RSS

មក​ដល់​ផ្លូវ​បំបែក

16 កក្កដា

makechoice ខ្ញុំ​សរសេរ​នេះ​មិន​មែន​មាន័យ​ថា​ខ្ញុំ​មាន​បញ្ហារ​នោះ​ទេ តែ​ផ្ទុយទៅ​វិញ​កំ​ពុង​តែ​សប្បាយ​ចិត្ត​ពេញ​បន្ទុក ព្រោះ​កំពុង​តែ​ជិត​ដល់​ពេល​ដើរ​លេង​ទៀត​ហើយ ហើយ​ថែម​ទាំង​ដើរ​លេង​ហ្វ្រីៗ​ទៀត​ផង រក​ឯណា​បាន ;)។

អត្ថបទ​ដែល​ខ្ញុំ​សរសេរ​នេះ​មិន​បាន​ពឹក​ផ្អែក​លើរ​ឯកសារ​យោង​ណា​មួយ​ទេ តែ​គ្រាន់​តែ​សរសេរ​តាម​បទពិសោធន៏​ធ្លាប់​ឃើញ​ ធ្លាប់​ជួប។ បើ​មាន​លក្ខណៈ​ខុស​ឆ្គង​ជួយ​ប្រាប់​ខ្ញុំ​ផង ព្រោះ​ខ្ញុំ​មិន​សួវ​ដឹង​រឿង​បទពិសោធន៏​ជិវិត​អីទេ។

ខ្សែ​ជីវិត​មនុស្ស​គឺ​មិន​ខុស​ពី​ការ​ធ្វើរ​ដំណើរ​នៅ​លើ​វិថី​ដ៏​វែង​អន្លាយ​មួយ ដែល​គ្មាន​អ្នក​ណា​ដឹង​ថា​នៅ​ត្រូវ​ចប់​ត្រឹម​ណា ហើយ​នឹង​ត្រូវ​ជួប​នឹង​ឩបសគ្គ​អ្វី​ខ្លះ​នោះ​ទេ។ នៅ​តាម​ផ្លូវ​ដរ​វែង​អន្លាច (ដើរ​ផង ជិះទូក​ផង ជិះ​ក្បូ​ផង ….) មនុស្ស​ម្នាក់ៗ​ប្រហែល​ជា​ជៀស​មិន​ផុត​ពី​ការ​​ធ្វើ​ជំរើស​ណា​មួយ​នៅ​ក្នុង​ជិវិត​ឡើយ​ បើ​ទោះ​បី​ជា​ជំរើស​នោះ​នៅ​ក្នុង​ស្ថាន​ភាព​ណា​មួយ​ក៏​ដោយ។ អ្នក​ខ្លះ​ធ្វើ​ជំរើសដើម្បី​ដំណោះ​ស្រាយបញ្ហា អ្នក​ខ្លះ​ធ្វើ​ជំរើស​ព្រោះ​តែ​ដំរូវ​ការ …. ទាំង​នោះ​ហើយ​ខ្ញុំ​តែង​ទែ​ហៅ​ថា​ផ្លូវ​បំបែក។  នៅ​ពេល​ដែល​ឈ​រ​នៅ​ត្រង់​ផ្លូវ​បំបែក​នោះ​ហើយ ដែល​មនុស្ស​ត្រូវ​ឈឺ​ក្បាយ ក្នុង​ការ​ជ្រើស​រើស ព្រោះ​គ្មាន​អ្នក​ណា​អាច​ដឹង​និង​ធានា​ថា​នឹង​មាន​អ្វី​កើត​ឡើង​នៅ​ពេល​អនាគត​បាន​ទេ។ គ្មាន​អ្នក​ណា​ដឹង​ថា​ផ្លូវ​មួយ​ណា​ក្នុង​ចំណោម​ផ្លូវ​ដែល​ត្រូវ​ជ្រើស​រើស​ខាង​មុខ​​គ្មាន​បន្លា រឺ​មាន​បន្លា​តិច​បំផុត​នោះ​ទេ (ដើរ​មិន​ស្រួល​ចូល​ចំការ​មីន​ទៀត)។ ដូច្នេះ​ហើយ​នៅ​ត្រង់​ចំណុច​នេះ មនុស្ស​ម្នាក់ៗ​តែង​តែ​ចង់​ធ្វើ​ជំរើស​មួយ​ដែល​ល្អបំផុត​ ប៉ុន្តែ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា​ជំរើស​របស់​យើង​នោះ​ល្អ? (រកគ្រូ​ទាញ 😀 )។ គួរ​ដឹង​ថា​ផ្លូវ​ជិវិត​ខុស​បី​ផ្លូវ​ចរាចណ៏​ត្រង់​ថា ផ្លូវ​ជីវិត គឺ​ពិបាក​នឹង​ត្រប់​ក្រោយ​វិញ​ណាស់។ ហើយ​បើ​ទោះ​បី​ជាយ៉ាង​នេះ​ក៏​ដោយ​ ក៏​មាន​មនុស្សមួយ​ចំនួន​ចង់​អោយ​ពេល​វេលា​ត្រឡប់​ក្រោយវិញ (បើ​អាច​អោយ​ពេល​វេលា​ត្រឡប់​ក្រោយ​វិញ​បាន….) ។ តើ​អាច​ទៅ​រួច​ទេ​ដែល​ចង់​អោយ​ពេល​វេលាដើរ​ថយ​ក្រោយ? ដូច្នេះ​ហើយ ការ​សំរេច​ចិត្ត​គួ​តែ​ធ្វើ​ឡើយ​ដោយ​សតិ គឺ​ជា​ការ​សំរេចិត្ត​ប្រកប​ដោយ​ការ​ថ្លឺង​ថ្លែង គ្មាន​ភាព​សោក​ស្តាយ បើ​ទោះ​ជា​ការ​សំរេច​ចិត្ត​នោះ​ត្រូវ​រឺ​ខុស​ក៏​ដោយ។ ព្រម​ទទូល​យក​លទ្ធផល​ទោះ​ជា​វិជ្ជមាន​រឺ​អវិជ្ជ​មាន។

…..

Advertisements
 
12 មតិ

Posted by ​នៅ ខែ​កក្កដា 16, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

12 responses to “មក​ដល់​ផ្លូវ​បំបែក

  1. សុវុឌ្ឍី

    ខែ​កក្កដា 16, 2009 at 12:24 ល្ងាច

    បែកទៅណា?

     
  2. សុភ័ក្ត្រ

    ខែ​កក្កដា 16, 2009 at 12:48 ល្ងាច

    មោ​ស្រុក​ខ្មែរ​វិញ​មោ! ហាហា

     
  3. សុភា

    ខែ​កក្កដា 16, 2009 at 1:09 ល្ងាច

    អត់​បែក​ទៅ​ណា​ទេ នៅ​ណឹង ស្រុក​ខ្មែរ​ក៏​អត់​ទៅ​ដែរ

     
  4. សុវុឌ្ឍី

    ខែ​កក្កដា 16, 2009 at 1:38 ល្ងាច

    ឬក៏ដល់ផ្លូវស្នេហ៍បំបែក ហាហាហាហ

     
  5. សុភា

    ខែ​កក្កដា 16, 2009 at 1:38 ល្ងាច

    មិន​មែន​រោះង​ស្នេហា​ទេ ច្រលំ​ធំ​ហើយ​ក្មេង​អើយ

     
  6. វឌ្ឍនា

    ខែ​កក្កដា 16, 2009 at 8:52 ល្ងាច

    ដើរដល់ផ្លូវបំបែក…គួរជិះក្បូន រឺ ត្រូវចូលក្រោលចៀម? ហាហហាហាហា

     
  7. សុភា

    ខែ​កក្កដា 16, 2009 at 10:32 ល្ងាច

    ខែ​ក្តៅ​ជិះ​ក្បូន ខែរ​ត្រជាក់​នៅ​ក្រោល​ចៀម​ ហេហេ

     
  8. វឌ្ឍនា

    ខែ​កក្កដា 16, 2009 at 11:33 ល្ងាច

    ឡូយមែនកូនគេ មានជំរើសយ៉ាងកក់ក្តៅ និង ល្ហែរល្ហើយ តាមរដូវកាល!
    ហាហាហហាហាហា

     
  9. សុភ័ក្ត្រ

    ខែ​កក្កដា 17, 2009 at 2:04 ព្រឹក

    ឃើញ​រ៉េ? បាន​ទៅ​ស្រុក​គេ​លែង​មោ​ស្រុក​ខ្មែរ​វិញ​ហើយ 😦

     
  10. សម្បត្តិ

    ខែ​កក្កដា 17, 2009 at 3:25 ព្រឹក

    សួស្ដីសុភា
    បងកូលាប នៅស្រុកខ្មែរ​បានដំណឹងនេះអត់។ ហើយ​សុភា​ឥឡូវនៅ​ស្រុក​ខ្មែរ​ដែរ​អត់ ហើយ​បើ​នៅ​ស្រុក​ខ្មែរ​បាន​ជួប​បង​កូលាបហើយ​ឬនៅ?
    ពី​ខ្ញុំ សម្បត្តិ

     
  11. អគ្គលីបុត្រ

    ខែ​កក្កដា 17, 2009 at 8:38 ព្រឹក

    ជិះស្បូនឬស្សីទៅ!

     
  12. សុភា

    ខែ​កក្កដា 17, 2009 at 9:01 ព្រឹក

    @សុភ័ក្ត្រ គ្រាន់​តែ​មិន​ទាន់​ដល់​ពេល​ទៅ​តើហ៏ កុំ​ពុង​តែ​រមូល​ពោះ​ចង់​ទៅ​ផង

    @សម្បត្តិ ខ្ញុំ​ក៏​គិត​ថា​គាត់​នៅ​ខ្មែរ​ដែរ។ ខ្ញុំ​មិន​ទាន់​បាន​ទៅ​ផង ដល់​ពាក់​កណ្តាល​ខែ​៨​ណោះ​ទើប​ទៅ

    @អគ្គលីបុត្រ អត់​មាន​ក្បួន​ឫស្សីទេ មាន​តែ​ក្បូន​ដប​កូកា 😆

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: