RSS

រឿង​ខ្មាស់​គេ​

29 កញ្ញា

ហេហេ បន្ទាប់​ពី​អាន​ប្រកាស​របស់​រចនា​ទាក់​ទង​និង រឿង​ខ្មាស់ គេព្រោះ​កា​ស្លៀក​ពាក់​ណឹង ខ្ញុំ​វា​នឹក​ដល់​រឿង​ខ្ញុំ​ដែរ។ តែ​ខ្ញុំ​និង​រចនា​ខុស​គ្នា​ត្រង់​ថា រចនា​ចេញ​បែប​ស្ទាវ ខ្ញុំ​នេះ​ត្រឹម​ត្រូវ​ជ្រុល។

និយាយ​ទៅ មក​ដល់​ស្រុក​គេ ទំនៀម​ទំលាប់​ប្រពៃ​ណី​គេ ខ្ញុំ​មិន​ដែល​ដឹង​សោះ​ឡើយ។ កុំ​ថា​ឡើយ​ដល់​តែ​រឿង​នៅ​ស្រុក​គេ សូម្បី​តែ​នៅ​ស្រុក​ខ្មែរ ក៏​ពេល​ខ្លះ​ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ស្លៀក​ពាក់​បែប​ណា​អោយ​សម​ដែរ។ តែ​យ៉ាង​ហោច​ណាស់ យើង​អាច​ដឹង​ច្រើន​ទាក់​ទង​និង​បញ្ហា​ណឹង។ សំរាប់​ខ្ញុំ​ការ​ស្លៀក​ពាក់​វា​មិន​ថ្វី​ទេ តែ​ធ្វើ​យ៉ាង​ណា កុំ​អោយ​គេ​មើល​ងាវ​យើងតាម​ការ​ស្លៀក​ពាក់​នោះ​ 😀 ។ កាល​ពី​នៅ​រៀន​នៅ​ខ្មែរ ខ្ញុំ​ក៏​មិន​សូវ​បាន​ទៅ​ចូល​រូម​ប្រជុំ​រឺ​​ទៅ​ទស្សនកិច្ច​នៅ​ក្រុម​ហ៊ុន​អី​ដែរ តែ​នៅ​ទី​នេះ គឺ​រវល់​រឿង​ប្រជុំ និង​ ទៅ​ចូល​រូម​នេះ ចូល​រួម​នោះ​ណឹង​ច្រើន​ ដោយ​សារ​តែ​គ្រូ​គាត់​ចង់​អោយ​ទៅ​ស្គាល់​គេ និង ចង់​​យក​ទៅ​អួត​គេ​ផង​ (សំរាប់​ការ​បង្កើត​ទំនាក់​ទំនង​អន្តរ​ជាតិ​ជាមួយ​ប្រទេស​កម្ពុជា ជា​ចំបង​ជាមួយ​តិចណូ-សាលា​បច្ចេក​ទេស​ទី​១​នៅ​កម្ពុជា (មិន​មែន​ខ្ញុំ​ចេះ​តែ​ថា​ទេ តែ​ជាទូទៅ គាត់​និយាយ​ចឹង​មែន) )។ ឈប់​ត្រឹម​ណឹង​ចុះ ឥឡូវ​ដល់​ពេល​និយាយ​ពី​រឿង​ការ​ស្លៀក​ពាក​ទៅ​ប្រជុំ​ម្តង។

ដោយ​ការ​មិន​ដឹង​ពី​ វប្បធម៌​របស់​គេ ថា​ត្រូវ​ធ្វើ​យ៉ាង​មេច ខ្ញុំ​មិន​ដែល​ខ្មាស់អៀន​ក្នុង​ការ​សួរ​ទៅ​កាន់​មិត្ត​រូម​ការ​ងា​ខ្ញុំ​ទេ​ថា ត្រូវ​ស្លៀកពាក់​បែប​ណា​ទៅ​ចូល​រួម។ ជា​ទូ​ទៅ គេ​ប្រាប់​ខ្ញុំ​ថា​សមរម្យ ហើយ​ប៉ុណ្ណា​គេ​ហៅ​សមរម្យ​នោះ?

– លើក​ទី​១ ចូលរូម​ប្រជុំ​រវាង​សាលា​​និង​ក្រុម​ហ៊ុន​នៅ​បែល​ហ្សីក (Belgique) ២​ថ្ងៃ។ ថ្ងៃ​ទី​១ ខ្ញុំ​ខំ​ស្លៀក​ពាក់​យ៉ាង​ត្រឹម​ត្រូវ (ខោ​សាច់​ក្រណាត់-អាវ​សរ-ស្បែក​ជើង​ស្បែក​ខ្មៅ​) ព្រោះ​ត្រូវ​ឡើង​ធ្វើ​បទ​បង្ហាញ​ផង កក្លេកក្លាក់​មេច​នឹង​បាន។ វា​មិន​ណាស់​ណា​ទេ តែ​វា​មិន​មែន​ជា​ទំលាប់​របស់​អ្នក​នៅ​ទី​នេះ ដែល​គេ​ស្លៀក​ពាក់​សេរី។ ស្រាប់​​តែ​ទៅ​ដល់​ក្រុម​ហ៊ុន គេ​លេង​ម៉ា​សេរី​ម៉ោ។ មាន​អី​ថ្ងៃ​ទី​២​លេង​ម៉ាសេរី​ដែរ 😀 ។ វា​មាន​អារម្មណ៏​មិន​ធម្ម​តា​ដែរ នៅ​ពេល​ដែល​ស្លៀក​ពាក់​ខុស​គេ​ទៅ​ចឹង​នោះ 😉 ។

-​ លើក​ទី​២ ចូលរួម Workshop international (GREC 2009) ២ ​ថ្ងៃដែរ។ ពេល​ណឹង ខ្ញុំ​ខំ​ស្លៀកពាក់​ត្រឹម​ត្រូវ​ទៀត ព្រោះ​ថា​អ្នក​ចូល​រួម​ប្រជុំ​មក​ពី​គ្រប់​ទឹស​ទី ហើយ​នេះ​ជា​លើក​ទី​១​ហើយ​ដែល​ខ្ញុំ​ចូល​រួម​បែប​ណឹង (ចូល​ទៅ​មើល​គេ​ទេ)។ ហ៊ឹម ស្រម​ជួន​ខែ​ក្តៅ​ជិត​មក​ដល់​ផង អ្នក​ខ្លះ​គេ​លេង​តែ​ខោ​ជើង​ខ្លី​ទៅ​សោះ​ណឹង​ណា ខ្ញុំ​ឯណេះ​ធ្វើ​ឯង​អី​ត្រឹម​ត្រូវ។ សូម្បី​តែ​អ្នក​ឡើង​ធ្វើ​បទ​បង្ហាញ ក៏​គេ​ពាក់​តែ​អាវ​យឺត​សោះ​ណឹង 😆 ។ ថ្ងៃ​ទី​២ ទៅ​ម៉ា​សេរី​ដែរ

-​ លើក​ទី​៣ ចូលរួម Conference (Icdar2009) ៣ ថ្ងៃ។ ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​ទេ​ថា​ត្រូវ​ស្លៀក​ពាក់​បែប​ណា ព្រោះ​អានេះ​ធំជាង GREC2009 ទៅ​ទៀត។ ក៏​ប្រថុយ​ស្លៀក​ពាក់​ត្រឹម​ត្រូវ​ទៅម្តង​ទៀត​មើល។ ដ៏​ទៅ​ដល់ មាន​ស្អី គេ​តែ​ម៉ាសេរី​ណឹង មិន​បាច់​ស្លៀក​ពាក់​ត្រឹម​ត្រូវ (Official) អី​ទេ។

ឥឡូវ​បទ​ពិសោធន៏​ពេញ​ខ្លួន​ឯង​រឿង​ស្លៀក​ពាក់​នោះ មិន​អោយ​ខុស​ទៀត​ទេ 😀

Advertisements
 
6 មតិ

Posted by ​នៅ ខែ​កញ្ញា 29, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

6 responses to “រឿង​ខ្មាស់​គេ​

  1. សុវុឌ្ឍី

    ខែ​កញ្ញា 29, 2009 at 2:33 ល្ងាច

    ដូចមិនសូវខ្មាសអីផង ព្រោះទម្លាប់ស្រុកខ្មែរក៏ចឹងដែរ អោយតែមានពិធីអីចឹង ត្រូវស្លៀកពាក់ជា Official ចឹងហើយ។ និយាយចឹងខ្ញុំប្រាប់មួយថា ញុំបានដុតផ្ទះខ្លួនអែងមិញនឹង អាឡូវវាឆេះសព្វតែម្តង ហាហា

     
    • សុភា

      ខែ​កញ្ញា 29, 2009 at 3:44 ល្ងាច

      ព្រោះ​តែ​នឹក​ឃើញ​ថា​នៅ​ស្រុក​ខ្មែរ​ អោយ​តែ​មាន​ប្រជុំ​ត្រូវ​ស្លៀក​ពាក់​ Official ណឹង​ហើយ ទើប​មក​នេះ​ប្រឹង​ខ្វល់​ខ្វាយ និង​ស្លៀក​ពាក់​ចឹង​ដែរ។ តែ​មាន​អី គ្រាន់តែ​ប្លែក​អារម្មណ៏​ពេល​ស្លៀក​ពាក់​ប្លែក​ពី​គេ​ណឹង​ណា។ ហើយ​អាមេច គ្រាន់​តែ​លឺ​ថា​មាន​ព្យុះ​មក​ដល់ ដុត​ផ្ទះ​ត្មង ហេហេ

       
  2. rainbowpig

    ខែ​កញ្ញា 29, 2009 at 2:52 ល្ងាច

    អារឿងស្លៀកពាក់ម៉ាសេរីហ្នឹង ស្រុកនេះជំនាញហ្មង។ ប្រជុំអីក៏ដោយ ក៏ស្លៀកម៉ាសេរីដែរ យ៉ាងច្រើនណាស់ គេពាក់អាវធំពីលើអាវយឺត តែខោខូវប៊យដដែលហ្នឹង។ ហាហាហា

     
    • សុភា

      ខែ​កញ្ញា 29, 2009 at 3:48 ល្ងាច

      ហេហេ ណឹង​ហើយ​បង។ ឥឡូវ​មាន​បទ​ពិសោធន៏​ហើយ ទៅ​ណា​ស្លៀក​ពាក់​តែ​ម៉ាសេរី​ណឹង។ មាន​លើក​នោះ​ម្តង បិស​យាប់​ដោយ​សារ​ស្លៀក​ពាក់​សេរី ណឹង​ទៅ​ប្រជុំ​ដែរ។

      ដោយ​សារ​បទ​ពិសោធន៏​ ២ ៣ ដង​ហើយ លើក​ណឹង ខ្ញុំ​ដឹង​តែ​ស្លៀក​ពាក់​សេរី​ចុះ មិន​បាច់​ខ្វល់។ មាន​អី មក​ដល់​សាលា ជួប​គ្រូ និង​ អ្នក​ឯទៀត សុត​តែ​ប្រុសៗ គេ​លេង​ទីនុយ​ម៉ា​បាវ អាវ​ធំ​ពី​លើ​ទៀត។ ខ្ញុំ​ឯណេះ ខោ​ខូវប៊យ អាវ​យឺត ស្បែក​ជើងប៉ាត់តា ហេហេ។ ចុម​យក្ស ធ្វើ​មេច​អញ្ចេះ បើ​ខ្ញុំ​មក​អាវ​យឺ​ត​ចឹង ចុះ​លើក​ណឹង​គេ​ធ្វើ​អី​បាន​នាំ​គ្នា​ទីនុយ​ម្លេះៗ។ ហ៊ឹស ទៅ​ជា​ស្អី​ទៅ​ចុះ បើ​ដល់ពេល​នេះ​ហើយ។ មាន​អី ទៅ​ដល់​កន្លែង​ប្រជុំ​ ជួប​គ្រូ​ស្រីៗ គាត់​លេង​មក​សេរី​ដែរ ហេន​វិន ខ្ញុំ 😀

       
  3. វឌ្ឍនា

    ខែ​កញ្ញា 29, 2009 at 7:30 ល្ងាច

    ប្រជុំអស់ហ្នឹងនៅស្រុកខាងនេះ លើកលែងជួបគណៈរដ្ឋមន្ត្រីចេញ…ក្រៅពីហ្នឹងលេងធម្មតា ទៅគឺមិនក្រៅជុំនុំទេ។

    ដល់ពេលនឹករឿងខ្មាសគេអញ្ចឹង មានម៉ារឿងដែរ..គឺទៅឌីស្កូជាមួយបង មេគាត់អញ្ជីញ… គិតថាទៅឌីស្កូស្លៀកស្អីក៏បានដែរ អញ្ចឹងលេងខោត្រឹមភ្លៅ អាវយឺតធម្មតាជាការស្រេច។ មានអីទៅដល់លក់មុខដល់តោន…ឌីស្កូវីអាយភី អ្នកចូលរួមសុទ្ធតែស្លៀកពាក់ដូចតារាអញ្ចឹង ប្រុសៗមានអីគេស្រួលស្លៀកអីក៏ត្រូវ ឯងស្រីបានយ៉ាប់..សមនឹងមុខដូចឆ្មាឈ្លក់ទឹកបាយ អត់លាបម្សៅផង…ពួកហ្នឹងមើលមុខភ្លៀកៗ ហាហាហហា

    តាមពិតខ្ញុំមិនសូវខ្វល់អីច្រើនទេ គ្រាន់តែថាមិនគួរណាមិនបានបញ្ចេញសម្រស់ដាក់ ពួកនោះវិញសោះ។

     
  4. មុន្នីរតនាតារា

    ខែ​កញ្ញា 30, 2009 at 6:23 ព្រឹក

    ចង់មនិយាយថា ស្លៀកពាក់អាវធំទៅរត់តុគុយទាវ រឺ? ឬក៏ថាពាក់អាវរយ៉េរយ៉ៃទៅចូលរួម
    ពិធីស្រមោលស ?

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: