RSS

ខ្ញុំ! ពី​មុន – ឥឡូវ

29 Sep

របត់​ជីវិត ហេតុ​អ្វី​ខ្ញុំ​ហៅ​បែប​នេះ? ព្រោះ​ជិវិត​មនុស្ស​ក៏​មិន​ខុស​ពី​ខ្សែ​ទឹក​ដែរ គឺ​តែង​តែ​មាន​របត់​ជាច្រើន​ហូហែរ​នៅ​តាម​លំហូរ​របស់​វា ដែល​ធ្វើ​អោយ​ជីវិត​យើង​មាន​ការ​កែ​ប្រែ។ ឧ​ទាហរណ៏ នៅ​ពេល​ដែល​យើង​ចាប់​ផ្តើ​ចូល​រៀន​ថ្នាក់​វិទ្យាល័យ​ បើ​យើង​សង្កេត​ឃើញ​ថា​ជីវិត​របស់​យើង​គឺ​មាន​ការ​ផ្លាស់​ប្តូរ​។ នោះ​ហើយ​ជា​របត់​ជីវិត។ ប្រកាសនេះ​ គ្នា​អ្វី​សំខាន់​ទេ គឺ​គ្រាន់​តែ​ខ្ញុំ​នឹក​​ឃើញ​បំលាស់​ប្តូរ​នៃ​ជីវិត​របស់​ខ្ញុំ ហើយ​ក៏​ចង់​យក​មក​សរសេរ​លេងៗ​ទៅ គ្រាន់​ចែក​គ្នា​អាន (សំរាប់​អ្នក​ចង់​អាន) ជួន​ពេល​ដែល​ភូមិ​វើដ​ប្រេស ដូច​ជា​រាង​ស្ងាត់​ជ្រងំ​យ៉ាងនេះ។

កាល​ពី​រៀន​ថ្នាក់ទី​១ ខ្ញុំ​ចាំ​បាន​ថា ខ្ញុំ​ជា​សិស្ស​ពូកែ​ម្នាក់​ក្នុង​ថ្នាក់ ខ្ញុំ​ចេះ​អាន​អក្សរ​តាំង​ពី​ពេល​ណឹង​មក​។ រ៉ាល់​លើក​ដែល​គ្រូ​លើក​សៀវ​ភៅ​ហើយ​សួរ​ថា រូប​នេះ​រូប​អ្វី ខ្ញុំ​ឆ្លើយ​មិន​អោយ​ខុស​ទេ ព្រោះ​ខ្ញុំ​ចេះ​អាន​អក្សរ​ដែល​សរសេរ​ខាង​ក្រោម​រូប​នោះ។ តែ​អ្វីៗ​មិន​ទៀង​ទាត់ ចាប់​ពី​ថ្នាក់​ទី​២​ឡើង​ទៅ ខ្ញុំ​ហាក់​ដូច​ជា​រៀន​មិន​ពូកែសោះ ភាព​ឆ្លាត​វៃ​របស់​ខ្ញុំ​ត្រូវ​ថប​ថយ និង​ជំនួស​មក​វិញ​នូ​វ​ការ​មិន​យក​ចិត្ត​ទុក​ដាក់​រៀន​សូត្រ។ ដល់​ថ្នាក់​ទី​ប្រាំ មាន​ពេល​ខ្លះ ខ្ញុំ​យំ​ក្នុង​ថ្នាក់​ព្រោះ​តែ​ធ្វើ​ចំណោត​មិន​ចេញ គឹ​ងងិត​ឈឹង​តែ​ម្តង​ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ។ តែ​ទោះ​យ៉ាង​ណា ខ្ញុំ អា​ចបន្តរ​ការ​សិក្សារ​រហូត​ដែរ។ ដឹង​ទេ! ពាក្យ​មួយ​ម៉ាត់​ដែល​ធ្វើ​អោយ​កា​គិត​របស់​ខ្ញុំ​ផ្លាស់​ប្តូរ គឺ​ពាក្យ​ “មូល​វិចារណ៏”។ ខ្ញុំ​មិន​ដែល​សរសេរ​ពាក្យ​នេះ​ត្រូវ​ម្តង​ណា​ទេ។ រ៉ាល់​ដង​ខ្ញុំ​សរសេរ​ថា “មូលវិចារ្យ”។ រហូត​មក​ដល់​ថ្ងៃ​មួយ​ដែល​គ្រូ​ភាសារ​ខ្មែរ​របស់​ខ្ញុំ​ ធ្វើ​ពហិកា​មិន​កែរ​ក្រដាស់​ប្រលង​របស់​ខ្ញុំ ព្រោះ​តែ​ខ្ញុំសរសេរ​ពាក្យ​នេះ​ខុស។ គាត់​ថា​ខ្ញុំ​ណឹង​ប្រមាថ​គាត់​ថា​ជា​អាចារ្យ​ខ្មោច។ “ស៊ួ​ស្រក់​ឈាម​មិន​ស្រក់​ទឹក​ភ្នែក ស៊ួ​ស្លាប់​មិន​អង្វរ”។ គាត់​បាន​​ប្រកាស់​ប្រាប់​ថា អោយ​ខ្ញុំ​សុំ​ទោស​គាត់ តែ​ខ្ញុំ​មិន​ធ្វើ ទន្ទឹម​ពេល​ដែល​សិស្ស​ម្នាក់​ទៀត​សុំ​ទោស​គាត់ ហើយ​គេ​បាន​ពិន្ទុ​មក​វិញ។ បញ្ជាក់​ថា ពេល​នោះ​ខ្ញុំ​បាន​ពិន្ទុ 30 លើ 100 ហើយ​នេះ​ក៏​ដោយ​សារ​គាត់​ជ្រុល​កែរ​បាន​១​សំនួ​ហើយ គាត់​អោយ​ប៉ុណ្ណឹង​ចុះ។ ប្រហែល​ជា​មក​ពី​ខ្ញុំ​ក្បាល​រឹង រឺ​ក៏​ពាក្យ​សុំ​ទោស​នោះ ខ្ញុំ​និយាយ​មិន​ចេញ? តែ​ពិន្ទុ​វា​មិន​សំខាន់​អ្វី​សំរាប់​ខ្ញុំ​ទេ។ ថ្ងៃ​នោះ​ខ្ញុំ​យំ​ក្នុង​ថ្នាក់ ក៏​ប្រហែល​ដូច​កាល​ពី​ខ្ញុំ​រៀន​ថ្នាក់​ទី​៥ ខ្ញុំ​យំ​ព្រោះ​ធ្វើ​លំហាត់​មិ​ន​ចេញ តែ​ពេល​នេះ​ខ្ញុំ​យំ​ដោយ​ហេតុ​ផល​ផ្សេង។ ប៉ុន្តែ​ថ្ងៃនោះ វា​បាន​ធ្វើ​អោយ​របត់​ជីវិត​ខ្ញុំ​ប្រែ​ប្រួល ដោយ​សារ​ការគិត​របស់​ខ្ញុំ​ប្រែ​ប្រួល។ កាល​ពី​មុន ខ្ញុំ​ចូលចិត្ត​រៀន​ភាសារ​ខ្មែរ​ណាស់។ ថ្វី​បើ​ខ្ញុំ​មិន​ពូកែ តែ​ខ្ញុំ​អាច​ធ្វើ​បាន។ ខ្ញុំចាំ​ថា មាន​ពេល​មួយ​នោះ នៅ ថ្នាក់​ទី​៨ ពួក​ខ្ញុំ​មាន​លំហាត់​មួយ​ដោយ​តំរូវ​អោយ​តែង​កំណាព្យ​ជា​ក្រុម។ ជិះ​កង់​ពី​ផ្ទះ​ខ្ញុំ​ទៅ​ផ្ទះ​មិត្ត​ភក្តិ​ខ្ញុំប្រមាណ ១០​នាទី​ កំណាព្យ​មាន​ពេញ​ខួ​ក្បាល​ខ្ញុំ​ទៅ​ហើយ។ ហើយ​មុខ​វិជ្ជា​ដែល​ខ្ញុំ​ចង់​រៀន​បន្តរ​នោះ​គឺ រៀន​ខាង​ច្បាប់ និង អក្សរ​សាស្ត្រ។ តែ​កា​គិត​មួយ​នេះ​ត្រូវ​បាន​រលាយ​នៅ​ថ្ងៃ​នេះ​ឯង ថ្ងៃ​ដែល​ខ្ញុំ​យំ​ក្នុង​ថ្នាក់លើក​ចុង​ក្រោយ ថ្ងៃ​ដែល​ខ្ញុំ​គិត​អណ្តែត​អណ្តូង អារម្មណ៏​ចេញ​ពី​ក្នុង​ថ្នាក់​រៀន​ភាសារ​ខ្មែរ។ គ្រូ​ភាសារ​ខ្មែរ​ខ្ញុំ​បាន​ធ្វើ​អោយ​ខ្ញុំ​មិនស្រាលាញ់​មុខ​វិទ្យា​នេះ​ទៀត​ទេ។ ខ្ញុំ​កែ​ប្រែ ខ្ញុំ​ចាប់​ផ្តើម​ទៅ​រៀន​គួរ​គណិត កាន់សៀវភៅ​រូប​វិទ្យា។ ចាប់​តាំង​ពី​ខ្ញុំ​ចាប់​កាន់​សៀវ​ភៅ​ទាំង​អស់​នេះ ចាប់​តាំង​ពី​ពិន្ទុ​មុខ​វិជ្ជា​នេះ បាន​រីក​ចំរើន ខ្ញុំ​ក៏​ចាប់​កាន់​វិញ្ញា​សារ​ត្រៀម​ប្រលង​ចូល​តិចណូ។ ចាប់​ពី​ពេល​នោះ​មក គ្មាន​​ទៀត​ឡើង គំនិត​រៀន​សាលា​ច្បាប់ គ្មាន​ទៀត​ឡើយ ចូលរៀន​ផ្នែក​អក្សរ​សាស្ត្រ។ ដូ​ចបំណង ខ្ញុំ​បាន​ប្រលង​ជាប់​តិចណូ​កំរិត​សញ្ញាប័ត្រ​ជាន់​ខ្ពស់។

សរសេរ​បៀប​នេះ មិន​មែន​ខ្ញុំ​មាន​ការ​សោក​ស្តាយ​ពី​ជំរើស​របស់​ខ្ញុំ​ទេ តែ​ផ្ទុយ​ទៅ​វិញ ខ្ញុំ​ពេញ​ចិត្ត​នឹង​ផ្លូវ​ដែល​ខ្ញុំ​កំពុង​ដើរ​នេះ​ណាស់។ ហើយ​ក៏​មិន​មែន​ខ្ញុំ​នឹក​ឃើញ​ខឹង​សំបារ​នឹង​គ្រូ​ភាសារ​ខ្មែរ​ខ្ញុំ​ដែរ តែ​នេះ​គ្រាន់​តែ​ជា​ការ​ចង​ចាំ​ដែល​មិន​អាច​បំភ្លេច​បានមួយ​ក្នុង​ជីវិត​តែ​ប៉ុណ្ណោះ។

 

6 responses to “ខ្ញុំ! ពី​មុន – ឥឡូវ

  1. វឌ្ឍនា

    ខែកញ្ញា 29, 2009 at 7:02 ល្ងាច

    ហេហេហេ អ្នកណាក៏មានការប្រែប្រួលដែរ…ខ្ញុំក៏ធ្លាប់ស្រលាញ់ចូលចិត្តមុខវិជ្ជា គណនេយ្យ និង គ្រប់គ្រងដែរ…តែបន្ទាប់ពីពីរឆ្នាំនីស្រុកខ្មែរសំរាប់មុខវិទ្យាពីរហ្នឹងមក… គឺថាគ្មានថ្ងៃ ត្រលប់ទៅរកមុខវិជ្ជាអស់ហ្នឹងទេ។

    ហើយក៏ពេញចិត្តចំពោះការជ្រើសរើសសព្វថ្ងៃនេះ..កុំទៅស្មុគ្រ អោយតែនៅរស់ចង់ធ្វើអីក៏ មិនមែនថាមិនបានដែរ។

     
  2. សាយ័ន្ត

    ខែកញ្ញា 30, 2009 at 4:36 ព្រឹក

    ត្រូវដូចវុឌ្ឍីនិយាយ កុំទៅស្មុគ្រ! គិតមើលរបត់ទឹក មិនដែលឃើញវានិយាយអីផង! អោយតែមានបត់គឺវាបត់ហើយ! ហេហេ តែយើងជាមនុស្ស មិនអាចធ្វើដូចទឹករហូតទេ! គិតទៅតដល់ទៅបណ្ឌិតហើយ នៅនឹកឃើញរឿងថ្នាក់ទី១​ ទី២​ ទៀត! ហេហេ

     
  3. សុវុឌ្ឍី

    ខែកញ្ញា 30, 2009 at 11:26 ព្រឹក

    ហ្អាក ត្រុវញុំនិយាយ បងសាយ័ន្តច្រឡំហើយ បងវឌ្ឍនាជាអ្នកនិយាយតើហ ហាហហា នឹងហើយ ជីវិតមនុស្សគឺបត់បែនរហូតនឹង យើងក៏មិនដឹងថាមានអីទៀតដែលនឹងកើតឡើងចំពោះជីវិតរបស់យើងនាថ្ងៃមុខដែរ បងស្រីបណ្ឌិតសង្វេគកាលពីវ័យកុមារមែនហ្អេ

     
  4. achharia

    ខែកញ្ញា 30, 2009 at 7:37 ល្ងាច

    សំណាងមែន មានលទ្ធភាព និងសមត្ថភាពរៀនបានច្រើនសន្ធឹកសន្ធាប់ ។

     
  5. Reader

    ខែតុលា 4, 2009 at 9:10 ព្រឹក

    សុំនិយាយដែរ ខ្ញុំពីតូចមិនដែលរៀនតែទៅសាលាចេះទាំងអស់អ្នកណាក៏ឆ្ងល់ខ្ញុំដែរ ដល់ធំឡើងអត់រៀនទៀតទៅសាលាអត់ចេះ​ ចឹងបានដឹងខ្លួនឯងអន់។ ឥលូវអត់ដឹងធើ្វម៉េចនៅអន់ដដែល ខំរៀនដែរតែមិនសូវស្មោះពេលរៀនចង់ដេករហូត។ សុភាសិស្សពូកែខ្មែរចឹងតើ បានពូកែនិយាយណាស់។ ភ្លេចប្រាប់ខ្ញំជាប្រិយមិត្តអានប្លុកសុភាឯង

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: