RSS

ដើរ​លេង​នៅ​មាតុ​ប្រទេស

24 សីហា

គិត​ទៅ មក​ដល់ស្រុក​បាន​ជាង​10​ថ្ងៃ​ហើយ គ្មាន​បាន​ធ្វើ​អី​ក្រៅ​ពី​ដើរ​លេង​សោះ។ មក​ដល់​បើក​ឆាក ពួក​មាក់​ហៅ​ទៅ​ច្រៀង​ការាអូខេ​នៅ​ សុវណ្ណា លក់​មុខ​អស់​មា​ល្ងាច 😀 ។ ទៅ​ដល់​ណា​ល្បី​ដល់​ណឹង​ ខ្ញុំ។ បន្ទាប់​ពី​ណឹង​មក បាន​ទៅ​ដើរ​លេង​នៅ​សៀម​រាប​ក្រុង​យើង​ណឹង បាន​ ៤​ថ្ងៃ។ ចេញ​ពី​សៀម​រាប​មក​គេង​នៅ​អំពេញ​ក្រុង​បាន ១​យប់ ក្រោក​ពី​ព្រឹក​ទៅ​ស៊ី​ហនុ​ក្រុង​បន្តរបាន​មួយ​យប់ទៀត។ ត្រឡប់​ពី​សៀម​រាប​មក​ដល់​អំពេញ​ក្រុង​បានប៉ុន្មាន​ថ្ងៃ ស្រាប់​តែ​ផ្សឹល​មិញ​ណឹង​ មូលមតិ​គ្នា​ជា​ឯកឆ័ន ទៅ​ច្រៀង​ទៀត។ តែ​លើក​នេះទៅ​ផេនសល​ម្តង ព្រោះ​ថ្ងៃ​មុន​លក់​មុខ​នៅ​សុវណ្ណា លែង​ហ៊ាន​ទៅ។ ស្រាប់​តែ​ទៅ​ផេន​សល់​លក់​មុខ​ទៀត។ អាឡូវ​អស់​កន្លែង​ទៅ​ហើយ​បង​ប្អូន​ នៅ​ផ្ទះ​ម្តងវិញ​ចឹង ព្រោះ​ដល់​ពេល​ធ្វើ​ការ​ហើយ 😀 ។

Advertisements
 
 

18 responses to “ដើរ​លេង​នៅ​មាតុ​ប្រទេស

  1. ទឹម បឿន

    ខែ​សីហា 24, 2009 at 3:27 ព្រឹក

    សាក​ទៅ​ហូលីដេ អូរឫស្សី​អី​ម្ដង​មើល ខ្វះ​អី​កន្លែង ! 😛

     
    • សុភ័ក្ត្រ

      ខែ​សីហា 24, 2009 at 5:12 ព្រឹក

      ហ៊ឺយ! ទៅ​ដើរ​លេង​គ្មាន​បបួល​ខ្ញុំ​សោះ អ្នក​គ្រូ​នេះ ! 😛

       
      • sophea

        ខែ​សីហា 28, 2009 at 3:58 ព្រឹក

        ហៅ​អី​បើ​មិន​ដឹង​នៅ​ណា​ផង 😛

         
    • sophea

      ខែ​សីហា 28, 2009 at 3:57 ព្រឹក

      សាច់​ឈាម​ខ្ញុំ​ឯ​ណា​ចូល​ដល់​ហូលីដេ​នោះ។ ច្រៀង​តា​ម៉ា​បទ​៣​រយ​ណឹង​ថ្លៃ​ពេក​ផង 😀

       
  2. វិចិត្រ

    ខែ​សីហា 24, 2009 at 9:05 ព្រឹក

    ម៉េច​ក៏​លក់​មុខ​អញ្ចឹង?!

     
    • sophea

      ខែ​សីហា 28, 2009 at 3:59 ព្រឹក

      មិន​អោយ​លក់​មុខ​អាមេច បើ​ទៅ​ច្រៀង​ដល់​ថ្នាក់​គេ​បើក​ទ្វា​អោយ​ចេញ​ 😛

       
  3. សុខហេង

    ខែ​សីហា 25, 2009 at 8:06 ព្រឹក

    អីយ៉ា ហែល​មក​ដល់​មាតុភូមិ​វិញ​ហើយ !

     
    • sophea

      ខែ​សីហា 28, 2009 at 3:59 ព្រឹក

      ជិះ​ក្បូន​ម៉ោ​ណឹង​ណា

       
  4. សុវុឌ្ឍី

    ខែ​សីហា 25, 2009 at 11:39 ព្រឹក

    ដើរដល់ក ហាហាហា

     
    • sophea

      ខែ​សីហា 28, 2009 at 4:00 ព្រឹក

      ងាយ​ណា​បាន​ដើរ​ហ្អ

       
  5. សាយ័ន្ត

    ខែ​សីហា 25, 2009 at 6:15 ល្ងាច

    បើ​ មានសល់មុខខ្លះ ខ្ញុំទិញដែរ!ហេហេ

     
    • sophea

      ខែ​សីហា 28, 2009 at 4:00 ព្រឹក

      យី​ ទិញ​មុខ​យក​ទៅ​ធ្វើ​អី?

       
  6. kooms

    ខែ​សីហា 28, 2009 at 7:45 ព្រឹក

    លក់​មុខ​ពីរបី​​ដង​បាន​ប្រាក់​​ប៉ុន្មាន​ដែរ​សុភា?

     
  7. ពិសិដ្ឋ

    ខែ​សីហា 28, 2009 at 11:58 ព្រឹក

    កាលមកសៀមរាបអត់ប្រាប់ខ្ញុំ​ បើខ្ញុំដឹងនឹងស្វាគមន៍ម៉ាអស់ដៃហ្មង​​

     
  8. s3iLa

    ខែ​កញ្ញា 8, 2009 at 2:22 ព្រឹក

    អានីសហែងមកភ្នំពេញពីពេលណា? អត់ដឹងអីតិច។​អត់ទាក់ទងមកចឹងហា?​ចាំហែងប៉ាវ eat​ អីហា

     
    • សុភា

      ខែ​កញ្ញា 8, 2009 at 2:22 ល្ងាច

      ខ្ញុំ​ទាក់​ទង​ទៅ​ដែរ​តើ។ តែ​បាននជួប​អ្នក​ណា​គេ​ទេ គេ​ថា “ខ្ញុំ​គ្រួសារ​សីលា”។ ខ្ញុំ​ក៏​ឆ្ងល់ ចុះ​អានេះ​វា​ការ​ពី​ពេល​ណា។ ដល់​និយាយ​ចុះ​ឡើង បានដឹង​ថា ច្រលំ​ឈ្មោះ ហើយ​គេ​ប្រាប់​ថា សិលា​ឯង​ទៅ​ម៉ាឡេ​បាត់​ហើយ​ណឹងណា។

       
  9. s3iLa

    ខែ​កញ្ញា 11, 2009 at 1:27 ព្រឹក

    អីគេ?មែនក៏អី? ហេងcall​ទៅពីពេលណាហា ជួបពីណាគេ​ ឆ្ងល់ដល់ហើយ។nowហេងនូវណានឹង?

     
    • សុភា

      ខែ​កញ្ញា 13, 2009 at 10:39 ព្រឹក

      មែន​ណា។ ខ្ញុំ​ខល​ទៅ​មែន តាំង​តែ​ពី​ថ្ងៃ​ប្រហែល 14 – 15 ខែ 8 ណ៎។ មិន​ដឹង​ថា​ជូប​អ្នក​ណា​គេ​ទេ។ តែ​សាក​សួរ​អ្នក​ផ្ទះ​ល​មើល​ទៅ សួរ​អ្នក​ណា​គេ​ឈ្មោះ​ស្រដែង​សិលាឯង​ទៅ។ 😀

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: