RSS

ជីវិត-កុមារ​ក្រីក្រ​រើស​សំរាម​ផង​តស៊ូ​រៀនសូត្រ​ផង

30 Oct

453972-ciel%20rougeកុមារាកុមារី​ក្រីក្រ​ជាច្រើនរយ​នាក់​បាន​ខិតខំ​តស៊ូ​រក​ប្រាក់​ចិញ្ចឹម​ ជីវិត​ផង​ និង​តស៊ូ​រៀនសូត្រ​ផង។ កុមារ​មួយចំនួន​បាន​និយាយ​ថា​ ពួកគេ​មិនមាន​វាសនា​ដូច​កូន​អ្នកមាន​ជីវភាព​ធូរធា ដែល​មាន​ពេលវេលា​រៀនសូត្រ​ត្រឹមត្រូវ​នោះ​ទេ។

ស្តាប់ហើយ ខ្ញុំស្ទើរតែទប់ទឹកភ្នែកមិនបាន សួមស្តាប់ RFI

 

4 responses to “ជីវិត-កុមារ​ក្រីក្រ​រើស​សំរាម​ផង​តស៊ូ​រៀនសូត្រ​ផង

  1. សុវុឌ្ឍី

    ខែតុលា 30, 2009 at 3:36 ល្ងាច

    ខ្ញុំស្តាប់ហើយ ពិតជាគួរអោយអាណិតមែន និយាយផងយំផង ហើយសង្ឃឹមថាអង្គការផ្សេងៗនឹងបន្តចាប់អារម្មណ៍ពីបញ្ហានេះ

     
  2. smallrabbit2009

    ខែតុលា 30, 2009 at 5:52 ល្ងាច

    កូនទន្សាយទើបតែស្តាប់អំបាញ់ម៉ិញដែរ សូម្បីតែរើសសំរាមសោះ
    ក៏មានគេដេញមិនអោយរើសទៀត។

     
  3. achharia

    ខែតុលា 31, 2009 at 4:22 ល្ងាច

    .
    ខណៈកំពុងថតនេះ មើលទៅនាងគ្មានចាប់អារម្មណ៍ខ្វាយខ្វល់ពីការ
    ញញឹមដាក់កាមេរ៉ាដូចទំលាប់ក្មេងៗភាគច្រើន បន្តិចសោះទេ ។ មើល
    ក្រសែភ្នែក គឺកំពុងវៀងវៃរំពៃមើលក្រែងឃើញអាមួយណាលក់បាន
    ថ្លៃជាង ។ ជំហរក៏ស្ថិតក្នុងការបោះជំហ៊ានតស៊ូដ៏រហ័សរហួន មកពីគេ
    ស៊ាំនឹងការក្នុងការរត់ប្រញ៉ាយដណ្តើមសំរាមដែលទើបមកដល់ថ្មីរៀង
    រាល់ថ្ងៃនោះហើយ ។ ព៌ណចំរុះព្រិលៗនៃផ្ទែខាងក្រោយ គឺជាព៌ណថង់
    ប្លាស្ទិកកាកសំណល់ដែលគេចោលថ្មីៗដែរ ។ ខ្យល់បក់រំភើយបញ្ច្រាស
    ដំណើរនាង ហាក់កំពុងជួយលើកជ្រោងសក់អោយបានរហើយស្រឡះ
    និងជួយបបោសលំអងធូលីនៃគំនរសំរាមអោយជ្រុះចេញមុខមាត់ជំនួស
    ដៃថ្នមៗរបស់ម្តាយនាងដែរ …។ មិនហ៊ានទៅស្ដាប់ការអធិប្បាយបន្ថែម
    នៅ RFI ទេ ខ្ញុំរំជួលចិត្តអាណិតនាងណាស់ ព្រះម្ចាស់ថ្លៃអើយ !!!
    តើថ្ងៃណា ទើបនាងមានឧិកាសបានវាយអក្សរយូនីកូដឆ្លងឆ្លើយជាមួយ
    អ្នកភូមិវើដប្រែសនេះ ???
    .
    .

     
  4. ream noun

    ខែ​ឧសភា 22, 2011 at 6:45 ព្រឹក

    ពេលបានអាននិងមើលឃើញរូបភាពខ្ញុំនឹកឃើញកាលខ្ញុំរៀនថ្នាក់ទី៦។សាលាខ្ញុំនៅឆ្ងាយពីផ្ទះប្រហែល១០គមថ្ងៃមួយគ្រួសារខ្ញុំត្រូវអស់អង្កមិនបានដាំបាយយកទៅញ៉ាំនៅសាលាព្រោះសព្វដងខ្ញុំមានបាយញ៉ាំតែពេលនោះខ្ញុំគ្មានបាយញ៉ាំទេពេលចេញពីសាលាខ្ញុំត្រូវទៅសុំជួយគេលាងចានគេបន្ទាប់មកគេបានឲ្យបាយខ្ញុំមួយកូនចានតូចដាក់ក្នុងថង់ដៃពេលនោះខ្ញុំសប្បាយចិត្តខ្លាំណាស់។
    ពេលនេះខ្ញុំយល់ថាអារម្មណ៍ក្មេងស្រីនេះកំពុងតែគិតថាក្រពះឃ្លានហើយ។សុំនាងកុំអស់សង្ឃឹមអីតស៊ូឡើងត្រូវយកឈ្នេះភាពក្រីក្រឲ្យបានជាពិសេសគឺយកឈ្នេះចិត្តខ្លួនឯងព្រោះថាជីវិតនាងមិនខុសពីជីវិតខ្ញុំប៉ុន្មានទេ។

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: