RSS

ទុក្ខវេទនា​របស់​មនុស្ស​លោភ

23 Jun

គេ​ថា​ ចិត្ត​មនុស្ស​មិន​ស្កប់​ស្កល់ ពិត​ជា​ត្រឹម​ត្រូវ​អស់​ទាស់​ហ្មង​សំរាប់​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​ថា​អ្នក​ទាំង​អស់​គ្នា​យ៉ាង​មេច​ទេ តែ​សំរាប់​ខ្ញុំ​វិញ ធ្វើ​ជាមនុស្ស​គឺ​នៅ​តែ​លោភ។ ឥឡូវ​ខ្ញុំ​និយាយ​រឿង​លោភ​លន់​បស់​ខ្ញុំ​តាំង​ពី​ដឹង​ក្តី​ម៉ោ​ដល់​ឥឡូវ។

កាល​ពី​ចាប់​ផ្តើម​ចូល(អនុ)​វិទ្យាល័យ​ភ្លាម(ថ្នាក់ទី​៧) អាចចាត់ទុក្ខ​ថា​ដឹង​ក្តី​ខ្លះៗ​ហើយសំរាប់​ការរៀន​សូត្រ។ ខ្ញុំ​មិន​មែន​ជាមនុស្ស​ពូកែ​អីទេ គ្រាន់តែ​បាន​ត្រឹម​ម៉ាយោង​អាត្មារួច​តែ​ប៉ុណ្ណោះ។ កាល​នៅ​រៀន​ថ្នាក់​ណឹង​គិត​ត្រឹម​តែ​ថា ធ្វើ​យ៉ាង​ណា​អោយ​តែ​ប្រលងជាប់​ Bac I (កង់គួ ) បាន​ចូល​ថ្នាក់​ទី ១០​ នឹង​គេ​ក៏​អស់ចិត្ត​ហើយ ព្រោះ​ថា​យ៉ាង​ហោច​ណាស់​អោយ​ស្គាល់​ជិវិត​ថា​អ្នក​រៀន​នៅ​វិទ្យាល័យ​និង​ ប្រលង Bac II (បាក់ឌុប)ណឹង​លំបាក់​យ៉ាង​ណា។ ហើយ​បើ​ត្រឹម​ប្រលង​ Bac I ធ្លាក់​នោះ ខ្មាស់​គេ​មិន​ដឹង​យក​មុខ​ទុក​ណាទេ ព្រោះ​លឺ​គេ​ថា​ Bac I ណឹង​ស្រួល​ប្រលង​ទេ បើ​ធ្លាក់​នៅ Bac II ​មិន​សូវ​អី​ទេ ព្រោះជារឿង​ធម្មតា​។ ដោយ​ហេតុ​នេះ​ហើយ ខ្ញុំ​ចេះ​តែរៀនៗ​ទៅ ដោយ​មិន​បាន​ប្រឹង​ប្រែង​អ្វី​ទាំង​អស់។ មិនដែល​ចូលរៀនគួរ តែ​គ្រាន់តែ​មិន​ដែល​អវត្តមាន​ក្នុង​ថ្នាក់​ប៉ុណ្ណឹង។

ដូចចិត្ត ​ខ្ញុំ​បាន​ប្រលង​ជាប់​ថ្នាក់ Bac I ដោយ​ត្រដាប​ត្រដួស គឺ​បាន​ត្រឹម​និទេស​មធ្យម​ណឹង​ឯង។ មក​ដល់​ថ្នាក់​វិទ្យាល័យ(ថ្នាក់ទី​១០) ខ្ញុំ​បាន​ទៅ​រៀន​នៅ​ថ្នាក់​ខ្សោយ​ជាង​គេ និង​មាន​ប្រវត្ត​កុង​នឹង​គ្រូ​ជាង​គេក្នុង​ចំណោមជាង​​១០​ថ្នាក់​ផ្សេងទៀត។ ក្នុង​ថ្នាក់​នេះ​និយាយ​ទៅ​ វា​បាន​ធ្វើ​អោយ​ខ្ញុំ​មាន​អំណួត​ខ្លះ​ដែរ ថ្វី​បើ​ខ្ញុំ​មិន​បាន​លេខ​ល្អ​ តែ​ខ្ញុំ​ចាប់អារម្មណ៏​រៀន​មុខ​វិទ្យា​រូបវិទ្យា​និង​គណិត​វិទ្យា​ជាង​ពី​ មុន ដែលពីមុន​ខ្ញុំ​គិត​តែ​ដើរ​លេងនិង​លេងជាមួយ​ក្មេងៗ​ក្បែរ​ផ្ទះ (ពួកណឹង​កាល​នោះ​រៀន​នៅ​បឯម​សិក្សា​នៅ​ឡើយ 😀  អាឡូវ​អ្នក​ខ្លះ​ថ្នាក់ទី ១២ និង ចូល​មហាវិទ្យាល័យ​ឆ្នាំ​ ទី​១ ទី២​ អីណឹង)។ អំណួត​មួយ​នេះ​ហើយ​បាន​ធ្វើ​អោយ​ខ្ញុំ​ប្រឹង​ប្រែង ហើយ​គំនិត​លោភ​លន់​មួយ​ទៀត បាន​ចួល​ខួរ​ខ្ញុំ​ដែរ គឺ “យ៉ាង​ហោច​ណាស់​ត្រូវ​ប្រលង​បាក់ឌុប​អោយ​ជាប់ ហើយ​ទៅ​រៀន​នៅ​ភ្នំពេញ​អោយបាន”។ ខ្ញុំ​មិន​គិត​ពី​កំរិត​ណា​មួយ​នោះ​ទេ អោយ​តែ​បាន​មក​ជាន់​ទឹក​ដី​ភ្នំពេញ​នឹង​គេ។ ចាប់តាំង​ពី​នោះ​មក​ខ្ញុំ​ក៏​បាន​ចូល​រៀន​គួ​គណិតក្នុង​ថ្នាក់ពិសេស​មួយ(តែ​ មិន​មែន​ថ្នាក់សិស្សពួកែ​ទេ ជាថ្នាក់សិស្ស​មធ្យម​ណឹង​ឯង) ចាប់តាំងពី​ចុង​ឆ្នាំ​ថ្នាក់ទី​១០ ហើយ​នឹង​មើល​សៀវភៅ​លំហាត់រួប​នៅ​ផ្ទះ​ដោយ​ខ្លួន​ឯង។

ដូចចិត្ត ​ ខ្ញុំ​បាន​ជាប់​ Bac II ដោយ​លទ្ធិ​ផល​ល្អបង្គួរ(បាន​គណិត​នឹង​រូបវិទ្យា​យោង ក្រៅ​ពី​ណឹង​ធ្លាក់​សឹង​ទាំង​អស់ 😀 )។ ដោយ​ត្រដាបត្រដួស ខ្ញុំ​ក៏​ប្រលង​ជាប់​តិចណូ​ថ្នាក់​មធ្យម (ជាប់តែ​១​ណឹង​ឯង)។ រៀន​ឆ្នាំ​ទី​១ ខ្ញុំ​ប្រាថ្នា​ត្រឹម​តែ​រៀន​ចប់​ប៉ុណ្ណឹង​នឹង​ចេញ​ធ្វើ​ការ​ទៅ​ជាការ​ ស្រេច។ ស្រាប់តែ​ចូល​ដល់​ឆ្នាំ​ទី២ ឆមាស​ទី​១ មិន​ដឹង​ខ្មោច​អោយ​អាមេច ខ្ញុំ​រៀន​បាន​លេខ​២​ដោយ​មិន​ដឹង​ខ្លួន 😉 ។ កាល​នោះ​ភ័យ​ខ្លាច​តែ​គ្រូបូក​ពិន្ទុ​ច្រលំ​ផង​ដឹង។ ដល់ច្រើនថ្ងៃ​ហើយ​អត់​ឃើញ​គ្រូ​កែរ ក៏​ច្បាស់​ថា​បាន​លេង២​មែន​ហើយ ហេហេ។ ដោយ​សារ​លទ្ធិ​ផល​នេះ​ហើយ​ធ្វើ​អោយ​ខ្ញុំ​មាន​ចិត្ត​លោភ​ម្តង​ទៀត គឺ​លោភ​ចង់​រៀន​បន្តរ​ថ្នាក់​វិស្វករ​អោយ​បាន។ ដូចចិត្ត​ឆ្នាំ​ទី​៣ ខ្ញុំ​បាន​លេង​២​ទៀត (ឡើង​ស្លេក​កាល​ណឹង ថែម​ទាំង​ភ្នែក​ខ្មៅ​ទៀត​ផង)។ កាល​នោះ​គិត​ថា​អោយ​តែ​បាន​រៀន​ថ្នាក់​វិស្វករ​ ខ្ញុំ​មិន​បាច់​ខំទៀតទេ ដូចពាក្យ​ខ្មែរ​ថា ជិះ​សេះ​លែងដៃ គឺ​សុំ​ត្រឹម​តែ​រៀន​ចប់​ៗ​នឹង​គេ​តែ​ប៉ុណ្ណឹង។

បាន ​ចូល​រៀន​វិស្វករ​ហើយ​លោភទៀត លោភ​មិន​ចេះ​ឈប់ គឺ​ចង់រៀន​យក​ម៉ាសស្ទ័រ​ទៀត ចង់​ស្គាល់​ស្រុក​គេហើយ​ក៏​​បាន​ដូចចិត្ត។ ដល់​មក​ជាន់​ស្រុក​គេ​ដំបូង គិត​ត្រឹម​តែ​រៀន​ម៉ាជាប់ៗ កាន់​សញ្ញាប័ត្រ​ទៅ​ផ្ទះ​វិញ​ជាការ​ស្រាច់ កុំអោយ​តែ​ធ្លាក់​យ៉ាង​អាមាស់​ទៅ​បាន​ហើយ។ ចេះ​តែ​ខំៗ​ទៅ​កុំ​អោយ​ខ្មាស់​គេ ខូចពូជ។ ដល់​រៀន​ចប់​ឆមាស​ទី​១​ហើយ ចេញ​លទ្ធផល​ម៉ោ បាន​ល្អ​ទៀត។ ចុម​អាមេច​ណឹង គ្រូ​បូក​ខុស​ទេ​ដឹង កុំ​ធ្វើ​អោយ​ខ្ញុំ​អរ​ឥប្រយោជន៏​ណា!!! 😀 ។

ដល់​អាឡូវ​លោភ​ទៀត …… ខ្ជឹល​សរសេរ​ណាស់

ចុង​ក្រោយ​គ្រាន់តែ​ចង់​ប្រាប់ថា​ ធ្វើ​ជាមនុស្ស​តែង​តែ​លោភ

 

13 responses to “ទុក្ខវេទនា​របស់​មនុស្ស​លោភ

  1. សុធាខ្មែរ

    ខែមិថុនា 23, 2009 at 7:44 ល្ងាច

    ល្អហើយចឹងនោះ សូមសរសើរ!!

    ម៉េចគួរតែសរសេរឲ្យចង់ទៅ!!!

    វិស្សមកាលមកដល់ មានផែកាណ៍មកលេងស្រុក ឬក៏នៅនឹង??

     
  2. សុភា

    ខែមិថុនា 23, 2009 at 7:49 ល្ងាច

    ម៉ោ​ពី​ដល់​ម៉ោង​ញ៉ាំ​បាយ​ ហើយ​ឃ្លាន​ពេក​ក៏​ឈប់​សរសេរ​ត្រឹម​ណឹង​ទៅ 😀 ។ វិស្សមកាល​នេះ​ខ្ញុំ​ទៅ​លេង​ស្រុក កំពុង​តែ​សប្បាយ​ចិត្ត​ផង ជិត​បាន​ទៅ​ផ្ទះ

     
  3. សាយ័ន្ត

    ខែមិថុនា 24, 2009 at 12:08 ព្រឹក

    លោភបែបហ្នឹង មិនខុសទេ!ហើយជាគុណសម្បត្តិសំរាប់អោយអ្នកដទៃយកតាមផង!
    ខ្ញុំក៏សូមជូនពរអោយការលោភមួយទៀតហ្នឹងបានសំរេចឆាប់ៗៗៗ!ហេហេ

     
  4. Virya

    ខែមិថុនា 24, 2009 at 3:50 ព្រឹក

    ចិត្ត​មនុស្ស​ធំ​ជាង​អាវ៉ីវ៉ី​ទាំងអស់ លំហរ​ធំគ្មាន​ដែលកំណត់ ចិត្ត​មនុស្សធំជាង​ហ្នឹងទៀត ព្រោះ​មាន​បទ​ចម្រៀង​ខ្លះ​គេ​ថា​ចិត្ត​គេ​ហ្នឹង​លំហរ​ប្រៀប​មិន​បាន​ផង ហាហាហាហ គិត​ទៅ​មនុស្ស​យើង​លោភ​មែន!

     
  5. អគ្គលីបុត្រ

    ខែមិថុនា 24, 2009 at 8:25 ព្រឹក

    អៃយ៉ា!! លួចទៅរៀន​ធម៌នៅវត្តណា?

     
  6. សុភា

    ខែមិថុនា 24, 2009 at 1:08 ល្ងាច

    @សាយ័ន្ត អា​លោភ​មួយ​ទៀត​ណឹង​គិត​ថា​បាន​សំរេច​ក៏​ថា​បាន ព្រោះ​ថា​កំពុង​តែ​រៀប​ចំ​ហើយ ហើយ​សង្ឃឹម 99,99% ហើយ​ដែល​ខ្ញុំ​មិន​បាន​ដែល​គិត​ដល់​សោះ (ធ្លាប់​គិត​ដែរ តែ​មិន​មែន​ពេល​នេះ​ទេ) ស្រាប់តែ​ឩកាស​ហុច​អោយ ក៏​ត្របាក់​យក​ទៅ។ បាន​នោះ​បានយ​ហើយ តែអ្វី​ដែល​​សំខាន់​នោះ​តើ​យើង​នឹង​អាច​ធ្វើ​ការ​ងា​នោះ​បាន​ល្អ​រឺ​អត់។
    @បង​វិរីយា ថឹម​ថូវ​ហើយ​រឿង​ណឹង ចិត្ត​មនុស្ស​មិន​ស្កប់​ស្កល់​ទេ
    @អគ្គលីបុត្រ រៀន​នៅ​តែ​ម្តុំៗ​ណឹង​ឯង មាន​អាណា​ឆ្ងាយ

     
  7. វិចិត្រ

    ខែមិថុនា 25, 2009 at 6:38 ព្រឹក

    ត​យក​ថ្នាក់​ដុកទ័រ​មែន​ទេ?

     
  8. សុភា

    ខែមិថុនា 25, 2009 at 7:28 ព្រឹក

    ចា៎! តែ​កំពុង​តែ​ភ័យខ្លាច​ធ្វើ​អត់​កើត 😀

     
  9. វិចិត្រ

    ខែមិថុនា 25, 2009 at 9:00 ព្រឹក

    មាន​ឱកាស​រៀន​ហើយ ចេះ​តែ​រៀន​ទៀត​ទៅ។
    អ្នក​រៀន​អាជីព!! 😀

     
  10. សាយ័ន្ត

    ខែមិថុនា 25, 2009 at 9:18 ព្រឹក

    ចឹងខ្ញុំនៅស្គាល់ចិត្តថ្លើមសិស្សតិចណូនៅច្រើនគួរសមដែរ!មានអីទៀតក្រៅពីរោះង ហ្នឹង!ហេហេ
    ខ្ញុំឮថា វណ្ណារីជាប់ទៅបារាំងហើយ តែអត់បានប្រាក់ក្នុងការរស់នៅម៉េចទេ ក៏អត់យកវិញ!
    ចំលែកម៉េះណ៎ មានbourse ចឹងដែរ?បានតែធនារ៉ាប់រង និងសំបុត្រយន្តហោះ!
    ចំនែកខ្ញុំមិនដឹងនៅណារួចទៀតទេ បើរៀនចប់តែអត់ការងារធ្វើមកទៀតហើយបងប្អូនយួន!
    ហាហា ម៉ាជំនាន់មាន២នាក់ រួចbourse គេអោយ២កន្លែង ខ្លាចអី!
    នឹកឃើញមកដល់ដំបូង សំគេចូលរៀនថ្នាក់បារាំងគេថាអត់មាន ដល់រៀនថ្នាក់ធម្មតាបាន១ឆមាស
    បានឃើញមានថ្នាក់បារាំង ឥលូវចប់!

     
  11. សុភា

    ខែមិថុនា 25, 2009 at 1:28 ល្ងាច

    រៀន​ចប់​បទ​ពិសោធន៏​ពេញ​ខ្លួន បទ​ពិសោធន៏​ខាង​រៀន 😀

    សាយ័ន្ត ស្មាន​តែ​ករណី​អី​ចុះ? តាម​ពិត​ទៅ​គេ​មាន អាហារូបកណ៏​ច្រើន​ប្រភេទ​ណាស់​ តាម​យើង​រើស

     
  12. សាយ័ន្ត

    ខែមិថុនា 25, 2009 at 2:04 ល្ងាច

    គឺខ្ញុំស្មានត្រូវចិត្ត សុភាហ្នឹងណា!ទើបនឹងត្រៀមចប់ចឹងសិស្សតិចណូ ប្រាកដជាសំលឹងរក
    អាហារូបករណ៏ហើយ ទោះខ្ញុំក៏ចឹងដែរ!ហេហេ

     
  13. Vanda

    ខែមិថុនា 26, 2009 at 2:30 ល្ងាច

    សួរស្តី! សុភា ! ខ្ញុំលឺសុភានិយាយរៀបរាប់នេះ​សង្ស័យតែ​បាក់​ឌុប​ស្រករ​គ្នា​ទេ​នៀក​,
    និយាយ​អញ្ចឹង​បើសិន​ជា​ប្រលង​ជា​ប់​នៅ​តិច​ណូ​មធ្យម ឆ្នាំ​ ២០០១ មែន​ទេ​?​
    មាន​ស្គាល់​ម្នាក់​ឈ្មោះ​ ម៉ៅ​ សេង​ហ៊ី ទេ? ​គេយក​ប្រពន្ធ​រៀន​តិច​ណូ​ជាមួយ​គ្នា​ ឈ្មោះ​ ល័ក្ខ
    ទើប​រៀប​ការ​ប៉ុន្មាន​កន្លះ​ឆ្នាំមុន​នេះ​ឯង​! មិត្ត​ភក្តិស្លាប់​រស​របស់​ខ្ញុំកាល​ពី​នៅ​ក្រីក្រ​(វិទ្យា​ល័យ)​
    រីក​រាយ​ដែល​បាន​ស្គាល់​…..!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: