RSS

រក​ផ្ទះ​មិន​ទាន់​បាន​ជ្រកទេ

13 កក្កដា

backpack.jpgបង​ប្អូនអ្នក​ភូមិ​អើយ​ ខ្ញុំ​ជិត​អត់​ផ្ទះ​ជ្រក់​កោន​ហើយ 😦 ។ ខែ​ ៩​ ណឹង​មិន​ដឹង​ទៅ​នៅ​ណា​​ទេ ព្រោះ​រក​ផ្ទះ​ជួល​មិន​ទាន់​បាន។ សង្ស័យ​តែ​ត្រូវ​ស្ពាយ​កាតាប​នៅ​តាម​ផ្លូវ​ទេ​ដឹង។ តាម​ពិត​ទៅ ខ្ញុំ​រក​ជិត​បាន​ណឹង​៣​ដង​ហើយ តែ​ចេះ​តែ​មាន​ឧ​បសគ្គ​រហូត។ លើក​ទី​១​ជា​ផ្ទះ​ជួល​នៅ​ជា​មួយ​ម្ចាស់​គេ មិន​មែន​ជា Studio ​ដាច់​ទេ។ ខ្ញុំ​គិត​ទៅ​គិត​មក ក៏​មិន​យក​វិញ ព្រោះ​ចង់​នៅ​ដាច់​វា​ស្រួល​ជាង មិន​បាច់​ខ្លាច​ចិត្ត​គេ ជា​ពិសេស​អាច​ធ្វើ​ម្ហូប​បាន​ស្រួល។ លើក​ទី​ពីរ​ ឃើញ​ផ្ទះណឹង​ តំលៃ​គួ​សម។ ខល​ទៅ​គេ គេ​ថា​ទាល់តែ​ថ្ងៃ​អង្គារ​អាទិត្យ​ក្រោយ​ចាំ​ខល​មក​ម្តង​ទៀត​ព្រោះ​គេ​អត់​នៅ​ឡារួឆែល​ទេ។ ខំ​តែ​ចាំ​លោក​អើយ ដល់​ថ្ងៃ​កំណត់​ខល​ទៅ គេ​ថា​ផ្ទះ​ណឹង​ជួល​បាត់​ហើយ (អត់ទៀត)។ ដល់​លើក​នេះ​ឈឺ​ចិត្ត​ណាស់ ឈឺ​លើស​អ្វី​ទាំង​អស់។ រក​ផ្ទះ​ណឹង​ឃើញ​ អាទិត្យ​មុន​នេះ​ម្ចាស់​គេ​នៅ​ឡារួឆែល តែ​ខ្ញុំ​អត់​នៅ​ទៅ​វិញ។ ខ្ញុំ​ក៏​សំរេច​ចិត្ត​ថា​អោយ​មិត្ត​រូម​ការ​ងារ​ទៅ​មើល​អោយ។ ក្រោយ​ពី​មើល​ហើយ​គេ​ថា​អូខេ ល្អ​ហើយ។ ខ្ញុំ​ក៏​តេ​ទៅ​និយាយ​ជាមួយ​ម្ចាស់​ផ្ទះ សុំ​រូប​ថត​គេ​មើល គាត់​ថាចាំថ្ងៃ​ចន្ទ គេ​នឹង​ផ្ញើរ​មក​អោយ។ ថ្ងៃ​ចន្ទ​ណឹង​ខំ​អង្គុយ​ចាំ​ម៉ា​ថ្ងៃ រហូត​ដល់​ល្ងាច មិន​ឃើញ​ផ្ញើរ​មក​សោះ។ ទ្រាំ​មិន​បាន​ ខ្ញុំ​ក៏​តេ​ទៅ​ម្តង​ទៀត។ គាត់​ថា​មាន​អ្នក​ផ្សេង​គេ​យក​ហើយ អត់​ទៀត​ខ្ញុំ 😥 ។ ស្អែក​នេះ​នឹង​ព្យាយាម​ទាក់ទង​ទៅគេ​ទៀត ព្រោះ​ចាប់​ពី​អាទិត្យ​ក្រោយ​ទៅ​ខ្ញុំ​រវល់​រហូត ហើយ​អត់​បាន​នៅ​ឡារួឆែល​ទៀត​ផង 😦 ។

Advertisements
 
20 មតិ

Posted by ​នៅ ខែកក្កដា 13, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

20 responses to “រក​ផ្ទះ​មិន​ទាន់​បាន​ជ្រកទេ

  1. សុភ័ក្ត្រ

    ខែកក្កដា 14, 2009 at 2:04 ព្រឹក

    ចុះ​ផ្ទះ​ចាស់​យ៉ា​ម៉េច​ដែរ?
    ខ្ញុំ​ឯណេះ​ក៏​ចង់​ដូរ​ផ្ទះ​ដែរ តែ​នៅ​បាងកក​នេះ​ពិបាក​រក​ណាស់ ថ្លៃ​ក៏​ថ្លៃ នេះ​ក៏​ដោយ​សារ​ខ្ញុំ​នៅ​ចំ​កណ្ដាល​ក្រុង​ផង​ក៏​មិន​ដឹង!

     
  2. Samady KS

    ខែកក្កដា 14, 2009 at 2:12 ព្រឹក

    ទៅ​​នៅ​ក្នុង​វត្ត​ទៅ….​ហ្រ្វីៗ, បន្លំ​ខ្លួន​ធ្វើ​ យាយ​ជី ក៏​បាន​ដែរ៕​

     
  3. សុភា

    ខែកក្កដា 14, 2009 at 9:11 ព្រឹក

    @សុភ័ក្ត្រ : ផ្ទះ​ចាស់ណឹង​ដល់​ពេល​ត្រូវ​គេ​ដេញ​ហើយ។ ត្រូវ​ហើយ​ រឿង​រក​មិន​ពិបាក​ទេ តែ​សំខាន់​អ៊ុយ​ឡត់ ព្រោះ​វា​ថ្ងៃ​ពេក 😀
    @សាមឺ​ឌី : អត់​មាន​វត្ត​នៅ​ទៀត​ណឹង​ណា ទាល់​តែ​ទៅ​នៅ​ក្នុង​វិហា​រ​វិញ 😀

     
  4. សុវុឌ្ឍី

    ខែកក្កដា 14, 2009 at 11:29 ព្រឹក

    មកជ្រកនៅដមជាមួយខ្ញុំសិនក៏បានតើហ ខ្ញុំនៅម្នាក់អែងនឹង ដល់ពេលបងទៅរៀន ជិះកាប៉ាល់ទៅ គំនិតល្អហ្អេ? ហាហាហាហហាហា

     
  5. សុភា

    ខែកក្កដា 14, 2009 at 11:40 ព្រឹក

    គិត​ចែវ​ទូក​វិញ​ដឹង ព្រោះ​ជិះ​កាប៉ាល់​អត់​លុយ​ចាក់​សាំង 😀

     
  6. វឌ្ឍនា

    ខែកក្កដា 14, 2009 at 1:16 ល្ងាច

    បើខ្ញុំជាភា វិញ ខ្ញុំនិង រើសយកផ្ទះនៅជាមួយគ្រួសារគេបាត់ទៅហើយ។
    ហេតុផលៈ អភិវឌ្ឍន៍ភាសារបស់យើង អាចទទួលបរិយាកាសថ្មី!

    គួរឲ្យអាណិតណាស់! ឡើងមកនៅជាមួយខ្ញុំម៉ងទៅ ដេកជាន់កគ្នាម៉ង ហាហាហាហា!

     
  7. សុភា

    ខែកក្កដា 14, 2009 at 1:57 ល្ងាច

    ពី​មុន​ខ្ញុំ​ក៏​គិត​ចឹង​ដែរ ហើយ​ចំណាយ​មិន​ច្រើន​ទៀត​ផង។ តែ​គិត​ចុះ​គិត​ ខ្ញុំ​ហាក់​ដូច​ចា​ទំលាប់​នៅ​ម្នាក់​ឯង​ឡើង​ស៊ាំ​ហើយ ហើយ​មាន​អារម្មណ៏​ថា​ឯក​រាជ្យ (ឯកកោរ)។ សុំ​បី​តែ​ជួល​ផ្ទះ​នៅ​ជា​មួយ​អ្នក​ផ្សេង (ឆ្នាំ​ក្រោយ​មាន​ម្នាក់​ទៀត) ក៏​ដូច​ជា​មិន​ចង់។ មិន​ដឹង​អាមេច​ដែរ ចង់​តែ​នៅ​ម្នាក់​ឯង​ស្រួល​ពង្រាយ 😀

     
  8. សុភា

    ខែកក្កដា 14, 2009 at 1:58 ល្ងាច

    ចាំ​ទៅ​នៅ​ខាង​វឌ្ឈនា​ឯង​ក៏​ម្យ៉ាង​ដែរ ព្រឹក​ឡើង​ជិះ​កង់​មក​ធ្វើ​ការ។ គិត​មើល​ទៅ ធាក់​ដាច់​ជើង​ហ្មង 😆

     
  9. វឌ្ឍនា

    ខែកក្កដា 14, 2009 at 1:59 ល្ងាច

    ហាហាហាហាហា បើមកនៅខាងខ្ញុំរួចជិះកង់ទៅមែន ខ្ញុំអនិច្ចាព្រះកន្ធីងមុនគេម៉ង!

     
  10. សុភា

    ខែកក្កដា 14, 2009 at 2:01 ល្ងាច

    ហាស​ហាស 😆

     
  11. វឌ្ឍនា

    ខែកក្កដា 14, 2009 at 7:16 ល្ងាច

    ម៉េចហើយ ដូរគំនិតវិញហើយហ្អី?

     
  12. អគ្គលីបុត្រ

    ខែកក្កដា 15, 2009 at 3:19 ព្រឹក

    ព្រះកន្ធីងនឹង នឹងក្រិនដូចស្វាមិនខានទេ! ha has 😆

     
  13. kooms

    ខែកក្កដា 15, 2009 at 4:02 ព្រឹក

    គួរអោយ​អាណិត​ណាស់សុភា តើ​ធ្វើយ៉ាង​មេចទៅបើនៅស្រុក​គេយ៉ាងនេះ?

     
  14. បណ្ឌិត

    ខែកក្កដា 15, 2009 at 4:25 ព្រឹក

    បើថាយ៉ាប់ពេក ទិញតង់មួយទុកបោះទៅ យប់កន្លែងណាបោះកន្លែងហ្នឹង!!!

     
  15. អាចម៍ផ្កាយ

    ខែកក្កដា 15, 2009 at 4:58 ព្រឹក

    អាណិត​ដល់​ហើយ! 😦

     
  16. សុទ្ធា

    ខែកក្កដា 15, 2009 at 11:02 ព្រឹក

    អី ក៏កំសត់ម្លេះ!!!

     
  17. សុភា

    ខែកក្កដា 15, 2009 at 4:01 ល្ងាច

    វឌ្ឈនា មិន​ទាន់​ដូរ​ទេ នៅ​រក studio សិន ព្រោះ​នៅ​មាន​ពេល​ម៉ាខែ​ទៀត​ដែរ មុន​ទៅ​លេង​ខ្មែរ

    អគ្គលីបុត្រ បើ​ជិះ​កង់​ចឹង​មែន ប្រហែល​ជា​លួត​ជើង​ឡើង ២ ម៉ែត​ហើយ​មើល​ទៅ

    បណ្ឌិត គិត​ថា​ចង់​បោះ​តង់​ដែរ​ណឹង ចំណេញ​លុយ

    kooms អាចម៏​ផ្កាយ សុទ្ធា មិន​ដឹង​ធ្វើ​អាមេច បើ​កំសត់​ចឹង ចេះ​តែ​ប្រឹង​ដើរ​រក​ទៅ។ បើ​អស់​ជំរើស ទីញ​តង់​១​បោះ​តាម​ផ្លូវ ចំនេញ​លុយទៀត។

     
  18. វឌ្ឍនា

    ខែកក្កដា 15, 2009 at 5:57 ល្ងាច

    ភាអ៊ើយ បើមកនៅខាងខ្ញុំមែនកុំព្រួយ រៀនហាលខាងក្រៅស្វាគមន៍ ភាឯងជានិច្ច! ហាហាហាហហាហា:lol:

     
  19. សុភា

    ខែកក្កដា 15, 2009 at 6:04 ល្ងាច

    អួយ​បាន​រាន​ហាល​ណឹង ប៉ះ​ខែ​ក្តៅ​មិន​អី​ទេ តែ​បើ​ខែ​ត្រជាក់​វិញ ទាល់​តែ​វឌ្ឈនា​ឯង​ជួយ​ឈុះ​ទឹក​កក​ចេញ​ពេល​ព្រឹក​ផង 😆

     
  20. វឌ្ឍនា

    ខែកក្កដា 15, 2009 at 6:26 ល្ងាច

    កុំភ័យ ស្រុកខ្ញុំមិនសូវធ្លាក់ព្រិលទេ… ដេកតែព្រួយទៅព្រោះខែត្រជាក់មិនតិចជាងដក១០ទេ ហាហាហហា

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: