RSS

បារាំង​សាក​យន្ត​ហោះ​មុន​លក់-បុក​គ្នា

25 Sep

ម្សឹល​មិញ​ពេល​មើល​ពត៌មាន​​ពេល​ល្ងាច ខ្ញុំ​លឺ​ល្ហៀងៗ​ដូច​ជា​មាន​យន្ត​ហោះ​អី​ធ្លាក់ តែ​មិន​ច្បាស់ ដោយ​គេ​​និយាយ​តែ​បន្តិច​ ហើយ​ចាំ​តាម​ដាន​នៅ​ថ្ងៃ​ស្អែក។ មក​ដល់​កន្លែង​ធ្វើ​ការ​ខ្ញុំ​ក៏​សាក​បើក​ពត៌​មាន​មើល​ឃើញ​ថា​ធ្លាក់​មែន តែ​សំណាង​ហើយ​ដែល​មិន​មែន​ជា​យន្ត​ហោះ​ដឹក​អ្នក​ដំណើ តែ​ជា​យន្ត​ហោះ​ចំបាំង(Rafale)។

យន្ត​ហោះ​ចំបាំង​ពី​របុក​គ្នា​នៅ​សមុទ្ទ​មេឌីទែរ៉ាណេ : អ្នក​បើក​បរ​ម្នាក់​រក​ឃើញ និង​ម្នាក់​ទៀត​បាត់​ខ្លួន ខណៈ​ពេល​ដែល​យន្ត​ហោះ​ចំបាំង​ពីរ​​របស់​កង​ទ័ព​ជើង​ទឹក​ជាតិ​នៃ​ប្រទេស​បារាំង​បាន​បុក​គ្នា​កាល​ពីរសៀល​​ផ្សឹល​មិញនៅ​ឯ​សមុទ្ទ​ម៉េដីទែរ៉ាណេ​ ដោយមិន​ទាន់​រក​មូលហេតុ​ឃើញ​នៅ​ឡើយ​។ យន្ត​ហោះ​ទាំង​ពី​នេះ​បាន​ចេញ​ដំណើរ​ពី​ច្រក​អាកាស​ឆាលដឺហ្គោល (Charles-de-Gaulle) ជាការ​ហោះ​ហើរ​សាក​ល្បង​។ អ្នក​បើក​បរម្នាក់​ដែល​ខ្ទាត់​ចេញ​ពី​កៅ​អី​បើក​បរ​ដោយ​ប្រពន្ទស្វ័យ​ប្រវត្តិ ​​ត្រូវ​បាន​រកឃើញ​និង​សង្គ្រោះ​ដោយ​សវត្ថ​ភាព ដោយ​ឡែក​អ្នក​បើក​បរ​ម្នាក់​ទៀតកំពុង​តែ​បាត់​ខ្លួន។

ការ​ហោះ​ហើរ​សាក​ល្បង​នោះ គឺ​ដោយ​សារ​គេ​មាន​គំរោង​លក់​យន្ត​ហោះ​ចំនួន​៣៦​គ្រឿង​អោយ​ប្រេស៊ីល។ ចឹង​ហើយ​មិន​ដឹង​មេច​ទៀត​ទេ។

http://www.easybourse.com/bourse/actualite-financiere/france-l-actualite-en-bref-25-septembre-736470

 
 

2 responses to “បារាំង​សាក​យន្ត​ហោះ​មុន​លក់-បុក​គ្នា

  1. Posoky

    ខែកញ្ញា 28, 2009 at 12:06 ព្រឹក

    បុកលេង អា បារាំង

     
  2. សុភា

    ខែកញ្ញា 28, 2009 at 12:11 ល្ងាច

    បុក​លេង​ណឹង តែ​មិន​ដឹង​បារាំង​ខាត​លុយ​អស់​ប៉ុន្មាន​ទេ។ ព្រោះ​បើ​តាម​ខ្ញុំ​ដឹង ការ​ផលិត​យន្ត​ហោះ​ចំបាំង​ណឹង​ ជាង​30​ឆ្នាំ​ហើយ មិន​ទាន់​បាន​នាំ​ចេញ​ទៅ​លក់​​អោយ​បរទេស​ទេ។ ហើយ​នេះ​ក៏​ប្រហែល​ជា​កុង​ត្រា​លើក​ដំបូង​ផង​ជា​មួយ​ប្រេស៊ីល។ ដល់​ចឹង​ទៅ មិន​ដឹង​ជា​យ៉ាង​មេច​ទៀត មិន​ដឹង​ថា​ប្រេស៊ីល​នៅ​តែ​ទិញ​រឺ​យ៉ាង​មេច​ទេ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: