RSS

បាត់មនុស្ស​ម្នា​អស់​

13 Jul

noworkថ្ងៃ​នេះ​មក​​ពី​ដើរ​លេង​វិញ​កាល​ពី​ម៉ោង​ 7​ ព្រឹកព្រោះ​ជិះ​រថភ្លើង​ពេល​យប់ ជាង​10​ ម៉ោងឯណោះ​។ ព្រឹក​មិញ​ឆ្លៀត​គេង​ម៉ា​ព្រឹក​ពេល​មក​ដល់​បន្ទប់​វិញ ហើយ​ថ្ងៃ​ត្រង់​នេះ​ខំ​មក​​ធ្វើ​កា។ ស្រាប់តែ​មក​ដល់​​ office បាត់​មនុស្ស​ម្នា​ទៅ​ណា​អស់​ហើយ ថ្ងៃ​ច័ន្ទ​សោះ​ណឹង​ណា។ ទាញ​ទូរស័ព្ទ​វឹប​តេ​ទៅ​អ្នក​​ធ្វើ​ការ​ជាមួយ គេ​អត់​លើក​ទៀត។ យី​គេ​ប្រជុំ​ទេ​ដឹង មិច​ខ្ញុំ​អត់​បាន​ទទូល​អ៊ី​មែល​អី​សោះ​ចឹង ❓ ។ ស្លាប់​ហើយ​ខ្ញុំ អាមេច​អញ្ចេះ។ គិត​ទៅ​គិត​មក ភ្លេច​ថា​ថ្ងៃ​ស្អែក (ថ្ងៃ​អង្គារ​)ណឹង​ជា​ថ្ងៃ​បុណ្យ​ជាតិ ហើយ​គេ​ត្រូវ​ឈប់​សំរាក់។ ហើយ​ពួកគេ​ណឹង​​អោយ​តែ​មាន​ថ្ងៃ​ឈប់​ជិត​ថ្ងៃ​ចុង​សប្តាសហ៏​​ចឹង គេ​យក​ថ្ងៃ​​ចន្លោះ​ណឹង​ជា​ថ្ងៃ​ឈប់​ដើម្បី​បាន​ឈប់​រយៈ​ពេល​វែង។ ខ្ញុំ​នេះ​ភ្លេច​គិត​រឿង​ណឹង​បាត់​ទៅ កុំ​អី​នៅ​ដើរ​លេង​ទៀត​ហើយ ខំ​មក​ធ្វើ​ការ​ ធ្វើ​ឯង​​ឩស្សា តាម​ពិត​ខ្ជឹល​ដែរ​សោះ​ណឹង​ណា។ ប្រុយ​ទៅ​ដែរ​ហើយ ទៅ​ដើរ​លេង ថ្ងៃ​នេះ​នៅ​ឡារ៉ួឆែល​គេ​មាន​បុណ្យ​ផង ហើយ​ថែម​ទាំង​មាន​ Soldes ទៀត។ ទៅ​ដើរ​មើល​អីវ៉ាន់​សិន តែ​អត់ទិញ​ទេ 😀 ។

 
មតិ 3

Posted by ​នៅ ខែកក្កដា 13, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

3 responses to “បាត់មនុស្ស​ម្នា​អស់​

  1. Samady KS

    ខែកក្កដា 14, 2009 at 3:44 ព្រឹក

    យើស​កូន​ផ្សោត…..​ម្ង៉ៃៗ អួត​តែ អារឿង​ដើរ​លេង​ហ្មង, ខ្ញុំ​ចង់​ដើរ​ចង់​ងាប់​តែ​អត់​មាន​ពេល ហើយ​អត់​លុយ​ទៀត…..​ហិ​ហិ​ហិ

     
  2. សុភា

    ខែកក្កដា 14, 2009 at 9:18 ព្រឹក

    អាឡូវ​ចូល​ធ្វើ​ការ​វិញ​ហើយ ហើយ​ជិត​បាន​ទៅ​ដើរ​លេង​ទៀត​ហើយ 😀

     
  3. វឌ្ឍនា

    ខែកក្កដា 14, 2009 at 1:16 ល្ងាច

    ម៉េចដែរខ្មាសគេទេ ដល់ពេលឧស្សាហ៍តែឯងអញ្ចឹង! កេកេកេកកេ!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: