RSS

សាច់ឈាម​ប៉ុណ្ណឹង​ដែរ​ហ្អា!!!

18 មិថុនា

នេះ​ជារឿង​ពិត​បែប​កំប្លែង​ទាក់​ទង​នឹង​ជីវិត​និស្សិតមក​ពី​ជន​បទ។ ហើយ​ខ្ញុំ​សូម​កែ​ឆ្នៃ​នឹង​ដំណាល​ដូចតទៅ :

មាន​សិស្សមួយ​ក្រុម​រស់​នៅ​ក្នុង​អន្តេវាសិក​មួយ​កន្លែង។ ជារៀងរ៉ាល់​ល្ងាច​ពួក​គួ​តែង​តែ​ទៅ​ធ្វើ​ម្ហូបរាងៗ​ខ្លួន​នៅផ្ទះ​បាយ​រូម។ មាន​សិស្ស​​ម្នាក់​កំពុង​តែ​បុកគ្រឿង (មិន​ដឹង​ជាគ្រឿង​ស្អីទេ) ហើយ​ក៏​មាន​សិស្ស​​ម្នាក់ទៀត​មកកាន់​ចាន​បាយ​មក​ដល់​ក៏​សួ។

សិស្ស​ក : បុកអី​ណឹង?

សិស្ស​ខ : បុក​អំពិល​​ត្រី​ឆ្អើរ!

សិស្ស​ក : អីហ្អាសាច់ឈាម​ប៉ុណ្ណឹង​ដែរ​បុក​អំពិល

សិស្ស​ខ : ញ៉ាំ​អី​ណឹង?

សិស្ស​ក :​ ឆាសៀង 😀

————————————————————–

ចប់!!!

————————————————————–

គ្រាន់តែ​ចង់បង្ហាញ​អំពី​ជីវភាពរបស់​សិស្ស​មក​ពី​ស្រែ​ថា​វា​លំបាក​ប៉ុណ្ណា។ នេះ​សំណាង​ហើយ​នៅ​មាន​ត្រីឆ្អើរ គ្រាន់​​បុកអំពិល និង​មាន​ឆាសៀង​គ្រាន់​ចំអែត​ក្រពះ។ តែ​ពេល​ខ្លះ​រឹតតែ​វេទនា​ជាង​នេះ​ទៅ​ទៀត!!!

Advertisements
 
22 មតិ

Posted by ​នៅ ខែមិថុនា 18, 2009 in ព័ត៌មានវិទ្យា, សំណើច

 

22 responses to “សាច់ឈាម​ប៉ុណ្ណឹង​ដែរ​ហ្អា!!!

  1. សុភ័ក្ត្រ

    ខែមិថុនា 18, 2009 at 1:23 ល្ងាច

    ចុះ​មួយ​ណា សុភា​ឯង? បុក​គ្រឿង ឬ​ក៏​ឆា​សៀង? 😛

     
  2. សុភា

    ខែមិថុនា 18, 2009 at 1:47 ល្ងាច

    មិនមែន​ទាំង​ពី​រណឹង។ សាច់ឈាម​ខ្ញុំ​ឯណា​បុក​អំពិល ឆាសៀង​នោះ ងាប់​ហើយ។ បាយ​ទឹក​​ទឹក​ត្រី​ម្ទេស​ស្មោះ​​នៀក (ម្ទេស​ណឹង​ទើប​សុំ​គេបាន) 😛

     
  3. តាស៊ីក្លូ

    ខែមិថុនា 18, 2009 at 3:01 ល្ងាច

    ហាហាហហាហហ ជារឿងជីវិតណិតរបស់កូនផ្សោតតាម៉ង ! កុំម៉ោចង់ប៉ាឡំវ៉ើយ !
    ហាហហហាហាហាហាហ

     
  4. សុភា

    ខែមិថុនា 18, 2009 at 3:04 ល្ងាច

    ដឹង​ហើយ​កុំម៉ាត់​លឺ​ពេក​តាស៊ីក្លូ 😀

     
  5. Posoky

    ខែមិថុនា 18, 2009 at 3:09 ល្ងាច

    គ្រាន់បើមានអីញាំ មានអ្នកខ្លះទៅរៀនព្រលឹមឡើង ផឹកតែទឹក កូពោះចង់ដាច់ខ្យល់ ម្តងៗ តែដូចឆ្ងល់? អ្នកខ្លះម៉េចរៀនពូកែ ដល់ករ(ញាំមិនមានជាតិ អានេះមិនមែនញាំមិនកើតទេ គឺអត់អីញាំតែម្តង) ហើយចុះអាខ្លះនៅក្រុង ច្រាសសុទ្ឋតែ ហ្វីឡុងហ្វីឡេ ព្រឹកឡើងបាយមាន់ ថែមទឹកដោះគោឆៅ ចាយសុទ្ឋតែដុល្លា រៀនបង់លុយហើយ ឆ្លៀតរៀនបន្ថែមក្រៅទៀត ប៉ូវពេកហើយ រៀននៅតែមិនដឹងមុខ
    មិចបានអីចឹង?

     
  6. សុភា

    ខែមិថុនា 18, 2009 at 3:25 ល្ងាច

    @Soky ដោយ​សារ​តែ​អ្នក​ដែល​ធ្លាប់​លំបាក​ដឹង​ពី​ការ​លំបាក អញ្ចឹង​ហើយ​មិន​ចង់​លំបាក​ទើប​ខំរៀន​ចឹងទៅ ព្រោះ​មិន​មាន​អ្វី​រំពឹង​ក្រៅ​ពី​ខំរៀន​នោះទេ។ ចំណែក​ឯ​អ្នក​មាន​មួយចំនួន មាន​ពេក​ស្រួល​ពេក​ ចឹង​ហើយ​គិត​ថា​ទោះ​មិន​រៀន​ក៏​មាន​លុយ​ចាយ។ តែ​អ្នក​មាន​មួយចំនួនក៏​គេ​រៀន​ពូកែរ​ដែរ។ ដោយ​សារ​ចឹង​ហើយ​ទើប​​បង​ខ្ញុំ​តែង​តែ​ប្រាប់​ថា “ខំរៀន​ទៅ តែ​ដល់​ពួក​អ្នក​មានវា​ខំរៀន​ រៀន​មិនឈ្នះ​វា​ទេ​” 😆 ។

    សំរាប់​អ្នក​ដែល​មាន​ជីវភាព​លំបាក​ហើយ​មក​នៅ​រៀន​នៅ​ភ្នំពេញ​គឺវេទនា​មែន​ពេល​ខ្លះគ្មាន​លុយ​ជាប់​ខ្លួន​សុំ​បី​តែមួយរៀល។ ចាយ​វាយ​រ៉ាល់​ថ្ងៃ​ត្រូវ​គិត​គួ​តាំង​ពី​ម៉ារយ​ម៉ារៀល​ ឡើង​ទៅ។

     
  7. ចំណាន

    ខែមិថុនា 18, 2009 at 4:38 ល្ងាច

    អូយ!​ សុភា និទានរឿងហ្នឹងខ្ញុំឃើញរូបភាពច្បាស់ហ្មង។ តាមពិតទៅ អាបុកអម្ពិលហើយ
    នឹងឆាសៀងហ្នឹងគឺជាម្ហូបសំណប់របស់ខ្ញុំតាហ្មង​ តែឥឡូវខានភ្លក់រសជាតិច្រើនឆ្នាំហើយ
    នឹកឃើញពេលស្រក់ទឹកច្រូចៗតែម្តង។ ខ្ញុំធ្លាប់ត្រកួនស្រុះមីរាល់ថ្ងៃរហូតគ្រាន់តែក្លិនមីចូល
    ច្រមុះក៏ឆ្អែតមុនទៅហើយហាហា!!!ស៊ូវើយ!!

     
  8. rainbowpig

    ខែមិថុនា 18, 2009 at 4:39 ល្ងាច

    ធ្លាប់ជួបរឿងនេះដែរ កាលនៅក្មេង គឺអត់មានលុយគុយទាវ និងបាយស្រូបព្រឹកទេ។ សូម្បី នំប៉័ងសាច់នោះ ក៏ចាត់ទុកជាអាហារពិសេស ដែលពេលខ្លះ កំរនឹងរកលុយទិញញ៉ាំបានដែរ។ ជួនកាល ត្រូវសន្សំលុយ ទើបបានបានញ៉ាំ។ ជីវិតមិនមែនជាកូនអ្នកមាន ប្រហាក់ប្រហែលតែគ្នា។ តែថា មើលទៅអ្នកផ្សេង ដូចតែយើងដែរ មិនបានគិតថា លំបាកសោះកាលហ្នឹង គិតថា ធម្មតា។ ដល់តែចេញធ្វើការមានប្រាក់ខែ ក្រលេកមើលក្រោយ អីយ៉ា ការពិត ពីមុន ក្រតើអញ ប៉ុន្តែ អត់ដឹងផងកាលហ្នឹង។ ម្ល៉ោះហើយ បងជាមានសេចក្តីសុខតែរហូតហ្នឹង។ មានលុយ ក៏ហ៊ឺហា អត់លុយ ក៏ហ៊ឺហា ដែរ។ ហាហាហា

     
  9. តាស៊ីក្លូ

    ខែមិថុនា 18, 2009 at 9:42 ល្ងាច

    និយាយខុសហើយយាយប៉ិកាម៉ាប់សំបូរសាច់ ! ត្រូវនិយាយថា មានលុយ
    ក៏យាយប៉ិកាម៉ាប់ខ្ញុំឡើងសាច់កាធាត់ៗ ហើយអត់លុយក៏យាយប៉ិកាម៉ាប់
    ខ្ញុំឡើងសាច់កាម៉ាប់ៗដែរ ហេហេហេហហេ។ មិនថាអញ្ចឹង ? ត្រូវអត់?
    ហាហាហហាហាហហាហាហាហ

     
  10. Best for you

    ខែមិថុនា 18, 2009 at 11:14 ល្ងាច

    ខ្ញុំមានដំណឹងថ្មីមកប្រាប់ទៀតហើយ

     
  11. សាយ័ន្ត

    ខែមិថុនា 19, 2009 at 12:09 ព្រឹក

    អារឿងបុកអំពិល ហ្នឹងខ្ញុំធ្លាប់តែបុកស្រាប់ពីផ្ទះទៅទេ!តែបើឆាសៀងវិញគឺ បងពុយ ឧស្សាហ៏ណាស់!ហេហេ
    កាលទៅតិចណូដំបូងចុងខែ ពីរមុខហ្នឹងគឺឆ្ងាញណាស់!

     
  12. វឌ្ឍនា

    ខែមិថុនា 19, 2009 at 1:47 ព្រឹក

    បើនិយាយពីរឿងកំសត់មិនចង់អួតទេ តាំងពីថ្នាក់ទី១ ដល់ថ្នាក់ទី៩ មិនដែលស្គាល់មានលុយមួយរៀលទៅសាលាសោះ!

    បើក្រោកទាន់គេ បានញ៉ាំបបរ តែបើអត់ទេ គឺទឹកមួយកែវចប់!

     
  13. កេសី

    ខែមិថុនា 19, 2009 at 4:24 ព្រឹក

    ដល់តែលឺអញ្ចឹង នឹកឃ្លានបាយក្តៅៗជាមួយទឹកត្រីហាន់ក្តឹបអំពិល ដាក់ម្ទេស និង សំណក​ខ្លាញ់ក្រៀមៗ មិនដឹងជាឆ្ងាញ់ប៉ុណ្ណាទេន៎ ។ គ្រាន់តែនឹកដល់ ក៏ស្រក់ទឹកមាត់​អស់កន្លះ​ផ្តិល​តែម្តង ហាហាហា

     
  14. Posoky

    ខែមិថុនា 19, 2009 at 6:50 ព្រឹក

    នៅចាញ់មីស្រុស ជាមួយពងទា លាយត្រកួនបេះតាមបឹង ម៉ាចាន លាយបាយកក គ្នាប្រាំនាក់តស៊ូពេលនៅរៀន មហាវិទ្យា័លយ តែសូមសសើរ ការតស៊ូ ពួកខ្ញុំ ធ្វើអោយជីវិតមានន័យខ្លាំងណាស់ ឥលូវគេមានឡានជិះមានគ្រួសាគ្រប់គ្នា ខ្លះជាដុកទ័រ ជា Manager ជា expert engineer ប្រាក់ខែច្រើន អន់តែខ្ញុំ (ឈប់ធ្វើការមកនៅអាមេរិច អន់គ្មានពេលជួបជុំផឹកស៊ីជាមួយពួកម៉ាកកំសត់កំរ) តែនៅតែមានមោទនភាពចំពោះពួកគេ នឹងខ្លួនឯង។

     
  15. machmorn

    ខែមិថុនា 19, 2009 at 10:32 ព្រឹក

    សួស្តី!
    បើសិនអ្វីៗដែលបានរៀបរាប់ខាងលើជាការពិតមែន ខ្ញុំសូមសរសើរដោយស្មោះចំពោះ ការតស៊ូរបស់អ្នកទាំងអស់គ្នា…

     
  16. វណ្ណ

    ខែមិថុនា 19, 2009 at 1:55 ល្ងាច

    តាមពិតទៅឆាសៀង និងបុកអំពិលត្រីឆ្អើរ ជាម្ហូបឆ្ងាញ់ណាស់! អីយូយ ចង់ស្រក់ទឹកមាត់!

     
  17. rainbowpig

    ខែមិថុនា 19, 2009 at 3:55 ល្ងាច

    តាក្លូនិយាយខុសហើយ។ កាលអត់លុយ មានមាឌមកពីណា បើស៊ីតែមីម៉ាម៉ានិងពងទាចៀន សឹងរាល់ថ្ងៃ មានវីតាមីនអីនោះ។ មាឌប៉ាប៉ិនឈើចាក់ធ្មេញ រហស្សនាម ក៏ទទួលបានត្រឹមតែ នាងសំគមបាញ់លលក គ្មានពិរោះអីផង។ ដល់តែមានប្រាក់ខែ បានគេឡើងមាឌ បានរហស្សនាមពិសេស គឺ កូនជ្រូក។ ឡូយហ្មង ដើរអួតគេពេញភូមិវើតប្រេសណ៏។​ ហាហាហាហា

    និយាយទៅ គ្រប់គ្នាសុទ្ធតែមានអនុស្សាវរីយ៍កំសត់ករ តែកាលហ្នឹង កូនជ្រូក គិតថា ដោយសារតែមិត្តជុំវិញខ្លួនរបស់យើងមានស្ថានភាពប្រហាក់ប្រហែលពួកយើង ទើបបានជាពួកយើងក៏មិនបានជាខ្វល់ ហើយបើមានអ្នកមានលុយវិញ ក៏មានតែម្នាក់រឺពីរនាក់ដែរក្នុងមហាវិទ្យាល័យនោះ។ អាចឹងហើយ បានជាពួកយើងមិនបានជាគិតថា កាលរៀនហ្នឹង ដូចជាតស៊ូអីលើសនរណាគេទេ ហើយជាពិសេស និស្សិតអាហារូបករណ៍ ដូចជាពួកយើង មកពីមិនមានលុយ បានប្រឹងយកអាហារូបករណ៍ហ្នឹងណា។ បើមានលុយ សាលាឈ្នួលបាត់ទៅហើយ។ បើមិនជាប់អាហារូបករណ៍ ក៏នឹងទូកពុទ្រា រឺក៏លក់ចេកអាំងអីមុខផ្ទះទៅណា។ ហាហាហា

     
  18. duongchan

    ខែមិថុនា 21, 2009 at 1:17 ល្ងាច

    ហាហា ចេះតែមានហ្មងភា 😀

     
  19. chhaya

    ខែមិថុនា 22, 2009 at 10:45 ព្រឹក

    ហា​ហា​ហា​ពិតជាមានមែនណុងឯង។

     
  20. cambomaths

    ខែធ្នូ 16, 2009 at 10:43 ព្រឹក

    នឹកឃើញកាលនៅរៀន​ថ្នាក់ទី ៤ ទី ៥ , ពេល​ទំនេរ​បបួល​មិត្តភក្រ័ពីរបីនាក់​ទៅ​ដើរ​កាត់ស្មៅឲ្យ​គោស៊ី តាម​វាលស្រែ​នារដូវ​ចម្រូត(ខែណឹង)…អូរសប្បាយណាស់​ពេលនោះ…
    ពេល​ថ្ងៃត្រង់​នាំគ្នា​ជ្រក​ក្រោម​ម្លប់​ដើម​អំពិល​ លាកញ្វប់បាយ​វេច​ស្លឹកចេកជាមួយ​ក្តាម​បុក​ម្ជូរ​អំពិល…(អូយ​នឹកឃើញឡេបទឹកមាត់)….ពេលនោះទោះជាមាន​បាយ​ច្រើន​ប៉ុន្មាន​ក៏អស់ដែរ…ដណ្តើម​គ្នាឲ្យរញ៉ៃ…ឆ្ងាញ់មែនទែន….
    ពេលទៅ​ស្រុកកំណើតម្តងៗ ពេលឃើញវាលស្រែនឹក​ឃើញ​ពីកុមារភាព…ចង់ឲ្យពេល​នោះ​កើតឡើងម្តងទៀតណាស់…

     
  21. សាយ័ន្ត

    ខែវិច្ឆិកា 14, 2011 at 3:04 ល្ងាច

    ស្រដៀងរឿងខ្ញុំដែរ! ហេហេ

     
  22. Veasna

    ខែវិច្ឆិកា 15, 2011 at 9:30 ព្រឹក

    ខ្ញុំមានពងឆាខ្ទឹមបារាំង ប្រហែលជាមានប្រូតេអីនច្រើនជាងមើលទៅ! ហាហាហាហាហាហា 😛

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: