RSS

បុណ​ប្រគុំតន្ត្រី

22 Jun

បុណ្យ​ប្រគុំ​តន្ត្រី​ពិភព​លោក​(មិន​មែន​គ្រប់​ទេស​នោះ​ទេ) ប្រព្រិត្ត​នៅ​ថ្ងៃ​ទី ២១ មិថុនា រៀង​រាល់​ឆ្នាំ ដែល​ថ្ងៃ​នេះ​ជា​ទូ​ទៅ​ត្រូវ​ជា​ថ្ងៃ​ទី​មួយ​នែ​រដូវ​ក្តៅសំរាប់​បណ្តារ​ប្រទេស​នៅ​គោល​ខាង​ត្បូង។

បាន​ល្មមៗ​បាន​ហើយ​រឿង​រៀបរាប់នេះ ខ្ជឹល​អានណាស់ តែ​តាមពិត​ទៅ​អាន​មិន​សូវ​យល់​ផង​ណឹង 😀 ។ http://fr.wikipedia.org/wiki/F%C3%AAte_de_la_Musique#Histoire

ផ្សឹល​មេញ​នេះ​​ក៏​បានទៅ​ដើរ​លេង​នឹង​គេដែរ ហាហា មនុស្ស​ដូច​បុណ្យ​អំទូក​ចឹង ខុស​តែ​ម្យ៉ាង​ទេ​គឺ​អត់​មាន​អ្នក​រុញ។

1

មាន​អ្នក​ឃ្លាន​ថត​ទៀត​អត់​ដែល​ស្គាល់​ផង។ ម្នាក់​ណឹង​ចាំ​មើល​ទៅ​ដល់​ផ្ទះ​សង្ស័យ​តែ ២ ពិល​ទេហាហា

2

មិន​ដឹង​ថា​អាណឹង​គេ​ហៅ​ថា​ស្អី​ផង 😀

3

5

 
មតិ 10

Posted by ​នៅ ខែមិថុនា 22, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

10 responses to “បុណ​ប្រគុំតន្ត្រី

  1. Posoky

    ខែមិថុនា 23, 2009 at 5:28 ព្រឹក

    ឡូយផស់គេ

     
  2. ជីវិតអមតៈ

    ខែមិថុនា 23, 2009 at 7:44 ព្រឹក

    ចុះម៉េចក៏អត់ឃើញសុភាអញ្ចឹង? ខំតែរកមើល . . . ហេហេហេ

     
  3. rainbowpig

    ខែមិថុនា 23, 2009 at 7:54 ព្រឹក

    សប្បាយហើយចឹងនោះ។ ខានស្អែក បុណ្យជាតិដែរ ប្រហែលមានមនុស្សច្រើនដែរហើយ។ ក្តៅផង គិតចេញទៅលេងនឹងគេដែរ ចាំថតរូបយកមអួតដែរ។ ហេហេហេ

     
  4. សុភា

    ខែមិថុនា 23, 2009 at 8:26 ព្រឹក

    @សុគី ឡួយ​ផស់​គេ​មែន​តើហ៏។ ដំបូង​ថា​ខ្ជឹល​ទៅ​ ទាល់តែ​ទៅ​ ទៅ​ដល់​តា​២​ដង
    @ជីវិត​អមតៈ បាន​អី​រក​ឃើញ​បើ​អត់​មាន​ខ្ញុំ​នៅ​ណឹង​ផង
    @បង​កូន​ជ្រូក សប្បាយ​មែន ចុះ​ខាង​បង​អត់​មាន​ទេ​ក៏​អី។ តាម​ធម្មតា​ត្រូវ​តែ​មាន​ដែរ។ បុណ​ជាតិ​នៅ​នេះ​ ខ្ញុំ​អត់​ដឹង​ត្រូវ​ថ្ងៃ​ណា​ផង។ តែ​លឺ​គេ​ថា​មនុស្ស​ច្រើន​ណាស់​នៅ​ប៉ារី 😀

     
  5. Samady KS

    ខែមិថុនា 23, 2009 at 10:38 ព្រឹក

    ចឹង​ក៏​សប្បាយ​ម្យ៉ាង​ដែរ​តើ….! នេះ​ធ្វើ​អោយ​ខ្ញុំ​នឹក​ឃើញ​កាល​ពី​ ប៉ុន្មាន​ឆ្នាំ​មុន​ ខ្ញុំ​និង​ក្រុម​មិត្ត​ភក្តិ​របស់​ខ្ញុំ​បាន​នាំ​គ្នា​ទៅ​លេង​នៅ​ឯ​សមុទ្រ កាល​ហ្នឹង​​ខ្ញុំ​ពួក​បាន​ប្រគុំ​តន្រ្តី​មួយ​ដែល​គួ​អោយ​ទាក់​ទាញ​មែន​ទេន។ ពួក​យើង​បាន​ប្រើ​ប្រាស់ ហ្គីតា​សាំ ចំ​នួន3 ដើម

    ទី​ 1 ​សម្រាប់​លេង​ជា​ស្ទីល ហ្គិតា Bass
    ទី 2 សម្រាប់​លេង​ជា​ស្ទីល ហ្គីតា Solo
    ទី 3 សម្រាប់​លេង​ជា​​ស្ទីល ​អាគ័រ ដេញ​ជា​លក្ខណះ ប៉ាញ៉ាម៉ង់

    ហើយ​មិត្ត​ខ្ញុំ​ម្នាក់​ខ្ញុំ​គាត់​យក ចង្កិះស​​វាយ​ជា​មួយ​ខ្នើយឳប អោយ​​ចេញ​​ជា​ចង្វាក់​ស្គរ ចំ​នែក​ម្នាក់​ទៀត​​​យក​កំ​រប ឆ្នាំង​បាយ មក​វាយ​អោយ​ចេញ​ជា​សម្លេង ឆាបហ្វុក។

    មាន​អី…..?​ អស់​ទាស់​ហ្មង !​​ពួក​ខ្ញុំ​លេង​ឡើង ផ្អើល​ឆ្នេ​ខ្យាច់​កំ​ពង់​សោម​ដែរ​ហ្នឹង​ណា…?ដល់​ពេល​ខ្ញុំ​សាក​ Record ទុក​ហើយ​ចាក់​ស្តាប់​ឡើង​វិញ​ ឃើញ​ថា​ពិរោះ​មិន​ចាញ​ផលិតកម្ម​​ផស់​គេ​ឡើយ….​ហា​ហា​ហា

     
  6. សុភា

    ខែមិថុនា 23, 2009 at 10:47 ព្រឹក

    ហាហា​ ម្យ៉ាង​ដែរ​ណ៎។ បើ​ក្រុម​សាម៉ឺឌី​មក​នៅ​ខាង​នេះ​បាន​ទៅ​លេង​តាមផ្លួវ​ដូច​គេ​ដែរ​បាត់។ ម្យ៉ាងដែរ​តើហ៏ 😀

     
  7. សាយ័ន្ត

    ខែមិថុនា 23, 2009 at 2:11 ល្ងាច

    មើលទៅទំនងសប្បាយណាស់ តែប្រយ័ត្នអ្នកមានកំពស់លីមីតខិតជិតស្មារគេគ្រែងថប់ដង្ហើម!ហេហេ

     
  8. សុភា

    ខែមិថុនា 23, 2009 at 5:31 ល្ងាច

    ហេន​វិន ខ្ញុំ​អត់​ទាប​ផង 😉

     
  9. machmorn

    ខែមិថុនា 24, 2009 at 3:01 ព្រឹក

    សួស្តី!
    រូបភាពនេះថតនៅទីណាដែរ? តើអាចរៀបរាប់បន្តិចបានទេអំពីពិធីបុណ្យ ព្រោះវាគួរឲ្យចាប់អារម្មណ៍មែនទែន មើលទៅសប្បាយដល់ហើយ 🙂

     
  10. សុភា

    ខែមិថុនា 24, 2009 at 1:09 ល្ងាច

    អត់ដឹង​រៀប​រាប់​អាមេច​ផង ព្រោះ​អត់​សូវ​ដឹង​ដែរ។ ដឹង​តែ​បុណ​ណឹង​គេ​លេង​ភ្លេង​តាម​ផ្លូវ​នៅ​ទី​ប្រជុំ​ជនហើយ​យើង​ទៅ​មើល​ទៅ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: