RSS

រួចរ៉ាល់​ហើយ!!!

17 មិថុនា

ថ្ងៃ​នេះ​ទើប​តែ​ផ្ញើរ​របាយ​ការណ៏​អោយ​គ្រូ។ រួចប៉ុន្នេះ​ដូច​ដក​ភ្នំ​ពី​លើ​ក្បាល​ចេញ​អញ្ចឹង 😀 ។ តែ​មាន​រឿង​ម្យ៉ាង​ហួស​ចិត្ត។ របាយ​ការណ៏​ខ្ញុំ​ Print នៅ​កន្លែង​ធ្វើ​ការ​ទេ តែ​ត្រូវ​ Print គំរប​ជាពណ៌​នៅ​តាម​ហាង។ ព្រីនពណ៌ពីរសន្លឹក នឹង​ដាក់​កង​សៀវភៅពីរ​ក្បាល​អស់​ប្រហែល​ជា ១២ ដុល្លា មែ​អាថ្លៃន​អើយ។ សំណាងហើយ​ដែល​ខ្ញុំ​សំរេចចិត្ត​ព្រីន​របាយ​ការណ៏​សរខ្មៅ​នៅ​កន្លែង​ធ្វើការ។ បើទៅ​ព្រីន ៦០ទំព័រ​ណឹង​មិន​ដាច់​យ៉ៃ​ហើយ​ទេ!!! 😆 ។

ថ្ងៃ​មិញ​នេះ​ស្រាប់តែ​ជួប​កូនខ្មែរ​បារាំងម្នាក់ នៅកន្លែង​ញ៉ាំបាយ​គេ​ទៅ​ស្រុក ហើយ​គេ​ទើប​តែ​ត្រលប់​មក​វិញ​មួយ​អាទិត្យ​ (ធ្លាប់​ជួប​ពី​មុន​ច្រើនដង​ដែរ) ក៏​នាំ​គ្នា​ទៅ​ដើរ​លេង​ម៉ារសៀល​ទៅ​ហាហា គេចម៉ោង​ពី​កន្លែង​ធ្វើ​ការ។

rapport

អស់ពី​បញ្ហា​មួយ​នេះ ឥឡូវ​ចូល​ដល់​បញ្ហា​រៀបចំ​បទបង្ហាញ​ម្តង​វិញ។ តាមពិត​ទៅ​ការ​រចនា​ស្លាយ​មិន​មាន​អ្វី​សំខាន់​ណាស់​ណាទេ តែ​មិន​ដឹង​យ៉ាង​មេច ខ្ញុំ​ចូលចិត្ត​តែ​អោយ​ខាត​ពេល​ជាមួយ​ការ​ងារណឹង។ ចំណាយ​ពេល​អង្គុយ​ធ្វើវា​ចុះ​ឡើងៗ មើល​ទៅ​នៅ​តែ​ទាស់​ចិត្ត។ សំរេចសំរួល​ខ្ញុំ​ក៏​យក​ម៉ូដ​ចាស់​របស់​ខ្ញុំ​ពី​ឆ្នាំ​មុន​មក​ឆ្នៃ​អាដែល ស្រលាញ់​តែ​អាម៉ូដ​ណឹង 😀 ។មើល​ស្លាយ​ខ្ញុំមើល​មេច​ដែរ?

Presentation

ទំព័រ​មុខ

Presentation2

ទំព័រ​បន្ទាប់​មាន​ទំរង់បែប​នេះ។ មិន​ទាន់​បាន​ដាក់​អី​ផង នេះ​គ្រាប់តែ​ព្រៀងៗ​ប៉ុណ្ណឹង 😀

Advertisements
 
8 មតិ

Posted by ​នៅ ខែ​មិថុនា 17, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

8 responses to “រួចរ៉ាល់​ហើយ!!!

  1. តាស៊ីក្លូ

    ខែ​មិថុនា 18, 2009 at 2:08 ព្រឹក

    តោះជប់លៀង ហេហេហេហហេហេហ………….

     
  2. Posoky

    ខែ​មិថុនា 18, 2009 at 4:30 ព្រឹក

    ហាហា នឹកឃើញបារាំងកាលរៀនថ្មាក់ទី៧ លោកគ្រូបារាំងខ្ញុំទាល់តែដកមេហើយ បានបង្រៀន និយាយពីខ្លិនវិញ៩ តែកាចអស់ទាស់ ជាពិសេសធ្លាប់ត្រូវរំពាត់ ត្រង់ កុងស៊ីកេ វ៉េប៖ ស៊ើវេ ទុយអ៊ែ អ៊ីលឡែ ។ល។

     
  3. សុភា

    ខែ​មិថុនា 18, 2009 at 9:11 ព្រឹក

    @តាស៊ីក្លូ តោះ ខ្ញុំ​មាន​ bordeau កន្លះ​កែវ​ដែរ​តើហ៏ 😛 តែ​ហាម​ក្លែម​សាច់​ផ្សោត។

    @សុគី កាល​រៀន​បារាំង​នៅ​វិទ្យា​ល័យ​១​ឆ្នាំ ខ្ញុំ​ចេះតែ​បំបែក​កិរិយាសព្ទ​ពីរទេ (មិន​ច្បាស់ទៀត) គឺ avoir និង être ។ ដល់​មក​ដល់​តិចណូត្រូវ​ពិន័យ​ ១០០ ចប់​ច្រើន​ដង​ដែរ 😛

     
  4. ពិសិដ្ឋ

    ខែ​មិថុនា 18, 2009 at 10:56 ព្រឹក

    សួស្ដី​បង! ខាន​មក​លេង​ទីនេះ​យូរ​ហើយនៀក៎! យ៉ាង​ម៉េច​ដែរ រឿង​សុខ​ទុក្ខ​បង? បន់​ឲ្យ​តែ​បង​មក​កម្ពុជា​ឆាប់​ៗ​ទេ នៀក៎ ដើម្បី​ជប់​លៀង​ ម៉ា​អស់​ដៃ​តាម៉ង​ !!! 😀

     
  5. សុភា

    ខែ​មិថុនា 18, 2009 at 10:58 ព្រឹក

    @ពិសិដ្ឋ យី​បាត់​មុខ​យូដល់​ហើយនៀក។ ហាហា​រឿង​សុខទុក្ខ​នោះ អាឡូវ​គឺ​សប្បាយ​ណាស់។ នៅ​ខ្មែរ​នោះ​ជិតដល់​ថ្ងៃ​ហើយ បាំងតែ​១ខែទៀតទេ តែបើរាប់ទៅ​គឺ​2ខែរ។ ចាំ​ពេល​បងទៅ​ដល់ចាំ​ហៅ​ជប់លៀង​ហាហា។

     
  6. កល្យាណ

    ខែ​មិថុនា 19, 2009 at 12:39 ល្ងាច

    Hey សុភា​ េនះ​មក​េលងផ្ទះសុភាលើកដំបូង។​ ស្នាដៃនៅល្អអាដែល គ្រប់រឿង ទាំង Report Paper នឹង Presentation Slide ស្ទីលសំបូរបែបអាដែល Hehehe hmm យ៉ាប​់អាសេរ​ Font Khmer Unicode ដល់ហើយ អត់ដែលអាសេរយូហើយ​ ឡើង ចង់ដុះសែ្ល។ សុំទោសណាអាសេបាន តាប៉ុន ណឹង​ ។

     
  7. សុភា

    ខែ​មិថុនា 20, 2009 at 10:16 ព្រឹក

    យេយេ កល្យាណ មក​លេង​ផ្ទះ​គ្នា​ម៉ាដង​លើក​គ្នា​ចង់​ផ្ងារ​ក្រោយ 😀 ។ រឿង​សរសេរ​ខ្មែរ​នោះ​មិន​អី​ទេ ហាត់តិចទៅ​ស្ទាត់​មិន​ខាន​ទេ។

     
  8. សុភា

    ខែ​មិថុនា 21, 2009 at 4:53 ព្រឹក

    @សុភា៖ ស្លាយប៉ុណ្ណឹងមានអី បានហើយ, ស្អាតហើយ។ កាលពីខ្ញុំការពារសារណាវិញក៏ដូចតែគ្នាហ្នឹង, ស្លាយធ្វើទំរាំតែត្រូវចិត្ត ម្តងហើយម្តងទៀង ខាតពេលដល់ទៅ ៣ថ្ងៃ ទើបពេញចិត្ត។
    តែហេតុអីបានជា print នៅស្រុកសុភាឯងហ្នឹង ថ្លៃម្ល៉េះ?? ស្រុកខ្ញុំវិញមិនបានព្រួយទេ។ ខ្ញុំ print ៤០ ទំព័រអស់តិចញ៉េប៕ 😛

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: