RSS

ព្រលាន​យន្តហោះ​អន្តរជាតិសៀម​រាប

08 Sep

មុន​និង​រាយ​រ៉ាប់ ខ្ញុំ​សុំ​ប្រកាស់​ថា ខ្ញុំ​មក​ដល់​ពារាំង​វិញ​ហើយ។ មក​ដល់​ភ្លាម​ចាប់​ផ្តើម​ធ្វើការ​ភ្លាម ហេហេ។

ឥឡូ​វ​ចូល​ដល់​រឿង ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​សៀម​រាប​ម្តង។ កាល​ពី​ខ្ញុំ​បាន​សំបុត្រ​យន្ត​ហោះ​មក ខ្ញុំ​មិន​បាន​ដឹង​ថា​គេ​នឹង​ឆ្លង​កាត់​តាម​ច្រក​ទ្វា​អន្តរជាតិ​ខេត្ត​សៀម​រាប​ទេ។ រហូត​ដល់​ពេល​ពិនិត្យ​ចូល​ក៏​មិន​ដឹង​ដែរ។ ស្រាប់​តែ​ពេល​ធ្វើ​ដំណើរ​ពី​ប៉ារីស​មក​ដល់​ព្រលាន​យន្ត​ហោះ​នៅ​សឹង្ហបុរី ស្រាប់​តែ​ឃើញ​គេ​ដាក់​ថា ជើង​ហោះហើរ​ដែល​ទៅ​ភ្នំ​ពេញ​និង​កាត់​តាម​ខេត្ត​សៀម​រាប។ អុញ អត់​ដឹង​អី​ម៉ា​ម៉ាត់ ហេហេ។ តែ​ចឹង​ក៏​ចឹង​ចុះ មិន​ជា​អ្វី​ទេ បាន​ស្គាល់​ព្រលាន​យន្ត​ហោះ​​នៅ​សៀម​រាប​ក៏​ម្យ៉ាង​ដែរ។ ស្រាប់​តែ​ទៅ​ដល់​ប្លែក​ភ្នែក​មែន​ទែន។ ខ្ញុំ​សង្កេត​ឃើញ​២​ចំនុច។

ចំនុច​ទី​១ : រៀប​ចំ​រចនា​ជា​របៀប​ខ្មែរ។ ព្រលាន​យន្ត​ហោះ​តូច​តែ​ស្អាត។

ចំនុច​ទីៗ : មិន​ដឹង​ថា​និយាយ​ថាមេចទេ ព្រោះ​វា​ប្លែក។ តាម​ធម្ម​តាជណ្តើរ​ដែល​គេ​ដាក់​អោយ​យើង​ចេញ​ពី​យន្ត​ហោះ គឺ​ចូល​ទៅ​ក្នុង​អគារ។ តែ​សំរាប់​ព្រលាន​យន្ត​ហោះ​នៅ​សៀម​រាប គេ​អោយ​យើង​ចុះ​ដល់​ដី ដោយ​មាន​មនុស្ស​ឈរ​បង្ហាញ​ផ្លូវ​អោយ​យើង​ដើរ​ចូល​ក្នុង​អគារ​ទៅ​វិញ។ ចឹង​ទៅ​ម្យ៉ាងផស់​គេ​ដែរ​តើ 😀 ។

ខាង​ក្រោម​ជា​រូប​ភាព​មួយ​ចំនូន

DSC02918

យន្ត​ហោះ​និង​ជណ្តើរ​អោយ​ចុះ​មក​ដល់​ដី​តែ​ម្តង

DSC02919

CambodiaAngkor Air ផស់​យើង​ហើយ​ណឹង

DSC02920

DSC02921

DSC02925

ទេសភាព​ពី​ខាង​ក្រៅ​ មើល​ទៅ​ស្អាត​បែប​ខ្មែរ ធម្ម​ជាតិ

DSC02926

DSC02927

នៅ​ខាង​ក្នុង

 
 

13 responses to “ព្រលាន​យន្តហោះ​អន្តរជាតិសៀម​រាប

  1. សុវុឌ្ឍី

    ខែកញ្ញា 8, 2009 at 2:51 ល្ងាច

    ឡូយណាស់ណកូនគេ មកដល់ស្រុកពារាំងវិញហើយ ។ កាលពីញុំទៅសៀមរាប បានជិះអាកង់បី កាត់ជុំវិញ ព្រលានសៀមរាប ដែរតើហ។ មើលតែដំបូលមិនដឹងថាជាព្រលានសោះ គេរៀបចំលក្ខណៈខ្មែរសុទ្ធសាធតែម្តង

     
  2. សុភ័ក្ត្រ

    ខែកញ្ញា 8, 2009 at 3:06 ល្ងាច

    ង៉ៃ​មុន​ថា​នៅ​ខ្មែរ ឡូវ​មោ​ខ្មែរ​ទៀត​ហើយ?

     
    • សុភា

      ខែកញ្ញា 8, 2009 at 3:11 ល្ងាច

      អត់​ណា។ ខ្ញុំ​អាឡូវ​មក​ដល់​ទ្រនំ​កំសត់​នៅ​ស្រុក​បារាំង​វិញ​ហើយ​តើ។ អារូប​ថត​ណឹង​ ថត​កាល​ទៅ​ថ្ងៃ​មុន​ណឹង​ណា។

       
  3. វិចិត្រ

    ខែកញ្ញា 8, 2009 at 11:38 ល្ងាច

    គេ​អោយ​ដើរ​អញ្ចឹង​មាន​គុណ​សម្បត្តិ​បី​យ៉ាង៖ ១) អ្នក​ដំនើរ​ជិះ​យន្ត​ហោះ​យូរ​ស្ពឹក​ជើង ដើរ​យក​ខ្យល់​បរិសុទ្ធ​ដើម្បី​សំរួល​សរសៃ ២) កុំ​អោយ​ក្រុមហ៊ុន​ខាត​ថ្លៃ​ជួល​Jet way ៣) មិន​បាច់​សង់​កន្លែង​ត​ Jet way​ ពី​យន្តហោះ :D​

     
  4. -:-បាត់ដំបង-:-

    ខែកញ្ញា 9, 2009 at 4:45 ព្រឹក

    ទើបតែឃើញង៉ៃមុនដើរវិលវុលពេញស្រុកសោះ ឥលូវដល់ស្រុកពារាំងបាត់។ ឡូយដែរណ៎

     
  5. Posoky

    ខែកញ្ញា 10, 2009 at 5:42 ព្រឹក

    អុញម៉ោខ្មែរយូហើយបានរូបតែប៉ុណ្ណឹងឯង ខំចាំមើល 😀 ។ និយាយទៅអ្វីដែលខ្ញុំចាប់អារម្មណ័ រំភើបបំផុតគឺ ពេលដែលគេនិយាយថា មកដល់ស្រុកខ្មែរហើយ ហូរសប្បាយចិត្តមែនទែន ខំប្រឹងអើតមើលតាមបង្អួចតែ ឃើញតែភ្លើងអគ្គីសនីព្រោងព្រាត (ចុះពេលម៉ោង១១កន្លះយប់) ។ នៅពេលយន្តហោះចុះភ្លាមគឺមានអារម្មណ៍ច្រាសច្រាល ហើយពេលដើរចេញមក គឺឃើញអ្នកទទួល ដែលជាខ្មែរ ស្លៀកពាក់ខ្មែរ (មិនមែនអាខ្មៅរឺអាសមាឌធំៗ) ជាពិសេសសំលេងខ្មែរ ពេញត្រចៀក (មិនមែនអង់គ្លេស) ខ្ញុំចង់តែរត់អោបពួកគេហើយស្រែកថា ហូខ្ញុំនឹកខ្មែរណាស់ ហាហា គ្មានអ្វីសប្បាយពេល មកដល់ស្រុកខ្លួនពេលបែករាបើឆ្នាំនោះទេ។

     
    • សុភា

      ខែកញ្ញា 10, 2009 at 8:37 ព្រឹក

      មាន​ច្រើន​ តែ​ដាក់​តាម​វគ្គ​វា​ណឹង​ណា។

      ហើយ​បើ​ទៅ​ខ្មែរ​លើក​ក្រោយ សុគី​ឯង​កុំ​ច្រលំ​រត់​ទៅ​អោប​គេ​ផ្តេស​ផ្តាស់ ប្រយត្ន​ទៅ 😀

       
    • កេសី

      ខែកញ្ញា 11, 2009 at 4:04 ល្ងាច

      ហេហហេហេហេ អោបគេផ្ដេសផ្ដាស ប្រយ័ត្ន ហាន់នី ញឹងស្លឹកត្រចៀកហើបពីដី ។

       
  6. វឌ្ឍនា

    ខែកញ្ញា 11, 2009 at 4:09 ព្រឹក

    ភាអ៊ើយនៅស្រុកអឺរ៉ុបខ្លះក៏កន្លែងចុះនៅកណ្តាលវាលអញ្ចឹងដែរ (ឧទាហរណ៍ ព្រលានយន្តហោះវៀនណា អូទ្រីស) មានទៅប្លែកអីស្រុកយើងនោះ។

    ហើយបើមកដល់ពារាំងវិញហើយ… ឯណាលាសហាល? 😆

     
    • សុភា

      ខែកញ្ញា 11, 2009 at 4:20 ល្ងាច

      មិន​ដែល​ដើរ ចឹង​ហើយ​បាន​មិន​ដែល​ដឹង។ ទាល់​តែ​ឃើញ​ចឹង​ក៏​ប្លែក​ភ្នែក​ 😀

       
    • សុភា

      ខែកញ្ញា 11, 2009 at 4:21 ល្ងាច

      ប៉ុន្មាន​ថ្ងៃ​មុន​មក​ណឹង ភ្លៀង​ច្រើន​ពេក រក​ហាល​លាស​មិន​បាន​សោះ ចឹង​ហើយ​អត់​មាន​អី​ផ្ញើរ។ មាន​តែ​អន្សម​អាំង 😀

       
  7. សុធាខ្មែរ

    ខែកញ្ញា 23, 2009 at 12:07 ព្រឹក

    សួស្តី សុភា!!
    រីករាយបានមកដល់បារាំងវិញ!!
    ជាលើកដំបូងបានឃើញរូបភាពព្រលាន​យន្តហោះ​អន្តរជាតិសៀម​រាប!!
    ស្អាតមែនទែន!!

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: