RSS

ច្រលំ​ធំ​ហើយ!!!

13 មិថុនា

មនុស្ស​ភាគច្រើន​និយាយ​ថា “រៀន​ដើម្បី​ចេះ មិនមែន​ដើម្បី​ពិន្ទុ​ទេ!!!”។ ខ្ញុំ​យល់​ស្រប​ចំពោះ​ឃ្លា​មួយ​នេះ។ ក៏​ប៉ុន្តែ សំរាប់​ការ​ប្រគួត​ប្រជែង​​ពិន្ទុ​នឹង​ចំណាត់​ថ្នាក់​នេះ​ហើយ​ដែល​បង្ហាញ​អំពី​កំរិត​សិក្សារ​ និង ចំណេះ​ដឹង។ សាក​ល្បង​គិត​មើល​ថា បើ​យើង​បាន​ពិន្ទុ 10/20 ចំណាត់​ថ្នាក់ទី 19 ក្នុង​ចំណោម​សិស្ស 20 នាក់ ហើយ​យើង​ប្រាប់​គេ​ថា តាម​ពិត​ខ្ញុំ​ពូកែ​ទេ​គ្រាន់តែ​ប្រលង​មិន​បាន​ពិន្ទុល្អ ព្រោះ​ពិន្ទុ​មិន​សំខាន់សំរាប់​ខ្ញុំ។ តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ដែរ​ជឿរ​ការ​បក​ស្រាយ​បែប​នេះ?​ ខ្ញុំនិយាយ​បែប​នេះ មិន​មែន​មាន​ន័យ​ថា​រៀន​ដើម្បី​ពិន្ទុ​នោះ​ដែរ តែ​រៀន​គឺ​ដើម្បី​ចំណេះ​ និង ចំណាត់​ថ្នាក់​ល្អ។ ហើយ​ក៏​មិនមែន​មាន​ន័យ​ថា​សុខចិត្ត​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ពិន្ទុ ដូចជា​បើក​ចាក់ បើក​អ៊ុត​អីនោះ​ដែរ។

គ្មាន​អ្វី​សំខាន់ទេ ខ្ញុំ​គ្រាន់តែ​ចង់​ប្រាប់ថា គ្រប់​ការ​ជ្រើសរើស​ដែល​ខ្ញុំ​ធ្លាប់​ឃើញ អ្វីដែល​គេ​មើល​មុន​គេ​នោះ​គឺ​ ពិន្ទុ​និង​ចំណាត់​ថ្នាក់​នេះ​ហើយ។

Advertisements
 
8 មតិ

Posted by ​នៅ ខែ​មិថុនា 13, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

8 responses to “ច្រលំ​ធំ​ហើយ!!!

  1. ចំណាន

    ខែ​មិថុនា 13, 2009 at 4:27 ល្ងាច

    និយាយរឿងហ្នឹងសុំព្របន្តិចចុះ តាមពិតខ្ញុំជាមនុស្សម្នាក់ដែលរៀនចង់បានពិន្ទុល្អៗ។ ខ្ញុំគិត
    ថាពិន្ទុល្អវាជួយអោយយើងមានកម្លាំងចិត្តរៀនដោយមិនធុញទ្រាន់ឬខ្មាសមិត្តភក្តិ។ ពេល
    ខ្ញុំចាប់ផ្តើមរៀនអ្វីតែងគិតថាត្រូវដណ្តើមពិន្ទុល្អជាងគេឲ្យបាន។ ទន្ទឹមនឹងនេះដែរ​ ខ្ញុំក៏មិនចូល
    ចិត្តដែរអារឿងបើកចាក់ បើកអ៊ុតអ្វីនោះ។ ការធ្វើបែបហ្នឹងវាមិនជួយអោយខ្ញុំមានមោទនភាព
    ចំពោះពិន្ទដែលទទួលបាននោះទេ។ តែទោះយ៉ាងណាក៏ បើសិនឆមាសណា ខ្ញុំបានពិន្ទុមិន
    ល្អ ខ្ញុំក៏មិនសប្បាយចិត្តដែរ ហើយតែងចាប់ផ្តើមរកវិធីរៀនឲ្យបានពិន្ទុល្អសាជាថ្មីទៀត។ ដូច
    សុភា ថាអញ្ចឹង ពិន្ទុអាចសម្តែងដល់ចំណេះដឹងផងដែរ​​ នេះនិយាយចំពោះអ្នកដែលខំប្រឹង
    ប្រែងរៀនដោយខ្លួនឯង មិនមែនបានមកដោយបើកចាក់បើកអ៊ុត។ ផ្ទុយទៅវិញ បើពិន្ទុដែល
    បានមកនោះ​ ដោយសាវិធីខុសឆ្គងនឹងសម្បជញ្ញ:ពោលគឺការខ្នះខ្នែងរបស់ខ្លួនឯង វាក៏គ្មាន
    ប្រយោជន៍អ្វីពិតមែនហើយ។ ខ្ញុំគាំទ្រ ដែលថា គ្មាននរណាមិនចង់បានពិន្ទុល្អនោះទេ​ វា
    គ្រាន់តែជាពាក្យលួងលោមចិត្តអ្នកដែលរៀនមិនបានល្អតែប៉ុណ្ណោះ។

     
  2. សុភ័ក្ត្រ

    ខែ​មិថុនា 13, 2009 at 5:43 ល្ងាច

    កាល​ពី​ឆមាស​មុន ខ្ញុំ​ក៏​មិន​សូវ​ចាប់​អារម្មណ៍​នឹង​ពិន្ទុ​ដែរ តែ​ឆ​មាស​នេះ​ខ្ញុំ​ចាប់​អារម្មណ៍​សម្បើម​ណាស់ តែ​ដល់​ពេល​ចាប់​អារម្មណ៍​បែប​នេះ ធ្វើ​ឲ្យ​ពិបាក​រៀន​ទៅ​វិញ ព្រោះ​ចេះ​តែ​គិត​ថា ខ្លាច​ចាញ់​គេ!

     
  3. សុភា

    ខែ​មិថុនា 13, 2009 at 5:52 ល្ងាច

    តែ​បើ​យើង​គិត​វា​ខ្លាំង​ពេក​ក៏​ធ្វើ​អោយ​យើង​បាក់​ទឹក​ចិត្ត​ និង វេទនា​តាម​ណឹង​ដែរ ព្រោះ​ភ័យ​ខ្លាច​មិនបាន​ល្អ។ តែ​យ៉ាង​ណា កាល​ដែររៀន​ចង់​បាន​ពិន្ទុល្អ​ដោយ​ត្រឹម​ត្រូវ​ វាក៏​ធ្វើ​អោយ​យើង​ខិត​ខំ​ទៅ​តាម​នឹង​ដែរ ដោយ​មិន​បណ្តោយ​អោយ​ទៅ​តាម​ធម្មជាតិ។

     
  4. សាយ័ន្ត

    ខែ​មិថុនា 13, 2009 at 10:50 ល្ងាច

    តាមពិតទៅឃ្លានោះគឺ ស្របទៅតាមកាលៈទេសៈទេ!មានគេថា
    រៀនដើម្បីចេះ ប្រលងដើម្បីជាប់! អាហ្នឹងស្តាប់ទៅហាក់ដូចជាត្រូវជាង
    តែស្តាប់ទៅហាក់មានន័យថាអ្នកប្រលងនោះនឹងបើកចាក់ហើយមើលទៅ!
    តែបើគេចេះប្រាកដមែនមិនចាំបាច់បើកចាក់ទេ តអោយបើកម៉ាសប្បាយក៏បាន!
    ព្រោះគេគង់តែប្រលងជាប់ទេ ម្យ៉ាងគឺនឹងបានពិន្ទុខ្ពស់ទៀត!
    ពិន្ទុពិតជាសំខាន់មែនសំរាប់ កំរិតសមត្ថភាពរបស់យើង ឧទាហរណ៏ វិញ្ញាសារគណិត
    ធ្វើត្រូវទាំអស់គឺបាន ១០០ ហើយបើមានការខ្វះខាតគឺប្រាកដជាគេដកខ្លះហើយ!
    តែបើការរៀនសូត្រមិនមានការប្រកួតប្រជែងវិញពិន្ទុហាក់ដូចជាមិនសំខាន់ ជាងការ
    ដែលយើងរៀនទៅចេះទេ!តែក៏ត្រូវមានពិន្ទុលើសពីមធ្យមភាគដែរ!

     
  5. សុវុឌ្ឍី

    ខែ​មិថុនា 14, 2009 at 3:15 ល្ងាច

    កាលនៅថ្នាក់វិទ្យាល័យខ្ញូំ គិតរឿងពិន្ទុមែនទែន ខ្វះពីរបីអីមិនបានទេ។ តែអាឡូវដូចមិនសូវខ្វល់ចិត្ត តែខ្ញុំឯកភាពថា បើយើងបានពិន្ទុច្រើន នោះ យើងនឹងមានកម្លាំងចិត្ត និងខំរៀនអោយខ្លាំងជាងនឹងទៅទៀត

     
  6. អគ្គលីបុត្រ

    ខែ​មិថុនា 15, 2009 at 2:03 ព្រឹក

    រៀន​បានចំណាត់​ថ្នាក់ល្អ ពិន្ទុល្អ រៀន​នៅ​សាលា​ល្អ​អ្នកណាក៏ចង់បានដែរ
    តែ​រៀនចប់អត់​ការងារធ្វើទើប​ជារឿងគួរឲ្យ​បារម្ភ!

     
  7. សុភា

    ខែ​មិថុនា 15, 2009 at 3:08 ព្រឹក

    បារម្ភ​បាន​ត្រឹម​ត្រូវ!!! ទោះ​ជារៀន​ដល់​ស្អីក៏​ដោយ រៀន​ហើយ​អត់​ការងារ​ធ្វើ នឹង​ត្រលប់​ទៅ​កាប់ដីធ្វើ​ស្រែ​វិញ​ហើយ។

     
  8. សាយ័ន្ត

    ខែ​មិថុនា 15, 2009 at 6:15 ព្រឹក

    បារម្ភមានប្រសិទ្ធភាព! អ្នកខ្លះអត់ទាំងស្រែធ្វើផង!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: