RSS

រក​ផ្ទះ​ជិត​បាន​ជ្រកហើយ​បង​ប្អូ

17 កក្កដា

Happy_faceរក​ផ្ទះ​ជិត​បាន​ហើយ​បងប្អូន!!!

ខ្ញុំ​ទើប​តែ​ខល​ទៅ​ម្ចាស់​ studio មួយ​មិញ​នេះ ព្រោះ​ទើប​តែ​ឃើញ​ប្រកាស់​ទើប​ដាក់​ក្តៅៗ។ រក​អាណា​បាន​ម្ចាស់​ថ្ងៃ​អើយ​ផ្ទះ 32 ម៉ែត​ការ៉េ 400 អ៊ឺរ៉ូ ហើយ​នៅ​ជិត​សមុទ្រ​ទៀត។ តែ​កុំ​ទាន់​អាល​អរ ព្រោះ​ត្រូ​វទៅមើល​នៅ​ថ្ងៃ​ស្អែក​សិន មិន​ដឹង​ថា​ ត្រូវ​ចិត្ត​រឺ​អត់ ហើយ​ត្រូវ​ចរចារ​ថា​គេ​ជួល​ពេល​ខែ​ក្តៅ​រឺ​អត់​ទៀត។ ដូច្នេះ​ហើយ​គឺ​ត្រូវ​ពីចារណា​ច្រើន​ទៀត ហេហេ។

Advertisements
 
25 មតិ

Posted by ​នៅ ខែ​កក្កដា 17, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

25 responses to “រក​ផ្ទះ​ជិត​បាន​ជ្រកហើយ​បង​ប្អូ

  1. សុវុឌ្ឍី

    ខែ​កក្កដា 17, 2009 at 1:52 ល្ងាច

    ចុមគេនៅផ្ទះសុទ្ធតែជួលថ្លៃ 400អឺរ៉ូ ឡូយដល់ហើយកូនណាគេណ ហាហា ជួយអរផងបងបានផ្ទះជ្រកហើយ កុំអីបោះតង់ ហាហាហាហាហ

     
  2. វិចិត្រ

    ខែ​កក្កដា 17, 2009 at 3:15 ល្ងាច

    សុវុឌ្ឍី៖ ចាំ​បាច់បោះ​តង់​អី ដេក​នៅ​ហ្ការ​អាទេះ​[រទេះ]ភ្លើងតែ​ម្តង​ទៅ..

    បើ​គ្មាន​ផ្ទះ​ដេក មក​ដេក​ផ្ទះ​ខ្ញុំ​ទៅ។ ជួល​មួយ​ខែទុក​ចោល​អត់​មនុស្ស​នៅ អាង​តែ​អត់​អស់​លុយ។

     
  3. សុភ័ក្ត្រ

    ខែ​កក្កដា 17, 2009 at 4:09 ល្ងាច

    ថោក​ពេក ប្រយ័ត្ន​ទៅ!
    មើល​ឲ្យ​ស្រួល​បួល!

     
  4. សុភា

    ខែ​កក្កដា 17, 2009 at 5:29 ល្ងាច

    @សុវុឌ្ឈី នៅ​នេះ​បើ​ថ្លៃ​ពេក មាន​គេ​ជួយ​ចេញ​លុយ​អោយ​ដែរ​តើហ៏។ ចឹង​ហើយ​ចេះ​តែ​រក​អាណា​ស្រួល​នៅ​ទៅ

    @គ្រូ​វិចិត្រ ឡួយ​ម្លេះ​អត់​អស់​លុយ។ ម៉ាខែរ​ណឹង​ ខ្ញុំ​មាន​ផ្ទះ​នៅ​ហើយ តែ​អត់​ពេល​មក​ពី​ខ្មែរ​វិញ​ណោះ។ អាឡូវ​សង្ឈឹម​ថា​រក​បាន​ចុះ។

    @សុភ័ក្ត្រ ណឹង​ហើយ ស្អែក​ខ្ញុំ​ទៅ​មើល​អោយ​ស្រួល។ តែ​បើ​តាម​ការ​រៀប​រាប់​គួ​តែ​ល្អ​ហើយ ព្រោះ​អាច​ដាក់​ម៉ាស៊ីន​បោក​ខោ​អាវ​បាន​ទៀត​ផង

     
  5. rainbowpig

    ខែ​កក្កដា 17, 2009 at 11:32 ល្ងាច

    ចែវទូក មកគេងនៅផ្ទះបងមក បងមានសល់បន្ទប់ទឹកទំនេរមួយ។ ដេកក្នុងបាសាំងទឹកទៅ ធានាថា ត្រជាក់ល្អហ្មង។ ហេហេហេ

     
  6. វឌ្ឍនា

    ខែ​កក្កដា 18, 2009 at 12:36 ព្រឹក

    ហាហាហាបានផ្ទះនៅហើយហ៎…អញ្ចឹងលែងដើរសន្សំសំបកកូកាទៀតហើយណ៎!
    បងកូនជ្រូក ខ្ញុំហៅអោយមកនៅជាមួយខ្ញុំមក គេងនៅរៀនហាល មិនដឹងយ៉ាងម៉េចអត់ព្រម មកសោះហាហាហហាហា

     
  7. rainbowpig

    ខែ​កក្កដា 18, 2009 at 2:26 ព្រឹក

    ហ្អាក ម៉េចបានជាមិនចង់ទៅ ផ្ទះកូនថ្លែនចឹង កូនផ្សោត?
    សង្ស័យខ្លាច ពេលយប់ កូនថ្លែន លួចវះយកខ្លាញ់ ទៅដាក់កង់ទេ មើលទៅ។ បានជាមិនហ៊ានទៅ​ ហាហាហា

     
  8. Free Software

    ខែ​កក្កដា 18, 2009 at 3:08 ព្រឹក

    ហាហហា មែនហ្នឹង

     
  9. posoky

    ខែ​កក្កដា 18, 2009 at 5:49 ព្រឹក

    ថោកណាស់លោកម្ចាស់ នៅទីនេះ បីគុណនឹងបួនម៉ែត្រ ៦០០ដុល្លា

     
  10. អគ្គលីបុត្រ

    ខែ​កក្កដា 18, 2009 at 5:58 ព្រឹក

    នៅថ្លៃថោក​មិនសំខាន់ទេ ឲ្យតែជិតកន្លែងរៀនសូត្រ!

     
  11. វិចិត្រ

    ខែ​កក្កដា 18, 2009 at 6:56 ព្រឹក

    រក​ផ្ទះ​មក “ជ្រក់” ធ្វើ​អី​ទៅ​?

     
  12. សុវុឌ្ឍី

    ខែ​កក្កដា 18, 2009 at 8:45 ព្រឹក

    ហាហា ទើបតែចាប់អារម្មណ៍បងវិចិត្រនិយាយ ហាហាហា បងភាយកផ្ទះមកជ្រក់ ហាហាហា

     
  13. សុភា

    ខែ​កក្កដា 18, 2009 at 11:13 ព្រឹក

    ធ្វើ​មេច​ទៅ បើ​ទៅ​នៅ​ផ្ទះ​បង​កូន​ជ្រូក​ប្រាកដ​ជា​ចែវ​ទូក​មក​វិញ​ដាច់​ដៃ​មិន​ខាន។ បើ​ទៅ​នៅ​ផ្ទះ​កូនថ្លែន ប្រាកដ​ជា​​ជិះ​កង់​មក​វិញ​ដាច់​ជើង ក្រិន​នេះ​ទៀត 😀 ។

    @សាម៉ឺឌី មែន​អីតូវ?

    @សុគី ហេហេ​តាម​ដំបន់​ដែរ​ណឹង។ លឺ​គេ​ថា​នៅ​ប៉ារីស ត្រឹម ១០ម២​ណឹង​ ៦០០អឺរ៉ូ​ហើយ។ ហើយ​ផ្ទះ​ដែល​ខ្ញុំ​រក​ឃើញ​នេះ​ ក៏​អាច​ចាត់ទុក​ថា​ថោក​ជាង​គេ​ដែរ។

    @អគ្គីបុត្រ ត្រូវ​ហើយ បើ​យើង​ជូល​ផ្ទះ​ឆ្ងាយ​ហើយ​ថោក ពិបាក​អស់​លុយ​ថ្ងៃ​ឡាន​ក្រុង ចាំ​ឡាន ….។ ហើយ​បើ​ជិះ​កង់​វិញ ពេល​ខែ​ត្រជាក់​ចប់​ហ្មង

    @លោកគ្រូ​វិចិត្រ និង វុឌ្ឈី សង្ស័យ​តែ​ឃ្លាន​ជ្រក់​ពេក​ហើយ 😀 ។ ឥឡូវ​កែ​រួ​ច​រ៉ាល់​ហើយ

     
  14. វឌ្ឍនា

    ខែ​កក្កដា 18, 2009 at 11:48 ព្រឹក

    ក្រិនអីស្រីស្រស់និយាយឲ្យអស់មើល 😀

     
  15. សុភា

    ខែ​កក្កដា 18, 2009 at 11:50 ព្រឹក

    យី ថា​មិន​ចង់​និយាយ​ទេ​នៅ​បង្ខំទៀត។ ក្រិន​​ព្រះ​កន្ធីង បង្ហើយ​ចឹង​ហ្មង​ទៅ 😛

     
  16. វឌ្ឍនា

    ខែ​កក្កដា 18, 2009 at 12:12 ល្ងាច

    😆 គេសួរលេងៗសោះ កូននេះឆ្លើយចំដែរហា៎…ហាហាហហា ស្រួលបោកមែន..

     
  17. សុភា

    ខែ​កក្កដា 18, 2009 at 12:23 ល្ងាច

    ឃើញ​កូន​គេ​ឆ្លូត បោក​គេ 😈

     
  18. វឌ្ឍនា

    ខែ​កក្កដា 18, 2009 at 12:41 ល្ងាច

    សាកសោះហ្នឹងណា… មិននឹកថាបោកបានមែនសោះ… 😀

     
  19. សុវុឌ្ឍី

    ខែ​កក្កដា 18, 2009 at 1:32 ល្ងាច

    ស្រួលហើយចឹង ហាហាហា

     
  20. សុភា

    ខែ​កក្កដា 18, 2009 at 3:13 ល្ងាច

    @វឌ្ឈនា កូនគេ​ឆ្លូត​ចឹង​ហើយ

    @វុឌ្ឈី ស្រួល​អី មិន​មែន​កង្កែប​បោក​ទេ​ណា?

     
  21. វឌ្ឍនា

    ខែ​កក្កដា 18, 2009 at 4:18 ល្ងាច

    ឆ្លូតណាស់ មើលតែរូបដឹងហើយថាឆ្លូតប៉ុណ្ណា … 😆

     
  22. សុភា

    ខែ​កក្កដា 18, 2009 at 8:14 ល្ងាច

    ហាហា​អ្នក​ណា​មិន​ល្បី ចូល​ភូមិ​ណា​បាត់​មាន់​ភូមិ​ណឹង។

    អាឡូវ​រក​ផ្ទះ​បាន​យើង​បង​ប្អូន ហ៊ោរ​មួយ យោរ​យោរ

     
  23. duongchan

    ខែ​កក្កដា 22, 2009 at 2:13 ល្ងាច

    ម៉េចក៏ត្រូវដូរកន្លែងនៅភា?

     
  24. សុភា

    ខែ​កក្កដា 23, 2009 at 1:18 ល្ងាច

    ម៉ោ​ពី​កន្លែង​នៅ​សាលា​គេ​ត្រូវ​អោយ​នៅ​តែ​១​ឆ្នាំ​ទេ។ ហើយ​គំរោង​រៀន​ត ខ្ញុំ​ទើប​តែ​ដឹង ចឹង​ហើយ​ខ្ញុំ​ចុះ​ឈ្មោះ​សំរាប់​ឆ្នា​ក្រោយ​អត់​ទាន់ ចឹង​ហើយ​ត្រូវ​ដូរ​កន្លែង​ចឹង​ទៅ 😛

     
  25. សុធាខ្មែរ

    ខែ​កក្កដា 24, 2009 at 6:37 ល្ងាច

    សួស្តី សុភា!!
    តើសុខទុក្ខម៉េចហើយ??
    ហើយជួលផ្ទះចឹង ៤០០ eurosក្នុងមួយខែឬ?ហើយម្នាក់ឬ?សូមសរសើរហើយដែលខំ…!!
    មើលទៅដូចថ្លៃដែរ!!!ហេហេ
    ——————
    យាយចឹង ដូចពុំសូវឃើញ តាស៊ីក្លូ នឹង លោក គ្រូសូត្រឆ្វេង !!!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: