RSS

ប៉ុន្មានថ្ងៃមុនទៅបាញ់គ្នា

02 វិច្ឆិកា

ហេហេ លើកទី១ហើយ ដែលខ្ញុំបានទៅរត់បាញ់គ្នាលេង លួនក្រាបដូចក្នុងរឿងកុនចឹង។ កាលពីល្ងាចថ្ងៃសុក្រមុនណឹង (៣០ តុលា ២០០៩) សមាគមន៏អ្នកសរសេរសារណា បានរៀបចំកម្មវិធីទៅបាញ់បោះណឹង ដោយម្នាក់ៗចំណាយ ៨ អឺរ៉ួ ស្មើរប្រហែលជាជិត ១២ ដុល្លា។ ល្បែងណឹងគេហៅថា Laser Game។ វាជាបច្ចេកទេសបាញ់គ្នាដោយប្រើបច្ចេកទេស ឡាសែរ។ ម្នាក់ត្រូវដំរូវអោយពាក់នៅលើខ្លួននូវអាវមួយដែល មានភ្លើងឡាសែរនៅពីក្រោយ ពីមុខ និង លើស្មាទាំងពីរចំរាប់ជាកន្លែងអោយគេបាញ់ និងមានកំភ្លើងមួយ ដែលបាញចេញជាភ្លើងឡាសែរ។ សំរាប់បន្ទប់លេងគឺមានលក្ខណងងិតល្មម អាចង្រឹមតែមើលស្រមោលមនុស្សរត់ជាមួយភ្លើងឡាសែរដែលត្រូវបាញ់ប៉ុណ្ណោះ។ បន្ទប់បំពាក់ដោយបន្ទះឈឺបែងចែកជាប្លក់ៗ សំរាប់អោយរត់និងលាក់ខ្លួន មានកំជណ្តើរឡើងទៅជាន់លើរ សំរាប់អ្នកចង់ដំរង់បាញ់ពីលើ និង មានស្ទីលដាក់ឡានមួយសំរាប់អោយចូលពួនផងដែរ។ ពួកយើងបានបែងចែកជា២ក្រុម គឺក្រុមក្រហម និង ក្រុមខៀវ។ ខ្ញុំបាននៅក្នុងក្រុមក្រហម ដែលឈ្នះពីរលើកស្ទួន។  ខ្ញុំមានតួរនាទីដចា Sniper តែកុំមាត់ តាមពិត ខ្ញុំបានបាញ់ត្រូវគ្នាខ្ញុំពីរដងឯណោះ ដែលបាញ់ត្រូវម្តងគេដក ពិន្ទុះ ៥០០ ពិន្ទុះទាំងពីរនាក់ ហេហេ។

DSC05328

លទ្ធិផលក្រោយការបាញ់បោះរបស់ខ្ញុំជុំទីពីរ បានលេខ៧។ សំណាងហើយដែលអត់ជំពាក់គេនោះ 😆

adocs

សមាគមន៏គេអីមែលហៅអោយចុះឈ្មោះ

Advertisements
 
4 មតិ

Posted by ​នៅ ខែ​វិច្ឆិកា 2, 2009 in រឿងរ៉ាវ​ពីនេះពីនោះ

 

4 responses to “ប៉ុន្មានថ្ងៃមុនទៅបាញ់គ្នា

  1. សាយ័ន្ត

    ខែ​វិច្ឆិកា 2, 2009 at 6:46 ល្ងាច

    រកបានដៃគូរហើយចឹង! ចាំមកវិញសាកជាមួយខ្ញុំ! ហេហេ

     
  2. ទឹម បឿន

    ខែ​វិច្ឆិកា 3, 2009 at 12:30 ព្រឹក

    មក​វិញ​ប្រាប់​ខ្ញុំ​ផង ចាំ​លេង​បាញ់​ស្នា​ពីរ​នាក់

     

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

 
%d bloggers like this: