RSS

ស្រុក​ស្អាង ឆៃ​ប៉ូវ និង ទឹក​អំពៅ ….

10 Sep

និ​យាយ​ទៅ​ របស់​ដែល​ញ៉ាំ​ហើយ​មាន​កំលាំង គ្មាន​អី​ល្អ​ជាង​ឆៃ​ប៉ូវ​ទេ ព្រោះ​របស់​ណឹង​វា​ប៉ូវ​ 😀 ។

នៅ​ប្រទេស​កម្ពុជា ខ្ញុំ​មិន​ដឹង​ថា​នៅ​ស្រុក​ណា​ដែល​ធ្វើ​ឆៃ​ប៉ូវ ច្រើន​ជាង​ស្រុក​ស្អាង​នៅ​ខេត្ត​កណ្តាល​រឺ​អត់​ទេ។ បើ​យើង​ជិះ​នៅ​លើ​ផ្លូវ​លេខ​21 ចេញ​ពី​តា​ខ្មៅ​មក​ យើង​និង​បាន​ទៅ​ដល់​ស្រុក​ស្អាង ដី​ស្អិត ដក​ចិត្ត​មិន​រួច។ នៅ​ស្រុក​នេះ​ ប្រជា​ជន​ប្រកប​របរ​ដាំ​ដុះ​ជា​មូលដ្ឋាន។ ដំណាំ​សំខាន់​ៗ (តាម​ខ្ញុំ​ដឹង​) រូម​មាន អំពៅ ដំឡូង បិគគ់(មិនដឹង​សរសេរ​ត្រូវ​រឺ​អត់) និង​បន្លៃ​ផ្សេង​ទៀត។ នៅ​ស្រុកស្អាង​នេះ​ហើយ  ​បង​ប្អូន​អាច​រក​ទិញ​ទឹក​អំពៅ​មួយ​កែវ​ថែម​មួយ​កែវ​បាន​។ ក្រៅ​ពី​នេះ នៅ​តាម​បណ្តោយ​ផ្លូវ បង​ប្អូន​អាច​ទិញ​ម្ហូប​ពិសេសេ​ផង​ដែរ ដែល​ខ្មែរ​យើង​តែង​តែ​ហៅ​ថា​ឆៃប៉ូវ ឆៃ​ប៉ូវ​ណឹង​ហើយ។ ស្តាយ​ដែរ អត់​បាន​ទិញ​ដាក់​ម៉ោ ភ្លេច 😦 ។

DSC02951

កន្លែង​លក់​ទឹក​អំពៅ ម៉ាកែវ​ថែម​ម៉ាកែវ ឆ្ងាញ់​ពិសារ

DSC02944

DSC02945

DSC02948

DSC02947

ឆៃ​ប៉ូវ! បើ​បាន​បាយ​កកក​ញ៉ាំ​ទឹក រឺ បបរ​ស មិន​ដឹង​អេម​មេច​ទេ​ណ៎

DSC02954

ដឹក​ទំនេញ​ទៅ​អំពេញ មិន​បាច់​ប្រើ​ឡាន​ទេ ត្រឹម​តែ​ប៉ុណ្ណឹង​នោះ

 
 

20 responses to “ស្រុក​ស្អាង ឆៃ​ប៉ូវ និង ទឹក​អំពៅ ….

  1. Samady KS

    ខែកញ្ញា 10, 2009 at 9:50 ព្រឹក

    ឆ៉ៃ​ប៉ូវ ខាង​លើ​នេះ​បើ​យក​មក ​ច្របាច់​ដាក់
    ក្រូច​ឆ្មា
    ស្ករ​ ស បន្តិច
    ប៊ីចេង បន្តិច
    រួច​ហើយ​ច្របល់​ចូល​គ្នា ហើយ​ត្រូវ ហាន់ ម្ទេស ហិរៗ ដាក់​បញ្ចូល​ទៀត បន្ទាប់​មក ទាញ​​ឆ្នាំង​បាយ​កក ​រួច​ហើយ ពួយ​ម៉ា​អស់​ដៃ….

     
    • សុភា

      ខែកញ្ញា 10, 2009 at 10:10 ព្រឹក

      ស្រក់​ទឹក​មាត់​បាត់​ហើយ 😀

       
      • សុភ័ក្ត្រ

        ខែកញ្ញា 10, 2009 at 10:26 ព្រឹក

        ហី​មាន​ខ្ចប់​ទៅ​ពារាំង​អត់?

         
        • សុភា

          ខែកញ្ញា 10, 2009 at 11:35 ព្រឹក

          យី បើ​ប្រាប់​ថា​ភ្លេច​ហើយ​ណឹង។ អា​ពេល​ទៅ​ដល់ថ្ងៃ​ដំបូង​នឹក​ឃើញ (ពេល​ថត​រូប​ណឹង) រួច​ហើយ​ក៏​ភ្លេច​បាត់​សូន្យ​ឈឹង​ទៅ​ណា 😀

           
          • សុវុឌ្ឍី

            ខែកញ្ញា 11, 2009 at 9:51 ព្រឹក

            ដើរលេងច្រើនពេក អាឡែងតែសប្បាយលក់មុខ ទើបអត់បានទិញមកមែនទេ ហេហេ

             
          • សុភ័ក្ត្រ

            ខែកញ្ញា 12, 2009 at 5:46 ព្រឹក

            អាឡែ​តែ​សាប់បាយ​នឹង​ការ៉ាអូខេ 😛

             
  2. សុវុឌ្ឍី

    ខែកញ្ញា 10, 2009 at 10:55 ព្រឹក

    ញុំអត់ដែលបានទៅដល់កន្លែងលក់ទឹកអំពៅនឹងសោះ បានតែគេទិញផ្ញើរ មានអីអ៊ែមបស់គេដែរនឹង ហេហេ ហើយឆៃប៉ូវផ្អែមមើលណ ទំនងឆ្ងាញ់មែនដាក់ជាមួយបាយកក

     
    • សុភា

      ខែកញ្ញា 10, 2009 at 11:37 ព្រឹក

      អី​គេ ទិញ​ទឹក​អំពៅ​សុទ្ធ​តែ​អី​មែល​ទៀត ទាន់​សាម័យ​ម្លេះ។ ចាំ​ពេល​ទៅ​ម្តង​ទៀត ឆ្លៀត​ហួស​ទៅ​លេង​ផង​ទៅ។ មាន​ទេសភាព​មាត់​ទន្លេ​គួ​គយ​គន (ចេះ​តែ​ថាទេ) អាច​ញ៉ាំ​របស់​ផ្សេងៗ​ដូច​ជា​បុក​ល្ហុង(ទិញ​អូរីអូ​ទៅ​អោយ​ហើយ​ផង) មីឆា ….

       
  3. កូនដំរី

    ខែកញ្ញា 11, 2009 at 4:06 ព្រឹក

    មានទឹកអំពៅអត់កូនដំរី ញ៉ាំផង ចិត្តអាក្រក់ណាស់។

     
    • សុភា

      ខែកញ្ញា 11, 2009 at 4:17 ល្ងាច

      មិន​ហាន​ហៅ​ទេ​ទេ ខ្លាច​ទៅ​បន្ទោរ​បង់​នៅ​កន្លែង​គេ ព្រោះ​ខ្ជឹល​ស្ពាយ​បង្គន់​តាម​ខ្លួន​ណាស់ 😀

       
      • កូនដំរី

        ខែកញ្ញា 12, 2009 at 5:41 ព្រឹក

        ចំបាច់ដល់ស្ពាយបង្គន់ គ្រាន់តែយក ស្បោងមួយ ឫ ពីរ វាគ្រាប់ទៅហើយ ។ មែនទេ ហាស ហា។

         
  4. វឌ្ឍនា

    ខែកញ្ញា 11, 2009 at 4:11 ព្រឹក

    ទៅញ៉ាំទឹកអំពៅនៅហ្នឹងទិញ១០០០ អីសុទ្ធតែគេសម្លក់.. ហាហហាហា គេគិតថាខ្ញុំជាអូដ្ឋហើយមើលទៅបានផឹកសម្បើមយ៉ាងនេះ…​មានដឹងថាទឹកអំពៅនៅហ្នឹង ថោកដល់ម្លឹងឯណា!

     
    • កូនដំរី

      ខែកញ្ញា 11, 2009 at 4:16 ព្រឹក

      អូ កូនដំរីទៅទិញ ញ៉ាំដែរហើយ បើថោកម្លឹងៗ។

       
    • សុភា

      ខែកញ្ញា 11, 2009 at 4:18 ល្ងាច

      មេច​ក៏​គេ​សំលក់ ខ្ញុំ​ទិញ​តែ​500​អី​ណឹង​ម្តង​នោះ

       
      • វឌ្ឍនា

        ខែកញ្ញា 12, 2009 at 2:41 ល្ងាច

        កាលខ្ញុំទៅលេងម្តុំហ្នឹងសម័យឆ្នាំ២០០៤ ហើយកាលហ្នឹងនៅថោកនៅឡើយ.. ទិញ១០០០ ញ៉ាំបួនប្រាំដងបានអស់!

         
  5. កេសី

    ខែកញ្ញា 11, 2009 at 4:00 ល្ងាច

    អូយ បងចូលចិត្តកន្លែងទឹកអំពៅផឹកមួយកែវ ថែមមួយកែវហ្នឹងជាងគេ ។

     
    • សុភា

      ខែកញ្ញា 11, 2009 at 4:19 ល្ងាច

      បង​ឩស្សា​ជិះ​កាត់​តាម​ណឹង​ដែរ​មែន​ទេ? ខ្ញុំ​កាល​ពី​មុន អោយ​តែ​ជិះ​មូតូ​ទៅ​ផ្ទះ​តែង​តែ​ចូល​ណឹង​ហើយ 😀

       
  6. kooms

    ខែកញ្ញា 12, 2009 at 3:17 ព្រឹក

    ឃើញ​ឆៃប៉ូវ​នឹក​ឃើញ​កាល​នូវវត្ត ហាហា​អស់​ទោះ​ម៉ង

     
  7. W45 | Freedownload2day

    ខែកញ្ញា 12, 2009 at 8:53 ព្រឹក

    អត់ដែលបានទៅស្អាងអីហ្នឹងសោះ !​ ខ្ញមានមិត្តម្នាក់ ឈ្នោះ ដូរ៉ា នោទីនោះ បងធ្លាប់ស្គាល់ទេ?

    ________________________
    http://freedownload2day.blogspot.com

     
    • សុភា

      ខែកញ្ញា 13, 2009 at 10:37 ព្រឹក

      អត់​ស្គាល់​ផង។ គេ​ណឹង​រៀន​នៅ​ណា​ដែរ?

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: