែ​ទោះ​យ៉ាង​ណា ខ្ញុំ​នឹង​សាកល្បង​គិត​វិភាគ​មើល​សិន។

     
  5. ចំណាន

    ខែមិថុនា 10, 2009 at 4:43 ល្ងាច

    សួស្តី សុភា ខ្ញុំមិនពូកែរឿងទីផ្សាទេ តែបើតាមចំណូលចិត្តរបស់ខ្ញុំក្នុងការដើរទិញសៀវភៅ
    មើល គឺខ្ញុំនឹងជ្រើសរើសហាងណាដែលមានសៀវភៅច្រើនបែបអោយជ្រើសរើសអានក្នុង
    ពេលដែលអផ្សុក និងពេលត្រូវមុខទាក់ទងការរៀន ដែលវាមិនធ្វើឲ្យខូចពេលធ្វើដំណើរ។
    ខ្ញុំគិតថាទីតាំងដែល សុភា មាននោះក៏ល្អដែរ មិនឆ្ងាយពីសាលាពេកទេ​ ម្យ៉ាងវាជាផ្លូវទៅ
    សាលារៀនស្រាប់ផង។ សិស្សអាចចូលទិញសៀវភៅខណ:ធ្វើដំណើរទៅរៀនតែម្តងមិន
    បាច់អស់ថ្លៃរថយន្តច្រើន។ ហាហា ខ្ញុំគិតចេញតែប៉ុណ្ណឹងទេ ម្យ៉ាងខ្ញុំគិតថា ការលក់សៀវ
    ភៅនេះវាអាស្រ័យទៅតាមទីកន្លែងដែលមានមនុស្សចូលចិត្តអានផងទើបទៅរួច បើដូចនៅ
    ស្រុកខ្មែរយើងមនុស្សមិនចូលចិត្តអានគឺពិបាកលក់ណាស់ ទាល់តែហាងធំៗ មានឈ្មោះល្បី
    ទើបទៅរួច។

     
  6. tamab80

    ខែមិថុនា 12, 2009 at 12:56 ល្ងាច

    That’s great you did some analysis, research before jumping into business. there are many people start one business and hopefully consumer would go pass buy all their products. but for a short time they decided to close down due to budget constraint.

    Doing business can be fun and driving you crazy if you don’t carefully plan. however, you said you start small it wouldn’t cost you much but everyone don’t want to lost any penny and time.
    I think it’s good idea of doing this business but i suggest you spending some time go to bookstore and other small book shop building some relationship, asking them questions you are not sure. It would save you much time learning from someone’s experience and failure.

    There are few things before starting a business,
    – Ask yourself if you really want to do it? Do what you like is the best. this will help you motivation in case you have to go thru tough situation.
    – why you want to start this business?
    – What is your goal/vision for this business?
    – Who will manage this shop? can you allocate your time to do it?
    – How much is your startup budget?
    – Whom are your targeted customers?
    – What kind of your customers, student, employers?
    – What promotion to attract customers?
    – How much you want to make from this business in the next 1, 2, 3 years?
    – and more…

    It could be much info for you and you might say “i saw some people doesn’t do this plan but they still success.”
    Yes, but how long did it takes before success? how many failure they made?

    Map all ideas on to paper so that you dont’ miss any parts and it helps you see clearly pathway to walk. in addition, someone might want to invest with you as well when they see your business blueprint and your potential.

    “There is no free lunch in this world”

    tamab80

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: