RSS

កែវ​ដល់​ក​ហើយ

02 Aug

DSC02185

អ្នក​ស្រុក​ណឹង​(អឺរុប​) ផឹក​ស៊ី​​ដាក់​កែវ​អស់ឆ្ទះ​ហើយ​បង​ប្អូន។​ អានេះ​ធុន​ធម្មតាៗ​ផង (ពិសេស​ដែរ) គេ​ដាក់​កែវ​អោយ​ម្នាក់​៤។ ចឹង​បើ​ម៉ា​តុ​ណឹង ១០ នាក់​មាន​កែវ ៤០ បើ ៨​ នាក់​មាន​កែវ ៣២។ ខ្ញុំ​ដឹង​តែ​អាធំ​ជាង​គេ​ណឹង​កែវ​ស្រាស (ទឹក​សុទ) ហើយ​អា​តូច​ជាង​គេ​ណឹង​កែវ ឆមប៉ាញ ញ៉ាំ​ពេល​បាយ​រួច។ អាពីរទៀត​ប៉ុន​គ្នា​ណឹង​សង្ស័យ​​តែ​អាមួយ​ស្រា​ស (blanc) អាមួយ​ស្រា​ក្រហម​ទេ​មើល​ទៅ 😀 ។ អាឡូវ​នេះ​ចេះ​ផឹក​ស៊ី​នឹង​គេ​ដែរ (ភ្លក់) សង្ស័យ​តែ​ទៅ​វិញ​ម៉ែ​វៃ​ទេ​ខ្ញុំ 😛 ។

DSC01922

កន្លះ​កែវ​នេះ​បស់​ខ្ញុំ

DSC02003

ម៉ា​កែវ​(បាត​កែវ)នេះ​ក៏​បស់​ខ្ញុំ​ដែរ 😛

DSC02089

មាន​មួយ​ទៀត 😉

កុំ​មាត់​ប្រាប់​មែ​ខ្ញុំ វ៉ៃ​ខ្ញុំ​ប៉ោង​ខោរហ្មង 😆

 

21 responses to “កែវ​ដល់​ក​ហើយ

  1. sokmeta

    ខែសីហា 2, 2009 at 2:08 ល្ងាច

    បង ស្គាល់ខ្ញុំអត់ ? ភ្លេចហើយមើលទៅ

     
  2. សុភា

    ខែសីហា 2, 2009 at 2:14 ល្ងាច

    ចុះ​អ្នក​ណា​ចាំ​បើ​អត់​ឃើញ​មុខ​ផង។ ហ្អា សង្ស័យ​តែ​ម្នាក់​ដែល​សុំ​Copy Code មែន​អត់?

     
  3. sokmeta

    ខែសីហា 2, 2009 at 2:47 ល្ងាច

    ហ្នឹងហើយ អាមួយហ្នឹង 🙂

     
  4. sokmeta

    ខែសីហា 2, 2009 at 2:48 ល្ងាច

    ហើយអាឡូវ បងឯងបិទវេបសាយហ្នឹងហើយ ?

     
  5. សុភា

    ខែសីហា 2, 2009 at 2:54 ល្ងាច

    ហេហេ មិន​ទាន់​បិទ​ទេ តែ​មិន​បាន​ធ្វើ​អី​បន្ថែម​ផង ព្រោះ​ឡាវល់​ច្រើន​ពេក។ ហើយ​មើល​ទៅ​ប្រើ​ WordPress ក៏​ស្រូល​ម្យ៉ាង​ដែរ។ កាល​នោះ​ធ្វើ​ព្រោះ​តែ​ចង់​​សាក​រៀន​​តែ​ប៉ុណ្ណឹង។ អាឡូវ​របស់​មាន​មិន​អស់​លុយ​អោយ​ប្រើ​ម៉ា​គគោក​ចាំ​បាច់​ធ្វើ​ធ្វើ​អី​ 😀

     
  6. sokmeta

    ខែសីហា 2, 2009 at 3:02 ល្ងាច

    តាមពិតអាយុស្របាលគ្នាទេ តែរៀនលើសខ្ញុំ ហើយពូកែទៀត ចឹងហៅបងទៅ កុំប្រកាន់អី

     
  7. សុភា

    ខែសីហា 2, 2009 at 3:16 ល្ងាច

    មេច​ដឹង​ថា​ខ្ញុំ​រៀន​ពូកែ បើ​មិន​ដែល​ស្គាល់​ផង 😀

     
  8. វឌ្ឍនា

    ខែសីហា 2, 2009 at 4:27 ល្ងាច

    កែវច្រើនគឺតាមអាហារ… ធម្មតា បើញ៉ាំសាច់គោគឺត្រូវស្រាក្រហម..កែវ១
    បើញ៉ាំត្រី គ្រឿងសមុទ្រ ប្រើស្រាស…
    ឆមប៉ាញកែវ១ ទៀត
    ទឹកសុទ្ធមួយទៀត…ធម្មតាអាហារស្តង់ដាគឺកែវបួន…
    ហើយមិននិយាយពីកាំបិត សមស្លាព្រាទេឬ? ហាហាហហា លើកដំបូងខ្ញុំចង់គ្រេចក ងាកមើលគេប្រើអាមួយណាសំរាប់អី…ពួកហ្នឹងយ៉ាប់!

     
  9. សុភា

    ខែសីហា 2, 2009 at 7:04 ល្ងាច

    អួយ ហាហា ខ្ញុំ​មិ​បាច់​យាប់​ទេ ព្រោះ​ញ៉ាំ​ជាមួយ​អ្នក​អាយ​ធី​នោះ​ហ៎ អ្នក​ណា​ស៊ី​អី​ស៊ី​ទៅ​អោយ​តែ​ចូល​មាត់ 😀 ។ តែ​គាត់​ក៏​ប្រាប់​ពី​របៀប​ញ៉ាំ​ខ្លះៗ​ដែរ។ ស្លាប​ព្រា​សម​និង​កំបិត​មាន ៣ គូរ ថែម​ស្លាព្រា​បង្អែម​១​ទៀត ១០​ល្មម​សំរាប់​ម្នាក់ ហេហេ។ ណឹង​ប្រហែល​ជាមាន Entrée, plat principal et fromage បិទ​គូដ​ដោយ​បង្អែម​។

     
  10. rainbowpig

    ខែសីហា 2, 2009 at 9:54 ល្ងាច

    ថតទុករួចហើយ យកទៅប្តឹងម៉ាក់អូន អោយគាត់វ៉ៃម្តង។ យើស អោយទៅរៀនទៅសូត្រ បែរជាចេះផឹកស្រាអីណាអីណីទៅវិញ។ ហាហាហា
    ការពិត ចាស់ៗ គាត់ស្មានតែយើងផឹកយកស្រវឹង ទើបគាត់បារម្ភ។ ជាទូទៅ គឺពួកយើងផឹកល្មមៗ ដើម្បីកំដរអាហារអោយកាន់តែឆ្ងាញ់ និងដើម្បីជាការគួរសមជាមួយមិត្តភ័ក្រ្តប៉ុណ្ណឹងឯង។

     
  11. វឌ្ឍនា

    ខែសីហា 2, 2009 at 10:15 ល្ងាច

    ទៅផ្ទះប្រាប់ម៉ែថា..បើមិនចេះផឹកខ្លះៗទេម៉ែអ៊ើយ ដើរជាមួយពួកនេះវីវរគេហៅឯឆ្មើងទៀត ណា.. ខ្ញុំមានបទពិសោធន៍…បាននិយាយហ្នឹង!

     
  12. តាស៊ីក្លូ

    ខែសីហា 3, 2009 at 10:49 ល្ងាច

    អ៊ើបើរអ៊ូថាកែវច្រើនពេកហើយខ្ជិលលាង ចាក់ស្រាចូលក្នុងធុង

    ហើយដាក់ទឹកកកដូចក្រុមអាត្មារ៉ូវ ហេហេហេហហេ ! ស្ងាន់ម៉ង

    ហាហហាហាហាហហាហាហហាហាហ………. អ៊េងស្អាត កុំចង់ !

     
  13. rainbowpig

    ខែសីហា 3, 2009 at 10:51 ល្ងាច

    មុននឹងចាក់ស្រាចូលធុង រើសធុងផង! ប្រយ័ត្នប៉ះធុងជីធម្មជាតិ ដូចក្រុមតាក្លូណា។ ហាហាហា

     
  14. វឌ្ឍនា

    ខែសីហា 3, 2009 at 11:26 ល្ងាច

    ហាហាហហា តាស៊ីក្លូ មានមុខឲ្យគេយកគំរូតាមក្រុមគាត់ទៀត ហាហាហហា លក់មុខពេញភូមិហើយហ្នឹងណា….

     
  15. rainbowpig

    ខែសីហា 4, 2009 at 1:24 ព្រឹក

    កូនថ្លែន កុំយកការពិតរបស់គាត់មកនិយាយលឺពេក។ តែប៉ុណ្ណេះ ក្រុមគាត់ បាក់មុខ មិនស្ទើរទៅហើយ។ ហាហាហា
    នឹកឃើញពេលណា ចង់តែសើចទេ។ 😆

     
  16. សុភា

    ខែសីហា 4, 2009 at 10:46 ព្រឹក

    ខ្ញុំ​មិនហ៊ាន​យក​ Méthode របស់​តាក្លូទេ ព្រោះ​ខ្លាច​ច្រលំ​ធុង​ចឹង​ចប់​ហ្មង រស់​ជាតិមិន​អាច​បំភ្លេច​បាន​ទេ 😛

     
  17. Amy

    ខែសីហា 4, 2009 at 11:54 ព្រឹក

    អេកាលពីឆ្លងឆ្នាំ២០០៨​ចូល​២០០៩​នៅសៀមរាប​គេយកកន្ថោរមកផឹកផងមិនឃើញពួកនឹង​មាត់ករអីផងនឹង។ឃើញពួកនឹងផឹកសប្បាយចង់អី​ហើយមិនប៉ុណឹងទេរាំឡើងហុយដីជុកទៀតផងហេសហេសៗៗៗភ្លេចថតទុក​កុំអីចែកជូតអ្នកភូមិមើលមិនខាន។

     
  18. សុភា

    ខែសីហា 4, 2009 at 1:16 ល្ងាច

    ហើយ​ចុះ​អ្នក​ណា​ផឹក​អី​ក៏​ចា​ហាវ​ម្លេះ ហាស​ហាស

     
  19. rainbowpig

    ខែសីហា 4, 2009 at 10:44 ល្ងាច

    ហើយ ចុះអេមី អូនឯងមានទៅចូលរួមផឹកនឹងគេ រឺអត់ហ្នឹង? ងាប់ហើយ កុំប្រាប់បងថា អូនចូលរួមជាមួយគេណា! បងពិបាកស្រមៃណាស់។ ហាហាហា

     
  20. amy

    ខែសីហា 5, 2009 at 2:06 ព្រឹក

    អត់ទេបងជ្រូកអើយ​គ្រាន់តែទៅមើលគេទេ​ព្រោះពេលគេប្រាប់មិនជឿ​អញ្ចឹងទៅ​ទៅមើលឲ្យច្បាស់តាម្មងទៅ។​

     
  21. ពិសិដ្ឋ

    ខែសីហា 28, 2009 at 11:08 ព្រឹក

    ខ្ញុំសុំផឹកផងព្រោះម៉ែអត់នៅផ្ទះទេ

    សុំលេងជាមួយអ្នកគ្រប់គ្នាផង

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: