RSS

សំរាក​រដូវ​ក្តៅ ភាគ២ “ស៊ីផឹក”

09 កក្កដា

យូ​ហើយ​ឡាវល់​តែ​ដើរ​លេង​ខាន​បាន​អាប់ដេត​ប្លក់​អី​អស់ហេហេ។ អាឡូវ​ណឹង​ដាក់​ភាគ​ពីរ​ហើយ​គឺ​វគ្គ​ផឹក​ស៊ី ព្រោះ​ថា​ផឹក​ស៊ី​ជា​ផ្នែក​ចំបង​មួយ​នៃ​កា​ដើរ​លេង។

ឈុត​ម្ហូប​អាហារ​នៅ​ផ្ទះ

DSC01177

ឆា​ក្តាម​សមុទ្រ​ រស់​ជាតិ​អស់​ស្ទះ​ហើយ 🙂

DSC01178

អត់​ខ្ចៅ​ញ៉ាំ លេង​អាណឹង​ជំនួស​វិញ 🙂

DSC01180

DSC01179

ហេហេ​ ត្រី​ចៀន​ទឹក​ត្រី​ស្វាយ ឆ្ងាញ់​ទេ?

DSC01181

បង្អែម​ចាប់ឆាយ ទិញ​កំប៉ុង​ស្រាប់

DSC01211

ខែ​នេះ​មាន​ឪឡឹក​ញ៉ាំ ហើយ​ម្ខាង​ទៀត​ជា​មេឡុង

ផឹក​ស៊ី​ជា​មួយ​សិស្ស​ខ្មែរ​យើង​នៅ​នីស (Nice)

DSC02254

ម្ហូប​នៅ​ហាង​ខ្មែរ​មួយ (fast food) រឺ​ក៏​ម្ហូប​ស្រាប់

DSC01482

ដើម្បី​​បាន​ញ៉ាំ​អានេះ ដើរ​ទៅ​ឡើង​ជិត​ម៉ាម៉ោង

DSC01483

ខ្ទេច​ដូច​ខ្ទឹម

ទៅ​ហ៊ាង

ចូល​ហាង​ថៃ ដំបូង​ខ្ញុំ​ថា​មិន​ចង់​ទៅ​ទេ ចង់​ទៅ​ហាង​ខ្មែរ ស្រាប់តែ​បង​អ្នក​នាំ​ទៅ​គាត់​ថា​ហាង​ថៃ​តែ​ឈ្មោះ​ទេ អ្នក​ធ្វើ​ការ​សុទ​តែ​ខ្មែរ។ ចឹង​ទៅ​ក៏​ទៅ។ ស្រាប់តែ​ទៅ​ដល់ គេ​និយាយ​ជាបារាំង​ជាមួយ​ពួក​ខ្ញុំ។ ដំបូង​គេ​សួរ​រក​កន្លែង​អង្គុយ intérieur ou extérieur។ ស្រាប់តែ​បង​ដែល​ទៅ​ជាមួយ​ខ្ញុំ​គាត់សួរ​ខ្ញុំ​ថា “អាមេច​យើង ខាង​ក្នុង​រឺ​ខាង​ក្រៅ”។ ស្រាប់តែ​អ្នក​ទទូល​ភ្ញៀវ​គាត់​ថា​ ខ្មែរ​ទេ? ស្មាន​តែ​បារាំង។ យី​បារាំង​អី​សាច់ឈាម​ប៉ុណ្ណេះ​នោះ ហេហេ។ ក្រោយ​មក​និយាយ​ខ្មែរ​ជាមួយ​គ្នា​លាន់ ហេហេ។ អូ​ខេ អ្នក​ធ្វើ​ការ​សុទ​តែ​ខ្មែរ​មែន​តើហ៏​នេះ។ តាម​ពិត​ទៅ​ម្ចាស់​ហើយ​ប្រុស​ជា​ខ្មែរ ស្រី​ជា​ថៃ ចឹង​ហើយ​បាន​ហាង​ណឹង​ឈ្មោះ Thai។

DSC01508

យីហោរ​ហាង​បស់​គេ

DSC01507

ព្រះ​ស្ទីល​ថៃ​មួយ​នៅ​ពី​មុខ​ហាង ជាមួយ​នឹង​ការ​តាក់តែង​ជា​របៀប​ថៃ​បន្តិច​ ចិន​បន្តិច ខ្ញុំ​មិន​ដឹង​ដែរ

DSC01499

Entré (អាហារ​ទ្រាប់ពោះ រឺ​អាហារ​បើក​ឆាក) ពួក​ខ្ញុំ​ហៅ​សុទ​តែ​ពិសេស​ដូចជាបុក​ល្ហុង(ខ្ញុំ​អ្នក​កាម៉ង់) ភ្លា​សាច់គោរ និង​ញ៉ាំ​សាច់​ម៉ាន់ យូហូ

DSC01500

បុក​ល្ហុង ទំនង​ហេ ហ៊ឹម​ស្រក់​ទឹក​​ម៉ាត់

DSC01501

ភ្លា​សាច់​គោរ

DSC01502

ញ៉ាំ​សាច់​ម៉ាន់

មាន​អាហារ​ផ្សេងៗ​ទៀត តែ​ខ្ជឹល​ដាក់ ដាក់តែ​ប៉ុណ្ណឹង​បាន​ហើ់យ 😀

ចាំ​ភាគ​ក្រោយ​ដាក់រួប​ទេសភាព​អោយ​មើល​ម្តង

Advertisements
 

12 responses to “សំរាក​រដូវ​ក្តៅ ភាគ២ “ស៊ីផឹក”

  1. សុភ័ក្ត្រ

    ខែកក្កដា 10, 2009 at 1:57 ព្រឹក

    ឡូយ​ដល់​ហើយ​នៀក

     
  2. s3iLa

    ខែកក្កដា 10, 2009 at 2:02 ព្រឹក

    អេមបស់គេហេ!!យើងចង់ញាំដែរ​េហេហេហេ

     
  3. machmorn

    ខែកក្កដា 10, 2009 at 2:19 ព្រឹក

    ម្ហូបឆ្ងាញ់ៗដល់ហើយ 🙂 បានដើរកំសាន្តអញ្ចឹង មាននឹកអ្នកភូម WordPress ដែរអត់នឹង?

     
  4. សុវុឌ្ឍី

    ខែកក្កដា 10, 2009 at 3:08 ព្រឹក

    ញ៉ាំច្រើនចឹងមានចូលបង្គន់អត់? ហាហាហហាហា

     
  5. ខេមរអធិរាជ្យ

    ខែកក្កដា 10, 2009 at 3:16 ព្រឹក

    The snails just look like the itchy snails in my plantation here on the outskirt of Phnom Penh!

     
  6. rainbowpig

    ខែកក្កដា 10, 2009 at 5:56 ព្រឹក

    ឈ្ងុយដល់នេះ។ ហេហេហេ

     
  7. សុភា

    ខែកក្កដា 10, 2009 at 9:13 ព្រឹក

    😀

     
  8. Samady KS

    ខែកក្កដា 10, 2009 at 9:29 ព្រឹក

    គេ​មាន​ពេល​ដើរ​លេង​ស៊ី​ចុក អាឡូវ​គេ​ម៉ោ អួត​អ្នក​ភូមិ​ WordPress ទៀត! ច្រណែន​ដល់​ហើយ​នៀក​

     
  9. Vanda

    ខែកក្កដា 10, 2009 at 11:54 ព្រឹក

    មើល​ម្ហូប​ទាំង​អស់​នោះ​ចុះ ​សុទ្ធ​តែ​ទំ​នង​ទាំង​អស់​។
    ញ៉ាំ​របស់​មើល​ទៅ​ដូច​អ្នក​មាន​អញ្ចឹង​! ហាស ​ហាស ហា!

     
  10. ញញឹមស្រស់

    ខែកក្កដា 10, 2009 at 3:13 ល្ងាច

    ដូច​អត់​ឃើញ​មាន​ស្រា​ក្រហម (red wine, vin rouge) បើ​មាន​​ Bordeau មួយ​ដប​ថែម​ទៀត​ អស់​ទាស់​!!!

     
  11. សុភា

    ខែកក្កដា 10, 2009 at 6:04 ល្ងាច

    យី​កុំ​នាំ​គ្នា​ច្រណែន​ខ្ញុំ​អី តែ​អាទិត្យ​ក្រោយ​ណឹង​ដល់​ពេល​ប្រឹង​ទៀត​ហើយ។

    @ញញឹម​ស្រស់ បើ​អត់​ចេះ​ផឹក​ផង​ហៅ​មក​ធ្វើ​អី​ថ្លៃ​ចង់​ស្លាប់​ហី​នឹង។ ញ៉ាំ​តែ​ម្ហូប​ទៅ​បាន​ហើយ

     
  12. វឌ្ឍនា

    ខែកក្កដា 10, 2009 at 11:04 ល្ងាច

    អូយអញ្ចឹងតា បានបាត់យូរណាស់ រវល់ញ៉ាំអញ្ចឹងសោះ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: