RSS

គេ​មាន​តាំងពិព័រណ៌​ទូក

24 កញ្ញា

“ពិព័រណ៌”​ ណឹង​មិន​ដឹង​សសេរ​ត្រូវ​រឺ​អត់ទេ ជួយ​ប្រាប់​ផង ព្រោះ​​ប្រើ​កំព្យូទ័រ​នៅ​សាលា​អត់​វចនា​នុក្រមទេ។

grandpavoir2009

ឡា​រ៉ូឆែល​ជា​តំបន់​តូច​មួយ​នៅ​ស្រុក​បារាំង​យើង​នេះ។ ក៏​ប៉ុន្តែ​វា​ក៏​ជាប់​ឈ្មោះ​ជា​តំបន់​ទេសចរណ៏​ផង​ដែរ​ ព្រោះ​វា​នៅ​ជាប់​នឹង​មហា​សមុទ្ទ​អាត្លង់​ទិច ជាមួយ​ឆ្នេរ​ខ្យាច់​ និង​កោះ​មួយ​ចំនួន។ ជា​ទូទៅ ​នៅ​រដូវ​ក្តៅ ប្រជាជន​តំបន់​នេះ​កើនឡើង​៣​ដង​នៃ​រដូវ​ត្រជាក់ នេះ​យើង​ដក​ចំនួន​និស្សិត​ដែល​មក​សិក្សា​នៅ​ទី​នេះ​ចេញ ព្រោះ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​ក្នុង​ពេល​រដូវ​ក្តៅ។ ហើយ​ទី​នេះ​ក៏​ចាត់​ទុក​ថា​ជា​ដំបន់​ទេសចរណ៏​ប្រវត្តសាស្ត្រ​មួយ​ផងដែរ។

អ្វី​ដែល​គួរ​អោយ​កត់​សំគាល់នោះ ឡារ៉ូ​ឆែល​ក៏​ជា​តំបន់​ឩស្សាហកម្ម​សំខាន់​មួយ​នៅ​ស្រុក​បារាំង​នេះ។ តំបន់​នេះ​ផលិត​ជា​ចំបង​ទូក​និង​រថភ្លើង។ គួរ​បញ្ជាក់​ដែរ​ថា នៅ​ឡារ៉ូឆែល​មាន​ផលិត​ត្រាំង(ប្រភេទ​រថ​ភ្លើង​ខ្នាត់​តូច​រត់​ក្នុង​ក្រុង មើល)តែ​អត់​មាន​ត្រាំវ៉េ​ជិះ​ទេ :D​ ។​ ដោយ​សារ​តំបន់​នេះ​ផលិត​ជា​ចំបង ទូក និង​មាន​កន្លែង​ទុកទូក​សំខាន់ជាង​គេ​លេខ​១​នៅ​អ៊ឹរ៉ុប () (បើ​តាម​ការ​គិត​របស់​ខ្ញុំ​ទេ) ជារៀង​រ៉ាល​ឆ្នាំ​ គេ​តែង​តែ​ធ្វើ​ពិធី Grand Pavois ដែល​ជា​កម្ម​វិធី​មួយ​ដាក់​តាំង​ជា​ចំបង​ទូក​នេះ​ឯង ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ហ៊ុន​ឧស្សាហកម្ម​ទូក​យ៉ាង​ច្រើន​កុះ​ករ។ សំរាប់​ឆ្នាំ​នេះ(2009) គេ​ប្រារព្ធ​ចាប់​ពី​ថ្ងៃ​ទី 23 ដល់ 28 កញ្ញា ដែល​មាន​ទី​តាំង នៅ​ជាប់​ផ្ទះ​ខ្ញុំ។ ប៉ុន្មាន​ថ្ងៃ​មុន​ថ្ងៃ​ចាប់​ផ្តើម ខ្ញុំ​ឃើញ​មាន​ការ​រៀប​ចំ​យ៉ាង​ស្វិតស្វាញ ជា​មួយ​និង​ការ​មក​ដល់​នៃ​ឡាន​កុងទ័រន័រ​ធំៗ​ផង​ដែរ។ ភ្ញៀវ​ទេសចរណ៏​ក៏ហាក់​ដូចជាកើន​ឡើង ធ្វើ​អោយ​ស្ទះ​ផ្លូវ​ខ្ញុំ​ពេល​ជិះ​កង់​មក​និង​ត្រឡប់​ពី​សាលា​វិញ ការ​បិទ​ផ្លូវ​មួយ​ចំនួន ការ​ពង្រាយ​កំលាង​ប៉ុលីស៏​នៅ​តាម​ផ្លូវ​ផង​ដែរ។ នៅ​រាត្រី​ថ្ងៃ​សៅរ៏​នេះ គេ​នឹងបើក​ពិធី​បាញ់​កំជ្រួច​ទៀត​ផង។ តែ​អ្វី​សំខាន់​ គេ​ធ្វើ​នៅ​ម៉ោង​ ៩ តែ​ស្មើ​ណឹង​ដូច​មិន​ទាន់​សូវ​ងងិត​ផង។

១) http://fr.wikipedia.org/wiki/Port_de_plaisance_des_Minimes

Advertisements
 
2 មតិ

Posted by ​នៅ ខែ​កញ្ញា 24, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

2 responses to “គេ​មាន​តាំងពិព័រណ៌​ទូក

  1. វិចិត្រ

    ខែ​កញ្ញា 24, 2009 at 7:13 ល្ងាច

    ប៊ិះ​ត្រូវ
    វចនានុក្រម​គេ​សរសេរ ពិព័រណ៌

     
    • សុភា

      ខែ​កញ្ញា 25, 2009 at 7:50 ព្រឹក

      ហេហេ ប្រហែល​ប្រហែល​ណឹង។ ខ្ញុំ​កែរ​រួច​ហើយ 😀

       

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: