RSS

ទៅ​ផ្ទះ​លើក​នេះ​មាន​គេ​ប្រាប់​ថា …..

17 Sep

បង​ភា! បង​ភា​ឯង​មក​វិញ​លើក​នេះ​ប្លែក​ច្រើន​ណាស់ ខ្មៅ​ជាង​មុន ធាត់​ជាង​មុន មុខ​ចាស់​ជាងមុន។ កាល​ពី​មិន​ទាន់​ទៅ​ពារាំង​ឡើង​ក្មេង។ ចឹង​មិន​ដឹង​សំរេច​ចិត្ត​ត្រូវ​អី​ក៏​ខុស​ទេ​នៀក​ ព្រោះ​នៅ​រៀន​បី​ឆ្នាំ​​ទៀត។ សង្ស័យ​តែ​ទៅ​វិញ​ពួក​ណឺង​ហៅ​អ៊ំៗ​ហើយ 😆 ។

 
 

15 responses to “ទៅ​ផ្ទះ​លើក​នេះ​មាន​គេ​ប្រាប់​ថា …..

  1. សុភ័ក្ត្រ

    ខែកញ្ញា 17, 2009 at 9:31 ព្រឹក

    បាន​ហៅ​អ៊ំ សំណាង​ហើយ ស្រួល​មិន​ស្រួល​យាយ​ផង 😛

     
    • សុភា

      ខែកញ្ញា 18, 2009 at 11:50 ព្រឹក

      ហេង​ស៊យ​ដែរ​ណឹង។ អាឡូវ​កំពុង​តែ​រៀន​លេង​អុក។ មើល​ទៅ​ទំរាំ​តែ​ចប់ មាន​តែ​ទៅ​លេង​អុក​ជាមួយ​ចាស់ៗ​ក្បែរ​ផ្ទះ​ហើយ ព្រោះ​ទៅ​ការ៉ាអូខេ​លែង​បាន ឡ

       
  2. Samady KS

    ខែកញ្ញា 17, 2009 at 9:36 ព្រឹក

    បើ​ដឹង​ចឹង​ហើយ ម៉េច​ក៏​មិន ខំ​ប្រឹង វ៉ៃ Lotion អោយ​បាន​​ឆ្ហើន តិច​ទៅ ក្រែង​លោ​ស្អាត​-​សរ ខ្ចី​ញិញ​ដូច​តារា….

     
    • សុភា

      ខែកញ្ញា 18, 2009 at 11:51 ព្រឹក

      Lotion អី! បើ​ស្រុក​នេះ ទិញ​មិន​ស្រួល មិន​ប៉ះ​អា​របស់​ធ្វើ​អោយ​ស វា​ទៅ​ជា​អា​ធ្វើ​អោយ​ខ្មៅ​ទៅ​វិញ​ទៀត​ណឹង​ណា 😛

       
  3. សាយ័ន្ត

    ខែកញ្ញា 17, 2009 at 4:55 ល្ងាច

    ប្រាក់ខែច្រើនចឹង ខំតុបតែងតិចក៏មិនអីដែរ! គេថា ស្រីៗ គឺសំខាន់ចេះធ្វើអោយខ្លួនឯងស្អាត! ហេហេ

     
    • សុភា

      ខែកញ្ញា 18, 2009 at 11:52 ព្រឹក

      រក​តែ​ភ្ញាក់​ពី​គេង​ ទៅ​ធ្វើ​ការ​កុំ​អោយ​តែ​ខក​ម៉ោង​ទៅ​ប្រសើរ​ហើយ មាន​ពេល​ឯណា​តុប​តែង​នោះ 😛

       
  4. សុវុឌ្ឍី

    ខែកញ្ញា 17, 2009 at 5:58 ល្ងាច

    ទៅត្រាំទឹកដោះគោ ខាត់ស្បែក កែរសម្ផស្សទៅក្រែងគេប្តូរទៅហៅអូនស្រីវិញ ហាហាហហា

     
    • សុភា

      ខែកញ្ញា 18, 2009 at 11:52 ព្រឹក

      នាំ​តែ​គេ​ថា​ ចាស់​លេង​ខ្លួន។ ចឹង​ហើយ​នៅ​ចឹង​សិន​ទៅ ឡ

       
  5. កេសី

    ខែកញ្ញា 18, 2009 at 3:53 ព្រឹក

    ប្អូនឯងនៅគ្រាន់ជាងបង បើវិញមិនគ្រាន់តែធាត់ ហើយចាស់ទេ គឺថែមទាំងដុះស្កូវពេញ​ក្បាលទៀត ។ ទំរាំតែបងផុតកុងត្រាធ្វើការ សូម្បីតែឆ្កែវាមើលបងមិនស្គាល់ផង ។

     
    • សុភ័ក្ត្រ

      ខែកញ្ញា 18, 2009 at 11:23 ព្រឹក

      អី​ដល់​ថ្នាក់​នឹង​ម៉េះ​បង? ឆ្កែ​មិន​ស្គាល់​ហី​ទៅ ឲ្យ​តែ​បង​ស្រមូល​ស្គាល់ ហេហេ…

       
    • សុភា

      ខែកញ្ញា 18, 2009 at 11:53 ព្រឹក

      ខ្ញុំ​មិន​ដឹង​មាន​ស្កូវ​រឺ​អត់​ផង ព្រោះ​ទាល់​តែ​មើល​អត់​ឃើញ

       
      • achharia

        ខែកញ្ញា 18, 2009 at 1:40 ល្ងាច

        កុំទៅខ្វល់ពីរឿងស្កូវមិនស្កូវ សម័យអីឡូវគេលាបកែកុនបាន
        រហូតដល់ទៅដូរព័ណដូររាងបានតាមចិត្តទៀតផង ។

         
  6. សុភា

    ខែកញ្ញា 21, 2009 at 9:55 ព្រឹក

    ភ្លេច​ប្រាប់! ខ្ញុំ​ដាក់​ប្រកាស់​ចឹង មិនមែន​មាន​ន័យថា​ខ្ញុំ​គិត​ពី​សំរស់​អី​នោះ​ទេ គ្រាន់​តែ​នឹក​ឃើញ​ចប់​សើច ដែល​សិស្ស​ប្អូន​ខ្ញុំ​លេង​សរសើរ​ខ្ញុំ​ត្រង់ៗ​ចឹង 😆

     
  7. កញ្ញា

    ខែកញ្ញា 23, 2009 at 7:33 ព្រឹក

    សុភាឯងប្រាប់សិស្សប្អូនវិញទៅថា​កាន់តែចាស់កាន់តែខ្ញី​!​​ច្រលំកាន់តែចាស់កាន់តែហិលក្បាច់គុនក៏កាន់តែខ្លាំងដែរ!​​ 😀

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: